Vietjet បន្ថែមកៅអីចំនួន 1.4 លាន សម្រាប់ភ្ញៀវធ្វើដំណើរនារដូវក្តៅ និងជំរុញការធ្វើដំណើរអន្តរជាតិ ផ្លូវអន្តរជាតិថ្មីចំនួន 4 រួមមាន ភូកុក – តៃជុង/កៅសុង និង ហាណូយ – មែលប៊ន / ស៊ីដនី នឹងបើកដំណើរការនៅខែមិថុនា

Date:

ភ្នំពេញ ថ្ងៃទី 28 ឧសភា ឆ្នាំ 2024 – ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងវិស្សមកាលរដូវក្តៅ ក្រុមហ៊ុន Vietjet ពង្រីកជើងហោះហើរក្នុងស្រុកនៅរដូវក្តៅក្នុងប្រទេសវៀតណាមចំនួន 35% និងបង្កើនជើងហោះហើរពេលយប់ចំនួន 46% ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏គ្រោងនឹងបើកដំណើរការសេវាកម្មមិនឈប់ឈរថ្មីៗរបស់ខ្លួនចំនួនបួនពីគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម គឺ កោះ ភូកុក ទៅ តៃជុង និង កៅសុង និងពីហាណូយទៅ មែលប៊ន / ស៊ីដនី នៅខែក្រោយ។

ឥឡូវនេះ តាមរយៈជើងហោះហើរបន្ថែមនៅលើបណ្តាញក្រុមហ៊ុន Vietjet អ្នកដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរយ៉ាងរលូនទៅកាន់គោលដៅជាច្រើននៃវៀតណាម ក៏ដូចជាទៅកាន់ទីតាំងជាច្រើនទៀតនៅបរទេស។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ធ្វើដំណើរតាមបណ្តាញយន្តហោះររបស់ Vietjet នៅពេលធ្វើដំណើរពីសៀមរាប ទៅកាន់ទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ សៀមរាប-ហាណូយ កាលពីចុងឆ្នាំមុន (២០២៣) ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ពេលវេលានៃជើងហោះហើរនីមួយៗគឺ 1 ម៉ោង 45 នាទី។

ក្នុងអំឡុងពេលរដូវក្តៅជាមួយនឹងការធ្វើដំណើរដ៏មម៉ាញឹក ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រធ្វើដំណើរក្នុងស្រុកចំនួន 1.4 លានបន្ថែមទៀត នៅទូទាំងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលកំពុងមានការកើនឡើងលើតម្រូវការធ្វើដំណើររហូតដល់ 35%។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនប្រេកង់ជើងហោះហើរលើផ្លូវដែលមានស្រាប់ទៅមកពីមជ្ឈមណ្ឌលធ្វើដំណើររបស់ប្រទេស ដូចជា ហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ជាដើម។

ក្រុមហ៊ុន Vietjet ក៏បានបង្កើនចំនួនជើងហោះហើរពេលយប់របស់ខ្លួនចំនួន 46% ដែលស្មើនឹង 3,100 សេវាពេលយប់ពីមជ្ឈមណ្ឌលនានា ដូចជា ទីក្រុងហាណូយ ហូជីមិញ និងទីក្រុងដាណាំង ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ហាយហ្វុង វិញ និង ថាញ់ ហូ ជាមួយនឹងការផ្តល់ជូនតម្លៃសំបុត្រទាបសមរម្យ។

