អង្គរមីល រៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា

Date:

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី​ (អង្គរមីល) បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អង្គរមីល តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកស្រី។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ដោយមានការអញ្ជើញចូលរួមពី លោក  Ta Duy Tung អគ្គនាយក ក្រុមហ៊ុន អង្គរមីល ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ភ្ញៀវកិត្តិយស និងអ្នកចូលរួមជាច្រើនរូប។

ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យគោរព ស្រឡាញ់ និងស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ព្រមទាំងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សមានគុណភាពនិងអាចប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយមិនបោះសំរាមពាសវាលពាសកាល និងរួមគ្នាបង្កើតបរិស្ថានស្អាត ដើម្បីលើកកម្ពស់សុខភាព និងគុណភាពជីវិត។

លោក ជួប ប៉ារីស៍ ក៏បានស្នើដល់សិល្បករ-សិល្បការិនី ដែលមានវត្តមាន រួមមាន នាយ ព្រែក នាយ ពាក់មី សុភារាជ ហាវហ៊ាង និងអ្នកនាងគ្រត ជួយផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន តាមរយៈស្នាដៃសិល្បៈ និងសកម្មភាពផ្សេងៗរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា «បរិស្ថានស្អាត នាំឱ្យសុខភាពល្អ។ សុខភាពល្អ ជួយឱ្យកូនៗរៀនពូកែ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។ លោកបន្តថា ការយកចិត្តទុកដាក់លើធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានលើកឡើងថា ក្រុមហ៊ុនជឿថាការជោគជ័យពិតប្រាកដមិនត្រឹមតែការរីកចំរើននៃអាជីវកម្មប៉ុណ្ណោះនោះទេ ក៏ត្រូវតែមានការចូលរួមចំណែក                 

កសាងសង្គមវិញផងដែរ។ ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនមានកិត្តិយសក្នុងការការសាងសង់អាគារសាលាថ្មី១ខ្នងដែលមាន៥បន្ទប់រៀន បំពាក់ជាមួយតុសិស្ស តុគ្រូ ក្តារឃៀន គ្រឿងអគ្គិសនី ដល់សាលាបឋមសិក្សាគ្រញូង ដែលមានទីតាំងនៅ ភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ហើយក្រុមហ៊ុនក៏មានជាការថ្លែងអំណរគុណចំពោះការគាំទ្រផលិតផលទឹកដោះគោ អង្គរមីល ហើយក៏ជាចូលរួមលើកស្ទួយវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីអនាគតភ្លឺចែងចាំងសម្រាប់កុមារកម្ពុជា។ អគារសិក្សានេះតំណាងឱ្យការដឹងគុណយ៉ាងស្មោះស្ម័គ្ររបស់យើង ចំពោះប្រជាជនកម្ពុជាដែលបានជឿទុកចិត្ត និងការគាំទ្រផលិតផលផល អង្គរមីល។

ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អង្គរ​ ឌែរី ប្រូដាក ខូ អិលធីឌី  ដែលបានឧបត្ថម្ភការសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ និងជួសជុលអគារសិក្សា ១ខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សាគ្រញូង ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›អង្គរមីល រៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...