ខយ តេ​ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

Date:

ខយ តេ​ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប្រទេសកម្ពុជា។ រយៈពេល ១០ឆ្នាំមកនេះ តេ កម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើនយ៉ាងច្រើននៅក្នុងសង្គម។

សមិទ្ធផលឆ្នើម និងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក

ខយ តេ កម្ពុជា បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់គួរឱ្យកោតស្ញប់ស្ញែងមិនធ្លាប់មានពីមុនមក ដោយបានបង្កើតឯកត្តកម្មជាម៉ាកយីហោដែលលក់បានរហូតដល់ចំនួន ៤១៩៨ កែវក្នុងមួយថ្ងៃសម្រាប់សាខាមួយ ដែលជាកំណត់ត្រាលក់ខ្ពស់ជាងគេបំផុតសម្រាប់សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។

បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធីប្រកួតក្រឡុកតែដ៏ធំជាងគេបំផុតមួយនៅក្នុងពិភពលោកដែលមានការចូលរួមពីបណ្តាប្រទេសជាង ១០ ដើម្បីពង្រឹង​វប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។

ការចូលរួមក្នុងសកម្មភាពសង្គម និងពានរង្វាន់ដែលបានទទួល

ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា​ បានផ្តល់ការឧបត្តម្ភគាំទ្រដល់គ្រួសាររងគ្រោះជាង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន ១ម៉ឺនកែវដោយឥតគិតថ្លៃជូនដល់ពលរដ្ឋកម្ពុជានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ជាដើម។ តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យ ខយ តេ កម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលនូវពានរង្វាន់កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន ដែលរួមមាន៖

  • ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី food​panda
  • ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24
  • ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets
  • ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)
  • ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍
  • វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ

ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែលមានគោលបំណងបង្ហាញពីចក្ខុវិស័យអនាគតរបស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ខ្លួននៅលើវិថីតែគុជក្នុងប្រទេសកម្ពុជាឱ្យ​កាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក នៃក្រុមហ៊ុន  ខយតេ អ្នកបងើ្កតមាតិកា ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំងអ្នកគាំទ្រ ខយ តេ ជាច្រើននាក់ផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...