បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

Date:

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គ ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែល​ផ្តល់​នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។

នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមាន​ការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យ ដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពី ដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោម ផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និង​លើកគងលើទីទួលបានខ្ពស់។

លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជា​ប្រភេទបូមដ៏ទំនើប និងមាន​បច្ចេកវិទ្យា​ Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ ​ទៅតាមស្ថានភាពផ្លូវនីមួយៗ និង​រក្សាលំនឹង​របស់រថយន្ត មិនអោយ​ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ​ផាសុកភាព​ក្នុងការបើកបរ​ផងដែរ​។

សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់​ដ៏ល្អ​មួយ​ សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង TeflonÔ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ 500 ដងក្នុងមួយវិនាទី​ ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សា​នូវកម្រិត​ ផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដោយសារបច្ចេកវិទ្យាដ៏ទំនើប ក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើប​នាំ​អោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និង​ធ្វើ​ការ​​ដោយស្វ័យប្រវត្ត ទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ ក្នុង​ការ​បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

-សាខាព្រះមុនីវង្ស 078 999 773​

-សាខាទឹកថ្លា 095 939 939

-សាខាទូលសង្កែ 078 935 935

-សាខាជ្រោយចង្វារ 017 999 027-

សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999

-សាខាបឹងបៃតង 099 999 747

-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357

-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...