DAP Business

ហិរញ្ញវត្ថុ

គម្រោងបណ្ណាល័យ ប្រាសាក់ ចូលរួមបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍របស់ សិស្សានុសិស្ស

ក្រៅពីផ្តល់ដំណោះស្រាយ សេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន ប្រាសាក់ បានផ្តល់អគារនិងសម្ភារៈបរិក្ខារបណ្ណាល័យ ជូនដល់សិស្សានុសិស្ស ដើម្បីជាស្ពានក្នុងការបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត នៃអាជីពការងារ និងមុខរបររបស់ពួកគេ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យដឹងថា ប្រាសាក់ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្រ្តលើការកសាងសមត្ថភាព សិស្សានុសិស្សនៅសាលារៀនតាមទីជនបទ ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការសាងសង់ អគារបណ្ណាល័យ បំពាក់សម្ភារៈបរិក្ខារ និងសៀវភៅ ព្រមទាំងការបណ្ដុះបណ្ដាលបណ្ណារក្ស។ មកដល់ពេលនេះ ប្រាសាក់ ផ្តល់អគារបណ្ណាល័យ 41 ខ្នង នៅតាមខេត្តចំនួន 13 ទូទាំងកម្ពុជា។

នាឱកាសទិវាជាតិអំណាន ថ្ងៃទី១១ មីនា នេះ លោក ក៏សូមឱ្យអគារបណ្ណាល័យដ៏ស្រស់ស្អាត ធំទូលាយ និងមានបរិយាកាសល្អទាំងនេះ ក្លាយជាឃ្លាំងទ្រព្យក្នុងការកសាងបញ្ញា ជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និងចូលរួមចំណែកបណ្ដុះទម្លាប់អានរបស់សិស្សតាំងពីបឋមវ័យ។

ប្រាសាក់ នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងបណ្ណាល័យនេះនៅសាលារៀននានាទូទាំង 25 ខេត្តរាជធានី ដើម្បីចូលរួមលើកកម្ពស់ ធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ឬ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជាង 9,000 នាក់៕



Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top