Vietjet បន្ថែមសេវាកម្មថ្មី ​ភ្ជាប់ការហោះហើរ​ ទីក្រុងហូជីមិញ ជាមួយទីក្រុង​ស៊ីអាន របស់ចិន​

Date:

(ហូជីមិញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរតាមផ្លូវ​អាកាស​ទទួល​បាន​នូវ​បទពិសោធ​ថ្មី​ នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន បន្ទាប់ពីការបើកដំណើរការសេវាកម្មទីក្រុងសៀងហៃ និងទីក្រុងឈិនឌូ កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុន​នេះនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋ​កិច្ចរបស់ប្រទេសវៀតណាមនៃទីក្រុងហូជីមិញទៅកាន់រដ្ឋធានីបុរាណ ស៊ីអាន (Xi’an) របស់ប្រទេសចិន។ សេវាកម្មមិនឈប់សំចតនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសការធ្វើដំណើរកាន់​តែ​ច្រើន កាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេ និងសន្សំសំចៃ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ក្រុង​ស៊ីអាន នឹងដំណើរការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរត្រឡប់មកវិញចំនួន ៤ ដងក្នុងមួយសប្តាហ៍។ ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងស៊ីអាន ចេញដំណើររៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅម៉ោង ០៨:០៥ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Xi’an Xianyang នៅម៉ោង ០១:៣០ ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់ពីក្រុង​ស៊ីអាន មក​កាន់​ទីក្រុងហូជីមិញវិញ ចេញដំណើររៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ វេលាម៉ោង ០២:៣០ (ម៉ោងក្នុងស្រុក) និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង ០៦:២៥ (ម៉ោងក្នុងស្រុក)។

ផ្លូវហោះហើរត្រង់ពីសៀមរាបទៅហាណូយត្រូវបានដំណើរការឡើងវិញក្នុងខែធ្នូឆ្នាំមុន។ ជាមួយនឹងបណ្តាញជើងហោះហើរថ្មីរវាងវៀតណាម និងចិន ប្រទេសកម្ពុជាមានសក្តានុពលក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរយៈប្រទេសវៀតណាមដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។

ក្រុង​ស៊ីអាន ជារដ្ឋធានី​ខេត្តសានស៊ី (Shaanxi)នៃតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន គឺជាទីក្រុងបុរាណដែលធ្លាប់​​ជារាជធានីរបស់​រាជវង្សចំនួន ១៣ ជំនាន់​នៅក្នុងប្រទេសចិន។ វា​ជា​ចំណុច​សំខាន់​មួយ​នៃ​វិថី​សូត្របុរាណ​កាល​ ​ដែល​តភ្ជាប់​ពាណិជ្ជកម្ម ​និង​វប្បធម៌​រវាង​អាស៊ី ​និង​អឺរ៉ុប។ ទីក្រុងបុរាណស៊ីអានមានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែប និងជាភូមិសាស្ដ្រ​សម្បូរ​សម្បត្តិវប្បធម៌ ដូចជា ផ្នូររបស់អធិរាជ Qin ទីមួយ​ អារាម​ Great Wild Goose និងឧទ្យាន Datang Furong ជាដើម។

ជាមួយ​គ្នានេះដែរ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម។ អ្នកធ្វើដំណើរអាចរីករាយនឹងម្ហូប​អាហារ​រសជាតិដើមរបស់វៀតណាមនៃ ហ្វើ​, បាញ់មី​, កាហ្វេ និងអាហារវៀតណាមជាច្រើនទៀតនៅទីក្រុងហូជីមិញ ហើយភ្ជាប់ទៅកាន់គោលដៅល្បីៗរបស់វៀតណាមនៅដាណាង, កោះភូគុក​ និង ហ៊ូ​ជាដើម។

ដើម្បីអបអរសាទរការហោះហើរ​ផ្លូវថ្មី និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការធ្វើដំណើរចំណាយ​ទាប​ ក្រុមហ៊ុន Vietjet ចាប់ផ្តើមការលក់តម្លៃសំបុត្រ​ពិសេស​នៅ​ថ្ងៃសុក្រ​ត្រឹម សូន្យ​ដុល្លារ​ (*) សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤​ (**)។ សំបុត្រប្រូម៉ូសិនមានផ្តល់ជូនរៀងរាល់ថ្ងៃសុក្ររហូតដល់ដំណាច់ឆ្នាំនៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។

រីករាយការហោះហើរជាមួយក្រុមហ៊ុន Vietjet លើយន្តហោះទំនើប និងគិតគូរ​អំពី​បរិស្ថាន បុគ្គលិកអាកាសចរណ៍​ដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ក៏ដូចជា​បទពិសោធន៍ធ្វើម្ហូបជំនាញ​ដែលបាន​សម្រិត​សម្រាំង​មុខ​ម្ហូបអន្តរជាតិ និងវៀតណាម រួមទាំងម្ហូបពេញនិយម ដូចជា ហ្វើ និង បាញ់​មី​វៀតណាម។ លើសពីនេះ អ្នកដំណើរ​អាចរីករាយការសម្តែងសិល្បៈ​វប្បធម៌ និងសិល្បៈប្លែកៗក្នុងអំឡុងពេលហោះហើរ​នៅរយៈកម្ពស់ ១ម៉ឺន​ម៉ែត្រ។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ការធានារ៉ាប់រង​ SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដោយគ្មានកង្វល់។ កុំភ្លេចស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy និងទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសផ្សេងទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យ បុណ្យចូលឆ្នាំថ្មី និងរដូវសម្បូរភ្ញៀវ​សំខាន់ៗ​

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់​វេបសាយ​ www.vietjetair.com 

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Vietjet បន្ថែមសេវាកម្មថ្មី ​ភ្ជាប់ការហោះហើរ​ ទីក្រុងហូជីមិញ ជាមួយទីក្រុង​ស៊ីអាន របស់ចិន​ (ហូជីមិញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរតាមផ្លូវ​អាកាស​ទទួល​បាន​នូវ​បទពិសោធ​ថ្មី​ នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…