ហិរញ្ញវត្ថុ

ADB៖ ពិភពលោកអាចខាតបង់ ៥,៤ពាន់ពាន់លានដុល្លារ នៃ GDP ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ សេដ្ឋវិទូ ADB ឥឡូវនេះប៉ាន់ស្មានថា GDP ឆ្នាំ ២០២១ នឹងធ្លាក់ ៣,៦% ទៅ ៦,៣%ទាបជាងសន្ទុះរំពឹងទុកប្រសិនបើគ្មានរោគរាតត្បាតកូវីដ១៩ ។ មានន័យថា ពិភពលោកបាត់បង់សកម្មភាពសេដ្ឋកិច្ចក្នុងតម្លៃពី ៣,១ ពាន់ពាន់លានដុល្លារទៅ ៥,៤ ពាន់ពាន់លានដុល្លារ។

តាមរយៈហ្វេសប៊ុក ADB បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា “ក្នុងនោះប្រទេសកំពុងអភិវឌ្ឍចំនួន ៤៦ ក្នុងតំបន់អាស៊ីអាចខាតបង់ពី ៨៤៤ ពាន់លានដុល្លារទៅ ១,៤៧ ពាន់ពាន់លានដុល្លារ ដែលក្នុងនោះអាស៊ីខាងត្បូង និងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ទទួលរងគ្រោះខ្លាំងជាងគេ”

Most Popular

To Top