Home Blog Page 131

ក្រុមហ៊ុន ឃូល ឃែស ផ្តល់ជូនការវេរលុយ ឥតគិតថ្លៃ សេវាដែលពុំធ្លាប់មាន

0

ការផ្តល់ជូនដែលពុំធ្លាប់មាននេះ គឺកាន់តែអស្ចារ្យជាបន្តបន្ទាប់ ពីក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ថ្មីមួយ នៅប្រទេសកម្ពុជា ដែលមានឈ្មោះថា ក្រុមហ៊ុន ធាន ស៊ូ អ៊ូនធើណេសិនណល ថេកណឡជី ម.ក មានឈ្មោះពាណិជ្ជនាមហៅថា ក្រុមហ៊ុន ឃូលឃែស បានមកដល់ទៀតហើយ។

បន្ទាប់ពីការផ្តល់ជូន​ នូវការបញ្ចូលលុយទូរស័ព្ទ ឈ្នះលុយដល់អតិថិជនរបស់ខ្លួន ដែលបានប្រព្រឹត្តទៅ មិនបានយូរប៉ុន្មានផង ក្រុមហ៊ុន ឃូលឃែស នៅតែបន្តផ្តល់ភាពភ្ញាក់ផ្អើល ជូនដល់អតិថិជន របស់ខ្លួនបន្ថែមទៀត។
ថ្ងៃនេះ ក្រុមហ៊ុន ឃូលឃែស បានបញ្ចេញនូវការផ្តល់ជូន ដ៏អស្ចារ្យមួយទៀត ទៅលើសេវាកម្ម វេរលុយទូទាំងរាជធានីខេត្ត ដែលមិនធ្លាប់មានពីមុនមក។

លោកអ្នកអាចធ្វើការវេរលុយ តាមរយៈភ្នាក់ងារ ឃូលឃែស ណាមួយក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃសេវា សម្រាប់ទឹកប្រាក់ចាប់ពី $1 ដល់ $1,000 ឬ ៤០០០៛ ដល់ ៤,០០០,000 ៛ ហើយការផ្តល់ជូននេះ គឺ ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

លោកអ្នកអាចស្វែងរកភ្នាក់ងារ ឃូលឃែស ណាមួយដែលនៅជិត លោកអ្នកបំផុត ក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការ ផ្តល់ជូនដ៏អស្ចារ្យនេះ។ តោះ វេរលុយជាមួយភ្នាក់ងារ ឃូលឃែស ទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទាក់ទងតាមរយៈ៖ ផ្នែកបម្រើសេវាកម្មអតិថិជន៖ 023 988 777 / 081 600 777៕

Email: info@coolcashcam.com
Website: www.coolcashcam.com
🔎Find and follow us on:
• Facebook Page: https://www.facebook.com/coolcashcam
• Telegram Channel: https://t.me/coolcashcambodia
• Instagram Page: https://www.instagram.com/coolcashcambodia

រដ្ឋបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ រួមចំណែកថវិកា ៥០.០០០ដុល្លារ សាងសង់អាគារតេជោ ព្យាបាលជំងឺកូវីដ-១៩

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល បានចំនួន ៣៥៦ គ្រែ (គ្រែ០១ជាន់ ) ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់៕

បុរីភ្នំពេញថ្មី បើកលក់គម្រោងថ្មី​ ស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ជាមួយការបញ្ចុះតម្លៃ យ៉ាងពិសេស

0

ភ្នំពេញ៖ បុរីភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ និងបើកលក់គម្រោងទី១៤ របស់ខ្លួន គឺគម្រោង រ៉េឌានផាក ឬ Radiant Park ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ដែលជាតំបន់ ដ៏មានសក្ដានុពល នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានបញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ ៥,០០០ដុល្លារ បូកបន្ថែមការបញ្ចុះតម្លៃ ៣% ទៀតផង ។

ពិធីបុកគ្រឹះសាងសង់ និងបើកលក់គម្រោងលំនៅឋាន ស្ដង់ដារអឺរ៉ុបនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ក្រុមទាំងថ្នាក់ដឹកនាំ ក្រុមការងារសាងសង់ និងតំណាងផ្នែកលក់មួយចំនួន ដោយប្រកាន់ភ្ជាប់ នូវការគោរពវិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេស ៣ការពារ និង ៣កុំ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ផងដែរ ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មី បានបញ្ជាក់ថា គម្រោងថ្មីនេះ សាងសង់ឡើងនៅតំបន់ ដ៏មានសក្ដានុពល ដោយមានគម្រោងធំៗជាច្រើន ពិសេសស្ថិតលើផ្លូវក្រវាត់ក្រុងទី២ ដែលកំពុងមានការអភិវឌ្ឍខ្លាំង លើគ្រប់វិស័យ ពិសេសវិស័យលំនៅឋាន ហើយទីតាំងគម្រោង “រ៉េឌានផាក” ផ្ទាល់ គឺងាយស្រួលក្នុងការធ្វើដំណើរ ចេញ-ចូលក្រុង និងអាចធ្វើដំណើរ ទៅផ្លូវជាតិលេខ២ លេខ៣ ឬផ្លូវជាតិលេខ៤ ជាមួយផ្លូវធំៗ ដ៏ច្រើនខ្វាត់ខ្វែងទៀតផង ។

លោករំពឹងថា គម្រោងថ្មីនេះ នឹងទទួលបានការគាំទ្រច្រើន ពីអតិថិជន មិនចាញ់គម្រោងមុនៗឡើយ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ព្រោះអតិថិជនរបស់ខ្លួន ភាគច្រើនគឺទិញ សម្រាប់ស្នាក់នៅ និងជឿជាក់លើគុណភាពបុរី ជាក់ស្ដែងមុនដំណើរការ បុកគ្រឹះសាងសង់ និងលក់ផ្លូវការថ្ងៃនេះ បុរីបានបើកលក់ក្រៅផ្លូវការ ប្រហែល ១សប្ដាហ៍ ហើយរហូតមកទល់ថ្ងៃទី២៩ ខែសីហានេះ មានអតិថិជន បានកក់ទិញជាង ២០% ឬប្រមាណ ៧០ផ្ទះហើយ នៃចំនួនផ្ទះសរុបជិត ៣០០ផ្ទះ ។

ក្នុងឱកាសបើកលក់ផ្លូវការគម្រោង “រ៉េឌានផាក” នេះដែរ បុរីភ្នំពេញថ្មី នឹងមានលក់បញ្ចុះតម្លៃពិសេស រហូតដល់ ៥,០០០ដុល្លារ បូកបន្ថែមការបញ្ចុះតម្លៃ ៣% ថែមទៀតផង ។ មិនតែប៉ុណ្ណោះ ដើម្បីសម្រួលអតិថិជន ក្នុងបរិបទកូវីដ-១៩ បុរីក៏បានសម្រួលនូវការលក់ ជាមួយលក្ខខណ្ឌជាច្រើនផងដែរ ទាំងការបង់រំលោះ បង់ដំណាក់កាល និងបង់ផ្ដាច់ជាដើម ។ អ្វីដែលពិសេស គឺមានតម្លៃសមរម្យ ដែលអតិថិជននឹងទទួលបាន ឱកាសចំណេញច្រើន នៅពេលចង់លក់ចេញវិញ នាថ្ងៃអនាគត ។

សូមបញ្ជាក់ថា គម្រោង “រ៉េឌានផាក” គឺជាគម្រោងទី១៤ របស់បុរីភ្នំពេញថ្មី ដែលនឹងសាងសង់លើផ្ទៃដីជាង ៧ហិចតា ដែលមានប្រភេទផ្ទះល្វែង-វីឡាសរុប ២៩៧ផ្ទះ និងមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារឡើងទៅ ។ រ៉េឌានផាក គឺជាគម្រោងដំបូង ដែលបុរីនឹងសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូ ដើម្បីលើកកម្ពស់សោភ័ណភាព និងការរស់នៅក្នុងបុរី កាន់តែមានផាសុខភាព បន្ថែមលើការគិតគូរ និងផ្ដល់នូវភាពរឹងមាំ នៃគុណភាពសំណង់ ជូនដល់អតិថិជនរបស់ខ្លួន ៕

