ខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យអប់រំ បណ្តុះធនធានបន្តវេនជំនាន់ក្រោយ

Date:

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តបណ្តុះធនធានជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងអភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសការងារជូននិសិ្សតអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ។

ការចុះហត្ថលេខាលើអនុស្សរណៈនេះក្នុងគោលបំណង​​អភិវឌ្ឍន៍ធនធានវ័យក្មេង៖

  • ផ្តល់ឱកាសបណ្តុះបណ្តាល អនុវត្តការងារ និងឱកាសការងារពេញសិទ្ធិផ្សេងៗសម្រាប់និសិ្សត ដែលកំពុងបន្ត និងបញ្ចប់ការសិក្សា
  • ជំរុញការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យឧស្សាហកម្ម និង សេវាកម្ម
  • លើកកម្ពស់សមត្ថភាពនិសិ្សតគ្រប់រូបឱ្យសមស្របតាមទីផ្សារការងារជាតិ និងអន្តរជាតិ

ក្នុងនោះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនកូនខ្មែរ ដែលមានសហគ្រិនខ្មែរ ១០០% នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យការអប់រំ និងចំណេះដឹង និងបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ រួមបញ្ចូលទាំងជំនាញទន់ និងរឹង៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍...

កាន់តែប្លែក! ជាមួយវគ្គពិសេសនៃកម្មវិធី«ត្រឡប់ទៅកាន់ភាពយុវវ័យ» នៅថ្ងៃទី​ ០៣ ខែតុលា

ជំនួបបេក្ខជនពិសេសៗ លើឆាកកម្មវីធី «ត្រឡប់ទៅកាន់ភាពយុវវ័យ» ក្នុងវគ្គពិសេស នៅថ្ងៃទី០៣ ខែតុលានេះ ៖ តើនរណានឹងជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ៤លានរៀល?...

លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ

ភ្នំពេញ ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp...