Home Blog Page 121

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ សម្ពោធការសាងសង់អគារពីកាសូ ស៊ីធី ហ្គាដិន នៅឆ្នាំ ២០១៩ ហើយគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ ,វិមានសិល្បៈដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ និងមានតែមួយគត់នៅអាស៊ី

0

ភ្នំពេញ ថ្ងៃទី ២៦ ខែ ១១ ឆ្នាំ២០២១ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19 បានជំនះរាល់ការលំបាក និង ក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិននឹងក្លាយទៅជាស្តង់ដារថ្មីមួយ នៃលំនៅដ្ឋានប្រណិត និងវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ។

វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី – ពីកាសូ ស៊ីធី ហ្គាដិន(Picasso City Garden)

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអបអរសាទរការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់របស់ ទីតាន ស្តូននៅទីក្រុងហុងកុង

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដា អន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ប្រទេស កម្ពុជារឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និង គុណភាពខ្ពស់ ដូចជាក្រុមហ៊ុន ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមកម្មវិធីគម្រោងបួនក្នុងពេលតែមួយរបស់ ទីតាន ស្តូន គ្រុប

ពីកាសូ ស៊ីធី ហ្គាដិនជំនះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ

ការរីករាលដាលនៃជម្ងឺកូវីត ធ្វើអោយមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ។ ប៉ុន្តែ ទីតាន ស្តូនគ្រុបនៅទីក្រុងហុងកុង មិនអនុញ្ញាតឱ្យជំងឺរាតត្បាតប៉ះពាល់ដល់គម្រោងសាងសង់មួយនេះឡើយ។ ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងបានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ស្ថេរភាពនៃលំហូរហិរញ្ញវត្ថុបានជំរុញអោយការដ្ឋាននៅតែបន្តដំណើរការសាងសង់ និងធ្វើឱ្យ ពីកាសូ ស៊ីធី ហ្គាដិនក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងមួយចំនួនតូចក្នុងទីក្រុងភ្នំពេញដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យ អចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ។

បង្កើតសោភ័ណភាពសិល្បៈ និងសំណង់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ

គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចំណុចកណ្តាលនៃរាជធានីភ្នំពេញ-បឹងកេងកង១ (ហៅថាតំបន់ស្ថានទូតពិសេស)។ អាគារទាំងមូលត្រូវបានសាងសង់តាមបែបបទ Picasso គ្រាន់តែឈានជើងចូលទៅក្នុងសាលធំទូលាយដែលមានពិដានកម្ពស់ 8.8 ម៉ែត្រគឺប្រៀបដូចជាការដើរចូលទៅក្នុងសាលសិល្បៈមួយ ។ ក្នុងពេលជាមួយគ្នានេះ លោក Luke Chu នាយកគ្រប់គ្រងទូទៅនៃគម្រោងសាងសង់កម្ពុជា-ចិនបានបញ្ជាក់ថាសំណង់របស់ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានសាងសង់ឡើងដោយប្រើវិធីសាស្រ្ត ដូចគ្នាទៅនឹងសណ្ឋាគារ Dubai Burj Al Arab ។ពីកាសូ ស៊ីធី ហ្គាដិន មានគ្រឹះបាតសសរក្រោមដីទំហំ 3 ម៉ែត្រ និងរបារដែកស៊ីម៉ង់ត៍ស្តង់ដារខ្ពស់របស់អឺរ៉ុប និងអាមេរិក ដែលជាបច្ចេកវិទ្យាសាងសង់ដែលធ្វើអោយអាគារនេះមានសុវត្ថិភាពខ្ពស់បំផុត។

ឡប់ប៊ីកម្ពស់ ៨.៨ម៉ែត្ររបស់ពីកាសូ ស៊ីធី ហ្គាដិន(Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
រូបថតក្រុមនៃសមាជិកក្រុមហ៊ុន Picasso City Garden និងសមាជិកនៃសំណង់ចិន-កម្ពុជា

បទពិសោធន៍គ្រប់គ្រងអាគារ និងឧបករណ៍ដ៏ប្រណិត

ផ្តល់សេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ។ ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី 19 និងសាលជប់លៀងរួមបញ្ចូលគ្នាជាមួយភោជនីយដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការរបស់ អតិថិជនដែលធ្វើការ ឬ អតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ ។ នៅជាន់ទី 19 ក៏មានអាងហែលទឹក និងកន្លែងហាត់ប្រាណ ផងដែរ។ ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវ ដែលកន្លែងហាត់ប្រាណត្រូវបានបំពាក់ដោយឧបករណ៍ទំនើប Technogym ដែលជាឧបករណ៍ដែល ក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗផ្សេងទៀតប្រើប្រាស់។

