Home Blog Page 122

បុរីភ្នំពេញថ្មី បើកគម្រោងទី១៥ Takhmao Central Park ដែលជាគម្រោងផ្ទះអាជីវកម្ម នៅក្រុងតាខ្មៅ

0

ភ្នំពេញ៖ បុរីភ្នំពេញថ្មី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងទី១៥ របស់ខ្លួន «តាខ្មៅសិនត្រល់ ផាក ឬ Takhmao Central Park» ដែលមានទីតាំងនៅកណ្ដាលក្រុងតាខ្មៅ ។ ពិធីបុកគ្រឹះនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ បន្ទាប់ពីក្រុមហ៊ុនបានបើកលក់ផ្លូវការ កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ ។

គម្រោងនេះ មានទីតាំងស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើបណ្ដោយផ្លូវលេខ២១ និងផ្លូវលេខ២១០ ដែលមានចម្ងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ដែលជាតំបន់ដ៏មានសក្ដានុពល មានទាំងសាលារៀន ផ្សារ ធនាគារ ហាងកាហ្វេម៉ាកល្បីៗ និងអាគាពាណិជ្ជកម្មជាច្រើន ដែលងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ ពិសេសនៅគម្រោង Takhmao Central Park ផ្ទាល់តែម្ដង ។

កញ្ញា វ៉ាន់ ស្រីអូន តំណាងផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនជាង ១ទសវត្សរ៍កន្លងមក ទើបបុរីភ្នំពេញថ្មី បានអភិវឌ្ឍន៍គម្រោងលំនៅឋានដ៏ធំៗជាច្រើន រហូតដល់គម្រោងទី១៥ Takhmao Central Park នៅក្រុងតាខ្មៅ ។ កញ្ញាបន្ថែមថា ត្រឹមរយៈពេលខ្លី គម្រោងនេះ បានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនចាស់ថ្មី ដោយពេលនេះបានលក់អស់ជាង ២០% ទៅហើយ ។

តំណាងផ្នែកលក់ខាងលើបន្ដថា «ដោយសារការបើកគម្រោងថ្មី Takhmao Central Park ពិសេសការប្រកាសលក់ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ យើងសង្កេតឃើញដំណើរការទិញលក់លំនៅឋាន មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ជាក់ស្ដែងគម្រោងយើងបានបើកលក់កាលពីថ្ងៃទី០៦-វិច្ឆិកា ហើយពេលនេះ យើងលក់បានជាង ២០% ទៅហើយ ។ ដូច្នេះផ្អែកលើសក្ដានុពលរបស់ទីតាំង និងគុណភាព នៃការសំណង់ យើងរំពឹងថា គម្រោងនេះ នឹងទទូលបានការគាំទ្រខ្លាំងពីអតិថិជន» ។

សូមបញ្ជាក់ថា គម្រោង Takhmao Central Park កំពុងដំណើរការសាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ដែលមានផ្ទះអាជីវកម្មសរុប ៣៦៨ល្វែង ។ ក្នុងឱកាសបុកគ្រឹះបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃពិសេស ដោយការបញ្ចុះតម្លៃ ៥,០០០ដុល្លារ និងបូកបន្ថែមការបញ្ចុះតម្លៃ ៣% ផងដែរ ។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕

This image has an empty alt attribute; its file name is photo_2021-11-15_20-34-14-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-23-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-26-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-29-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-31-1024x683.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-35-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-48-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-51-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-34-55-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-35-03-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-35-07-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-35-10-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-11-15_20-35-14-1024x682.jpg

ទិញគ្រឿងអេឡិចត្រូនិច សាមសុង នឹងទទួលបានការថែមជូន ដ៏ពិសេសក្នុងឱកាសបុណ្យអុំទូកនេះ…!

0

(ភ្នំពេញ) ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ កាន់តែអស្ចារ្យពីក្រុមហ៊ុន សាមសុង…! ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុនសាមសុង ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនថែមជូនពិសេសដោយគ្រាន់តែជាវគ្រឿងអេឡិចត្រូនិចដែលបានកំណត់ដូចជា៖ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរទស្សន៍សាមសុង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ឬរហូតអស់ពីស្តុក…អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់$1500 និងមានការថែមជូន ម៉ាស៊ីនបូមធូលី , Microwave ទំនើបភ្លាមៗតែម្តង ដែលមានតម្លៃរហូតដល់ទៅ$450…!!!អស្ចារ្យមែនទែន

