មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានបើកសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការហើយ

Date:

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានបើកសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការហើយ ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់ និងព្យាបាលជូនសាធារណជនតាមបច្ចេកវិទ្យាទំនើប ស្របតាមការរីកចម្រើននៃវិស័យសុខាភិបាល មានទីតាំងស្ថិតនៅផ្លូវលេខ ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានបំពាក់នូវបរិក្ខារពេទ្យទំនើបៗ តាមស្តង់ដារអន្តរជាតិ និងមានវេជ្ជបណ្ឌិតឯកទេសល្បីៗ មានបទពិសោធន៍យូរឆ្នាំ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ: រង់ចាំផ្តល់សេវាកម្មប្រឹក្សាយោបល់ និងព្យាបាលជូនសាធារណជន ដើម្បីចូលរួមបំរើសេវាកម្មសុខាភិបាល ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងពិធីសម្ពោធមន្ទីរសម្រាកព្យាបាល យូ ចតុមុខ នៅថ្ងៃទី២០ មករា លោក ហង្ស ដារ៉ា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានលើកឡើងថា ការបង្កើតមន្ទីរសម្រាកព្យាបាលយូ ចតុមុខ នេះឡើង គឺដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដល់ប្រជាជនគ្រប់ទិសទី និងចូលរួមអនុវត្ត មុំបី នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយកំណត់គោលដៅជាយុទ្ធសាស្រ្ត ពង្រឹង ប្រព័ន្ធផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រកបដោយនវានុវត្ត ដោយផ្តោតលើការថែទាំសុខភាពទាំងអស់គ្នា។

លោក នាយកគ្រប់គ្រង បន្ដថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានវេជ្ជបណ្ឌិតឯកទេស មានក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវ: ដើម្បីចូលរួមបំរើសេវាកម្មសុខាភិបាល ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ ក៏មានសេវាកម្មផ្តល់ប្រឹក្សាយោបល់ និងព្យាបាល ជំងឺទូទៅ រោគស្រ្តី មនុស្សធំ កុមារ ជំងឺបេះដូង លើសសម្ពាធឈាម ជំងឺក្រពេញ ជំងឺទឹកនោមផ្អែម ចាក់ថ្នាំចង្ការជំងឺផ្សេងៗ មន្ទីរពិសោធន៍ តេស្តឈាម អេកូសាស្រ្ត ថតកម្មរស្មី ជាដើម។

លោក នាយកគ្រប់គ្រង បន្ថែមថា ដើម្បីកសាង ភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍនានា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងផ្តល់សេវាកម្មគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យកាន់តែទូលំទូលាយ រួមទាំងអ្នកប្រើប្រាស់បណ្ណ ប.ស.ស និងក្រុមហ៊ុនធានារាប់រងឯកជននានាផងដែរ។

លោក នាយកគ្រប់គ្រង មានប្រសាសន៍ថា «សុខភាព គឺជាទ្រព្យមានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបាន យើងមាន ឪពុក ម្តាយល្អ មានស្វាមី ភរិយាល្អ មានអ្វីៗមានតម្លៃមហាសាលយ៉ាងណាក៏ដោយ បើសិនជាយើងមិនមានសុខភាពទេនោះ អ្វីៗគ្រប់បែបយ៉ាងលែងមានតម្លៃសម្រាប់យើងទៀតហើយ វានឹងក្លាយទៅជារបស់ឥតន័យសំរាប់ជីវិតមួយនេះ។ ដូច្នេះសុខភាពមានតម្លៃលើសអ្វីៗទាំងអស់នៅលើលោកនេះ គ្រប់គ្នាប្រាថ្នាចង់បានសុខភាពល្អ អាយុយឺនយូរ ដូច្នេះយើងត្រូវការចាំបាច់ស្វែងរកសេវាកម្មផ្តល់ប្រឹក្សាយោបល់, ថែទាំព្យាបាលសុខភាពឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានលទ្ធផលតាមការរំពឹងទុករបស់យើង»។

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...