មិត្តហ្វូន បរិច្ចាគ ១២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

Date:

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៦១ នៃការបង្កើតកាកបាទ ក្រហមពិភពលោក មិត្តហ្វូនបានចូលរួមអបអរសាទរ និងបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា និង ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ប្រឈមមុខនឹងបញ្ហាប្រឈម ដែលមិនអាចទាយទុកជាមុន បាននៃបរិស្ថានពិភពលោក តំបន់ និងក្នុងស្រុក រួមទាំងផលប៉ះពាល់បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត និងជម្លោះ កាកបាទក្រហមកម្ពុជាបាននិងកំពុង បង្កើនភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាព ក្នុងសកម្មភាពមនុស្សធម៌របស់ខ្លួន។ វាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការជួយក្រុមងាយរងគ្រោះនៅក្នុងសហគមន៍។

ដើម្បីរួមដំណើរ និងគាំទ្រកាកបាទក្រហមក្នុងសកម្មភាពរបស់ខ្លួន ក៏ដូចជាផ្តល់ថវិកាបន្ថែមសម្រាប់ បេសកកម្មមនុស្សធម៌របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនក្នុងសហគមន៍ ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ មិត្តហ្វូនបានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា និង ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

នេះគឺជាការប្តេជ្ញាចិត្តប្រចាំឆ្នាំ របស់មិត្តហ្វូនចំពោះសកម្មភាពសង្គម និងសហគមន៍។ ជាច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនតែងតែមានស្មារតីទទួលខុសត្រូវ សង្គមនិងចំពោះប្រជាជនកម្ពុជា។ ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្ម និងសហការជាមួយរដ្ឋាភិបាល និងអង្គការនានាក្នុងសកម្មភាពស្ម័គ្រចិត្ត រៀបចំកម្មវិធីមនុស្សធម៌ជាច្រើន ក្នុងគោលបំណងរួមចំណែកដល់ សុភមង្គលសហគមន៍ និងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកថា «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះសកម្មភាព និងស្នាដៃរបស់កាកបាទក្រហមនាពេលកន្លងមក ដែលមិត្តហ្វូនជឿជាក់ និងសង្ឃឹមថានឹងរួមដំណើរ ជាមួយកាកបាទក្រហមក្នុងការសម្រេចបាន គោលដៅ

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...