ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃសំបុត្រ​៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ

Date:

ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនានិទាឃរដូវ ជាមួយនឹងប្រូម៉ូសិនប្រចាំសប្តាហ៍ថ្ងៃសុក្រ ដោយមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម។

ប្រូម៉ូសិនថ្ងៃសុក្រប្រចាំសប្តាហ៍របស់ Vietjet មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ៥០​ ភាគរយ (*) លើសំបុត្រអេកូ ដែលមានរៀងរាល់ថ្ងៃសុក្រសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ (**)។ ភ្ញៀវអាចកក់សំបុត្របានយ៉ាងងាយស្រួលតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទVietjet Air។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ នឹងទាក់ទាញអ្នកដំណើរធ្វើដំណើរនៅលើហោះហើរផ្លូវសៀមរាប–ហាណូយក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់នៅទូទាំងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ប្រទេសវៀតណាម មានសក្តានុពលដ៏សំបូរទៅដោយសម្រស់ធម្មជាតិ វប្បធម៌ និងទេសភាពទីក្រុងដ៏រស់រវើក ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិសម្រាប់ដំណើរកម្សាន្តនានានាថ្ងៃវិស្សមកាលដែលមិនអាចបំភ្លេចបាន។ ពីឆ្នេរសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីក្រុងដាណាំង, ញាត្រាង, ភូកុក ទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន, Hue ភាពទាក់ទាញនៃរដ្ឋធានីហាណូយ និងផ្លូវដ៏អ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាមបានទាក់ទាញអ្នកធ្វើដំណើរគ្រប់ប្រភេទ មិនថាអ្នកកំពុងស្វែងរកការសម្រាកលំហែរកម្សាន្តបែបផ្សងព្រេង ឬញាំម្ហូបអាហារក្តៅៗឈ្ងុយឆ្ងាញ់នោះទេ។

ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមជើងហោះហើរថ្មីចំនួន ៤ ទៅកាន់ប្រទេសចិន

ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីចំនួន ៤ តភ្ជាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ។ ឥឡូវនេះ ភ្ញៀវអាចកក់សំបុត្របានតាមរយៈបណ្តាញលក់ទាំងអស់នៃការផ្សព្វផ្សាយនានា។

ផ្លូវហោះហើរថ្មីនេះពង្រីកបន្ថែមទៀតនូវសេវាកម្មហោះហើរវៀតណាម–ចិនដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរកម្ពុជា ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិនបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យ។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្ថែមជើងហោះហើរទៅមកចំនួន ២៤ ប្រចាំសប្តាហ៍ទៅកាន់បណ្តាញហោះហើរដែលកំពុងកើនឡើងរវាងប្រទេសវៀតណាម និងចិន ដែលជួយបង្កើនប្រតិបត្តិការហោះហើរជាសាកលរបស់ខ្លួន។ Vietjet ក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Daxing ក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ទំនើប និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន។

ក្រុមហ៊ុន Vietjet មានមោទនភាពក្នុងការផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលសន្សំសំចៃ ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានក្រុមយន្តហោះ Airbus ជំនាន់ថ្មី និងសន្សំសំចៃប្រេង ហើយត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ដែលជាក្រុមហ៊ុនឈានមុខគេនៃក្រុមហ៊ុនអាកាសចរណ៍សុវត្ថិភាព និងវាយតម្លៃផលិតផល។ ជាមួយនឹងចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយប្រាំពីរដ៏មានកិត្យានុភាព អ្នកដំណើរអាចមានអារម្មណ៍ជឿជាក់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។

(*) លក្ខខណ្ឌត្រូវបានអនុវត្ត ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) អាស្រ័យលើភាពអាចរកបាន

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃសំបុត្រ​៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…