ហិរញ្ញវត្ថុ

ពិព័រណ៍ “Lancang-Mekong International Food Exposition” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនាខាងមុខនេះ នាមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ “ Lancang-Mekong International Food Exposition ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ – ឡានឆាង។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ សូមអញ្ជើញសហគ្រាស ឬក្រុមហ៊ុនអាជីវកម្មក្នុងវិស័យចំណីអាហារ និងកសិកម្មនៃប្រទេសសមាជិកមេគង្គ-ឡានឆាងចូលរួមតាំងបង្ហាញផលិតផលសក្កានុពលរបស់ខ្លួន ដោយភាគីឡាវនឹងផ្តល់ជូនស្តង់ចំនួន១០ ស្តង់ជូនប្រទេសសមាជិកដោយឥតគិតថ្លៃ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយគណៈកម្មការរៀបចំពិព័រណ៍ នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មប្រទេសឡាវ សូមអញ្ជើញលោក-លោកស្រី ដែលជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស ព្រមទាំងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មខាងលើ សូមទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល sinhdalone.ak@laomoic.org ឬ snr_phommaly@yahoo.com ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក ជា ពុទ្ធាកុល្បៈ តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ឬអ៊ីម៉ែល cheaputhea@yahoo.com ៕

No photo description available.

Most Popular

To Top