Wallet Codes ចាប់ដៃគូជាមួយ សែលកាត ដើម្បីបើកដំណើរការ ទូទាត់វិក្កយបត្រដោយផ្ទាល់ តាមគណនី ទូរស័ព្ទនៅកម្ពុជា

0

ភ្នំពេញ-ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ត​ ក្នុងការផ្តល់ជូននូវបទពិសោធន៍ សេវាកម្មដ៌ល្អ វល្លិតកូដកម្ពុជា (Wallet Codes Cambodia) បានសហការជាមួយ ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកដំណើរការទូទាត់ វិក្កយបត្រដោយផ្ទាល់ ពីគណនីទូរស័ព្ទ (Direct Carrier Billing)) នៅលើគេហទំព័ររបស់ខ្លួន។

ភាពជាដៃគូនេះនឹងអនុញ្ញាត ឱ្យអតិថិជនសែលកាតទាំងអស់ ទទួលបានការទូទាត់ ដោយមិនមានការរំខាន ចំពោះទំនិញឌីជីថលល្បីៗ និង ពេញនិយមពីគេហទំព័រ វល្លិតកូដ (Wallet Codes) សំរាប់ការកម្សាន្តអនឡាញ និង ហាងផ្សេងៗទៀតជាច្រើន ដោយប្រើសមតុល្យទូរស័ព្ទចល័ត បង់ប្រាក់ជាមុន របស់ក្រុមហ៊ុនសែលកាត ។

លោក តូ សុខណាង ជាប្រធានគ្រប់គ្រង ហ្វរ៉េស អ៊ីនធើអ៊ែកទីវ ដែលជាអ្នកដឹកនាំប្រតិបត្តិការ Wallet Codes ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ យើងមានសេចក្តីរីករាយជាខ្លាំង ដែលបានសហការ ជាមួយក្រុមហ៊ុនធំឈានមុខគេ សែលកាត ធ្វើជាដៃគូទូទាត់វិក្កយបត្រដោយផ្ទាល់ របស់យើងនៅលើគេហទំព័ វល្លិតកូដកម្ពុជា” ។

“ដោយសារសមាមាត្រ នៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ ឌីជីថលតាមរយៈស្មាតហ្វូន សេវាកម្មទូទាត់វិក្កយបត្រ របស់សែលកាត នឹងផ្តល់ឱកាសក្នុងការបង្កើន ការទូទាត់តាមអនឡាញ របស់វល្លិតកូដដល់អតិថិជន ដែលពួកគេអាចបង់ប្រាក់យ៉ាងរលូន និងងាយស្រួលសម្រាប់ប័ណ្ណ លេងហ្គេម ដែលពួកគេចូលចិត្ត និង កាតអំណោយឌីជីថល ដោយមិនតំរូវការប្រើកាតឥណទាន ឬ ឥណពន្ធ” ។

« គ្មានអ្វីសង្ស័យទេ ដែលថាភាពជាដៃគូនេះ នឹងបើកឱកាសថ្មីសម្រាប់ការរីកចម្រើន មិនមែនសម្រាប់តែ សែលកាត និងវល្លិតកូដនោះទេ ប៉ុន្តែសម្រាប់សហគមន៍ អ្នកលេងហ្គេមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់ សែលកាត ក្នុងការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិក របស់ក្រុមហ៊ុន ឆ្ពោះទៅរកការបង្កើត ប្រព័ន្ធអេកូឡូស៊ី នៃសេវាកម្មដែលគាំទ្រ អ្នកលេងហ្គេមក៏ដូចជាលើកកម្ពស់ វឌ្ឍនភាពឌីជីថលនៅកម្ពុជា។

យើងទន្ទឹងរង់ចាំមើលថា កិច្ចសហការនេះ ទទួលបានផ្លែផ្កា និងបន្តធ្វើការកាន់តែជិតស្និទ្ធ ជាមួយវល្លិតកូដ នាពេលអនាគត” នេះជាការលើកឡើង របស់លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត ។

ការទូទាត់តាមរយៈ ក្រុមហ៊ុនទូរស័ព្ទចល័ត រួមជាមួយក្រុមហ៊ុនទូទាត់ផ្សេងៗទៀត នឹងផ្តល់ឱកាសដល់ការទូទាត់ តាមអនឡាញអាចចូលទៅដល់ ប្រជាជនកម្ពុជាគ្រប់រូប ។ មកដល់បច្ចុប្បន្ននេះ វល្លិតកូដ បានបើកដំណើរការជម្រើសទូទាត់ ក្នុងស្រុកសរុបចំនួន ៨ ដើម្បីអាចធ្វើប្រតិបត្តិការ បានយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមសេវាកម្ម ទូទាត់វិក្កយបត្រដោយផ្ទាល់ ចុងក្រោយពីសែលកាត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ https://kh.wallet-codes.com

foodpanda បានពង្រីក សេវាកម្មរបស់ខ្លួន ដល់ខេត្តតាកែវ បន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន

0

ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួន ទៅកាន់បណ្តាខេត្ត របស់ប្រទេសកម្ពុជា យើងបន្ថែមទៀតជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន ម្ហូបអាហារ ដល់អតិថិជនទាំងអស់គ្នាផងដែរ។

មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួល ដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភ សម្ភារៈចាំបាច់មួយចំនួន មានដូចជា ម៉ាស់ អាកុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ផងដែរ។

ក្នុងនោះថ្ងៃនេះដែរ ពួកយើងមានដំណឹងដ៏ល្អមួយ ចែកជូនទៅកាន់បងប្អូន អ្នកខេត្តតាកែវ នោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួន ទៅដល់ខេត្តរបស់អ្នក ទាំងអស់គ្នាហើយ។ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូន បញ្ចុះតម្លៃ៥០% ដោយប្រើកូដ “HELLOTKO” ដល់អតិថិជនថ្មីទាំងអស់ រហូតដល់៣ដុល្លារ រាល់ការកុម្ម៉ង់ ចាប់ពី៣ដុល្លារឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើន ដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូ ន រហ័សទាន់ចិត្តទៀតផង។

ការមកដល់របស់ foodpanda នេះក៏ជាកត្តាដ៏សំខាន់ ក្នុងការបង្កើតឱកាស ការងារដល់ប្រជាពលរដ្ឋ ខេត្តតាកែវ ជាច្រើនផងដែរ។ ក្រៅពីនេះ foodpanda បានបេ្តជ្ញាចិត្តក្នុងការបង្កើន ការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ អមដោយការដឹកជញ្ជូន ប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់ អាហារឆ្ងាញ់ៗ និង របស់ របរប្រើប្រាស់គ្រប់ប្រភេទ តាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មាន អំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុន គេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។ ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ទាំងអស់គ្នា៕

default

foodpanda ផ្តល់ជូនកូដ បញ្ចុះតម្លៃ 50% ដល់អ្នកប្រើប្រាស់ ក្នុងខេត្តកំពង់ចាម ទាំងអស់ ដើម្បីអបអរសាទរ​ ខួប១ឆ្នាំ នៃការដាក់ដំណើការ សេវារបស់ខ្លួន ក្នុងខេត្តនេះ

0

​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស ​ឈានមុខ​គេ​​នៅ​កម្ពុជា បាននឹងកំពុង ផ្តល់ជូនកូដបញ្ចុះតម្លៃ៥០%​ ដល់អ្នកប្រើប្រាស់ក្នុងខេត្តកំពង់ចាម ដែមានតម្លែរហូតដល់ 2.5$ ពេលអតិថិជនកុម្ម៉ង់ចាប់ពី 3$ ឡើងដោយប្រើកូដ “1STKPC” ចាប់ពីថ្ងៃទី​ 25​ដល់ 26 សីហា​ 2021។

