ចំណេញទ្វេរដង​​ កក់ខុនដូភ្លាម ទទួលបានដំណើរកំសាន្តទៅកាន់កោះឬស្សី រីសតភ្លាម ពីអ័រគីដេ Christmas Promotion

Date:

ភ្នំពេញ៖ ​​ឱកាសចំណេញលើចំណេញ ពីអ័រគីដេ​ប៉្រូម៉ូសិន Christmas and New Year Eve 2024 ទទួលបានដំណើរកំសាន្តទៅកាន់កោះឬស្សី រីសតភ្លាមៗ ដោយគ្រាន់តែកក់យូនីតណាមួយដែល លោក លោកស្រីពេញចិត្តជាមួយខុនដូ Orkide The Royal Condominium ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ឆ្នាំ 2023.

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ​ បំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងផ្តល់នូវភាព ងាយស្រួល​ជូនលោក​ លោកស្រី ឬក៏ប្អូនៗ  ដែលតែងតែមានបំណងចង់បានជាប្រភេទខុនដូផ្ទាល់ខ្លួននៅក្នុងឆ្នាំថ្មីខាងមុខនេះ ភ្ជាប់ជាមួយភាពងាយស្រួលក្នុងការបង់ប្រាក់​ប្រចាំខែ ដោយបង់ត្រឹមតែ​​ $350/ខែ​ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។

លោកក៏បានបញ្ជាក់ផងដែរថា ការផ្តល់ជូននូវការបង់ប្រាក់ដែលមានងាយស្រួលដូច្នេះ គឺក្នុងគោលបំណងជួយសម្រេចក្តីស្រម៉ៃ យុវវ័យប្រុសស្រីជាច្រើន ដែលមានក្តីស្រម៉ៃចង់រស់នៅក្នុងតំបន់ទីប្រជុំជន នៅកណ្តាលទីក្រុងភ្នំពេញ នឹងជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈដែលពួកគេក៏អាចរីករាយជាមួយភាពសំបូរបែបផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រ សួនច្បារបៃតង បន្ថែមពីលើនេះទៀតមានជាចំណតរថយន្តធំទូលាយ សន្តិសុខសុវត្តិភាព២៤ម៉ោង ត្រឹមតែមួយជំហ៊ានដល់ ផ្សារទំនើប និង សេវាកម្មផ្សេងៗជាច្រើនទៀត។

លោកក៏សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ទៅលើ យូនីតខុនដូអ័រគីដេណាមួយ អាចមកសាកសួរព័ត៌មាន ជាមួយក្រុមការងារផ្នែកលក់ ក៏ដូចជាទស្សនាផ្ទាល់នៅបរិយាកាសនៃការរស់នៅជាក់ស្តែង ក្នុងបរិវេណខុនដូ របស់យើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលាអន្តរជាតិ CIA។

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...