ឆ្ងល់ច្រើនមែនទេ! ចុះធ្លាប់ឆ្ងល់ទេថា Eyes of Wonder ជាអ្វី?

Date:

Eyes of Wonder (EoW) គឺជាកម្មវិធីមួយដែលមានរយៈពេលដល់ទៅ ៤​សប្តាហ៍​បង្កើតឡើងដោយ AIESEC in IFL ក្នុងគោលបំណងឱ្យអ្នកចូលរួមទទួលបានសមត្ថភាពពិសេសខាងសរសេររឿងរ៉ាវសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ឬវាអាចជាយុទ្ធនាការសង្គមណាមួយដើម្បីដោះស្រាយបញ្ហាជាក់លាក់នៅក្នុងសហគមន៍នោះតែម្តង។ 

ជាក់ស្តែង យើងមានភ្ជាប់មកជាមួយប្រធានបទបីផ្សេងគ្នានោះគឺ ការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និង គម្លាតអន្តរជំនាន់។

ទៀតសោត អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទាំង ​៤សប្តាហ៍នឹងភ្ជាប់មកជាមួយនូវការបណ្តុះបណ្តាល និងការណែនាំផ្សេងៗគ្នា ពីសំណាក់វាគ្មិន និងអ្នកជំនាញ សម្រាប់អ្នកចូលរួមដើម្បីឈានទៅដល់ដំណាក់កាលចុងក្រោយដែលជាដំណាក់កាលស្វែងរកនូវក្រុមដែលមាននូវសក្តានុពលជាងគេ។

រង្វាន់ និងមេដាយកំពុងរង់ចាំអ្នកទាំងអស់គ្នានៅទីនោះ។

តោះនេះជាឱកាសដ៍ល្អសម្រាប់អ្នក និងអ្នកជុំវិញខ្លួនហើយ។ កុំចាំយូរ ចូលរួមជាមួយពួកយើងនៅទីនោះទាំងអស់គ្នា!!!

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង និងបង្កើតដំណោះស្រាយដ៏អស្ចារ្យ🌟

📌តំណភ្ជាប់ចុះឈ្មោះ៖ https://bit.ly/3Wetr5f

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

📌ព័ត៌មានបន្ថែមរបស់យើង៖ https://bit.ly/3UA93dy

ជួបគ្នានៅ EoW!

#EyesofWonder

#AIESECinIFL

#AIESECinCambodia

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...