 វ៉ាវ…! ពិតជាអស្ចារ្យខ្លាំងណាស់…! ទិញ 1 បានដល់តែ 2…ទិញ 2 បានដល់ទៅ 4…! រកឯណាបាន…រកបានតែនៅក្រុមហ៊ុន សាមសុង …! រួសរាន់ឡើង…!! ឱកាសចំណេញៗដ៏អស្ចារ្យអ៊ីចឹង…កម្រនឹងមានខ្លាំងណាស់…មួយឆ្នាំមានតែម្តង បើឱ្យរំលងទៀតប្រាកដជាស្តាយក្រោយហើយ…! បើខ្ញុំស្មានមិនខុសទេមានអតិថិជនជាច្រើនក៏កំពុងទន្ទឹងរង់ចាំមើល និងអ៊ុតមើលថាតើបុណ្យអុំទូក និងចុងឆ្នាំនេះ ក្រុមហ៊ុនសាមសុង មានផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសអ្វីដែរឬទេ…! ឥឡូវនេះមានហើយ…! អ៊ីចឹងបើអតិថិជនត្រូវទិញ…សូមអញ្ជើញទិញឱ្យហើយទៅទាន់ក្រុមហ៊ុនសាមសុង មានផ្តល់ជូនកម្មវិធីប្រូម៉ូសិន …!! តោះ…នៅចាំអីទៀត…ទាន់ឱកាសល្អមកដល់…ប្រញាប់ឱ្យលឿនទៅ…!!

សូមបញ្ជាក់ថារាល់ផលិតផលអេឡិចត្រូនិចដែលក្រុមហ៊ុនសាមសុង ផ្តល់ជូននាពេលនេះគឺសុទ្ធសឹងជាផលិតផលដែលកំពុងលក់ដាច់ខ្លាំង…មានការពេញនិយមគាំទ្រច្រើន…ផលិតផលដែលទើបចេញថ្មី…មានគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាទំនើប…មានរាងស្អាត…ទំនើប…ទាន់សម័យ…ស៊ីវីល័យ…ស័ក្តិសម…និងប្រែក្លាយផ្ទះបាយ ឬបន្ទប់ទទួលភ្ញៀវរបស់អ្នកឱ្យមើលទៅស្អាតព្រីមៀម ជាពិសេសផ្តល់នូវអារម្មណ៍ល្អ ស្រស់ស្រាយ ផ្តល់នូវភាពងាយស្រួលពោរពេញដោយផាសុកភាពសម្រាប់លោកអ្នកផងដែរ។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវគ្រឿងអេឡិចត្រូនិចទាំងអស់តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

មិត្តហ្វូន បន្តរកឃើញអតិថិជន មានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែល មានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ តុលា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក ម៉ក សាយ័ណ្ណ រស់នៅខេត្តកំពត ជាអតិថិជនដែលមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា “ពេលក្រុមការងារខាង មិត្តហ្វូនទាក់ទងទៅដំបូង ថាខ្ញុំបានឈ្នះរង្វាន់ធំ iPhone 12 Pro ពីក្រុមហ៊ុន តែខ្ញុំគិតថានេះជាការបោកប្រាស់ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ បកស្រាយពីក្រុមការងារមិត្តហ្វូន ក៏ដូចជាការមិនតម្រូវឱ្យបង់ប្រាក់ អ្វីមុនដូចករណីបោកប្រាស់ដទៃ ហើយខ្ញុំក៏បានចូលទស្សនា ការផ្សាយផ្ទាល់តាមរយៈផេក ផ្លូវការហ្វេសប៊ុករបស់ក្រុមហ៊ុន មិត្តហ្វូនទៀតផង នោះទើបខ្ញុំជឿជាក់ ហើយសប្បាយចិត្តមែនទែន និងឡើងមកទទួលរង្វាន់តែម្តង ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្ត រីកចម្រើនជោគជ័យទៅមុខជានិច្ច” ។

