ក្រុមហ៊ុន វីនីតុន គ្រុប អបអរខួបលើកទី៣០និងដាក់សម្ពោធផលិតផលថ្មីជាផ្លូវការ

Date:

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន វីនីតុន គ្រុប ដែលស្ថិតនៅលើផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៣០នៃការបង្កើតក្រុមហ៊ុន វីនីតុន គ្រុបនិងដាក់សម្ពោធផលិតផលថ្មីជាផ្លូវការ បង្កើតបានជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ។

រោងចក្រ​បារី​នេះ​ត្រូវ​បាន​ខិតខំកសាងឡើងនៅ​​ប្រទេស​កម្ពុជា​ដោយ​រោងចក្រថ្នាំជក់ក្វាងទុងប្រទេសចិនចាប់តាំងពីឆ្នាំ១៩៩៣ បានផ្តើមដំណើរការអាជីវកម្មដោយមានលក្ខណៈពិសេសរបស់ខ្លួននៅលើទឹកដីដ៏ស្រស់ត្រកាលមួយនេះ។ កាលពីដំបូងមានត្រឹមតែម៉ាស៊ីនវេចខ្ចប់មួយគ្រឿងនិងម៉ាស៊ីនផលិតបារីពីរគ្រឿង ឆ្លងកាត់រយៈពេល៣០ឆ្នាំ ឃើញថាក្រុមហ៊ុន វីនីតុន គ្រុប មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សព្វថ្ងៃនេះ វាមិនត្រឹមតែក្លាយជាក្រុមហ៊ុនមួយដែលមានសមត្ថភាពផលិត ១០ ពាន់លានដើមប្រចាំឆ្នាំដែលឈានមុខគេក្នុងប្រទេសកម្ពុជានោះទេ ព្រមទាំងមានម៉ាកផលិតផល “អង្គរ” មានឈ្មោះបោះសំឡេងនៅលើទីផ្សារក្នុងស្រុក ដែលត្រូវបានគេស្គាល់ថាជា “បារីថ្នាក់ជាតិ” របស់កម្ពុជា ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។

ពិធីអបអរសាទរនេះគឺដូចជាផ្ទាំ​ង​​ទស្ស​នីយ​​ភាពចម្រុះពណ៌មួយ​ ដែលបង្ហាញពីទស្សនវិស័យវប្បធម៌ដ៏សម្បូរបែប៖ ការសម្តែង​របាំម៉ុងសាយ​ប្រពៃណី​ចិនហាក់បីដូចជាការវាយ​ស្គរ​យ៉ាង​រំជើបរំជួល បើកទំព័រថ្មី​ពោរពេញ​ដោយ​ភាព​រស់​រវើក។ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន គឺដូចជារូបគំនូរផ្ទៃទន្លេដ៏វែងអន្លាយនៃប្រវត្តិសាស្ត្រ រៀបរាប់អំពីអតីតកាលដ៏រុងរឿងរបស់ក្រុមហ៊ុន។ ពិធីប្រគល់រង្វាន់សម្រាប់បុគ្គលិកឆ្នើមនិងបុគ្គលិកស្មោះត្រង់គឺជាការលើកសរសើរដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់គ្រប់គ្នាដែលបានរួមចំណែកលះបង់កម្លាំងកាយនិងកម្លាំងចិត្ត។ ការសម្តែងសិល្បៈរបស់និយោជិតក៏បានបង្ហាញពីមរតកវប្បធម៌របស់ក្រុមហ៊ុននិងការរួមសាមគ្គីសហការគ្នាជាក្រុមផងដែរ។ ដូចជាផ្ទៃបឹងដ៏ភ្លឺចិញ្ចាច ឆ្លុះបញ្ចាំងពីស្នាមញញឹម និងញើសឈាមរបស់អ្នកគ្រប់គ្នាដែលបានចូលរួម។

ការតាំងបង្ហាញផលិតផលថ្មីទាំងប្រាំប្រភេទ ប្រៀបដូចជាចំណុចកំពូលនៃខ្សែរឿងនិទាន មិនត្រឹមតែបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃក្រុមហ៊ុន វីនីតុន គ្រុបក្នុងការច្នៃប្រឌិតលើផលិតផលថ្មីនោះទេ រឹតតែដូចជាទំនាយដ៏ធំមួយសម្រាប់អនាគត បង្ហាញពីតំណែងរបស់ក្រុមហ៊ុនដែលបន្តនាំមុខគេនៅលើទីផ្សារ ។ ផលិតផលថ្មីនីមួយៗគឺដូចជាស្នាដៃសិល្បៈដែលបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ តំណាងឱ្យការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន វីនីតុន គ្រុប ដើម្បីបំពេញតម្រូវការគុណភាព ការច្នៃប្រឌិត និង ការប្រើប្រាស់របស់អតិថិជន។

ក្រុមហ៊ុន វីនីតុន គ្រុបមិនត្រឹមតែជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនប៉ុណ្ណោះទេ ក៏ជាសាក្សីដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនផងដែរ។ ភាពជោគជ័យនិងការអភិវឌ្ឍនេះ ប្រៀបបាននឹងការបង្ហាញដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមនៃ “ផ្លូវមួយ ខ្សែក្រវាត់មួយ” ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធនិងឥទ្ធិពលទៅវិញទៅមករវាងកម្ពុជានិងចិនក្នុងវិស័យវប្បធម៌និងពាណិជ្ជកម្ម។

សម្លឹងទៅថ្ងៃអនាគត ក្រុមហ៊ុន វីនីតុន គ្រុបនឹងបន្តប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅនិងការច្នៃប្រឌិតថ្មី ព្រមទាំងបន្តកែលម្អគុណភាពផលិតផលនិងសេវាកម្ម។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនគឺដូចជាមូលដ្ឋានគ្រឹះនិងត្រីវិស័យដ៏មានប្រសិទ្ធភាពមួយ ចង្អុលបង្ហាញទិសដៅអភិវឌ្ឍរបស់រោងចក្រថ្នាំជក់ប្រទេសចិននៅលើទីផ្សារអន្តរជាតិ ទន្ទឹមនឹងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ តាមរយៈការច្នៃប្រឌិតជាបន្តបន្ទាប់និងការស្វែងរកឧត្តមានុភាពនៃក្រុមហ៊ុន វីនីតុន គ្រុប នឹងបន្តដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ ដោយនាំយកផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់បន្ថែមទៀតដល់អតិថិជន៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...