ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត

Date:

កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមចំណងជើងថា៖ «មួយតំណក់ឈាម – មួយលានបេះដូង2025» ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងសាទរពីសំណាក់បុគ្គលិកមិត្តហ្វូន ដៃគូ អតិថិជន និងប្រជាជនក្នុងតំបន់មួយចំនួនធំ ដែលបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ឈាម ដ៏មានតម្លៃសម្រាប់ការថែទាំ និងព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស។

កម្មវិធីនេះបានធ្វើឡើងចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 11:30 ព្រឹក នៅបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមិត្តហ្វូន ក្នុងគោលបំណងជួយដោះស្រាយ ការខ្វះខាតឈាមជាបន្ទាន់នៅក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ស្មារតីនៃក្តីមេត្តាក្នុងសហគមន៍។ តាំងពីដើមមក ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីបុគ្គលិក និងដៃគូរបស់មិត្តហ្វូន។ អ្នកស្ម័គ្រចិត្ដជាច្រើនបានចុះឈ្មោះ ភ្លាមៗដើម្បីបរិច្ចាគឈាម បង្ហាញពីអារម្មណ៍នៃការចែករំលែក និងទំនួលខុសត្រូវសង្គមខ្ពស់។

ថ្លែងអំពីសារៈសំខាន់នៃសកម្មភាពនេះ លោក ញ៉ុង ឌិនថន តំណាងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកថា៖ “ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់មិត្តហ្វូន។ យើងមិនត្រឹមតែជាអ្នកផ្តល់សេវាទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រាសជំរុញដោយ សហគមន៍ដែលតែងតែគាំទ្រគំនិតផ្តួចផ្តើមមនុស្សធម៌ផងដែរ។ រាល់ដំណក់ឈាមដែលបានបរិច្ចាគនៅថ្ងៃនេះ នាំមកនូវសារនៃក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តពីមិត្តហ្វូនចំពោះសុខភាព និងអនាគតរបស់ប្រជាជនកម្ពុជា”។

នៅក្នុងព្រឹត្តិការណ៍នេះ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនកម្ពុជាជាច្រើននាក់ បានចែករំលែកអារម្មណ៍រំភើបរីករាយបន្ទាប់ពីការបរិច្ចាកឈាម។ លោក ជា ហួត មកពីនាយកដ្ឋានទីផ្សារបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមចំណែកក្នុងមធ្យោបាយតូចមួយ ដើម្បីជួយអ្នកដែលត្រូវការឈាមជាបន្ទាន់ដើម្បីទ្រទ្រង់ជីវិត។ នេះមិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យើងម្នាក់ៗ ក្នុងការបង្ហាញពីសាមគ្គីភាព ដែលជាគុណតម្លៃដែលមិត្តហ្វូនតែងតែលើកតម្កើង”។

ការឆ្លុះបញ្ចាំងដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយចិត្តស្មោះទាំងនេះ បានជួយផ្សព្វផ្សាយពីស្មារតីមនុស្សធម៌នៃកម្មវិធីនេះ ដោយពង្រឹងមុខមាត់របស់មិត្តហ្វូន មិនត្រឹមតែជាសហគ្រាសទូរគមនាគមន៍ឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃឯកភាព និងទំនួលខុសត្រូវសង្គមនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ “មួយតំណក់ឈាម – មួយលានបេះដូង2025” បានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅ ដែលពោរពេញទៅដោយថាមពលវិជ្ជមាន។ រាល់តំណក់ឈាមដែលបានបរិច្ចាក បានក្លាយជាស្ពាននៃសេចក្តីស្រឡាញ់ ដែលជាសក្ខីភាពដល់វិញ្ញាណរបស់មិត្តហ្វូន ដើម្បីសហគមន៍ ដើម្បីសុខភាព និងសុភមង្គលនៅកម្ពុជា៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...