កន្លែងហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ
សាលពិធីជប់លៀង

ផែនការបង្ការការរាតត្បាតសំខាន់ៗចំនួន ៧ ដើម្បីធានាសុខភាពរបស់អតិថិជន

ការទប់ស្កាត់ជំងឺកូវីដ នៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់នៃការរៀបចំផែនកាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន 7 រួមមាន “ការការពារពេលចេញចូលអាគារ ការសម្លាប់មេរោគក្នុងទីសាធារណៈ ការបស្សុទ្ធ ខ្យល់ ការរក្សាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត”។ ឧបករណ៍ទាំងនោះមានដូចជា៖ បំពង់ស្រូបក្លិនមិនល្អ ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសំលាប់មេរោគ ទុយោស្តុកទឹក និងសន្ទះ ស្រូប ក្លិនកខ្វក់ ដើម្បីធានាអោយការការពារកាន់តែមានប្រសិទ្ធិភាព និងធានាដល់សុខភាពអ្នករស់នៅ។

កម្ពុជាសាកសមនូវលំនៅដ្ឋានលំដាប់ខ្ពស់ ទីតាន ស្តូននៅទីក្រុងហុងកុងនឹងបន្តការចាក់ឬសនៅប្រទេសកម្ពុជា

លោក Darren Teng នាយកគ្រប់គ្រងទូទៅនៃ ទី តាន ស្តូន គ្រុបនៅទីក្រុង ហុងកុង និងជាប្រធាន ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ដីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍ថា “ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង បានមើលឃើញពីសក្តានុពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយជឿជាក់ថាគ្រប់គ្នាសាកសមនឹងទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់នេះ ។ ដូច្នេះហើយ ការនាំយកស្លាកយីហោ ពីកាសូ លំដាប់អន្តរជាតិ គឺដើម្បីជាតម្រូវការអាជីវកម្មបង្កើតជាគំរូផ្ទះប្រណិត ។ យើងក៏បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតាន ស្តូន ឡាយហ្វ៍ និងតំបន់សេដ្ឋកិច្ចពិសេសទី តាន ស្តូន ដោយសង្ឃឹមថាសកម្មភាពអាជីវកម្មទាំងអស់នេះនឹងក្លាយជាធនធានអន្តរជាតិសម្រាប់ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ទៅកាន់មហាជន និងជួយអោយមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើផែនការបច្ចុប្បន្ន យើងនឹងបន្តវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលអនាគត ដើម្បីរីកចម្រើនជាមួយគ្នា។

ពីកាសូ ស៊ីធី ហ្គាដិនធ្វើជាគំរូមួយដ៏ល្អសម្រាប់ខុនដូដែលមានលក្ខណៈល្អប្រណិត

ការបញ្ចប់គម្រោង Picasso City Garden គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង រំពឹងថានឹងការលេចចេញនូវ គំរូខុនដូប្រណិតមួយនេះអាចលើកកម្ពស់គុណភាពនៃលំនៅដ្ឋាន ដើម្បីឱ្យសាធារណជនអាចរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសោភ័ណ្ឌភាព។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ដំណឹងល្អនៃការបញ្ចប់គម្រោងនេះ អាចក្លាយជាកម្លាំងចលករសម្រាប់ វិស័យអចលនទ្រព្យ និងជំនះការលំបាកក្នុងពេលបច្ចុប្បន្នជាមួយគ្នា និងទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើង នាពេលខាងមុខ។

អំពី ទី តាន ស្តូន គ្រុប

ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស និងការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 18 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់ ។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពាន​រង្វាន់​ផ្នែកបរិស្ថាន ​ពី​​​សភា​ពាណិជ្ជកម្មអឺរ៉ុបនៅ​កម្ពុជា (EUROCHAM) ​

0

ភ្នំពេញ ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បានទទួលស្គាល់​ថាជា​ក្រុម​ហ៊ុន​​ដែលបាន​ចូលរួមចំណែកដ៏​ធំ​ចំពោះការ​អភិរក្ស​បរិស្ថាន​​​​​កម្ពុជា តាមរយៈ​ការ​ឈ្នះ​​​​​ពាន​រង្វាន់​​​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។