វត្តមានរបស់ foodpanda ក្នុងខេត្តកំពង់ចាមរយៈពេល1ឆ្នាំនេះ យើងសង្កេតឃើញថា ក្រុមហ៊ុបានយកចិត្តទុកដាក់ខ្ពស់ លើការលើកស្ទួយជីវភាពប្រជាជន ក្នុងតំបន់ក៏ដូចជា ការយកចិត្តទុកដាក់ខ្ពស់ លើសុខមាលភាពនៅទីនេះផងដែរ។ បើយើងចាំមិនភ្លេចទេ ក្រុមហ៊ុនដឹកជញ្ជូនអាហារ និងសំភារៈប្រើប្រាស់ ដ៏ពេញនិយមមួយនេះ​ បាននាំសំភារៈបរិក្ខា និង ឧបករណ៏ប្រើប្រាស់ ដើម្បីទុបស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ 19 ជាច្រើនតាំងពីថ្ងៃតំបូង ដែលក្រុមហ៊ុនឈានជើងមក ដំណើការក្នុងខេត្តនេះ ក្នុងនោះ ។

លើសពីនេះ​​ foodpanda បានដើរតួយ៉ាងសំខាន់ ក្នុងការលើកស្ទួយ អាជីវម្មតូចធំជាច្រើន ក្នុងតំបន់ឲ្យបន្តបើកដំណើរការ ទោះក្នុងស្ថានភាពបិទខ្ទប់ តាមរយៈប្រព័ន្ធបច្ចេកទេសរបស់ខ្លួន។

ជាក់ស្តែងរយៈពេលមួយឆ្នាំនេះ ក្រុមហ៊ុនបានចាប់ដៃគូ ជាមួយហាងជាង 200 កន្លែង ដើម្បីភ្ជាប់និងដាក់លក់ម្ហូបអាហារ និងផលិតផលលើកម្មវិធី foodpanda របស់ខ្លួន។ មួយឆ្នាំកន្លងមកនេះ foodpanda បានបង្កើតការងារដោយផ្ទាល់ ដល់យុវជន និងប្រជាពលរដ្ឋទូទៅ គិតត្រឹមថ្ងៃនេះ មានដៃគូដឹកជញ្ជូនជាង 100 នាក់ បុគ្គលិកក្នុងការិយាល័យជាច្រើនអ្នក ព្រមទាំងគាំទ្រ ម្ចាស់អាជីកម្ម និងបុគ្គលិករបស់ពួកគេ ជាច្រើនទៀតឲ្យបន្តមានការងារធ្វើ ទោះបីសកម្មភាពមួយចំនួនធំ ត្រូវបានផ្អាកដំណើការអឡុងពេល បិទខ្ទប់កន្លងមកក៏ដោយ។

បន្ថែមលើនេះក្រុមហ៊ុនបានសម្រួល ដល់ការទប់ស្កាត់ការរីករាលដាលជំងឺសាហាវនេះ តាមរយៈភាពងាយស្រួល នៃសេវាកម្មរបស់ខ្លួន ដោយអ្នកប្រើប្រាស់គ្រាន់តែនៅផ្ទះ ហើយកុម្ម៉ង់អាហារ និងសំភារៈប្រើប្រាស់ផ្សេងៗ តាមកម្មវីធី foodpanda ជាការស្រេច។ ទាញយក​កម្មវីធី foodpanda ហើយកុម្ម៉ង់អាហារ ដែលអ្នកចូលចិត្តទីនេះ ។ កុំភ្លេចចូលរួមតេឡេក្រាម foodpanda ដើម្បីទទួលបានព័ត៌មានបញ្ចុះតម្លៃ និងគូប៉ុនកុម្ម៉ង់អាហារប្រចាំថ្ងៃមុនគេ។

ស្វែងយល់បន្ថែមពី foodpanda ចុចទីនេះ [https://www.foodpanda.com.kh/] ចូលរួមអនុវត្តវិធានការ​ 3ការពារ និង3 កុំឲ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយ​ ការឆ្លងរាលដាលចូលសហគមន៍៕

Breaking News: ក្រុមហ៊ុន EZECOM / TELCOTECH របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាស ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល

0

ភ្នំពេញ៖ ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល (ប៉ែតសិប កោដិ រៀល ) ស្មើនឹង ២០លាន ដុល្លារ អាមេរិក EZECOM ក្រុមហ៊ុនផ្តល់ សេវាអ៊ិ នធឺណិត លំដាប់ខ្ពស់នៅកម្ពុជា ប្រកាស នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថា ក្រុមហ៊ុន បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយ ជាមួយ ទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF ) ដែល ត្រូវ បានបង្កើតឡើងដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និង សមាជិក អាស៊ាន +៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និង ចិន ។