អតិថិជនមានសំណាងម្នាក់ទៀត ក៏មកពីខេត្តកំពតដែរ លោក អ៊ិន ទូច ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ធ្លាប់តែឃើញគេឈ្នះ ឥឡូវនេះបានឈ្នះម្តង មានអារម្មណ៍ថា សប្បាយចិត្តខ្លាំង ព្រោះកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ធ្វើឡើងច្រើនខែហើយ និងបន្តធ្វើដល់ចុងខែធ្នូ មិននឹកស្មានថាសំណាងមានពិត ខ្ញុំពិតជាបានឈ្នះពិតមែន គឺ iPad 8 ហើយក៏មានពាក្យខ្លះ ចង់ប្រាប់ទៅបងប្អូនថា ក្រុមហ៊ុនពិតជាបានផ្តល់រង្វាន់ជូនពិតៗ និងមិនតម្រូវឱ្យបង់ជាប្រាក់មុនអ្វីឡើយ ព្រោះគ្រប់ករណីឆបោក អំពីការឈ្នះរង្វាន់ផ្សេងៗ តែងតែតម្រូវឱ្យបង់ប្រាក់ជាមុន ជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើត នូវកម្មវិធីនេះឡើងដែល ផ្តល់រង្វាន់ជូនពិតៗតែម្តង” ។

ចំនែកឯអតិថិជនមាន សំណាងម្នាក់ទៀត ភិក្ខុ លី ហួន មកពីខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់ នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាង ច្រើនសន្ធឹកសន្ធាប់រួមមាន កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹង ទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹង ធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬហៅទៅកាន់លេខ 1510 ៕

ថែមលើថែម…!!!ទទួលបានទឹកប្រាក់$30 ត្រឡប់មកវិញ ពីលើប្រូម៉ូនសិន ដែលមានស្រាប់ ជាមួយ Galaxy Z Fold3 5G!!!

0

ចំណេញច្រើនជាងពេលណាៗទាំងអស់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 14វិច្ឆិកា រាល់ការទិញ Galaxy Z Fold3 5G មួយគ្រឿង អ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់ $30 ភ្លាមៗ ងាយៗ។ ឈប់សិន! មិនមែនតែ 30$ នេះទេ — ទឹកប្រាក់នេះ ជាការបន្ថែមលើប្រូម៉ូសិនដែលមានស្រាប់ ជាមួយការផ្ដល់ជូនយ៉ាងសន្ធឹកសន្ធាប់ដូចជា៖   

This image has an empty alt attribute; its file name is LCD-Screen_Rec-851x1024.jpg

– ឆ្នាំងសាកសម្រាប់ប្រើជាមួយរថយន្តល្បឿនលឿន (Car Charger Super-Fast Charge) កម្លាំង 60W ម៉ូឌែល (EP-L5300XBEGWW) ដែលមានតម្លៃ 49 $ មួយគ្រឿងភ្លាម…!  

– ឈុត Starter Kit មួយឈុតភ្លាម (Travel Adaptor 25W, Flip Cover, S-Pen Fold Edition)  

– No Worry Crack 150$  

Wow! ពិតជាការផ្ដល់ជូនដ៏ពិសេសមែន។ ពិសេសយ៉ាងនេះ ឲ្យរំលង ទើបចម្លែក! ទិញឥឡូវនេះ ព្រោះបើខុសពីពេលនេះ អត់បាន 30$ ហើយត្រូវចំណាយលុយបន្ថែមយ៉ាងច្រើន ដើម្បីបានកាដូទំនើបៗខាងលើ។ ដូច្នេះ សូមប្រញាប់រួសរាន់ កុំឲ្យហួសថ្ងៃទី14វិច្ឆិកា ខាងនេះឲ្យសោះ!  

បញ្ជាក់ៈសម្រាប់ប្រម៉ូសិនដែលថែមជូនឆ្នាំងសាកសម្រាប់ប្រើជាមួយរថយន្តល្បឿនលឿន,ឈុត Starter Kit និង No Worry Crack 150$ នឹងបន្តផ្តល់ជូនរហូតដល់ចុងឆ្នាំ 31 ខែធ្នូ ឆ្នាំ 2021  

Galaxy Z Fold3 5G ផ្ដល់បទពិសោធទំនើបទាន់សម័យ ដែលមិនធ្លាប់មានលើស្មានហ្វូនដទៃ។ សាមសុង…ជាទីទុកចិត្តបំផុត…!!   

This image has an empty alt attribute; its file name is photo_2021-11-11_11-08-47.jpg

គួររំលឹកផងដែរថា ក្រៅពីប្រូម៉ូសិន  Galaxy Z Fold3 5G សាមសុង ក៏កំពុងតែមានការផ្ដល់ជូនពិសេស សម្រាប់ រាល់ការជាវ Galaxy Z Flip3 5G ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស្ចារ្យមិនធ្លាប់មានដូចជា៖   

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) សម្រាប់ទិញគ្រឿងសម្អាងនៅហាង Goody Shop  

– ឆ្នាំងសាក (Travel Adaptor) កម្លាំង 25W   

– ស្រោមថ្លាមានក្រវិលកាន់ (Clear Ring Cover)  

– No Worry Crack 100$  

This image has an empty alt attribute; its file name is photo_2021-11-11_11-08-50-1024x1024.jpg

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធមិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!   