ក្រុមហ៊ុន HEINEKEN Cambodia បាន​ឈ្នះ​ក្រុមហ៊ុន​​ក្នុង​​ស្រុកដែល​ចូលរួម​ប្រកួត​ប្រជែង​​​​ផ្សេង​ទៀត​​ ដើម្បីទទួល​បាន​​ពាន​រង្វាន់​ផ្នែកបរិស្ថាន​ Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពាន​រង្វាន់នេះ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន​​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ។

ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ជា​បេក្ខភាពមួយ​​​​ក្នុងការ​​​​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​​ក្នុង​ប្រភេទ CSR Project និង CSR Busines ​នៅក្នុង​កម្ម​​វិធី​ពាន​រង្វាន់​ Eurocham Cambodia CSR Awards នេះ​ផងដែរ។ ពាន​រង្វាន់ទាំង​នេះ​​បា​នទទួល​ស្គាល់​​​ក្រុមហ៊ុន​​ដែលមានមូលដ្ឋាននៅ​​កម្ពុជា​​ដោយ​សារ​ការ​ចូលរួមចំណែក​របស់​ក្រុមហ៊ុនទាំង​នោះ​ចំពោះ​សង្គម​ជាតិ និងបរិស្ថាន​តាម​រយៈ​គំនិត​ផ្តួច​​ផ្តើម​​ទំនួល​ខុស​ត្រូវសង្គមរបស់​​ពួកគេ។

នៅក្នុង​ពេល​ទទួល​ពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា៖ «ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​​កិត្តិយស​ដែល​បានក្លាយជា​ក្រុមហ៊ុន​មួយក្នុង​ចំណោម​​​ក្រុមហ៊ុន​មាន​តិក្យានុភាព​នានា ដែល​បានធ្វើកិច្ចការ​ជា​ច្រើន​​​​ក្នុង​សកម្មភាព​​ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅ​កម្ពុជា។ ជាមួយ​នឹង​មហិច្ឆិតា​របស់​យើង​​ដើម្បី​ “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” CSR មាន​សារៈ​សំខាន់​​ចំពោះ​ដំណើរការ​​អាជីវកម្ម​របស់​យើង។ ការការ​ពារ​បរិស្ថាន​គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោមសសរស្តម្ភទាំង​៣ ​របស់​យើង ដែល​សសរស្តម្ភ ​២​ទៀត គឺ​ការចូលរួមកិច្ចការសង្គម និង​ការ​ពិសាដោយ​ការ​ទទួលខុសត្រូវ។ ការ​សម្រេច​បាន​អព្យា​ក្រិត​​ភាព​កាបូន ការការពារទីជម្រាលទឹក និង​ការ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​គឺជា​ឆ្អឹង​ខ្នង​នៃ​មហិច្ឆិតា​បរិស្ថាន​​របស់​យើង។ ពាន​រង្វាន់​នៅ​យប់​នេះ​គឺជា​ការ​ទទួល​ស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធផល​​របស់​យើង​ក្នុង​​រយៈ​ពេល​​មួយ​ទសវត្សរ៍​ចុងក្រោយនេះ និង​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះ​មុត​​របស់​យើង​​សម្រាប់​អនាគត។ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នៅ​យប់​នេះ​ ដើម្បី​ថ្លែ​ង​អំណរ​គុណ​ដល់​សហការី​ទាំ​ង​អស់​នៅក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះឱ្យលេច​ចេញ​ជា​រូបរាង​ឡើង។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​ Eurocham  ដែល​បានរៀបចំ​ការ​ប្រកួត​ប្រជែង​នេះ​ឡើង និង​បាន​​បង្ហាញ​សារៈ​សំខាន់​នៃ CSR»។

ពាន​រង្វាន់ Eurocham CSR Awards មាន​ប្រភេទ​ CSR Business Award ប្រភេទ​ CSR Project Award ប្រភេទ ​CSR Environmental Award និងប្រភេទ​ CSR Sustainable​​​ Production Award។ ពិធី​ប្រកាស​អ្នក​ឈ្នះ និង​ប្រគល់​ពាន​រង្វាន់​ទាំង​នេះ​ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯក​ឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក​ជំទាវ Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហ​ភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