យោងតាមសេចក្តី​ប្រកាសព័ត៌មាន របស់ក្រុមហ៊ុន  EZECOM / TELCOTECH  ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ទីភ្នាក់ងារ CGIF នឹង ផ្តល់ ការធានា ឥណទាន ដោយ គ្រប ដ ណ្ត ប់ លើ បរិមាណ ទឹកប្រាក់ ទាំងអស់ នៃមូលបត្រ បំណុល ៨០.០០០.០០០.០០០ រៀល ប៉ែតសិប កោដិរៀល (២០ លាន ដុល្លារ អាមេរិក ) ដែលត្រូវបោះផ្សាយ ដោយក្រុមហ៊ុន Ezecom ។

ក្រុមហ៊ុន មូលបត្រ SBI Royal Securities គឺជា ទីប្រឹក្សា ហិរញ្ញវត្ថុ និង ភ្នាក់ងារ​ធានាទិញ មូលបត្រ បំណុល ដែលត្រូវបានរំពឹងថា នឹងចេញនៅត្រីមាសទី៣ ឆ្នាំ នេះ ។ ក្រុមហ៊ុន Ezecom ឬ Telcotech គឺជា ក្រុមហ៊ុន ផ្តល់សេវា អិន ធឺណិ ត លំដាប់ខ្ពស់ ដែលបម្រើ តម្រូវការ ទីផ្សារសេវា អ៊ិនធឺណិត សម្រាប់ ក្រុមហ៊ុន សហគ្រាស និង តាម លំនៅដ្ឋាន ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើត ឡើង ក្នុង ឆ្នាំ ២០០៨ ដោយ ក្រុមហ៊ុន Royal Group ជា ក្រុមហ៊ុន តែមួយគត់ នៅ កម្ពុជា ដែល មាន ប ណ្តា ញ ហេ ដ្ឋាន រចនាសម្ព័ន្ធ ខ្សែ ហ្វា យ ចឺ អុបទិក ធំ បំផុត និង កាន់ កាប់ ភាគហ៊ុន ក្នុង ប ណ្តា ញ ខ្សែ កា ប្ដី បាតសមុទ្រ Asian American Gateway (AAG ) និង ប ណ្តា ញ ខ្សែ កាប្លិ៍ បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT ) ។ ក្រុមហ៊ុន Ezecom នឹង ប្រើប្រាស់ ទឹកប្រាក់ បាន ពី ការបោះផ្សាយ មូលបត្រ បំណុល នេះ ដើម្បី វិនិយោគ បន្ថែម ទៀត លើ ប្រព័ន្ធ អេកូឡូស៊ី ឌីជីថល របស់ កម្ពុជា ។

ក្រុមហ៊ុន Ezecom បាន ដើរ តួនាទី ដ៏ សំខាន់មួយ ក្នុងឌីជីថលូបនីយកម្ម របស់ កម្ពុជា ហើយនឹង បន្ត ធ្វើ កិច្ចការ ទាំងនេះ ឆ្ពោះទៅ មុខ បន្ត ទៀត តាម រយៈ បដិវត្តន៍ ឧស្សាហកម្ម ទី ៤ (IR 4.0 ) ។ ចក្ខុវិស័យ របស់ Ezecom គឺ ដើម្បី ក្លាយជា អ្នក ផ្តល់ សេវាកម្ម ឈានមុខ គេ ក្នុង ការ ធ្វើ ឌីជីថល នៅ កម្ពុជា តាមរយៈ ការ ច្នៃប្រឌិត ប្រកបដោយ និរន្តរភាព និង ការ បង្កើត តម្លៃ សហគមន៍ ។ ដូច្នេះ Ezecom នឹង ពង្រឹងកម្លាំង បន្ថែម ទៅលើ សេវា Cloud ដែល មាន សុវត្ថិភាព ខ្ពស់ ដើម្បី ក្លាយជា ហេដ្ឋារចនាសម្ព័ន្ធ ICT ដែល គួរ ឱ្យ ទុកចិត្ត បំផុត ក្នុង ការធានា ថា សហគ្រាស និង សហគមន៍ របស់ យើង ទទួល បាន ការប្រើប្រាស់ ក៏ដូចជា សេវា លំដាប់ ខ្ពស់ បំផុត ។