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

This image has an empty alt attribute; its file name is photo_2021-11-11_11-08-56-819x1024.jpg

ប្រព័ន្ធ SIS របស់មិត្តហ្វូន ទទួលពានរង្វាន់ជា «ដំណោះស្រាយ IT សម្រាប់ធុរកិច្ច ល្អបំផុតប្រចាំឆ្នាំ»

0

ភ្នំពេញ៖ ប្រព័ន្ធអប់រំឌីជីថលនៅលើ អនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យា ព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិ ដ៏ល្បីល្បាញមួយ ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

យោងតាមផែនការ SIS នឹងត្រូវដាក់ពង្រាយ នៅតាមសាលារៀនចំនួន ១០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ហើយនៅដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន ៣០០កន្លែង បានប្រើប្រាស់រួចជាស្រេចហើយ ដោយក្នុងនោះមានសិស្សចំនួនជាង ៣០០.០០០នាក់ និងគ្រូជាង ២០.០០០នាក់ ។ នេះបើយោងតាមការឲ្យដឹង ពីគណៈគ្រប់គ្រងរបស់ មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយ ដែលស្ថិតក្នុងចំណោមកម្មវិធី លំដាប់កំពូលៗនៅលើពិភពលោក ។

លោកបានថ្លែងប្រាប់យ៉ាងដូច្នេះថា «រួមគ្នាជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យាយក្សៗ នៅលើពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបាននូវចំណាត់ថ្នាក់លំដាប់កំពូល នៅក្រោមចំណាត់ប្រភេទ នៃពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ដោយទទួលបានទាំង ពានរង្វាន់មាសនិងប្រាក់ សម្រាប់ប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន ។»

លោកបានបន្ថែមថា «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀត អំពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។ ហើយសមិទ្ធផលនេះ កាន់តែលើកទឹកចិត្តដល់ ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងឌីជីថលច្រើនថែមទៀត មកក្នុងទីផ្សារកម្ពុជា ។»

យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញមួយ ដែលអ្នកប្រើប្រាស់អាចចូល ប្រើវាបានដោយប្រើអ៊ីនធឺណិត ។ ទីពីរ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សា បត់បែនបានដើម្បីបំពេញតាម តម្រូវការរបស់សាលារៀន និងទីបី វាផ្ដល់នូវអត្ថប្រយោជន៍ ផ្នែកតភ្ជាប់ដោយអ្នកប្រើប្រាស់ ប្រព័ន្ធទូរសព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត ។ គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍នៃ វិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថល ដល់សាលារៀនជាង ១០០០កន្លែង នៅទូទាំងប្រទេស ។

គម្រោងឌីជីថលមួយនេះ មានគោលបំណងលើកកម្ពស់ បទពិសោធន៍របស់សិស្សានុសិស្ស តាមរយៈ៖
-បង្កលក្ខណៈឲ្យសិស្ស ចូលប្រើតាមរយៈ កម្មវិធីអេបទូរសព្ទដៃ ឬកម្មវិធីនៅលើអនឡាញ
-ផ្ដល់ជម្រើសសម្បូរបែប សម្រាប់ការសិក្សាតាមអនឡាញ
-ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីតាមដានលទ្ធផល សិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍
-ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សា ក្នុងការរៀបចំចាត់ចែង ថ្នាក់រៀននៅលើអនឡាញ ៕

ឧកញ៉ា សូវ សច្ចៈសម្បត្តិ នាំយកអំណោយ ជាថវិកា និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន មន្ទីរសុខាភិបាល ខេត្តស្វាយរៀង

0

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និងលោកស្រី នុន​ ចាន់​ពិសី​ នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ 

អំណោយដែល លោកកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង​ មន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ រួមមានថវិកា​ ៤លានរៀល មី៥កេសធំ អាល់កុល​ ២កាន(៦០លីត្រ)​ ម៉ាស់​៥០០០ម៉ាស់ ទឹកសុទ្ធ​ ១០កេស​ និងអង្ករ​ ១តោន។ 

នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាម​ថ្នាក់​ដឹកនាំ​មន្ទីរ​សុខាភិបាល​ ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​លោក​ឧកញ៉ា​ សូវ​ សច្ច:​សម្បត្តិ​ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និង​លោក​ស្រី​ នុន​ ចាន់​ពិសី​ និងកោត​សរសើរ​ដោយ​ស្មោះស្ម័គ្រ ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌​នេះ​ និង​សូម​ជូន​ពរ​លោក​ឧកញ៉ា​ និង​លោក​​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​៥​ប្រការ ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ និង​បដិភាន:​ កុំបី​ឃ្លាង​ឃ្លាត​ឡើយ​៕

ឧកញ៉ា ទៀ វិចិត្រ បន្តព្រលែង សត្វអណ្តើកសមុទ្រ ២ក្បាលទៀត ចូលសមុទ្រធម្មជាតិវិញ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៨។

សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។

ក្នុងពេលរៀបចំព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើ មានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

វីឡាទោលប្រណិត ១៥ម៉ឺនដុល្លារ ក្នុងតំបន់៦អា 

0

គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ ៦អា ដែលកំពុងទទួលបានការចាប់អារម្មណ៏ និង គាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរ​កាលពីខែតុលាថ្មីៗនេះ  បុរី អាម៉ូរី ៧មករា​ ហាក់មានសន្ទុះលោតខ្ពស់គួរអោយកត់សម្គាល់ ជាមួយនិងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួន​បន្ថែមទៀត​នៅក្នុងខែវិច្ឆការនេះ​។

ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា​ ហាក់បោះជំហានទៅមុខយ៉ាងលឿន ជាមួយនិងការបើកគម្រោងថ្មីផ្ទួនៗ​ ទាំងនៅតំបន់ ៦អា​ និងនៅខ័ណ្ឌសែនសុខ ហើយពេលនេះ​ បុរីអាម៉ូរី ៧មករា  និងដាក់បង្ហាញផ្ទះគំរូ​របស់ខ្លួន នៅថ្ងៃ ១៣ ១៤​ វិច្ឆកា ខាងមុខនេះហើយ​ ជាមួយការផ្តល់ជូនគោលការបង់ប្រាក់ងាយស្រួល ដោយ មិនមានប្រាក់កក់ មិនមានការប្រាក់ ត្រឹមតែ $3000 ចុះកុងត្រាក្លាយជាម្ចាស់ផ្ទះតែម្តង   ដែលការផ្តល់ជូននេះ ឆ្លើយតបទៅកាន់អតិថិជនទាំងចាស់ទាំងថ្មី​ ពីសន្ទុះនៃការវិវឌ្ឍន៏របស់ខ្លួនយ៉ាងមានភាពបត់បែន​ និងសម្រួលភាពងាយស្រួលទៅកាន់អតិថិជន ក្នុងអំឡុងពេលបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះផងដែរ ។

គួរបញ្ចាក់ផងដែរថា វីឡាទោលប្រណិត របស់បុរីអាម៉ូរី ៧មករា ជាប្រភេទវីឡា​ឃ្វីន និង ឃ្វីនមេរា រចនាឡើងតាម​បែបបជ្ឍឹមប្រទេសតម្រូវតាមការរស់នៅបែបឯកជនភាព និង ភាពទាន់សម័យ   ការសាងសង់ស្របតាមក្បួនហុងស៊ុយចិន ដែលផ្តោតសំខាន់លើ សុភមង្គល ទ្រព្យសម្បត្តិ និង កិត្យានុភាព នៃការរស់នៅ ។

លំនៅដ្ឋានសាងសង់ឡើងជាមួយបរិយាកាសរស់នៅតាមដងព្រែកធម្មជាតិ មានខ្យល់អាកាសបរិសុទ្ឋ ស្រស់ស្រាយ និង អមធម្មជាតិពិតៗ មានផ្លូវចរាចរណ៏ធំទូលាយ មានការដាំដើមឈើធំៗ មានទីធ្លារត់ហាត់ប្រាណតាមមាត់ព្រែកយ៉ាងស្រស់បំព្រង និង សួនច្បារធំកណ្តាលគម្រោង និងមានផ្សារក្នុងគម្រោង ផ្ទះពាណិជ្ចកម្ម វីឡាកូនកាត់ និង វីឡាទោល

សម្រាប់ការសាកសួរពត័៍មានលំអិត

Facebook Page: Amory7makara
រឺទំនាក់ទំនងតាមរយះលេខ 078 90 9999 / 092 90 9999

Join Telegram : https://t.me/amorydevelopment