អ្នកឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រភេទ​នីមួយៗ​ត្រូវបានជ្រើស​រើស​​ដោយ​​​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​សមាជិក ១២​នាក់​ ​ដែល​ទទួលបានការ​គោរព និងមានបទ​ពិសោធការងារច្រើន​ឆ្នាំ។ សមាជិក​គណៈ​កម្មការ​ទាំង​នេះ​មក​ពី​​​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា ​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

កាន់តែអស្ចារ្យ! ទិញស្មាតហ្វូន Galaxy A03s ឆ្នាំ2021 ឬ Galaxy ស៊េរី A ម៉ូឌែលណាមួយ នឹងទទួលបានកាដូថែមជូន អស់ស្ទះពីក្រុមហ៊ុន សាមសុង!

0

ភ្នំពេញ៖ ឱកាសពិសេសនារដូវកាលហូលីដេ និងកម្មវិធីប្រូម៉ូសិនចុងឆ្នាំ ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង ជាមួយការថែមជូនកាដូពិសេស រាល់ការទិញទូរស័ព្ទលំដាប់ថវិកា Galaxy A03s ឬ Galaxy ស៊េរី A 2021ម៉ូឌែលណាមួយក៏ដោយនឹងទទួលបាន ដបទឹករក្សាសីតុណ្ហភាព(TUMBLER) និងដបបាញ់ទឹកអាកុល (Spray Bottle) ដ៏ស្រស់ស្អាតពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង…!

គួរបញ្ជាក់ផងដែរថា Galaxy A03s ជាស្មាតហ្វូនស៊េរី A ដែលទើបចេញថ្មីចុងក្រោយ គេបំផុតក្នុងឆ្នាំ 2021 ដែលល្បីខ្លាំងកម្លាំងថ្មធំ(ប្រើបានយូរមិនខ្វល់ ពីរឿងសាកថ្មញឹក) ជាមួយនឹងមុខងារស្កេនខ្ចៅដៃ ចំហៀងដើម្បីដោះសោ អេក្រង់ធំច្បាស់ត្រជាក់ភ្នែក ល្បឿនដំណើរការលឿន និងជាពិសេសនោះគឺមាន តម្លៃសមរម្យបំផុតត្រឹមតែ $149 តែប៉ុណ្ណោះ ស្ទើរមិនគួរឱ្យជឿ បើធៀបនឹងផលិតផលស្មាតហ្វូន ដែលមានតម្លៃប្រហាក់ប្រហែល…!

នៅចាំអីទៀត…! ឱកាសពិសេសបានមកដល់ហើយ…! បានទាំងស្មាតហ្វូន ដែលមានគុណភាពល្អ…តម្លៃសមរម្យ…បានទាំងកាដូថែមជូនផងដែរ…! លឿនឡើង…មកមុន…បានមុន…! មកក្រោយ…ប្រយ័ត្នអស់ពីស្តុក…!

ដូច្នេះសម្រាប់អតិថិជន ដែលចង់បានស្មាតហ្វូនដែល៖

  • មានតម្លៃសមរម្យបំផុត
  • មានរាងស្អាត ទាក់ទាញ ស៊ីវីល័យ ទាន់សម័យ លេចធ្លោ
  • មានអេក្រង់ធំ ច្បាស់ត្រជាក់ភ្នែក
  • ជាប់ធន់ប្រើបានយូរ
  • ថាមពលថ្មធំខ្លាំងកាន់ថ្មបានយូរ
    -មុខងារស្កេនខ្ចៅដៃចំហៀងដើម្បីដោះសោ
  • មានគ្រឿងបន្លាស់គ្រប់គ្រាន់ និងមានការធានាត្រឹមត្រូវនោះ… សាមសុង គឺជាជម្រើសទី 1 និងជាជម្រើសដ៏ល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាស្មាតហ្វូនដែលមាន គុណភាពខ្ពស់បំផុតទូទាំងពិភពលោក…!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវា បម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ប្រពៃណាស់! មិត្តហ្វូនដកប្រាក់ជិត ៥ពាន់ដុល្លារ ពីកម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា

0

ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួម របស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។

កាលពីអំឡុងពេល បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត កម្មវិធីមួយដែលអនុញ្ញាតឲ្យ អតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេស នៅរៀងរាល់ពេល ដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូន នឹងបរិច្ចាកទឹកប្រាក់ ០,០៥ដុល្លារ ដើម្បីបរិច្ចាគជូន ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។

