ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី

Date:

ភ្នំពេញ, កម្ពុជា ថ្ងៃទី ២ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញដោយចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភាតាមរយៈប្រទេសសិង្ហបុរីដោយជំរុញជើងហោះហើរទៅមកពីទីក្រុង ឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញរបស់យើង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹង បណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»

សេវាកម្មដឹកអ្នកធ្វើដំណើរនេះនឹងត្រូវដំណើរការជាមួយនឹងយន្តហោះដែលមានប្រភេទកៅអីបីប្រភេទ គឺយន្តហោះ Boeing 777-300ER។ ជើងហោះហើររបស់យន្តហោះ EK348 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់​មក​ជើង​ហោះ​ហើរនោះ​នឹង​ចេញ​ដំណើរ​ពី​សិង្ហបុរី​នៅ​ម៉ោង ១៥:៣៥ មក​ដល់​ភ្នំពេញ​នៅ​ម៉ោង ១៦:៣៦។ ជើងហោះហើរ EK349 នឹងត្រឡប់មកវិញដោយចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០:៥០ ហើយទៅដល់សិង្ហបុរីនៅម៉ោង ២៣:៥០ ។ បន្ទាប់មកជើងហោះហើរនោះនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃបន្ទាប់នៅម៉ោងម៉ោង ០១:៤០ មកដល់ឌូបៃនៅម៉ោង ០៤:៥៥។ ពេលវេលាជើងហោះហើរទាំងអស់គិតជាម៉ោងក្នុងតំបន់។

Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោនក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុង ភ្នំពេញរួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០ កៅអី។ ភ្ញៀវដែលធ្វើដំណើរជាមួយ Emirates អាចរីករាយជាមួយបទពិសោធន៍នៅលើមេឃដ៏ល្អបំផុត ជាមួយនឹងបទ ពិសោធន៍ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានម៉ឺនុយមុខម្ហូបជាច្រើនមុខដែលត្រូវបានសម្រិតសម្រាំងតាមតំបន់ ដែល ត្រូវបានបង្កើត ឡើងដោយក្រុមមេចុងភៅដែលទទួលបានពានរង្វាន់អមដោយ ការផ្តល់ជូននូវជម្រើសភេសជ្ជៈលំដាប់ ខ្ពស់ដ៏សម្បូរបែប។

ភ្ញៀវអាចអង្គុយសម្រាកលំហែកាយជាមួយនឹងមាតិការកម្សាន្តជាច្រើនជុំវិញពិភពលោករហូតដល់ទៅ ៦.៥០០ មាតិកា ដែលរៀបចំយ៉ាងសម្រិតសម្រាំងមាន ដូចជា៖ ភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស ហ្គេម សៀវភៅជាសំឡេង និងប្រព័ន្ធកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates និងមានតិកាកម្សាន្តជាច្រើន ទៀត។

ភ្ញៀវធ្វើដំណើរអាចកក់សំបុត្រតាមរយៈ www.emirates.com ឬជាមួយភ្នាក់ងារផ្តល់សេវាអតិថិជនធ្វើដំណើរទាំង តាមអនឡាញ និងនៅការិយាល័យលក់សំបុត្រដោយផ្ទាល់។

អំពី Emirates

ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលទទួលបានពានរង្វាន់ពិភពលោក ផ្តល់សេវាកម្មដឹកអ្នកធ្វើ ដំណើរជាង ១៤០ ទីក្រុងនៅទ្វីបចំនួន ៦ តាមរយៈមជ្ឈមណ្ឌលដ៏មានប្រសិទ្ធភាពរបស់ខ្លួននៅក្នុងទីក្រុងឌូបៃ។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះប្រតិបត្តិការដោយក្រុមកងនាវាអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹង យន្តហោះ Airbus A380 និង Boeing 777 ដ៏ធំទូលាយនិងទំនើបដែលបំពាក់ដោយឧបករណ៍ជំនួយផាសុខភាព ទំនើបបំផុតចុងក្រោយ។ ក្រុមហ៊ុន Emirates បានឈ្នះពានរង្វាន់ជាច្រើនលើប្រតិបត្តិការអាជីវកម្មដ៏ល្អឥតខ្ចោះ របស់ខ្លួន រួមទាំងការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកនៅឯពានរង្វាន់ The APEX Official Airline Ratings™ ដែលឈរនៅលំដាប់កំពូលនៃពានរង្វាន់ជម្រើសក្រុមហ៊ុនអាកាសចរណ៍ល្អសម្រាប់ អ្នកដំណើរ APEX និងត្រូវបានវាយតម្លៃថាជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំដោយ APEX ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.emirates.com ឬ  https://www.emirates.com/media-centre/

សម្រាប់ទំនាក់ទំនង PR សូមសរសេរទៅកាន់ PR@emirates.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...