ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ

Date:

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ Honda SCOOPY ស៊េរីថ្មី!

ទាំងពីរប្រភេទ ក្រោមគោលគំនិត “THE TIMELESS TRENDSETTER” ឆ្លុះបញ្ចាំងស្ទាយបែបប្លែកដែលមិនចេះរីងស្ងួត តែងតែឈានមុខ និងលេចធ្លោគ្រប់ទិសទី ស៊ីដាច់គេរាល់យុគសម័យស៊ីវីល័យ ជាមួយស្កូពីស៊េរីថ្មី ប្រភេទ PRESTIGE និង CLUB12 កាន់តែឡូយឆាយ ធ្វើឲ្យអ្នកកាន់តែស៊ីវិល័យ ល្អឯក និងឈានមុខគេក្នុងនាមជាអ្នកបង្កើតស្ទាយថ្មីឥតដែនកំណត់។

លោក ណាអូអាគិ អ៊ិស៊ិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា ដោយមើលឃើញពីបញ្ហាកន្លងមកកើតឡើងចំពោះអតិថិជនដែលជាវម៉ូតូ 𝗦𝗖𝗢𝗢𝗣𝗬 ពីហាងលក់ម៉ូតូដែលមិនមែនចេញពីសាខាផ្លូវការរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានជួបប្រទះនូវបញ្ហាគុណភាពជាច្រើន លោកបានស្នើឲ្យអតិថិន សូមអញ្ជើញទៅជាវពីហាងដែលជាសាខាពិតប្រាកដរបស់ក្រុមហ៊ុន អិន ស៊ី អិច។

ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផល NCX Honda “ពិត” និង “គុណភាព” ល្អឥតខ្ចោះនោះ អតិថិជនរបស់យើងអាចស្វែងរកចំណុចសំខាន់ៗទាំងនេះនៅលើ Honda SCOOPY របស់យើងដូចជា៖
● មានស្លាកសញ្ញា NCX នៅលើម៉ូតូ
● មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា
● បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមស្តង់ដារសុវត្ថិភាពកម្ពុជា។
● ម៉ាស៊ីនមានពណ៍ទឹកប្រាក់
● ការធានាជាផ្លូវការរយៈពេល 2 ឆ្នាំ ឬ 24,000 គីឡូម៉ែត្រដោយ N.C.X. ហុងដា
សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច

សម្រាប់អតិថិជនដែលពេញនិយមនូវម៉ូតូអូតូ បែបស៊ីវិល័យ បែបប្រណិត Honda SCOOPY ស៊េរីថ្មីគឺតែងតែជាជម្រើសស័ក្កសមឥតខ្ចោះ។

Honda SCOOPY រចនាថ្មី រួមបញ្ចូលគ្នារវាងសរសៃមាសរាងអក្សរ S ដ៏ល្អឯក បង្កប់ដោយផ្ទៃចំណិតពេជ្រវិញបែប PARANOMIC ឆ្លុះបញ្ចាំងពីភាពស៊ីវិល័យនៃប្រណីតភាពឥតដែនកំណត់ និង រចនាសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មី ដ៏ល្វត់ល្វន់មើលមិនចេះជិនណាយរចនាឡើងបែបអត្តសញ្ញាណរបស់ CLUB12 ដែលបង្ហាញពីភាពឡូយឆាយបែបឥតដែនកំណត់ ស័ក្តិសម និងទំនើបស៊ីវិល័យទាក់ទាញគ្រប់ក្រសែភ្នែកលើដងវិថី។ បំពាក់ជាមួយ Honda Smart Key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។

គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី

សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៧ពណ៌សម្រាប់ជ្រើសរើស ដែល Scoopy PRESTIGE មាន
ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ៤ (បួន) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ខៀវ ពណ៌ក្រហម ពណ៌ខ្មៅ។

លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Website: https://www.ncxhonda.com/motorcycles/kh/ACF110CBTR-2CA
Website: https://www.ncxhonda.com/motorcycles/kh/ACF110CBTR-3CA

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាព…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…