ឥឡូវនេះ តាមរយៈកម្មវិធីដែល បានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូន បានធ្វើប្រតិបត្តិការស្កេន QR Code សរុបចំនួន ៩៦.២៩២ដង ហើយទឹកប្រាក់ចំនួន ៤.៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាកសម្រាប់ ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានប្រគល់អំណោយជាថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោក ឌិនថន បានថ្លែងថា អំណោយនេះគឺជាផ្នែកមួយ នៃសកម្មភាពទំនួលខុសត្រូវសង្គម ជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញ ទៅឲ្យសង្គមកម្ពុជា ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា “មន្ទីរពេទ្យគន្ធបុប្ផាបានជួយ សង្គ្រោះជីវិតកុមារ និងទារកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនមិត្តហ្វូនតែងតែ រីករាយក្នុងការជួយរួមចំណែក ជាវិភាគទានថវិកាទៅឲ្យមន្ទីរពេទ្យ ។ យើងនឹងបន្តរៃអង្គាសមូលនិធិច្រើន ថែមទៀតសម្រាប់ធ្វើ អំណោយទៅកាន់មន្ទីរពេទ្យ” ។

លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យ គន្ធបុប្ផា បានសម្ដែងនូវការអរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗ ដើម្បីរៃអង្គាសមូលនិធិ គាំទ្រដល់មន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត Laurent បានថ្លែងយ៉ាងដូច្នេះថា “យើងនឹងប្រើប្រាស់ថវិកាទាំងនេះ ដើម្បីជួយធ្វើឲ្យសុខភាពកុមារ និងទារកនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈការគាំទ្រដល់សកម្មភាព នានារបស់មន្ទីរពេទ្យគន្ធបុប្ផា” ។

ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងនាំមុខគេ នៅក្នុងការជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាដើម្បី អនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថល ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្ម នៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន ។

មិនត្រឹមតែផ្តោតលើ អាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដទៃទៀតដែលតែងតែរួមចំណែក យ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជា សកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម ៕

ក្រុម​អ្នក​ឧបត្ថម្ភ សម្រុក​​គាំទ្រ​​មហោស្រព​ សិល្បៈ​​អន្តរជាតិ​អង្គរ ដើម្បី​ជួយ​ស្តារ ​វិស័យ​ទេសចរណ៍​ ខេត្ត​សៀមរាប​ឡើង​វិញ

0

ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​កំពុង​រួមគ្នា ផ្តល់ការ​​គាំទ្រ​ដល់​ខេត្ត​​​សៀម​រាប ​ក្នុងពេលដែល​ខេត្ត​​បណ្តុំ​ដោយ​ទីតាំង​ទេសចរណ៍​មួយ​នេះ​ត្រូវការ​ជំនួយ យ៉ាងខ្លាំង ដែលការ​គាំទ្រ​ទំាង​នេះ​ធ្វើឡើង​ តាម​រយៈការ​ឧបត្ថម្ភ​ដល់​មហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍​នេះ​ដែលនឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ នឹង​រៀបចំ​ធ្វើឡើង​​ក្រោម​ការ​អនុញ្ញាត​របស់រាជ​រដ្ឋាភិបាល​កម្ពុជា។ អ្នក​រៀបចំ​មហោ​ស្រពនេះ​​ដែល​តំណាង​ដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ​មាន​កិច្ចសហការ​ផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​អបអរ​សាទរ​ការ​ដាក់​ខេត្ត​សៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។

ក្រុមហ៊ុន​និង​ស្ថាប័ន​​ដែល​​​ផ្តល់ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ​ក្នុងនាមជាអ្នក​ឧបត្ថម្ភ រួម​មាន​​ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិ​វប្បធម៌​និង​ទេសរណ៍ Chengdu និង​សហភាពអឺរ៉ុប។ ក្រុមហ៊ុន​និង​ស្ថាប័នដែល​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​មហោ​ស្រពនេះ កំពុង​ផ្តល់​ការ​គាំទ្រ​​​ផ្នែកហិរញ្ញវត្ថុ​​ក្នុង​រូបភាពជា​ការ​ឧបត្ថម្ភ។ រីឯក្រុមហ៊ុន​និង​ស្ថាប័ន​ផ្សេង​ទៀត​កំពុង​ពិចារណា​អំពី​របៀបដែលពួកគេ​អាច​ជួយ​បាន។

