ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលីជាមួយនឹងជើងហោះហើរហាណូយ-ស៊ីដនី * តម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបានចាប់ពីត្រឹមតែ USD0 សម្រាប់ជើងហោះហើរទាំងអស់រវាងវៀតណាម និងអូស្ត្រាលី

Date:

(ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤) បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet ចេញពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម នឹងត្រូវបានពង្រីកបន្ថែមទៀតតាមរយៈការបើកដំណើរការផ្លូវហោះហើរត្រង់ថ្មីទៅកាន់ទីក្រុងស៊ីដនី។ បន្ទាប់ពីផ្លូវហោះហើរ ហាណូយ – មែលប៊ន ដែលទើបនឹងប្រកាសនៅដើមខែនេះ ជើងហោះហើរ ហាណូយ – ស៊ីដនី ក៏នឹងចាប់ផ្តើមប្រតិបត្តិការក្នុងខែមិថុនាផងដែរ។ ជាមួយនឹងពេលវេលាហោះហើរប្រហែល ១០ ម៉ោងក្នុងមួយជើង ផ្លូវហោះហើរត្រង់នេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរជាច្រើនម៉ោង ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរ​ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃសមរម្យជាងមុន។

បើកដំណើរការនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ផ្លូវជើងហោះហើរ ហាណូយ – ស៊ីដនី នឹងដំណើរការពីរដងក្នុងមួយសប្តាហ៍។ នៅថ្ងៃពុធ និងថ្ងៃសៅរ៍ អ្នកធ្វើដំណើរនឹងរីករាយជាមួយការធ្វើដំណើរដ៏ងាយស្រួលពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម ហើយមកដល់ទីក្រុងស៊ីដនីដែលជាទីក្រុងដ៏រស់រវើករបស់ប្រទេសអូស្ត្រាលីនៅថ្ងៃបន្ទាប់។ ជើងហោះហើរពីទីក្រុងស៊ីដនី នឹងនាំអ្នកចូលចិត្តធ្វើដំណើរទៅកាន់បេះដូងនៃប្រទេសវៀតណាមនៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ត្រកាលភាគខាងជើងរបស់វៀតណាម។

ផ្លូវហោះហើរ ហាណូយ-មែលប៊ន នឹងចាប់ផ្តើមប៉ុន្មានថ្ងៃមុខនេះ គឺនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ដោយដំណើរការពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ពីហាណូយ មកដល់ទីក្រុងមែលប៊នត្រឹមតែប៉ុន្មានម៉ោងបន្ទាប់។ ជើងហោះហើរត្រឡប់ពីមែលប៊នទៅហាណូយ គឺមាននៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនពិសេស គឺតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិក (*) ដែលផ្តល់ជូនចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៥ ខែមីនា នៅគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទ Vietjet Air ដែលអនុវត្តចំពោះបណ្តាញជើងហោះហើររបស់ប្រទេសវៀតណាម-អូស្ត្រាលីទាំងអស់។ សំបុត្របញ្ចុះតម្លៃមានសម្រាប់ការធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។ (**)។

ក្រុមហ៊ុន Vietjet ក៏បានចាប់ផ្តើមជើងហោះហើរលើកដំបូងរបស់ខ្លួនពី សៀមរាប-ហាណូយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ គិតត្រឹមពេលនេះ មានជើងហោះហើរចំនួន ៧ ក្នុងមួយសប្តាហ៍ដោយផ្តល់នូវការតភ្ជាប់ដោយផ្ទាល់រវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងទីក្រុងហាណូយអាកាសយានដ្ឋានអន្តរជាតិ Bai (HAN) ។អ្នកដំណើរពីប្រទេសកម្ពុជាឥឡូវនេះអាចធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីតាមរយៈទីក្រុងហាណូយដោយរីករាយវប្បធម៌ដ៏រស់រវើកនៃរដ្ឋធានីវៀតណាមក្នុងពេលតែមួយផងដែរ។

លើសពីនេះ អ្នកដំណើរនឹងទទួលបាន Skypoints  រហូតដល់ ៥០០ ពេលដែលធ្វើដំណើរនៅថ្ងៃសម្ពោធផ្លូវហោះហើរហាណូយ-ស៊ីដនី និងហាណូយ-មែលប៊ន។ ការផ្តល់ជូនជាច្រើនទៀត អាចរកបាននៅកម្មវិធី SkyJoy ឬតាមរយៈគេហទំព័រ https://skyjoy.vietjetair.com/ ជាមួយនឹងអត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញជាច្រើនពី ក្រុមហ៊ុន Vietjet និងមានមុខម្ហូប ទំនិញ និងផលិតផលម៉ាកទេសចរណ៍ល្បីៗជាង ២៥០ មុខ របស់ប្រទេសវៀតណាម និងរបស់មកពីទូទាំងពិភពលោក។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះនៃការដំណើារការនៅទីផ្សារអូស្ត្រាលី ក្រុមហ៊ុន Vietjet មានសេវាកម្មនៅទីផ្សារអាកាសចរណ៍នៅអូស្ត្រាលីចំនួនប្រាំពីរ។ ផ្លូវដែលតភ្ជាប់ទាំងទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងធំៗរបស់ប្រទេសអូស្ត្រាលី ផ្តល់នូវការធ្វើដំណើរដ៏ងាយស្រួលនៅទូទាំងទ្វីបសម្រាប់ការងារ ដំណើរកម្សាន្ត ឬការស្វែងរកបទពិសោធន៍កម្សាន្តថ្មីៗ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់ជូនសេវាហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងមែលប៊ន ស៊ីដនី ប្រ៊ីសបេន ភើត និងអាឌែលដេត។

ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញហោះហើររបស់ខ្លួនដោយបន្ថែមជើងហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ៣៣។ ក្នុង​ចំណោម​ផ្លូវ​ទាំង​នោះ ​មាន​ផ្លូវ​ថ្មី​ចំនួន​ប្រាំ​ដែល​តភ្ជាប់​ប្រទេស​អូស្ត្រាលី (Adelaide, Brisbane, Melbourne, Perth និង Sydney) ទៅ​កាន់​ប្រទេស​វៀតណាម។

ជាមួយនឹងការបន្ថែមនៃការធ្វើដំណើរផ្លូវឆ្ងាយទាំងនេះឆ្លងកាត់ទ្វីបនានា ក្រុមហ៊ុន Vietjet បន្តទទួលបានភាពជោគជ័យខ្លាំង។ អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះថ្មី ជាមួយនឹងតម្លៃដ៏សមរម្យ ហើយក៏អាចទទួលទានម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏រីករាយនៅលើយន្តហោះ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

 (**) លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក អាស្រ័យ​លើ​ផ្សារ និង​ផ្លូវ​នីមួយៗ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...