ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ថវិកា ១៨២,០៣៥ ដុល្លារ សម្រាប់ ការពង្រឹងការថែទាំសុខភាពសហគមន៍ ខេត្តកំពង់ចាម

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ២)”។ នេះបើតាមហ្វេសប៊ុកស្ថានទូតជប៉ុនបានសរសេរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោង៕

Most Popular

To Top