ដើម្បីបំពេញតម្រូវការការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិក្នុងរដូវក្តៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ធ្វើឱ្យកោះភូកុករបស់វៀតណាមកាន់តែជិតស្និទ្ធ ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរត្រង់ពី តៃជុង និង កៅសុង ទៅកាន់តៃវ៉ាន់បានដោយងាយ។ ការតភ្ជាប់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សេវាកម្មដឹកអ្នកដំណើរដោយផ្ទាល់ពីកោះ ភូកុក ទៅកាន់កោះ តៃប៉ិ របស់តៃវ៉ាន់បានដោយរលូនពី តៃជុង និង កៅសុង។ ការពង្រីកបណ្តាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រឹងបណ្តាញជើងហោះហើររបស់ខ្លួន និងអនុញ្ញាតឱ្យការធ្វើដំណើររបស់អ្នកធ្វើដំណើរប្រកបដោយភាពរលូនរវាងវៀតណាម និងតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូននូវជើងហោះហើរដ៏ងាយស្រួលភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងភូកុកក្នុងប្រទេសវៀតណាម ជាមួយនឹងទីក្រុងធំៗក្នុងកោះតៃវ៉ាន់ រួមមាន ទីក្រុងតៃប៉ិ តៃឈុង និងកៅសុង ដែលសរុបបណ្តាញជើងហោះហើរសេវាផ្ទាល់ចំនួនប្រាំបួន រវាងវៀតណាម និង តៃវ៉ាន់។

ផ្លូវហោះហើរ ភូកុក – តៃឈុង នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ដោយផ្តល់សេវាកម្មបីដងក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ សេវា​ហោះហើរផ្ទាល់​នេះ​ ចំណាយ​ពេល​តែ​បី​ម៉ោង​និង​៣០​នាទី​ប៉ុណ្ណោះ។ ផ្លូវហោះហើរ កៅសុង – ភូកុក នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 ដោយដំណើរការជើងហោះហើរទៅមកចំនួន 4 ដង ក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែ 3 ម៉ោង 15 នាទីប៉ុណ្ណោះ។

អ្នកដំណើរអន្តរជាតិដែលមក ភូកុក អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅរហូតដល់ 30 ថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះ ភូកុក របស់វៀតណាម បានក្លាយទៅជាតំបន់ទេសចរណ៍ដែលកំពុងរះ ជាមួយនឹងការមកដល់របស់ភ្ញៀវអន្តរជាតិកើនឡើងក្នុងអត្រា 200% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលត្រីមាសទីមួយនៃឆ្នាំ 2024។

ក្រុមហ៊ុន Vietjet ក៏ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលី ជាមួយនឹងការបើកដំណើរការសេវាកម្មពីរដងក្នុងមួយសប្តាហ៍ពី ហាណូយ-មែលប៊ន ក៏ដូចជាផ្លូវ ហាណូយ-ស៊ីដនី ដែលចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែមិថុនា។ តំណភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ទាំងនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរកន្លងទៅ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃទាបសមរម្យជាងមុន។

សំបុត្រ​សម្រាប់​ផ្លូវហោះហើរ​ទាំង​នេះ ​ឥឡូវ លោកអ្នក​អាច​រកទិញ​បាន​នៅ​គ្រប់​បណ្តាញ​កក់​សំបុត្រ​ផ្លូវការ​របស់ក្រុមហ៊ុន Vietjet។ គួរកត់សម្គាល់ថា អ្នកដំណើរអាចទាញយកអត្ថប្រយោជន៍ពីតម្លៃសំបុត្រប្រូម៉ូសិន ដែលចាប់ផ្តើមពី USD0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) រៀងរាល់ថ្ងៃសុក្រ អនុវត្តចំពោះជើងហោះហើររហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក រដូវកាលកំពូល)។ លោកអ្នកអាចកក់សំបុត្របានតាមwww.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

នារដូវក្តៅនេះ Vietjet ក៏កំពុងដំណើរការកម្មវិធីផ្តល់ជូនពិសេស គឺ “ធ្វើដំណើររាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃជាមួយ Vietjet” (*) ដែលមានតម្លៃរហូតដល់ 6 ពាន់លានដុង (235,000 ដុល្លារអាមេរិក) ជារង្វាន់សម្រាប់សមាជិក របស់ SkyJoy ដែលកក់សំបុត្រមុនថ្ងៃទី 7 ខែសីហា ឆ្នាំ 2024។

(*) ព័ត៌មានលម្អិតអំពីកម្មវិធីផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់៖ bit.ly/4besize

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...