កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”

Date:

យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤ គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃ យោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកាតាលីករចម្បងមួយក្នុងការជម្រុញ សុខុមាលភាពផ្លូវចិត្ត ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាពនិងផលិតភាពការងារ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរ ទៅដល់អ្នកចូលរួម និងសាធារណៈជនជាច្រើនរយនាក់។ 

ប្រធានគម្រោង កញ្ញា ជោត ដាលីនបានឱ្យដឹងថា កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទដ៏សុីជម្រៅមួយគឺ «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងកំឡុងវិបត្តិសេដ្ធកិច្ចនេះ ដោយសារតែយើងសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែចំណាយពេលវេលាស្ទើរតែទាំងអស់របស់ខ្លួនទៅលើការងារ ដោយពុំបានគិតគូរពីសុខុមាលភាពផ្លូវចិត្ត បណ្តាលឱ្យពួកគាត់ជួបប្រទះនូវបញ្ហាសុខភាពផ្លូវចិត្តកាន់តែច្រើនឡើង ជាពិសេសក្នុងខណៈពេលដ៏លំបាកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យតាមការរំពឹងទុក ក្រោមការនិមន្តចូលរួមពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, និងវាគ្មិនកិត្តិយសលោក នឹម ឈុន្នី, អ្នកនាង យីម សុធារី និងលោក យាន់ វណ្ណៈ ព្រមទាំងសាធារណៈជនជិតឆ្ងាយប្រមាណជាង២០០នាក់ទៀតផង។ 

សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាសង្ឃឹមយ៉ាងម៉ុតមាំថា កម្មវិធីលើកទី៤នេះ​ នឹងទទួលបានការចូលរួមនិង​គាំទ្រពីសំណាក់សាធារណៈជនកាន់តែច្រើនជាងកាលពីឆ្នាំកន្លងទៅទៀត ដើម្បីបញ្ជា្របការយល់ដឹងអំពីសារសំខាន់នៃសខុមាលភាពផ្លូវចិត្ត ក៏ដូចជាអត្ថប្រយោជន៍ដ៏លើសលប់នៃយោគៈ និងសមាធិឱ្យបានកាន់តែទូលំទូលាយនៅក្នុងសង្កមរបស់យើង។​ ឆ្លៀតក្នុងឱកាសនេះផងដែរ សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ក៏ចង់សម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែង​ ទៅដល់ក្រុមហ៊ុន Phnom Penh Precast Plants, Three Corner Coffee Rostar, SCPC Automation, Urban Dynamics, កាយា ទឹករ៉ែធម្មជាតិ, Pixel Entertainment, AIA Cambodia និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន។

ស្រប​ពេល​នេះផងដែរ សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាមាន​កិត្តិយស ​សូមគោរព​អញ្ជើញ សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសាធារណៈជន​ទាំងអស់​ចូលរួម​កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” នាពេល​ខាង​មុខ​នេះ ដោយ​ចុះ​ឈ្មោះ​តាម​រយៈតំណ​ភ្ជាប់​ខាងក្រោម ​៖ https://forms.gle/q6eDkG9UK8oHWGWt9 

(​ផុតកំណត់​ចុះឈ្មោះត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ /សំបុត្រមានចំនួនកំណត់)។

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...