យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ ​សាខាខេត្តព្រះសីហនុចាប់បើកដំណើរការ ចាប់ពីថ្ងៃនេះតទៅ

Date:

ព្រះសីហនុ៖ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ​ (Namas.K) ដែល​បង្កើតឡើងដោយជនជាតិខ្មែរ ​មានប្រវត្តិ និងជំនាញថែទាំរថយន្តចាប់ពីឆ្នាំ២០១៥មក​ បានពង្រីកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តព្រះសីហនុ ដើម្បី​បើកដំណើរការផ្តល់សេវាថែទាំរថយន្តនៅ​ខេត្តជាប់សមុទ្រមួយនេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

បច្ចុប្បន្ននេះ ណាម៉ាសខេ មានសាខានៅរាជធានីភ្នំពេញ ចំនួន ០៥​ទីតាំង​។ ដោយមើលឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ណាម៉ាសខេ (Namas.K) ក៏បានសម្រេចបោះជំហ៊ានបើកសាខាទី៦របស់ខ្លួននៅខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅលើវិថីឯករាជ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជិតការ៉ាស់សាំង PTT តោពីរ)។

ណាម៉ាសខេ (Namas.K) សាខាខេត្តព្រះសីហនុ មានបម្រើសេវាកម្មរួមមាន៖
១. លាងរថយន្ត Car Wash
២. ប៉ូលារថយន្ត Polish
៣. បោកស្ងួតផ្នែកខាងក្នុងរថយន្ត Interior Dry Clean
៤. លាងម៉ាស៊ីន Engine Cleaning
៥. សម្លាប់មេរោគក្នុងរថយន្ត Interior Deinfection
៦. ប្តូរប្រេងម៉ាស៊ីន Oil Change
៧. បិទហ្វីមការពារកំដៅថ្ងៃ និងបិទការពារទឹកថ្នាំឡាន Film Protection (Japan & USA Produce)។

ណាម៉ាសខេ (Namas.K) ជាយានដ្ឋានថែទាំរថយន្តមានលក្ខណៈស្តង់ដារ មានបទពិសោធន៍ ចំណេះជំនាញគ្រប់គ្រាន់ និងមានទីតាំងអង្គុយរង់ចាំពោរពេញដោយផាសុខភាព។

ក្នុងអំឡុងពេលបើកដំណើរការនេះ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ (Namas.K) សាខាខេត្តព្រះសីហនុ បានផ្តល់ជូនការបញ្ចុះតម្លៃ៥០% លើសេវាកម្មលាងរថយន្ត និងរាល់អតិថិជនដែលបង្ហាញកាតសមាជិកកាតសមាជិក លាងរថយន្តដោយឥតគិតថ្លៃ ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖
012 989 954 (Chinese)
096 892 6487 (Eng & Kh)

FacebookTwitterEmailShare

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...