Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

Date:

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនសំបុត្រប្រភេទ Eco ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ ២០% លើតម្លៃសំបុត្រមូលដ្ឋានប្រភេទ Deluxe។ ការផ្តល់ជូននេះ ធ្វើឡើងស្របពេលដែលបណ្តាញហោះហើររបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួន រួមទាំងការដាក់ឱ្យដំណើរការណ៍ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ព្រមទាំងការត្រៀមបើកដំណើរការជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុង កូឡុំបូ (ស្រីលង្កា) នាពេលខាងមុខ។

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ម៉ោង UTC+7) អ្នកដំណើរអាចកក់សំបុត្រយន្តហោះក្នុងតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងអស់របស់ Vietjet ទាំងក្នុងស្រុក និងអន្តរជាតិ តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ Vietjet Air។ ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៧ (អាចមានការកំណត់លើកាលបរិច្ឆេទមួយចំនួនដែលមិនអនុវត្តការបញ្ចុះតម្លៃនេះ)។ សម្រាប់អ្នកដំណើរនៅកម្ពុជា កម្មវិធីប្រូម៉ូសិននេះ គឺជាឱកាសដ៏ល្អក្នុងការរៀបចំផែនការសម្រាប់វិស្សមកាល ការទៅលេងក្រុមគ្រួសារ ឬការធ្វើដំណើរធុរកិច្ចនានា ធ្វើដំណើរជាមួយសំបុត្រដែលមានតម្លៃទាបនៅទូទាំងបណ្តាញហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរបស់ Vietjet រួមទាំងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅកាន់ទីក្រុងហាណូយផងដែរ។

ជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet ក្នុងផ្លូវ សៀមរាប-ហាណូយ ជួយតភ្ជាប់អ្នកដំណើរពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ខណៈដែលផ្លូវហោះហើរថ្មីគឺ ហាណូយ-អាល់ម៉ាទី (Almaty) និង ហាណូយ-ប្រាក (Prague) ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នឹងពង្រីកបណ្តាញហោះហើរទៅកាន់តំបន់អាស៊ីកណ្តាល និងអឺរ៉ុប។ ហើយចុងខែនេះ Vietjet ក៏នឹងបើកដំណើរការជើងហោះហើរថ្មីៗដែលតភ្ជាប់ទីក្រុងហូជីមិញ ទៅកាន់ទីក្រុងក្លាក ប្រទេសហ្វីលីពីន និងទីក្រុង ឈៀងម៉ៃ ប្រទេសថៃផងដែរ។

លើសពីនេះ សេវាកម្មថ្មីៗរបស់ Vietjet ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុងកូឡុំបូ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦ ដែលនឹងជួយពង្រឹងវត្តមានរបស់ Vietjet បន្ថែមទៀតនៅក្នុងតំបន់អាស៊ីខាងត្បូង។ ជាមួយនឹងជើងហោះហើរទៅ-មកចំនួន ៣ ដងក្នុងមួយសប្តាហ៍ (នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍) សេវាកម្មថ្មីនេះនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនក្នុងការធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវតាមរយៈទីក្រុងហូជីមិញ ព្រមទាំងបង្កើតឱកាសសម្រាប់ការរួមបញ្ចូលគ្នារវាងការសម្រាកលំហែកាយនៅកោះតំបន់ត្រូពិក និងការទស្សនាទីក្រុងដ៏រស់រវើក វប្បធម៌ និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសវៀតណាម។ ផ្លូវហោះហើរនេះ ក៏នឹងអនុញ្ញាតឱ្យអ្នកដំណើរនៅក្នុងប្រទេសស្រីលង្កាអាចបន្តដំណើររបស់ពួកគេពីទីក្រុងកូឡុំបូទៅកាន់ប្រទេសម៉ាល់ឌីវ ឬវៀតណាម ដែលផ្តល់នូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការធ្វើដំណើរក្នុងតំបន់។

នៅរាល់ជើងហោះហើររបស់ Vietjet អ្នកដំណើរអាចរីករាយជាមួយជម្រើសនៃមុខម្ហូបពិសេសៗរួមទាំងម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ដែលត្រូវបានរៀបចំថ្មីៗ រួមមាន ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកកវៀតណាម។ មុខម្ហូបទាំងនេះ ត្រូវបានបម្រើដោយក្រុមបុគ្គលិកបម្រើការលើយន្តហោះដែលមានវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់ក្នុងយន្តហោះដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ។ លើសពីនេះ Vietjet ក៏នាំមកនូវបទពិសោធន៍វប្បធម៌ និងសិល្បៈទៅកាន់លំហអាកាសនៅកម្ពស់ ១០,០០០ ម៉ែត្រ ដែលបន្ថែមភាពពិសេស និងប្លែកភ្នែកដល់រាល់ដំណើរហោះហើរ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…