event

SIAM KUBOTA និង KUBOTA Cambodia ផ្តោតលើការកសាងទំនុកចិត្តរបស់អតិថិជន ដោយរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ពង្រីកជំនាញបច្ចេកទេស អំពីសេវាកម្មគូបូតាទូទាំងប្រទេស

ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើ អ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌល សេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ គូបូតាទូទាំងប្រទេស។ ជាមួយគ្នានេះដែរក៏មានការបរិច្ចាគគ្រឿងចក្រ កសិកម្មដល់គ្រឹះស្ថានអប់រំចំនួន ៣ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជា ទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា។

លោក Mr.Waipoj Hamala Head of Customer Solutions SIAM KUBOTA Corporation Co., Ltd. រៀបរាប់ពីគោលបំណងនៃការរៀបចំកម្មវិធី “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” បាននិយាយថា បច្ចុប្បន្នបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍប្រទេស។ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស CLMV ដែលមានកំណើនសេដ្ឋកិច្ច ហើយតម្រូវការកម្លាំងពលកម្ម នៅក្នុងឧស្សាហកម្មជាច្រើន កំពុងកើនឡើងជាបន្តបន្ទាប់ ដែល SIAM KUBOTA និង KUBOTA Cambodia យកចិត្តទុកដាក់ចំពោះសេវាកម្មក្រោយការលក់ ដោយសារសេវាកម្មក្រោយការលក់ចាត់ទុកថា ជាស្នូលសំខាន់មួយនៃ ប្រតិបត្តិការអាជីវកម្មការលក់។ ដូច្នេះហើយ យើងខិតខំបង្កើតបទពិសោធន៍ល្អៗ ដោយផ្តល់នូវសេវាកម្មដ៏ល្អបំផុត ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើស្តង់ដារនៃផលិតផល និងសេវាកម្ម។ ហើយត្រៀមខ្លួនក្លាយជាម៉ាកគូបូតា ដោយឈរក្បែរប្រជាកសិករកម្ពុជាជារៀងរហូត។ ដូច្នេះក្រុមហ៊ុនមានផែនការអភិវឌ្ឍជំនាញ របស់អ្នកបច្ចេកទេសសេវាកម្ម ដោយអ្នកជំនាញដែលនឹងផ្តល់សេវាអតិថិជន ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពី មជ្ឈមណ្ឌលបណ្តុះបណ្តាលគូបូតាកម្ពុជា តាមកម្មវិធីសិក្សាដែលប្រកបដោយ ស្តង់ដាររបស់ក្រុមហ៊ុនគូបូតា។ ដើម្បី​ជំរុញ​ការ​សិក្សា និង​ការ​អភិវឌ្ឍ​ជំនាញ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​លើក​កម្ពស់ និង​លើក​ទឹកចិត្ត​អ្នក​ជំនាញបច្ចេកទេស​ ផ្នែក​សេវាកម្ម​ដែល​មាន​ចំណេះដឹង ជំនាញ និង​សមត្ថភាព ដូច្នេះ​ហើយ​ទើបមានការរៀបចំ ​ការ​ប្រកួត​ប្រជែងជំនាញបច្ចេកទេស​ មេដាយ​មាស​នេះ​ឡើង។

ជាមួយគ្នានេះ ក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មផងដែរ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀន ក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍវិស័យអប់រំកសិកម្ម ត្រាក់ទ័រ M9540 ត្រូវបានប្រគល់ជូនវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល (KCIT)។ ម៉ាស៊ីនស្ទូងស្រូវ 6 ជួរ NSPU 68CMD ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT) និងម៉ាស៊ីនច្រូតស្រូវ DC70G ដល់សាកលវិទ្យាល័យជាតិមានជ័យ (NMU)។

ទម្រង់នៃការរៀបចំការប្រកួតជំនាញ អ្នកបច្ចេកទេសមេដាយមាសនេះ គឺជាការប្រកួតប្រជែងសម្រាប់អ្នកបច្ចេកទេស ផ្នែកសេវាកម្មពីមជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសសេវាកម្ម នៅតាមតំណាងចែកចាយគូបូតា ដើម្បីឲ្យអ្នកបច្ចេកទេសសេវាកម្ម អាចអនុវត្តការងារសេវាកម្មតាមស្តង់ដារ ក៏ដូចជាបង្កើននូវចំណេះដឹង និងសមត្ថភាពរបស់អ្នកបច្ចេកទេសសេវាកម្ម ដើម្បីដើរឲ្យទាន់ការផ្លាស់ប្តូរដ៏ទាន់សម័យ។ ថែមទាំងជាការរៀបចំសម្រាប់គាំទ្រសេវាកម្ម ផលិតផលដែលនឹងត្រូវបានអភិវឌ្ឍ បន្ថែមទៀតនាពេលអនាគត និង​មាន​គោល​បំណង​ឆ្លើយ​តបនឹង​ តម្រូវ​ការ​សេវា​អតិថិជន​ឱ្យ​ បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ការ​ប្រកួត​ទាំង​៣​ប្រភេទ​នឹង ​ត្រូវ​បែង​ចែក​ជា​ការ​ប្រកួត​ប្រជែង​ជំនាញ​ ផ្នែកម៉ាស៊ីន​ម៉ាស៊ូតធុនតូច ការប្រកួតប្រជែងជំនាញផ្នែកត្រាក់ទ័រ និងការប្រកួតប្រជែងជំនាញផ្នែកម៉ាស៊ីនច្រូតស្រូវ ដោយមានការធ្វើតេស្តទៅលើផ្នែកទ្រឹស្តី ការសង្កត់ធ្ងន់លើចំណេះដឹងលើការវិភាគ និងចំណេះដឹងផ្នែកសេវាកម្ម ក្រៅពីនេះក៏មានការប្រកួតប្រជែងជាក់ស្តែង ដែល​មានការ​ជួសជុល​ដើម្បី​ដោះស្រាយ​បញ្ហា​ម៉ាស៊ីន​ទៅតាម​ សំណួរ​ដែល​បេក្ខជន​ទទួល​បាន។

+វិញ្ញាសា ការប្រកួតជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញម៉ាស៊ីនតូចរួមមាន(លោក ម៉ឺន​ រតនា និង លោក កាំង វណ្ណៈ)
+ការប្រកួតអ្នកជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញត្រាក់ទ័រ រួមមាន (លោក​ ម៉ាំង សុជាតិ,លោក អ៊ឺន វ៉េនអាន និង លោក​ សុំ អូន)
+ការ​ប្រកួត​ប្រជែង​អ្នក​ជំនាញបច្ចេកទេស ​មេដាយ​មាស​ប្រភេទ​ជំនាញ​ច្រូតស្រូវ រួមមាន (លោក ស៊ាន សារ៉ា និងលោក ឈីន ឈីឡា)

ការរៀបចំកម្មវិធីមួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងទំនុកចិត្តពីអតិថិជន និងប្រជាកសិករកម្ពុជា ដោយ​លើក​កម្ពស់​ស្តង់ដារ​សិប្បកម្ម​ក្នុង​ប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SIAM KUBOTA និងគ្រឹះស្ថានអប់រំ។​ លើសពីនេះទៅទៀត ​ក៏​ជា​ការ​បំផុស​គំនិត​ដល់​អ្នកជំនាញ​បច្ចេកទេស​ជំនាន់​ថ្មី​ដែល​កំពុងខិតខំប្រឹងប្រែង ​ដើម្បី​ក្លាយ​ជាកម្លាំងពលកម្មជំនាន់ថ្មី នាពេលអនាគត៕

To Top