បុគ្គលិកធនាគារ HH BANK ជាច្រើននាក់នាំគ្នាចូលរួមពិធីកាន់បិណ្ឌ៧ ឯវត្តចាស់ជាងគេមួយ នៅរាជធានីភ្នំពេញ

Date:

បុគ្គលិកធនាគារ HH BANK ជាង ៥០ នាក់ បាននាំគ្នាចូលរួមពិធីកាន់បិណ្ឌ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ បាយសម្ល អង្ករ បច្ច័យ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាមចំណាស់មួយស្ថិតនៅរាជធានីភ្នំពេញ ក្បែរព្រះបរមរាជវាំង គឺ វត្តឧណ្ណាលោម ដែលជាកន្លែងអាសនៈនៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា និងជាវត្តដ៏សំខាន់បំផុតនៃរាជធានីភ្នំពេញ និងជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាកម្ពុជា។

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល នៃធនាគារ HH BANK បានឱ្យដឹងថា «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នារបស់បុគ្គលិកធនាគារ HH BANK នេះគឺ ដើម្បី ឧទិ្ទសផលបុណ្យជូនដល់ញាតិការទាំង ៧ សន្តាន ដែលបានចែកឋាន និងបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិកក្នុងការធ្វើអំពើបុណ្យរួមគ្នាក៏ដូចជាការអភិរក្សប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរផងដែរ»។

លោកបានបន្ថែមថា ឆ្នាំនេះជាឆ្នាំទី២ហើយដែលធនាគារ HH BANK បង្កើតកម្មវិធីនេះឡើង កាលពីឆ្នាំ ២០២២ កន្លងទៅ បុគ្គលិកទាំងអស់បានទៅធ្វើបុណ្យជុំគ្នានៅវត្ត សារាវ័ន្តតេជោ ដោយឡែកឆ្នាំ ២០២៣ នេះយើងជ្រើសរើសមកកាន់វត្តឧណ្ណាលោមម្តង ដើម្បីឆ្លៀតឱកាសណែនាំបុគ្គលិកទាំងអស់ឱ្យស្គាល់ពី «ប្រាសាទពោធិលោម» ដែលជាចេតិយបុរាណមួយដែលមានអាយុកាលយូរជាងគេនៅរាជធានីភ្នំពេញ និងមានអាយុកាលមុនវត្តភ្នំដូនពេញទៅទៀត។

គណៈកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេនបិណ្ឌ ពុទ្ធបរិស័ទ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំងចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិកធនាគារ HH BANK ដែលបានចូលរួមកាន់បិណ្ឌទី៧ នៅវត្តឧណ្ណាលោមនេះ ហើយក៏សំណូមពរឱ្យធនាគារផ្សេងទៀត ចូលរួមចែករំលែកបុណ្យកុសលរួមគ្នា ដូចធនាគារ HH BANK ផងដែរ៕

អំពីធនាគារ HH BANK

ធនាគារ HH BANK ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា ដែលបានចុះបញ្ជីក្រោមឈ្មោះ ធនាគារ ហេងហ៊ី(ខេមបូឌា) ខមមើសល ប៊ែង ម.ក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ HH BANK ផ្តោតលើសេវាកម្មអតិថិជន រួមបញ្ចូលគ្នារវាងការច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម ដើម្បីក្លាយជាធនាគារពាណិជ្ជមួយឈានមុខគេប្រកបដោយគុណតម្លៃនាពេលអនាគត។ ទីស្នាក់ការកណ្តាលរបស់ធនាគារ HH BANK មានទីតាំងនៅផ្ទះលេខ ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយផ្តោតលើការបំពេញតម្រូវការរបស់អតិថិជន ស្ថិរភាពហិរញ្ញវត្ថុ និងការច្នៃប្រឌិត យើងខិតខំផ្តល់នូវសេវាកម្មធនាគារដែលអាចទុកចិត្តបាន និងសុវត្ថិភាព ដែលរួមចំណែកដល់កំណើន និងវិបុលភាពរបស់អតិថិជនរបស់យើង។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.hhbank.com.kh  ឬហ្វេសប៊ុកផ្លូវការរបស់យើងhttps://www.facebook.com/Henghe.Cambodia

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...