ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះ ដែលមានតម្លៃទាបបំផុត” ឆ្នាំ 2024

Date:

ភ្នំពេញ ថ្ងៃទី 29 ឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ត្រូវបានគេដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ 2024 ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត ឥឡូវនេះ អ្នកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបបំផុត ដែលទទួលបានពានរង្វាន់ថាជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបល្អបំផុត និង ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត។

 AirlineRatings បានផ្តល់កិត្តិយស និងទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet តាមរយៈការផ្តល់ពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ ថាជាក្រុមហ៊ុនដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប មានភាពច្នៃប្រឌិត សេវាកម្មសម្បូរបែបចម្រុះច្រើនមុខ និងមានការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដ៏អស្ចារ្យ។  Vietjet បន្តពង្រីកជើងហោះហើរ A330s និង A321s និងពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស កាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូនផលិតផលល្អៗ និងសេវាដែលមានតម្លៃសំបុត្រទាប អមដោយការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យដល់អតិថិជនរបស់ខ្លួន។

Screenshot

និពន្ធនាយកក្រុមហ៊ុន Airlineratings.com លោក Geoffrey Thomas បានមានប្រសាសន៍ថា “Vietjet មានភាពវៃឆ្លាតបំផុតក្នុងទីផ្សាររបស់ខ្លួន និងមានតម្លៃសំបុត្រធ្វើដំណើរទាបសមរម្យ ដែលនៅពីក្រោយភាពអស្ចារ្យនេះគឺជាផែនការអាជីវកម្មដ៏ឆ្លាតវៃ និងការផ្តល់ជូននូវតម្លៃសំបុត្រដែលមានតម្លៃទាបសមរម្យដល់អ្នកធ្វើដំណើររាប់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្តហោះ Airbus ដ៏ទំនើបៗជាច្រើន ដែលឥឡូវនេះកំពុងបម្រើការដឹកភ្ញៀវធ្វើដំណើរបានយ៉ាងល្អបំផុត។ ភាពជោគជ័យរបស់ Vietjet ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ជំរុញឱ្យ​សេដ្ឋកិច្ច​​របស់​វៀតណាមបរីក​ចម្រើនតាមរយៈវិស័យ​ទេសចរណ៍​ផងដែរ។ គុណតម្លៃរបស់​ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet មិន​អាច​វាស់​បាន​ត្រឹម​តែ​ចំនួន​អ្នក​ដំណើរ​ប៉ុណ្ណោះ។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​សាធារណជន និង​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់»។

ក្រុមហ៊ុន Vietjet ពិតជាមានមោទកភាពចំពោះការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរដ៏រីករាយ និងផ្តល់ជូនតម្លៃសំបុត្រសមរម្យ អមដោយកងនាវាអាកាសចរណ៍ដ៏ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដោយបុគ្គលិកកាប៊ីនដែលមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបអាហារវៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ រួមទាំងអាហារពិសេសៗ ដូចជា ហ្វឺ បាញ់ មី កាហ្វេវៀតណាម និងម្ហូបអាហារជាច្រើនមុខទៀត ហើយភ្ញៀវក៏អាចទិញទំនិញមិនជាប់ពន្ធនៅលើយន្តហោះផងដែរ។

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ Vietjet បានបន្ថែមផ្លូវ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។

ក្រុមហ៊ុន AirlineRatings ក៏បានវាយតម្លៃក្រុមហ៊ុន Vietjet ហើយផ្តល់ជូនកម្រិតផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតជាក្រុមហ៊ុនអាកាសចរណណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកទាំង 10 និងសុវត្ថិភាពបំផុតអស់រយៈពេលជាច្រើនឆ្នាំ។ Vietjet ក៏ត្រូវបានបោះឆ្នោតជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រប្រចាំឆ្នាំ” ក្នុងឆ្នាំ 2022 ដោយក្រុមហ៊ុន AirlineRatings ផងដែរ។

ពានរង្វាន់ AirlineRatings “Airline Excellence Awards” ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2013 ដោយវាយតម្លៃពីសុវត្ថិភាព និងគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង 385 នៅទូទាំងពិភពលោក ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើប្រភេទសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះ រួមមាន Qatar Airways, Emirates, Etihad Airways និង Air New Zealand ជាដើម។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...