លោក Aaron Carpene ជាអគ្គនាយក និងជា​នាយក​ផ្នែក​សិល្បៈនៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ ​បានថ្លែងថា៖ «យើង​ទាំង​អស់គ្នា​ដឹង​ហើយថា ដោយសារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ ខេត្ត​សៀម​រាប​បាន​ទទួលរង​គ្រោះ​យ៉ាងខ្លាំង។ ទោះ​ជា​យ៉ាងណា ព្រឹត្តិការណ៍នេះ​នឹងមិន​ត្រឹមតែ​​​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជាការ​ដឹង​គុណ​​ដ៏​សាក​សម​​​​ដល់​កេរ្តិ៍​មរតក​វប្បធម៌របស់កម្ពុជា​ និង​ទស្សនីយភាព​សិល្បៈ​ក្នុង​ស្រុក​ផងដែរ​ក្នុងពេល​​មួយ​ដែល​កម្ពុជា​បានក្លាយជា​ប្រធាន​អាស៊ាន ហើយ​ខេត្ត​សៀម​រាប​បាន​ក្លាយជា​ទីក្រុង​វប្បធម៌អាស៊ាន​ឆ្នាំ ២០២០-២០២២»

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរឆ្នាំ​២០២១ នឹង​មានការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន​ដូចជា​ តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម។ ក៏​នឹងមានការ​ចូលរួមផង​ដែរ​​ពី​កវី​តារាកម្ពុជា​គឺ​លោក យ៉េង ឈាងលី និង​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​គឺ​លោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់​ជាផ្នែក​មួយនៃ​កម្មវិធី Writer&Readers Festival Hub ហើយ​​នឹងមានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ​នៅ​មុខ​ប្រាសាទ​អង្គរ​ ល្ខោនស្រមោល ការសម្ដែង​ការ​ប្រកួត​ក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និង​ល្ខោន​ខោល​ផងដែរ។
លោក Aaron Carpene បាន​បន្ថែម​ថា៖ «យើង​សង្ឃឹម​ថា មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១​នេះ នឹង​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរ​ឱ្យ​វិល​មកទស្សនា​ខេត្ត​សៀមរាប​ឡើង​វិញ។ ដូច្នេះ ក្រុមហ៊ុន​​ដែល​គាំទ្រ​ព្រឹត្តិការណ៍​នេះ​​នឹងមានន័យ​ថា​​ក៏​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ក​ម្ពុជា​ឱ្យវិល​មក​រក​ភាពធម្មតា​​ និង​ស្ទុះ​ងើប​ឡើងវិញ​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដវិញ​ផង​ដែរ»។

មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីកន្លែង​ផ្សេងៗ​ក្នុង​ខេត្ត​សៀម​រាប នៅ​ឧទ្យាន​អង្គរ និងនៅ​​រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១។

នៅ​ថ្ងៃសុក្រ ទី​១០ ខែ​ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​​បើកសម្ពោធ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ដោយ​មានការ​ចូលរួម​ពី​​​ឯក​អគ្គរាជទូត​និង​ឯក​អគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និង​អាជ្ញាធរ​នានា ដើម្បី​ចាប់​ផ្តើម​​បើកដំណើរការ​​មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១។
សម្រាប់លោកអ្នក​ដែល​ចាប់​អារម្មណ៍​ពិភាក្សា​អំពី​ឱកាស​ឧបត្ថម្ភ សូមទាក់ទង​មក​កាន់​ក្រុម​ការងារមហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ​​​តាមរយៈ​អ៊ីមែល info@aifa-cambodia.com

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​គេហទំព័រ https://www.facebook.com/AIFA2021Festival

ចេះថតរូបអត់? ឈ្នះ Galaxy Z Flip3 ដោយគ្រាន់តែថតរូបជាមួយ Galaxy Z Fold3 | Z Flip3 5G

