ក្រុមហ៊ុន Vietjet ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងកម្មវិធីពិព័រណ៍ Farnborough International Airshow 2024

Date:

ភ្នំពេញ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 – បន្ទាប់ពីការបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅឯពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយក្រុមហ៊ុន Rolls-Royce និង Lufthansa Technik ដែលជាក្រុមហ៊ុនជានមុខគេលើពិភពលោកក្នុងវិស័យអាកាសចរណ៍ និងវិស្វកម្ម។ ព្រឹត្តិការណ៍ដ៏គួរឱ្យគាត់សម្គាល់នេះ ជួយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការផ្តល់សេវាអាកាសចរណ៍ប្រកបដោយនិរន្តរភាព និងប្រតិបត្តិការល្អឥតខ្ចោះ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ និងការពង្រីកកងនាវាអាកាសចរណ៍។

នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតថាមពលអវកាសអង់គ្លេស Rolls-Royce ទិញម៉ាស៊ីន 40 Trent 7000 រួមជាមួយនឹងសេវាកម្មម៉ាស៊ីន TotalCare ដើម្បីផ្តល់ថាមពលដល់យន្តហោះ A330neo 20 គ្រឿងដែលបានបញ្ជាទិញថ្មី។

ម៉ាស៊ីន Trent 7000 របស់ Rolls-Royce គឺជាម៉ាស៊ីនទំនើបដែលល្បីល្បាញសម្រាប់ការការកាត់បន្ថយការបំពុលបរិស្ថាន និងលក្ខណៈនិរន្តរភាព ដោយសន្យាថានឹងមានការកែលម្អ 14% ក្នុងការដុតប្រេងក្នុងមួយកៅអីសម្រាប់ A330neo ។ ការកាត់បន្ថយការបំភាយឧស្ម័ននេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ច្រើនជាងមួយសែនតោនក្នុងរយៈពេលពេញមួយជីវិតរបស់យន្តហោះនីមួយៗ។

តាមរយៈសេវាកម្ម TotalCare នឹងជួយជំរុញឱ្យប្រព័ន្ធត្រួតពិនិត្យសុខភាពម៉ាស៊ីនទំនើបរបស់ Rolls-Royce កាន់តែល្អប្រសើរឡើង ដែលក្រុមហ៊ុន Vietjet សង្ឃឹមថាជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ភាពជឿជាក់ និងលទ្ធភាពទទួលបានម៉ាស៊ីន Trent 7000 របស់ខ្លួននៅលើយន្តហោះ A330neo ។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “ការរួមបញ្ចូលគ្នានៃម៉ាស៊ីន Trent 7000 ទំនើបនៅលើយន្តហោះ Airbus A330neo ជំនាន់ថ្មីបំផុត ដែលគាំទ្រដោយសេវាកម្មដោយ Premium TotalCare នឹងជួយឱ្យ Vietjet Air ឈានដល់ចំណុចបច្ចេកវិទ្យាថ្មី ដែលជួយពង្រឹងគុណភាពជើងហោះហើររបស់យើងកាន់តែល្អប្រសើរ និងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងផងដែរ។ ជាពិសេស ការបន្ថែមម៉ាស៊ីន Rolls-Royce ជំនាន់ថ្មី ដែលមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ Vietjet ជាមួយនឹងគោលដៅ ESG របស់ខ្លួន ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នឱ្យបានអព្យាក្រិតកាបូនត្រឹមឆ្នាំ 2050។

ក្រុមហ៊ុន Vietjet ក៏បានបង្កើនភាពជាដៃគូជាសកលរបស់ខ្លួននៅឯពិព័រណ៍ Farnborough International Airshow 2024 ដោយទទួលបានកិច្ចព្រមព្រៀងផ្តាច់មុខពី Total Component Support (TCS) ជាមួយក្រុមហ៊ុន Lufthansa Technik ដែលជាអ្នកផ្តល់សេវា MRO ឈានមុខគេរបស់ពិភពលោក។ កិច្ចព្រមព្រៀងដ៏ទូលំទូលាយនេះ ចាប់ផ្តើមពីខែតុលា ឆ្នាំ 2024 កំណត់ជាគោលថ្មីមួយនៅក្នុងកិច្ចសហការដ៏យូរអង្វែងរវាងក្រុមហ៊ុនទាំងពីរ។

