ក្រុមហ៊ុនមិត្តហ្វូន សាខាក្រុងព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រ

Date:

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មិត្តហ្វូនសាខាព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំសម្អាត និងអនាម័យឆ្នេរអូរឈើទាល ដែលមានប្រវែងជាង ២គីឡូម៉ែត្រ។

នាថ្ងៃនោះផងដែរ បុគ្គលិកមិត្តហ្វូនសាខាខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋបាលខេត្ត រួមគ្នាសម្អាត រើសសំរាម និងសម្អាតឆ្នេរអូរឈើទាល ប្រវែងជាង ២គីឡូម៉ែត្រ អស់រយៈពេលជិត ២ម៉ោង។ សកម្មភាព​នេះ​ទទួល​បាន​ការ​គាំទ្រ​ ពី​សំណាកប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរមួយ​ចំនួន​ក៏​បាន​ចូល​រួម​សកម្មភាព ​ជាមួយ​មិត្តហ្វូនសាខា​ក្រុង​ព្រះសីហនុផងដែរ។

លោក ស កក្កដា ជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា “នេះគឺជាកម្មវិធីដ៏មានអត្ថន័យ និងជាក់ស្តែងរបស់មិត្តហ្វូន ដោយយកចិត្តទុកដាក់លើសន្តិសុខសង្គម និងសហគមន៍ក្នុងទីក្រុងទេសចរណ៍មាត់សមុទ្រ។ កន្លងមក សាខាមិត្តហ្វូនខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភដល់ទីក្រុង ដែលមានស្លាកសញ្ញា ហាមជក់បារី (No Smoking) ជិត២០០ស្លាក (ហាមជក់បារីនៅទីសាធារណៈ)។ យើងចាត់ទុកថាកម្មវិធីទាំងនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការដាស់តឿនប្រជាពលរដ្ឋ និងអ្នកទេសចរឱ្យទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍ជានិច្ច។ ខ្ញុំ​សង្ឃឹម​​ថា មិត្តហ្វូន​នឹង​បន្ត​រួម​ដំណើរ​ជាមួយ ​ទីក្រុង​ក្នុង​ការ​អនុវត្ត​កម្មវិធី​សន្តិសុខ​សង្គម​ជា​ច្រើន​ទៀត»។

ក្នុងរយៈពេលកន្លងមក ក្រៅពីសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូន តែងតែដឹងអំពីការទទួលខុសត្រូវ របស់ខ្លួនចំពោះសកម្មភាពសន្តិសុខសង្គម និងសកម្មភាពសហគមន៍ ជាពិសេសការងារថែរក្សា និងការពារបរិស្ថានរស់នៅ បៃតង ស្អាត។

បច្ចុប្បន្ននេះ មិត្តហ្វូនបាននឹងកំពុង អមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងសកម្មភាពជាច្រើន ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារបរិស្ថាន ដោយហេតុនេះជួយលើកកម្ពស់ការយល់ដឹង និងមនសិការរបស់ប្រជាពលរដ្ឋ ក្នុងការការពារបរិស្ថាន កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងស្រស់បំព្រង ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...