 

លោកស្រី Yuni Lee Heathcote អគ្គនាយិកា របស់ ក្រុមហ៊ុន EZECOM បាន ថ្លែង ថា ៖ “ក្រុមហ៊ុន EZECOM ផ្តល់ តម្លៃ ដល់ ប្រព័ន្ធ អេកូឡូស៊ី (eco -systems ) ធុរកិច្ច របស់ យើង យ៉ាង ខ្លាំង មិន ថា ចំពោះ អតិថិជន ដៃគូ ឬ និយ័ត ករ នោះ ទេ ។ ស្របតាម បរិបទ បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG ) ខណៈ ដែល យើង រីកចម្រើន យើង ចង់ឱ្យ អតិថិជន និង ដៃគូ របស់ យើង ទាំងអស់ រីកចម្រើន ព្រមគ្នា ជាឈានមុខ គេ ក្នុង ការ ធ្វើ ឌីជីថល នៅ កម្ពុជា តាមរយៈ ការ ច្នៃប្រឌិត ប្រកបដោយ និរន្តរភាព និង ការ បង្កើត តម្លៃ សហគមន៍ ។ ដូច្នេះ Ezecom នឹង ពង្រឹងកម្លាំង បន្ថែម ទៅលើ សេវា Cloud ដែល មាន សុវត្ថិភាព ខ្ពស់ ដើម្បី ក្លាយជា ហេដ្ឋារចនាសម្ព័ន្ធ ICT ដែល គួរ ឱ្យ ទុកចិត្ត បំផុត ក្នុង ការធានា ថា សហគ្រាស និង សហគមន៍ របស់ យើង ទទួល បាន ការប្រើប្រាស់ ក៏ដូចជា សេវា លំដាប់ ខ្ពស់ បំផុត ។

លោកស្រី Yuni Lee Heathcote អគ្គ នាយិកា របស់ ក្រុមហ៊ុន EZECOM បាន ថ្លែង ថា ៖ “ក្រុមហ៊ុន EZECOM ផ្តល់ តម្លៃ ដល់ ប្រព័ន្ធ អេកូឡូស៊ី (eco -systems ) ធុរកិច្ច របស់ យើង យ៉ាង ខ្លាំង មិន ថា ចំពោះ អតិថិជន ដៃគូ ឬ និយ័ត ករ នោះ ទេ ។ ស្របតាម បរិបទ បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG ) ខណៈ ដែល យើង រីកចម្រើន យើង ចង់ឱ្យ អតិថិជន និង ដៃគូ របស់ យើង ទាំងអស់ រីកចម្រើន ព្រមគ្នា ជា មួយ យើង ដែរ ។ ដូច្នេះហើយ ទើប មូលដ្ឋានគ្រឹះ នៃ ធុរកិច្ច របស់ យើង គឺ បង្កើត អោយ មានឱកាស សហការ អាជីវកម្ម រួមគ្នា ជាមួយ ដៃគូ ពាក់ព័ន្ធ ទាំងអស់ របស់ យើង ” ។

