អ្នកខេត្តកំពង់ធំ ត្រូវរង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ពីកម្មវិធី «បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់» របស់ក្រុមហ៊ុនមិត្តហ្វូន

Date:

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ចំពោះអ្នកខេត្តកំពង់ធំ ដែលជាអតិថិជនកំពូលសំណាង ដែលបានត្រូវរង្វាន់ធំរថយន្ត Mazda 2 ស៊េរីឆ្នាំ 2024 ពីកម្មវិធី «បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់» របស់ក្រុមហ៊ុនមិត្តហ្វូន ។

ជាក់ស្ដែងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម កាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើប សម្រាប់អតិថិជនមិត្តហ្វូននោះគឺ កម្មវិធី ប្រគល់រង្វាន់ជូនអតិថិជន ឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”ពីក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអនម៉ល 3 ចូលលេងកម្សាន្ត ជាមួយហ្គេមកំសាន្តផ្សេងៗ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ។  

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានស្វែងរកឃើញអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់” បន្ទាប់ពីកម្មវិធីនេះបានផ្តល់ជូនរយៈពេល ៩ខែពេញ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៤។ ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី២៥ ខែមករា ក្រុមហ៊ុនមិត្តហ្វូនបានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ ៣រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 2 ម៉ូតូហុងដាឌ្រីម និង iPhone 14 Pro Max។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់រង្វាន់នេះដែរលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រើប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអ៊ីនធឺណិត Wi-Fi ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង ២៥រាជធានីខេត្ត មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ ការប្រារព្ធកម្មវិធីនេះឡើងដើម្បី សាទរដល់អ្នកឈ្នះរង្វាន់របស់ពួកយើង ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមិត្តហ្វូន”។  

លោក ស៊ឹម រក្សា មកពីខេត្តកំពង់ធំ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda 2 សេ៊រីឆ្នាំ 2024 បានមានប្រសាសន៍ថា “ខ្ញុំពុំនឹកសា្មនថាមានឱកាសឈ្នះរង្វាន់ធំដូចនេះពីមិត្តហ្វូនឡើយ។ ខ្ញុំបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៦០០០៛ ជាញឹកញាប់តែមិនដែលគិតថានឹងអាចឈ្នះរង្វាន់ទេ។ ខ្ញុំពិតជារំភើប និងសប្បាយចិត្តណាស់”។

ចំណែកលោកស្រី ដុំ សុខរ៉េម មកពីខេត្តកំពង់ឆ្នាំង ជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម សេ៊រីឆ្នាំ 2024 ក៏បញ្ចេញអារម្មណ៍រំភើបដូចគ្នាដែរថា “ខ្ញុំបន់ទន្ទឹងឲ្យតែដល់ថ្ងៃចែករង្វាន់ឆាប់ៗ ខ្ញុំពិតជាសប្បាយចិត្តណាស់ មុនដំបូងមិនជឿទេពេលក្រុមហ៊ុនតេមកថាឈ្នះរង្វាន់ តែដល់ពេលមើលវីដេអូ Live លើហ្វេសប៊ុកក្រុមហ៊ុនក៏ជឿជាក់តែម្តង”។

ចំណែកអ្នកឈ្នះរង្វាន់ទូរសព្ទដៃ iPhone 14 Pro Max បានទៅលើកញ្ញា ខាត់ សុភាព មកពីខេត្តរតនគិរី ក៏បញ្ចេញអារម្មណ៍រំភើបរីករាយស្រដៀងគ្នានេះផងដែរ។

មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រតិបត្តិការជិត 16 ឆ្នាំមកហើយ។ ជាមួយនឹងសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងផ្តោតលើអតិថិជនជាចម្បង មិត្តហ្វូននៅតែបន្តការច្នៃប្រឌិត ដើម្បីជួយដឹកនាំប្រទេសកម្ពុជាទៅកាន់យុគសម័យឌីជីថល។ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេសៗ ការលើកទឹកចិត្តដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ មិត្តហ្វូនមានគោលបំណងផ្តល់នូវតម្លៃ កាន់តែអស្ចារ្យដល់អតិថិជនរបស់ខ្លួន ដោយធានាថាពួកគេនៅតែនាំមុខគេនៃអនាគតដែលតភ្ជាប់ និងឌីជីថល៕

Share post:

spot_imgspot_img

Popular

More like this
Related

𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 បន្ថែមសម្រស់របស់ខ្លួន ត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព្រះសីហនុ៖ ដើម្បីឆ្ពោះទៅអបអរសាទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាពេលខាងមុខឆាប់ៗនេះ ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚'𝐬 𝐑𝐞𝐬𝐨𝐫𝐭 ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...