0

(ភ្នំពេញ) ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ គ្រាន់តែថតរូបសោះអាចឈ្នះមហារង្វាន់…? ឈ្នះមហារង្វាន់ពិតៗពី សាមសុង… កម្មវិធីកម្សាន្ត សប្បាយៗពី Galaxy Z Fold3 |Z Flip3 ដែលមិនធ្លាប់មានបានមកដល់ហើយ ដោយលោកអ្នកគ្រាន់តែថតរូបភាព ឬវីដេអូឡូយៗអមមកនឹងភាពច្នៃប្រឌិតជាមួយតារាទាំងពីរដួងនេះ ដែលកំពុងបង្ហាញវត្តមានដ៏ស្រស់សង្ហារបស់ខ្លួនជាសាធារណៈនៅសួនច្បារ NaGa World និង Riverside ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 ធ្នូ 2021 លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់ជាច្រើនដូចជា៖ Galaxy Z Flip3 5G, Galaxy Buds2 និង Samsung SmartTag ជាច្រើនរង្វាន់ទៀតផងដែរដោយលោកអ្នកគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ ស្រួលៗដូចខាងក្រោម៖   

This image has an empty alt attribute; its file name is Photo-challenge-01-1024x1024.jpg

លក្ខខណ្ឌងាយៗក្នុងការចូលរួម៖

1. ថតរូប ឬ វីដេអូដែលមានភាពច្នៃប្រឌិត និងស្រស់ស្អាតជាមួយរូបតំណាង Galaxy Z Fold3 | Flip3 5G (មានទីតាំងនៅទល់មុខ Naga World និង មួយទីតាំងទៀតគឺនៅតាមបណ្ដោយមាត់ទន្លេយើងនឹង)  

2. Like Samsung Page ឬ TikTok channel   

3. ផុសរូប ឬ វីដេអូនៅលើ Facebook ឬ TikTok របស់អ្នកដោយភ្ជាប់ជាមួយ Hashtag: #GalaxyZFlip3KH #ChallengewiththeBest  

តោះនៅចាំអីទៀត…? ងាយៗ សប្បាយៗ បង្ហាញពី lifestyle របស់អ្នកតាមរយៈតារាទាំងពីរដួងនេះ ដើម្បីឈ្នះមហារង្វាន់ទាំងអស់គ្នាណា៎!        

This image has an empty alt attribute; its file name is photo_2021-11-22_15-52-18-768x1024.jpg

សាមសុង តែងតែផ្តល់នូវកម្មវិធីសប្បាយៗ ឈ្នះៗសម្រាប់អតិថិជនជាមួយផលិតផលមានគុណភាពខ្ពស់ផងដែរ។លក្ខខណ្ឌក៏ងាយ តែបើនិយាយពីរង្វាន់វិញ គឺកប់ៗ!    

បញ្ជាក់៖ ការចាប់រង្វាន់នឹងធ្វើឡើងតាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេកប៊ុកផេកផ្លូវការណ៍របស់ សាមសុង។         

This image has an empty alt attribute; its file name is photo_2021-11-22_15-45-51-1024x768.jpg

ចូលរួមទាំងអស់គ្នាណា៎… អ្នកឈ្នះ អាចជាលោកអ្នកក៏ថាបាន!   

សម្រាប់រាល់ចម្ងល់ ឬសំណួរពាក់ព័ន្ធកម្មវិធី សូមឆាតតាមរយៈ Facebook page របស់យើងខ្ញុំ។   

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !   

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះស្ត្រីម្នាក់ សន្លប់នៅលើកោះរ៉ុង ដឹកតាមអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC មកមន្ទីរពេទ្យខេត្ត បានដោយសុវត្ថិភាព

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ ២០២១ វេលាម៉ោង ជាង ៣រសៀល បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ ជាអ្នកមកពីភ្នំពេញ មកលេងកំសាន្ត នៅក្រុងកោះរ៉ុង ហើយបានសន្លប់ ដោយសារជំងឺប្រចាំកាយ ស្ថិតនៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ ជួប លីឆេង ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកមកពីភ្នំពេញ ហើយមកលេងកំសាន្ត នៅក្រុងកោះរ៉ុង ក៏បានសន្លប់ ដោយសារជំងឺប្រចាំកាយ។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអំប័រល្បឿនលឿន ១គ្រឿង ដឹកក្មេងស្រីម្នាក់​ ជំងឺហឺតធ្វើទុក្ខ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យ ទាន់ពេលវេលា

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ ឈ្មោះ ថន លីកា ហើយមានឪពុកឈ្មោះ ថន វណ្ណះ និងមា្តយឈ្មោះ សែន ស្រីភ័ក្រ ជាប្រជាពលរដ្ឋរស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្មេងស្រីខាងលើ ត្រូវបានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕

កម្មវិធី CamID បន្ថែមហ្គេមថ្មី ៥០ទៀត ដែលធ្វើឲ្យការកម្សាន្ត កាន់តែសម្បូរបែប និងរីករាយ

