ក្រុមហ៊ុន Vietjet នឹងបន្តផ្តល់ជូនការប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ និងផ្តល់ជូន “ការបញ្ចុះតម្លៃពិសេស” សម្រាប់ភ្ញៀវធ្វើដំណើរបែបធុរកិច្ច * បន្ថែមយន្តហោះចំនួន 4 គ្រឿង សម្រាប់ដឹកអ្នកដំណើរ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

Date:

(ភ្នំពេញ ថ្ងៃទី 10 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងនាំភាពរីករាយជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសជាមួយនឹងការផ្តល់ជូនសំបុត្រប្រូម៉ូសិនប្រចាំសប្តាហ៍ចាប់ពី ថ្ងៃពុធដល់ថ្ងៃសុក្រ ដែលនឹងបន្តរហូតដល់ខែក្រោយ។ អ្នកធ្វើដំណើរបែបធុរកិច្ច ក៏អាចរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះផងដែរ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% សម្រាប់ជើងហោះហើរអន្តរជាតិ។

ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ កំពុងត្រូវបានបន្តផ្តល់ជូន ខណៈពេលដែលក្រុមហ៊ុន Vietjet រំពឹងថានឹងមានតម្រូវការធ្វើដំណើរកើនឡើងខ្ពស់ រហូតដល់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅខែក្រោយ។

អតិថិជនអាចកក់សំបុត្រដែលទទួលបានការបញ្ចុះតម្លៃ សម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់នៅរៀងរាល់ថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រ ជាមួយនឹងតម្លៃសំបុត្រចាប់ពី USD0 (*) រហូតដល់ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2024 ហើយអនុញ្ញាត ឱ្យធ្វើដំណើរចាប់ផ្តើមពីឥឡូវនេះដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (**)។ នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការចាប់យក “ការផ្តល់ជូនពិសេសនេះ” ដើម្បីធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងគោលដៅ         សំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់!

ជាមួយនឹងការបន្ថែមជើងហោះហើរទៀងទាត់ សៀមរាប-ហាណូយ នាពេលថ្មីៗនេះ អ្នកដំណើរពីកម្ពុជាអាចធ្វើដំណើរបានយ៉ាងងាយស្រួលទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងប្រទេសជាច្រើនទៀតពីទីក្រុង        ហាណូយ។

លើសពីនេះទៅទៀត ឥឡូវនេះ ភ្ញៀវធ្វើដំណើរបែបធុរកិច្ច អាចទទួលបានការបញ្ចុះតម្លៃពិសេសនេះ នៅពេលកក់សំបុត្រ Business និង SkyBoss ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 16 ខែមករា ឆ្នាំ 2024 (GMT+7) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទ Vietjet Air។ ភ្ញៀវធ្វើដំណើរ អាចប្រើប្រាស់លេខកូដប្រូម៉ូសិន “SBBUIN” ដើម្បីទទួលបានការបញ្ចុះតម្លៃ 20% នៅពេលកក់ជើងហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងវៀតណាម។ សម្រាប់ជើងហោះហើរអន្តរជាតិផ្សេងទៀតរបស់ Vietjet ភ្ញៀវធ្វើដំណើរ អាចប្រើលេខកូដប្រូម៉ូសិន “SBBUALL” ដើម្បីទទួលបានការបញ្ចុះតម្លៃ 10%។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ សម្រាប់រយៈពេលធ្វើដំណើរ ចាប់ពីពេលនេះដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 តែប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះចំនួន 4 ទៅក្នុងកងយន្តហោះចំនួន 103 របស់ខ្លួនដើម្បីបំពេញតម្រូវការដឹកអ្នកដំណើរដែលចេះតែកើនឡើងឥតឈប់ឈរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet ក៏បាន​បន្ថែម​កន្លែង​ឆែកឆេរ​ក្នុង​អាកាសយានដ្ឋាន​មួយ​ចំនួន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ដើម្បី​បង្កភាពងាយស្រួល​សម្រាប់​ភ្ញៀវធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត ភ្ញៀវធ្វើដំណើរទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបំពេញការឆែកឆេរអ៊ីនធឺណេត មុននឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ដើម្បីជៀសវាងការកកស្ទះ ចរាចរណ៍។

ក្រុមហ៊ុន Vietjet បានណែនាំផ្លូវហោះហើរអន្តរជាតិថ្មីជាបន្តបន្ទាប់រួមមាន ទីក្រុងហូជីមិញ – សៀងហៃ ទីក្រុងហូជីមិញ – វៀងច័ន្ទន៍ ហាណូយ – សៀមរាប ហាណូយ – ហុងកុង ភូកុក – តៃប៉ិ ភូកុក – ប៊ូសាន ហូជីមិញ – ស៊ីដនី, ទីក្រុង មែលប៊ន, ទីក្រុង Brisbane, ទីក្រុង Perth និង ទីក្រុង Adelaide ជាដើម។

សូមរីករាយជាមួយការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ដើម្បីទទួលយកបទពិសោធន៍ និងភ្លក់រសជាតិដ៏ឈ្ងុយ ឆ្ងាញ់ និងរសជាតិប្លែកនៃម្ហូបអាហារវៀតណាម ដូចជា នំចឹង និងបាយដំណើប ក៏ដូចជាមុខម្ហូបល្បីៗ ដូចជា ហ្វឺ បាញ់មី និងម្ហូបអាហារឆ្ងាញ់ៗជុំវិញពិភពលោក ដែលផ្តល់ជូនដោយកបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈ នៅលើអាកាសកម្ពស់ 10,000 ម៉ែត្រ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងរដូវកាល

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស   វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោក ផងដែរ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព Vietjet     ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្មចម្រុះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេ របស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាព ជាមួយនឹង ផ្កាយ ៧ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយគេហទំព័រសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com ហើយបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ល្អបំផុតចំនួន ៥០ របស់ពិភពលោកសម្រាប់ការផ្តល់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយ ទិនានុប្បវត្តិហិរញ្ញវត្ថុផ្លូវអាកាសក្នុងឆ្នាំ ២១៨ និង ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយអង្គការល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.vietjetair.com

ឬទំនាក់ទំនងតាម៖

Ms. Kieu Duong (Amy)

អ៊ីមែល: kieuduong@vietjetair.com

ទូរសព្ទលេខ: +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...