ពិធីប្រារព្ធខួប ១៥ ឆ្នាំនៃរបស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា

Date:

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំពិធីអបអរសាទរខួប ១៥ ឆ្នាំដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទដ៏មានអត្ថន័យមួយ “កេរដំណែលអ្នកដឹកនាំ (LEGACY OF LEADERS)” នៅថ្ងៃទី ២៨ និង ២៩ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយរំពឹងថាមានអ្នកចូលរួមសរុបជាង ២០០ នាក់ ដែលជាសមាជិក JCI ថ្នាក់សកល និង JCI Cambodia, និងភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបាននិងកំពុងរៀបចំកម្មវិធីជាច្រើនក្នុងទិសដៅដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍយុវជនឱ្យក្លាយជាសហគ្រិនឆ្នើមស្របតាមទស្សនៈរបស់អង្គភាព និងគោលនយោបាយអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៥ នេះ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាក៏បានរៀបចំនូវកម្មវិធីខួប១៥ឆ្នាំ ក្នុងគោលបំណងជួបជុំនូវសមាជិករបស់ខ្លួនទាំងជាតិនិងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធន៍និងកាលានុវត្តភាព ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាប្រកបដោយសក្ដានុពុល។

កម្មវិធីអបអរសាទរនេះនឹងប្រព្រឹត្តិនៅថ្ងៃទី ២៨ និង ២៩ ខែ តុលា ឆ្នាំ ២០២៥ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងនោះមានវគ្គបណ្តុះបណ្តាល និងការភ្ជាប់ទំនាក់ទំងអាជីវកម្មជាតិនិង អន្តរជាតិផងដែរ ។ នៅថ្ងៃទី ២៨ ខែ តុលា , JCI Cambodia នឹងរៀបចំមហាសន្និបាតថ្នាក់ជាតិរបស់ JCI Cambodia, ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្សេង, និងពិធីអាហារស្វាគមន៍ពេលល្ងាចជូនសមាជិក-សមាជិកា នងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផងដែរ។ ចំណែកនៅថ្ងៃទី ២៩ ខែ តុលា វិញ, JCI Cambodia នឹងរៀបចំកម្មវិធីពិសេសៗដូចជា៖ វគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗ, ការផ្គូផ្គងអាជីវកម្ម, ហើយបិទបញ្ចប់ដោយភាពអស្ចារ្យជាមួយនឹង ពិធីអបអរសាទរខួបទី១៥ និង លៀងសាយភោជន៍រួមមានការសម្តែងសិល្បៈ, ពិធីប្រគល់ពានរង្វាន់និងលិខិតសរសើរ, និងការថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភផងដែរ។

ការប្រារព្ធខួប ១៥ ឆ្នាំនេះ មិនត្រឹមតែជាការអបអរសាទរនូវដំណើរដ៏វែងឆ្ងាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្តនូវ “កេរដំណែលអ្នកដឹកនាំ” ដែលយើងបានកសាងឡើងផងដែរ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងអាចពង្រឹងភាពជាដៃគូអន្តរជាតិ និងជំរុញទឹកចិត្តអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ ឲ្យបន្តបង្កើតផលវិជ្ជមានដល់សង្គមជាតិ។

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...