ក្រុមហ៊ុន Vietjet ចេញរបាយការណ៍ពីប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្ម​ដោយលើសពីការរំពឹងទុករហូតដល់ ២១% លើគោលដៅដែលបានកំណត់នៅឆមាសទីមួយនៃឆ្នាំ ២០២៤

Date:

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។

សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។

ក្នុងរយៈពេលប្រាំមួយខែ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងដល់ ៣២,៨៩៣ ទ្រីលានដុង (ប្រហែល ១,៣ ប៊ីលានដុល្លារ) កើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលនេះមានចំនួន ១,១៧៤ ទ្រីលានដុង (ប្រហែល ៤៦,៧៧ លានដុល្លារអាមេរិក) កើនឡើង ៦៩០% បើធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ មានចំនួនសរុប ៣៤,០១៦ ទ្រីលានដុង (ប្រហែល ១,៣៥ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធសរុបចំនួន ១,៣១១ ទ្រីលានដុង (ប្រហែល ៥២ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ១៥% និង ៤៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំនួន ២១% ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនជាង ៩១,៧៥៥ ទ្រីលានដុង (ប្រហែល ៣,៦៥ ប៊ីលានដុល្លារអាមេរិក)។ កម្រិតបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះគឺស្ថិតនៅកម្រិត ២ ដែលទាបជាមធ្យមភាគជាមួយក្រុមហ៊ុនពិភពលោកទូទៅស្ថិតនៅកម្រិត ៥ នៃតម្លៃក្រុមហ៊ុនរបស់ខ្លួន ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុង Q2/2024 ត្រូវបានរាយការណ៍ថាមានចំនួន ៤,១ ទ្រីលានដុង (ប្រហែល ១៦៣,១៨ លានដុល្លារអាមេរិក)។

ការពង្រីកជើងហោះហើរអន្តរជាតិឈានមុខគេ

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើររបស់ខ្លួនប្រមាណជាង ១៤៩ ផ្លូវហោះហើរនៅទូទាំងប្រទេសវៀតណាមនិងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ផងដែរ។

ផ្លូវថ្មីរួមមានការភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ស៊ីអាន កោះភូកុក ជាមួយទីក្រុងតៃជុង និងទីក្រុងកៅសុង និងទីក្រុងហូជីមិញជាមួយទីក្រុង វៀងច័ន្ទ។ Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ហើយថែមទាំងបានបន្ថែមផ្លូវហោះហើរថ្មីចំនួនពីរគឺពីទីក្រុងហាណូយទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីដែលនាំឱ្យចំនួនសេវាកម្មហោះហើរសរុបរវាងប្រទេសវៀតណាម និងអូស្ត្រាលីកើនឡើងដល់ប្រាំពីរ។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ក្រុមហ៊ុន​អាកាសចរណ៍​បាន​បន្ថែម​ផ្លូវ​ហោះ​ហើរ​សៀមរាប-ហាណូយដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​អាស៊ី​នៃ​ខេត្ត​សៀមរាប​ក្នុង​ប្រទេស​កម្ពុជា និងទីក្រុង​ហាណូយ​របស់​វៀតណាម។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ក៏ផ្តល់ឱ្យកម្ពុជា និងអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។

ការរីកចម្រើននៃកងនាវាអាកាសចរណ៍ដ៏ទំនើប និងកាត់បន្ថយការបំភាយឧស្ម័នកាបូន

ប្រតិបត្តិការយន្តហោះជាង ១០៥ គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ជាមួយនឹងចំនួនអ្នកដំណើរកើនឡើងជារៀងរាល់ឆ្នាំក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មអន្តរទ្វីប និងអភិវឌ្ឍកងនាវាអាកាសចរណ៍ថ្មីទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។

ដោយប្រកាន់យកនូវយុទ្ធសាស្ត្រ ចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអាកាសចរណ៍តាមស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូរបណ្តុះបណ្តាលរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ (VJAA) បានបណ្តុះបណ្តាលអាកាសយានឹកជាង ៤៣.០០០ នាក់ក្នុងវគ្គសិក្សាចំនួន ៣.៨៩៨ រួមទាំងអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ (CRS)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនេះក៏បានដាក់ឱ្យដំណើរការនូវកាប៊ីនយន្ដហោះពិសោធន៏ទី ៣ ដោយពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអន្តរជាតិឈានមុខគេក្នុងតំបន់ និងបានចូលរួមជាមួយសាកលវិទ្យាល័យនានាដើម្បីផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសអាជីពសម្រាប់អាកាសយានិក និងណែនាំអំពីឱកាសការងារនៅក្រុមហ៊ុន Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បានត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងសកម្មភាពដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ក្រុមហ៊ុន​ Vietjet បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ ដែលមានតម្លៃ ៧,៤ ប៊ីលានដុល្លារអាមេរិកនៅឯពិព័រណ៍ Farnborough International Airshow ក្នុងខែកក្កដា ឆ្នាំ ២០២៤ ពីក្រុមហ៊ុន Airbus។

ឆ្នាំ ២០២៤ ក៏​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ជាមួយ​នឹង​បណ្តាញ​អន្តរជាតិ​កម្រិត​មធ្យម​ដ៏​ធំ​របស់​ខ្លួនដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បំពេញ​តម្រូវការ​ដឹកជញ្ជូន​ក្នុង​ស្រុក​ ខណៈ​ពេល​ដែល​កំពុង​រៀបចំ​បន្ថែម​ទៀត​សម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​បន្ថែម។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...