ប៊ែកឡាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមនៅក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ បានដាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានសន្យាថា នឹងបណ្តាក់ទុនដែលមានទឹកប្រាក់ប្រមាណ ១២ពាន់លានអឺរ៉ូ ស្មើនឹង១៣,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍របស់ពួកគេ ។ នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងរួមគ្នានេះ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍រដ្ឋ KfW និងក្រុមហ៊ុនផ្សេងៗទៀត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយក្នុងគោលបំណង លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម...
វៀងច័ន្ទ៖ វេទិកាកម្រិតខ្ពស់ស្តីពីអាស៊ាន ហៅកាត់ (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍) អំពីការតភ្ជាប់ខ្សែ សង្វាក់ផ្គត់ផ្គង់ “បញ្ហាគន្លឹះ និងបញ្ហាប្រឈម” ត្រូវបានប្រារព្ធឡើង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានអ្នកចូលរួមពិភាក្សា អំពីតម្រូវការសំខាន់ក្នុងការពង្រឹងលើសមាហរណកម្ម ស្របពេលមានការវិវត្ត នៃបញ្ហាប្រឈមជាសកល ។វិទ្យុជាតិឡាវ បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា វេទិកានេះរៀបចំឡើង កាលពីថ្ងៃចន្ទ និងសហការរៀបចំ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ឲ្យដឹងថា តម្លៃមាសរបស់វៀតណាមបានកើនឡើង១,៨៦ភាគរយ គឺមានតម្លៃដល់ទៅ៨២លានដុងវៀតណាម ស្មើនឹង៣.៣៣៥ដុល្លារអាមេរិកក្នុង១តំម្លឹង គិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ដែលនេះជាតម្លៃមួយខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១ ខែមិថុនាមកនេះ ។ ក្រុមហ៊ុន Saigon Jewelry Company ហៅកាត់ (SJC) បានចុះបញ្ជីមាសនីមួយៗរបស់ពួកគេដាក់នៅក្នុងតារាងតម្លៃ គឺប្រហែល៨០លានដុង ស្មើនឹង៣.២៥២ដុល្លារសម្រាប់ការលក់ចេញ និងតម្លៃ៨២ លានដុងសម្រាប់ការទិញចេញគិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ...
បរទេស ៖ អ្នកវិភាគពីខាងធនាគារបណ្តាក់ទុន Goldman Sachs បានបញ្ជាក់សារជាថ្មី អំពីទស្សនវិស័យកើនឡើងរបស់ពួកគេលើតម្លៃមាស ដោយបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងទុកពី Federal Reserve ទំនងជានឹងជំរុញតម្លៃ មាសបន្ថែមទៀត។ យោងតាមវែបសាយ Investing.com បានចេញផ្សាយថា ធនាគាររក្សាគោលដៅ ២.៧០០ដុល្លារ ក្នុងមួយអោនស៍ សម្រាប់ដើមឆ្នាំ ២០២៥...
បរទេស៖ ប្រទេសថៃ និង ប្រទេសវៀតណាម ដែលនៅជាប់ខាងនឹងប្រទេសកម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ ឱ្យមកទស្សនាប្រទេសពួកគេទាំងរៀងៗខ្លួន ឱ្យកាន់តែច្រើនថែមទៀត ប្រយោជន៍ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ ដោយក្នុងនោះ នៅប្រទេសថៃ ខណៈពេលដែលប្រទេសថៃត្រូវបាន គេយល់ថាជាធម្មតាជាគោលដៅ “សមុទ្រ ខ្សាច់ និងព្រះអាទិត្យ” ការទាក់ទាញទីផ្សារទេសចរណ៍ថ្មី ដោយការអភិវឌ្ឍន៍ភាពទាក់ទាញ ដែលបង្កើតឡើងដោយមនុស្ស គឺបានធ្វើឱ្យមានការចាប់អារម្មណ៍ពីវិស័យឯកជន។...
Joblink គឺជាពិព័រណ៍ការងារ និងកម្មសិក្សាប្រកបដោយភាពច្នៃប្រឌិតប្រចាំឆ្នាំ 2024 ដែលបានរៀបចំឡើងជាពិសេសសម្រាប់និស្សិត និងអ្នកជំនាញក្មេងៗក្នុងវ័យ 20 ទៅ 30 ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់នូវវិធីសាស្រ្ត គន្លឹះ និងឱកាសដ៏ល្អបំផុត...
(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់...
ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ...
ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន...
កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 និង Kospet បានប្រែក្លាយតំបន់អង្គរទៅជាអច្ឆរិយៈដ៏រស់រវើក។ គឺការរួមបញ្ចូលកីឡាជាមួយនឹងការការពារបរិស្ថាន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន...