Metfone Stars ទទួលបានអ្នកចូលទស្សនាជាង ១០០លានដង ត្រឹមរយៈជិតបីសប្តាហ៍

Date:

ក្នុងរយៈពេលជិតបីសប្តាហ៍ កម្មវិធី Metfone Stars នាំមកជូនដោយ TikTok ទទួលបានការចាប់អារម្មណ៍ពី អ្នកលេងតិកតុកជាច្រើន ដែលមានអ្នកប្រើប្រាស់ Hashtag ក្នុងការបង្ហោះវីដេអូជាង ៦,០០០នាក់ និងមានអ្នកចូលមើលជាង ១០០ លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតិកតុកមួយនេះ ។ សន្ទុះនៃកម្មវិធីនេះ បានកំពុងធ្វើឱ្យមានការបង្កើតនិន្នាការ យ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមតិកតុក ។

ភាគច្រើននៃការបង្ហោះ Hashtag ជាង ៦,០០០ នាក់នេះដោយប្រើសញ្ញា #MetfoneStars គឺជាវីដេអូដែលមានគុណភាពខ្ពស់ ដែលគ្របដណ្តប់លើប្រធានបទគួរឱ្យ ចាប់អារម្មណ៍ជាច្រើនជុំវិញជីវិតប្រចាំថ្ងៃ។ ព្យុះក្រោមសញ្ញា “MetfoneStars​” សន្យានឹងបន្តសន្ទុះគាំទ្រកើនឡើងក្នុងពេលខាងមុខនេះ ដោយផ្សព្វផ្សាយវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ជាមួយសារវិជ្ជមាន ទៅកាន់សហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។ កម្មវិធី Metfone Stars នាំមកជូនដោយ TikTok គឺជាការប្រកួតប្រជែងមាតិកាបែបច្នៃប្រឌិត នៅលើតិកតុកដែលរៀបចំឡើង ដោយក្រុមហ៊ុនមិត្តហ្វូន។

មិត្តហ្វូន គឺជាដៃគូដំបូងគេក្នុងប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែង មាតិកាច្នៃប្រឌិតនៅលើវេទិកាមួយនេះ។ ការប្រកួតប្រជែងនេះមានគោលបំណងគាំទ្រ និងស្វែងរកអ្នកបង្កើតមាតិកាដែលមាន សក្តានុពលនៅលើតិកតុក ដោយជួយលើកកម្ពស់អ្នកបង្កើតមាតិកា ឱ្យក្លាយជាតារាតិកតុកផងដែរ។

កិច្ចសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងនេះ គឺជាព្រឹត្តិការណ៍បន្ទាប់ដែលបង្ហាញពីជំហររបស់ ក្រុមហ៊ុន មិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា ។

មួយវិញទៀត ដើម្បីកសាងមុខមាត់ក្រុមហ៊ុនមិត្តហ្វូន ជាដៃគូឈានមុខគេនៃសាជីវកម្មបច្ចេកវិទ្យាធំៗ ដែលមានបំណងចូលទីផ្សារកម្ពុជា និងរួមចំណែកបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា។ ជាពិសេស កត្តាយុវវ័យ និងក្រុមអតិថិជនវ័យក្មេង ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី និងច្បាប់នៃការប្រកួត សូមចូលទៅកាន់ ឆាណែល តិកតុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូន តាមតំណភ្ជាប់ខាងក្រោម៖ https://www.tiktok.com/@metfone.closer

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...