ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការខេប សហការគ្នាជាមួយក្រុមហ៊ុន META ដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីសិក្សាអក្ខរកម្មឌីជីថលខ្មែរ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលកំពុងដំណើរការ

Date:

ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អង្គការសកម្មភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) និង ក្រុមហ៊ុន Meta បានរួមគ្នាដាក់ដំណើរការជាផ្លូវការនូវកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Program) បង្ហាញពីម៉ូឌុលជាក់លាក់ដែលត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងសាលាជំនាន់ថ្មី (NGS) និងសាលារដ្ឋផ្សេង ទៀត ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាថ្មី។

កាលពីថ្ងៃចន្ទ ទី ២៣ ខែតុលា ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរដែលត្រូវបានដាក់ឱ្យសម្ពោធ ដំណើរការនៅសណ្ឋាគារ ហៃយ៉ាត់ រីជើនស៊ី ភ្នំពេញគឺជាផ្នែកមួយនៃកម្មវិធីអក្ខរកម្មកំពុងដំណើរការដែលត្រូវ បានបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ ២០២២ ដើម្បីជួយអភិវឌ្ឍជំនាញដែលត្រូវការដើម្បី បង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយោគយល់ និងការប្រាស្រ័យទាក់ទង តាមឌីជីថល។ ការសម្ពោធដាក់ឲ្យដំណើរការនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការ សកម្មភាពលើកកម្ពស់ការអប់រំ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ សាលារៀនជំនាន់ថ្មី និងសហគមន៍ អប់រំ ។

ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរមាន ៤ ម៉ូឌុលសម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ៩ ដែលរួមមាន ការណែនាំអំពីការរៀន បែបឌីជីថល មូលដ្ឋានគ្រឹះឌីជីថល សុខាមាលភាពឌីជីថល និងការចូលរួមបែបឌីជីថល។ គ្រូបណ្តុះបណ្តាលនឹងត្រូវបង្រៀនសិស្សក្ នុងសាលាគោលដៅជាមួយនឹងឯកសារបណ្តុះ បណ្តាលកម្មវិធីអក្ខកម្ម ឌីជីថលនៅក្នុងកាលវិភាគបង្រៀនរបស់ពួកគេ។ កម្មវិធីនេះមាន គោលបំណងផ្តល់ការសិក្សាទៅដល់សិស្សចំនួនពី ៣០០០ ទៅ ៥០០០ នាក់ក្នុងរយៈពេលប្រាំមួយខែនៃការសាកល្បងកម្មវិធីសិក្សា ឌីជីថលថ្មីនេះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងបានធ្វើឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់ជាមួយនឹងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលរបស់យើង ហើយឥឡូវនេះយើងនឹងណែនាំកម្ម វិធីសិក្សាដែលបានព្រមព្រៀងគ្នាសម្រាប់បន្តការអភិវឌ្ឍន៍សិស្ស និងអ្នកអប់រំរបស់យើង។ វគ្គសិក្សានេះនឹងបំពាក់ឱ្យសាលារៀននូវជំនាញ ចាំបាច់ដើម្បីរីកចម្រើនក្នុងយុគសម័យ ឌីជីថល ហើយយើងទន្ទឹងរង់ចាំមើលការរីកចម្រើន និងភាពជោគជ័យរបស់សិស្ស»។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ឯកសារបណ្តុះបណ្តាលនេះមានលក្ខណៈលម្អិត និងពាក់ព័ន្ធច្រើនជាមួយ សៀវភៅសិក្សា ICT សម្រាប់ថ្នាក់ទី ៧ ដល់ទី ១០ ដែលក្រសួងអប់រំ បានរៀបចំកន្លងមក។ លោកជំទាវក៏បានស្នើ ឱ្យក្រុមហ៊ុនMeta និងអង្គការខេប ពិចារណាដាក់វគ្គសិក្សាអក្ខរកម្មឌីជីថលនេះជាទម្រង់អនឡាញដែលអនុញ្ញាតឱ្យអ្នកទទួលផលជាច្រើនផ្សេងទៀតអាចរៀនបានដែរ និងពិចារណាបញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគក្នុងការអនុវត្តកម្មវិធីនេះផង ព្រោះគរុសិស្សជាច្រើននាក់នឹងទទួលបានប្រយោជន៍ ពីការបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរនេះដើម្បីបង្កើនចំណេះដឹង និងជំនាញផ្នែកឌីជីថលរបស់គាត់។