ក្រោមកិច្ចព្រមព្រៀង TCS ក្រុមហ៊ុន Lufthansa Technik នឹងផ្តល់សេវាកម្មសមាសភាគយ៉ាងទូលំទូលាយសម្រាប់កងយន្តហោះដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន ដែលធានាបាននូវភាពល្អឥតខ្ចោះនៃប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងស្តង់ដារថែទាំខ្ពស់បំផុត។ កិច្ចព្រមព្រៀងនេះ តំណាងឱ្យកិច្ចសន្យា TCS ដ៏ធំបំផុតដែល Lufthansa Technik បានធានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្មីៗនេះ  ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ 7.4 ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Airbus ទិញយន្តហោះ A330neo ចំនួន 20 គ្រឿង ដើម្បីបង្កើនសេវាកម្មផ្លូវឆ្ងាយ និងផ្លូវហោះហើរក្នុងតំបន់របស់ខ្លួន។ យន្តហោះថ្មីទាំងនោះ នឹងជំនួសកងយន្តហោះ A330-300 ដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន Vietjet ក្នុងការបំភាយឧស្ម័នឱ្យបានអព្យាក្រិតកាបូននៅឆ្នាំ 2050 ជាមួយនឹងលក្ខណៈពិសេសដូចជាកាប៊ីន Airspace និងម៉ាស៊ីន Rolls-Royce Trent 7000 ។ ជាមួយនឹងយន្តហោះជាង 105 គ្រឿង Vietjet កំពុងពង្រីកបណ្តាញអន្តរទ្វីបរបស់ខ្លួន និងដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេសវៀតណាម ដោយផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពរលូនទៅកាន់គោលដៅផ្លូវឆ្ងាយរបស់ខ្លួន។

មានប្រសាសន៍នៅក្នុងកិច្ចព្រមព្រៀងនេះ លោក Johanna Koch អនុប្រធានផ្នែកលក់សាជីវកម្មអាស៊ីអាគ្នេយ៍ និងអនុទ្វីបឥណ្ឌានៅ Lufthansa Technik បាននិយាយថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុន Vietjet តាមរយៈកិច្ចព្រមព្រៀង TCS ដ៏សំខាន់នេះ។ យើងសូមអរគុណជាថ្មីម្តងទៀត ដែលក្រុមហ៊ុន Vietjet បានជ្រើសរើសយើងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ខ្លួន ដើម្បីរួមដំណើរជាមួយក្រុមហ៊ុន Vietjet នៅលើផ្លូវរីកចម្រើននាពេលអនាគត។ ក្រុមហ៊ុន Lufthansa Technik ប្តេជ្ញាផ្តល់ជូន Vietjet នូវគុណភាពសេវាកម្ម និងការគាំទ្រខ្ពស់បំផុត ដើម្បីធានាបាននូវភាពជោគជ័យជាបន្តបន្ទាប់នៃប្រតិបត្តិការដល់ក្រុមហ៊ុន Vietjet។

ខណៈពេលដែលក្រុមហ៊ុន Rolls-Royce គឺជាក្រុមហ៊ុនអាកាសចរណ៍ និងសេវាការពារនិងថែទាំដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ដែលមានកេរ្តិ៍ដំណែលដ៏សម្បូរបែបដែលមានតាំងពីឆ្នាំ 1904 នោះ Lufthansa Technik គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងសេវាកម្មយន្តហោះបច្ចេកទេស ដែលជឿទុកចិត្តដោយក្រុមហ៊ុនអាកាសចរណ៍ ដែលស្វែងរកដំណោះស្រាយ MRO លំដាប់កំពូល។

ដោយសហការជាមួយក្រុមហ៊ុន Rolls-Royce, ក្រុមហ៊ុន Lufthansa Technik Group និងដៃគូអាកាសចរណ៍ឈានមុខគេនៅលើពិភពលោក Vietjet បន្តវិនិយោគលើដំណោះស្រាយ និងសេវាកម្មបច្ចេកវិទ្យាអាកាសចរណ៍កម្រិតខ្ពស់ ដើម្បីរក្សាស្តង់ដារសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តពង្រីកកងនាវាអាកាសចរណ៍របស់ខ្លួនជាមួយនឹងយន្តហោះថ្មីដែលសន្សំសំចៃប្រេង ដោយមានអត្រាភាពជឿជាក់ផ្នែកបច្ចេកទេសដល់ទៅ 99.6% ដែលដាក់ឱ្យវាស្ថិតនៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំងក្នុងតំបន់ និងសកលលោក។ ក្រុមហ៊ុន Vietjet ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ 7/7 ដោយក្រុមហ៊ុន AirlineRatings ហើយត្រូវបានទទួលស្គាល់ជាប់លាប់ថា ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាប ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកចាប់តាំងពីឆ្នាំ 2018 មក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...