យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជន ក្នុងនិងក្រៅតំបន់ ដោយមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករ ហួសពីការរំពឹងទុក

Date:

ភ្នំពេញ៖ យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ប្រព្រឹត្តិទៅនៅខេត្តកំពតផ្ទាល់ ដោយចាប់ផ្តើមដំណើរចេញពីពហុកីឡាដ្ឋានខេត្តកំពត ឆ្ពោះទៅដល់ឆ្នេរកោះស្មៅ។ កម្មវិធីកំពតស្អាត ២០២៤ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជន ក្នុងនិងក្រៅតំបន់ ដោយមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករ ហួសពីការរំពឹងទុក។

នេះបង្ហាញឲ្យឃើញពីសក្តានុពល នៃការផ្សព្វផ្សាយអំពីបរិស្ថានរបស់កំពតស្អាត បានទាក់ទាញប្រជាជនឲ្យចូលរួមក្រោមគោលបំណង នៃការបំផុសស្មារតីខ្វល់ខ្វាយ និងយកចិត្តទុកដាក់ ទៅលើបរិស្ថានរបស់យើងឲ្យបានកាន់តែប្រសើរ។

យោងតាមប្រសាសន៍របស់លោក លី ដេវីត អនុប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឲ្យដឹងថា គម្រោងកំពតស្អាតជាគម្រោងដែលស្ថិតនៅក្នុងសរសរស្តម្ភទី ៣ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលទាក់ទងនឹងការជះឥទ្ធិពលផ្នែកបរិស្ថាន។ លោកបានបន្តថា ”គម្រោងកំពតស្អាតបានផ្តល់ផលជាវិជ្ជមានជូនដល់ប្រជាជនក្នុងខេត្តកំពត ដោយគម្រោងនេះទទួលបានភាពជោគជ័យហួសពីការរំពឹងទុក ដែលមានលោក ស ឬទ្ធី ជាប្រធានគម្រោង”។

ឆ្លៀតក្នុងឳកាសនេះដែល លោកក៏បានបង្ហើបថា ខេត្តកំពតគឺជាខេត្ត ដែលមានសក្តានុពលមួយដែលនឹងអាចបង្កើតឲ្យមានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា កំពតនាពេលឆាប់ៗខាងមុខនេះផងដែរ។

ជាមួយគ្នានេះផងដែលលោក ស ឬទ្ធី ដែលជាប្រធានគម្រោងកំពតស្អាតឆ្នាំ២០២៤បានមានប្រសាសន៍ជាសារលើកទឹកចិត្តក៏ដូចជាការក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ថា “ពួកយើងសង្ឃឹមថាយុទ្ឋនាការកំពតស្អាត២០២៤នេះ នឹងក្លាយជាការផ្លាស់ប្តូរមួយ សំរាប់ទីក្រុងកំពតស្អាតរបស់យើងនិងជាចលនាមួយសំរាប់ប្អូនៗបន្តសកម្មភាពនេះតទៅទៀត។យើងតូ្រវរួមគ្នាបន្តទម្លាប់ស្អាតដើម្បីប្រទេសយើង”។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលក្រោមពាក្យស្លោក ”បន្តទម្លាប់ស្អាតសម្រាប់ប្រទេសយើង” សិស្សនុសិស្សនៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង បានយល់យ៉ាងច្បាស់ពី ការពិចារណានូវផលិតផលដែលមិនត្រូវការ ការកែច្នៃនូវផលិតផលដែលមិនចាំបាច់ និងការជួសជុលនូវផលិតផល ដែលអាចប៉ះពាល់ដល់បរិស្ថាន។ យុវជននៅវិទ្យាល័យកំពត ក្រុងផ្ទាល់ក៏បានបង្ហាញពីការព្រួយបារម្ម ចំពោះការយល់ដឹងផ្នែកបរិស្ថាន របស់ប្រជាជនកម្ពុជាទាក់ទងជាមួយការយល់ដឹងអំពីការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ។

ប៉ុន្តែបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល របស់កម្មវិធីកំពតស្អាត ពួកគេជឿជាក់ថាប្រជាជនក្នុងខេត្តកំពត ជាពិសេសសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលមួយនេះយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃបរិស្ថានស្អាតនិងបន្តទម្លាប់ស្អាតសម្រាប់ប្រទេសយើង៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...