ម៉ូឌុលចំនួន ៤ ដែលបង្កើតឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរសម្រាប់សិស្សថ្នាក់ទី ៧ ដល់ ៩ រួមមាន៖
•ការណែនាំអំពីការរៀនបែបឌីជីថល ការបង្ហាញដល់សិស្សអំពីប្រព័ន្ធអ៊ីនធឺណិតដូចជា ការកំណត់ព័ត៌មានដែលអាចចែករំលែក នៅលើអ៊ីនធឺណិត កំណត់វិធីសាស្រ្តផ្សេងៗសម្រាប់ការចូលប្រើ ព័ត៌មានតាមអ៊ីនធឺណិត និង កំណត់អត្ថប្រយោជន៍ តួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋឌីជីថល។

•មូលដ្ឋានគ្រឹះឌីជីថល បង្រៀនសិស្សពីរបៀបប្រើប្រាស់ឧបករណ៍ដើម្បីការពារឧបករណ៍ឌីជីថលរបស់ពួកគេ និងព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេនៅលើអ៊ីនធឺណិតក៏ដូចជាឧបករណ៍ផ្សេងទៀតផងដែរ។
•សុខាមាលភាពឌីជីថល គាំទ្រសមត្ថភាពរបស់សិស្សក្នុងការចូលរួមជាមួយអ្នកដទៃទាំងបុគ្គលនិងជាក្រុម នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយក្រមសីលធម៌និងភាពវិជ្ជមាន ការពារសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងស្វែងរកស្វែងរកសក្តានុពលរបស់ពួកគេ។

•ការចូលរួមបែបឌីជីថល ជួយសិស្សក្នុងការអភិវឌ្ឍមុខងារអនុវត្ត ការគិតបែបស៊ីជម្រៅ និងជំនាញដែលត្រូវការដើម្បីវាយតម្លៃ ចែករំលែកដំណឹងនិងព័ត៌មានតាមអ៊ីនធឺណិត ក៏ដូចជាចូលរួមជាមួយវប្បធម៌ ផ្សេងៗផងដែរ។

លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន មេតា បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្ស រីករាយដែលបានបោះជំហានទៅមុខមួយទៀតជាមួយដៃគូរបស់យើងដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសកម្មភាព កម្ពុជាក្នុងការលើកកម្ពស់ការអប់រំនៅក្នុងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលដ៏សំខាន់នេះ។ យើងមានទំនុកចិត្តថា តាមរយៈកម្មវិធីនេះយើងនឹងអាច បំពាក់ដល់ពលរដ្ឋកម្ពុជានូវជំនាញដែលចាំបាច់ដើម្បីប្រើប្រាស់លើប្រព័ន្ធអ៊ីនធឺណិតដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព»។

លោក សៅ វណ្ណា នាយកប្រតិបត្តិនៃអង្គការ KAPE មានភាពរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីចាប់ផ្តើមកម្មវិធីនេះ ព្រោះថាកម្មវិធីនេះនឹងជួយសិស្សានុសិស្ស និងអ្នកអប់រំក្នុងការបង្កើនជំនាញឌីជីថលរបស់ពួកគេ។ លើសពីនេះទៀត ការប្រើប្រាស់ប ច្ចេកវិទ្យា ICT និងឌីជីថលនៅក្នុងវិស័យអប់រំ វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយជម្រុញ និងលើកកម្ពស់ការអប់រំតាម បែបឌីជីថល និងការអប់រំស្ទែម (STEM) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងគោលនយោបាយបញ្ចកោណ និងទិសដៅនៃ សេដ្ឋកិច្ចឌីជីថលកម្ពុជានាពេលអនាគត។

លោក សៅ វណ្ណា បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តថាតាមរយៈវគ្គសិក្សានេះ យើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវជំនាញ ឌីជីថល និងសុខុមាលភាពឌីជីថលរបស់សិស្សនាពេលបច្ចុប្បន្ននេះ»។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរមានគោលបំណងក្នុងការពិភាក្សារ និងកែលម្អកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យម សិក្សាបឋមភូមិ នៅក្នុងសាលាជំនាន់ថ្មី (NGS) ។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញជាមូលដ្ឋានទាក់ទងនឹងអក្ខរកម្ម ឌីជីថលតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរដែលបានកែសម្រួលមកពីកម្មវិធីសិក្សា WeThinkDigital របស់ ក្រុមហ៊ុន Meta ។ គួរបញ្ជាក់ផងដែរ ថា កម្មវិធីនេះត្រូវបាន អនុវត្តតាំងពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការខេប សហការគ្នាជាមួយក្រុមហ៊ុន META ដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីសិក្សាអក្ខរកម្មឌីជីថលខ្មែរ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលកំពុងដំណើរការ ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អង្គការសកម្មភាពកម្ពុជាដើម្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...