ខ្មែរ ជួយ ខែ្មរ! ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភអំបុក ១៥តោនអង្ករ​១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

Date:

ភ្នំពេញ: ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក​ ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្តដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។

ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។

លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា​​ “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ​ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។

លោកស្រីអ្នកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ តទៅ។

អំបុក​ ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន  នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ដែលតំណាងដោយ 

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។

លោកស្រីអ្នកឧកញ៉ាសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក  ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។

ក្នុងឱកាសនេះផងដែរលោកស្រីអ្នកឧកញ៉ា ក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង  ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។ 

ជាកិច្ចបញ្ចប់លោកស្រីអ្នកឧកញ៉ាក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក  បុព្វបុរសខ្មែរគ្រប់ជំនាន់ សូម​តាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព  ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...