0

ភ្នំពេញ៖ ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗ ដើម្បីលេងកម្សាន្តឲ្យ បានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែម នូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ ។

យោងតាមការឲ្យដឹង ពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរី និងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេង និងសន្សំពិន្ទុដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ក្នុងនោះរង្វាន់រួមមាន កាតកោស ទិន្នន័យប្រើប្រាស់អ៊ីនធឺណិត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ការផ្ដល់ជូនថ្មីនេះ គឺដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី CamID ទទួលបានបទពិសោធន៍ កម្សាន្តសប្បាយផង និងឈ្នះរង្វាន់ ផង ។

លោក ឌិនថន មានប្រសាសន៍ដូច្នេះថា «ហ្គេមទាំងនេះ គឺមិនគិតថ្លៃទេ ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី CamID ថ្មីចុងក្រោយបំផុត ។ បន្ទាប់មក អ្នកអាចទទួលបទពិសោធន៍ កម្សាន្តលេងជាមួយហ្គេមជាង ៥០នេះ បន្ថែមលើអ្វីៗដ៏សម្បូរបែប ដែលមានស្រាប់នៅក្នុងកម្មវិធីនេះ ។ ខណៈកំពុងលេងហ្គេមទាំងនេះ អ្នកក៏នឹងសន្សំបានពិន្ទុ ដើម្បីឈ្នះរង្វាន់ផងដែរ» ។

លោក ឌិនថន បានបន្ថែមថា «កម្មវិធី CamID ទើបតែទទួលបានពានរង្វាន់ជា “កម្មវិធីកម្សាន្តល្អដាច់គេប្រចាំឆ្នាំ” ហើយមានកម្មវិធីកម្សាន្តជាច្រើន ដែលបានដាក់បញ្ចូលបន្ថែម ដើម្បីបំពេញតម្រូវការ កម្សាន្តរបស់អ្នកប្រើប្រាស់» ។

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន គឺអាចចូលប្រើកម្មវិធី CamID ដោយមិនអស់ថ្លៃប្រើអ៊ីនធឺណិតឡើយ ។ កម្មវិធី CamID ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាន និងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញ នៅលើពិភពលោក ។

CamID ប្រៀបដូចជាលិខិត ឆ្លងដែនឌីជីថលមួយ សម្រាប់ការកម្សាន្ត និងសេវាកម្មអនឡាញសំខាន់ៗ ជាច្រើនសម្បូរបែប សម្រាប់អ្នកប្រើប្រាស់ សេវាទូរសព្ទគ្រប់ប្រព័ន្ធ ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំង អ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ៕

ក្រុមហ៊ុន foodpanda ចាប់ដៃគូសហការជា មួយក្រុមហ៊ុន Oyika ដើម្បីលើកស្ទួយ ជីវភាពដៃគូដឹកជញ្ជូនរបស់ខ្លួន

0

ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាង ដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។

This image has an empty alt attribute; its file name is DSC07995.jpg

ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​ នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាង នៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាងដៃគូ ដឹកជញ្ជូនរបស់ foodpanda ផងដែរ។

ការសហការនេះដៃគូទាំងពីរនេះ មានគោលដៅរួមក្នុងការចូលរួម កាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បង ឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិកស្របពេលដែលតម្លៃប្រេងសាំងមានការកើនឡើង។​ លើសពីនេះក្រុមហ៊ុនមានចក្ខុវិស័យក្នុងការរួមដៃគ្នាជម្រុញឲ្យមានការយល់ដឹងក៏ដូចជា ការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ

This image has an empty alt attribute; its file name is DSC07983.jpg


លោកស្រី ឡាយ ស៊ីវហួង នាយក​គ្រប់គ្រង​ផ្នែកប្រតិបត្តិការនៃ​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖ “ការសហការនេះមិនត្រឹមតែលើកស្ទួយការការពារបរិស្ថាន​និងកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដើតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សាធារណៈជនទាំងអស់ដែលមានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda តែពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូនរបស់យើងតាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ”។

This image has an empty alt attribute; its file name is DSC07946.jpg

លើសពីនេះលោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានបន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថាការសហការនេះនឹងបានចូលរួមលើកស្ទួយការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពីការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត”៕

This image has an empty alt attribute; its file name is photo_2021-11-15_09-20-51-1024x576.jpg