អ្នក ឧកញ៉ា គិត ម៉េ ង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា ៖ “ ក្រុមហ៊ុន Ezecom រួម ជាមួយនឹង ក្រុមហ៊ុន Telcotech គឺជា ក្រុមហ៊ុន ខ្មែរ ១០០ % ដែល ធ្វើការងារ ផ្តោតលើការផ្តល់ ជូននូវវិសាលភាព គ្រប ដ ណ្ត ប់ និង ការ តភ្ជាប់ អ៊ិ ន ធឺ ណិ ត ប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ខ្ពស់ សម្រាប់ ប្រជាជន កម្ពុជា ។ ការបោះផ្សាយ មូលបត្រ បំណុលនេះ នឹង ផ្តល់ លទ្ធភាព ឱ្យ យើង បន្ត ដឹកនាំ ឆ្ពោះ ទៅមុខ បន្ត ទៀត ក្នុង ការ បង្កើត អនាគត ឌីជីថល របស់ កម្ពុជា តាមរយៈ ការ វិនិយោគ លើ បច្ចេកវិទ្យា ទំនើបៗ និង យុទ្ធសាស្ត្រ ឌីជីថល ។ CGIF មាន លក្ខខណ្ឌ តម្រូវ និង ស្តង់ដារ ខ្ពស់ នៅពេល ដែល ចេញផ្សាយ ការធានា ឥណទាន នេះ ដូច្នេះ ខ្ញុំ មាន មោទនភាព យ៉ាង ខ្លាំង ចំពោះ ក្រុមហ៊ុន Ezecom ដែល ជា ក្រុមហ៊ុន ខ្មែរ សុទ្ធសាធ ដំបូង គេ បង្អស់ ដែល មាន គ្រប់ លក្ខខណ្ឌ គ្រប់គ្រាន់ និង លើសកម្រិត ស្តង់ដារ ដែល បាន ទាមទារ ក្នុង ការ ឆ្លើយតប និង ស្តង់ដារ កម្រិតខ្ពស់ ទាំងនេះ ។ អ្វី ដែល សំខាន់ ជាង នេះ វា គឺជា ប័ណ្ណបំណុល ឯកជន ដំបូង គេ បង្អស់ ដែល ប្រើ ប្រព័ន្ធ ស្តង់ដារ នៃ ការ ដាក់ មូលបត្រ និង ការ ចុះ បញ្ជី ផ្សារហ៊ុន ។

តាមរយៈ ការចេញ មូលបត្រ បំណុល របស់យើង យើង បាន បង្កើត ផែនទី យុទ្ធសាស្ត្រ គំរូ និង ការអនុវត្ត ល្អបំផុត នៃការដាក់ វិស័យ ឯកជន សម្រាប់ ទីផ្សារ មូលធន កម្ពុជា ។ ខ្ញុំបាទ ទន្ទឹងរង់ចាំ មើលអនាគត ឌីជីថល ដែលនឹង កាន់តែរីកចម្រើន ដោយសារ មូលបត្រ បំណុល នេះ ” ។

មូលបត្រ បំណុលនេះ បានទទួលការ អនុម័ត ពីនិយតករ មូលបត្រកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ លេខ អនុម័ត លេខ ១៤១/២១ SERC / SSR និង ពី ផ្សារ មូលបត្រ កម្ពុជា នៅ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លេខ អនុម័ត ០៧៤/២១ ៕

cof

CDC អនុម័ត គម្រោងវិនិយោគថ្មីចំនួន៧ មានទុនជាង៦០លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១. ETHAN METAL MANUFACTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង (ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥នាក់។

២. SOMA ENERGY CO., LTD. គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤នាក់។

៣. SCHNEITEC ALTERNATIVE CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦នាក់។

៤. XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។

៥. SOMA FARM (CAMBODIA) CO., LTD. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២នាក់។

៦. CAMBODIAN XING CAN SHI PIN CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។

៧. CAMBODIAN A1 STEEL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់៕

នៅចាំអីទៀត! មកបន្តផ្ទៀងលេខកូដ ផ្តល់ជូនមហាសំណាង ជាមួយភេសជ្ជៈ គោជល់ ក្នុងកម្មវិធី «គោជល់លេខនាំសំណាង»

0

តើនៅចាំអីទៀត? មានក្រវឹលកំប៉ុងនៅក្នុងដៃហើយ ប្រញាប់ទាញយកមកផ្ទៀងផ្ទាត់ លេខកូដទាំងអស់គ្នា ជាមួយកម្មវិធី គោជល់លេខនាំសំណាង ដែលតែងតែផ្តល់ជូន ជាមួយលេខកូដសំណាងទាំងប្រាំបីខ្ទង់ ជារៀងរាល់សប្តាហ៍ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

កាលពីថ្ងៃសុក្រ ទី២០ ខែសីហា កន្លងទៅថ្មីៗនេះ កម្មវីធី គោជល់លេខនាំសំណាង បានបង្ហាញជូនជាមួយ ការចាប់រង្វាន់រកលេខកូដ ថ្មីមួយទៀតហើយ។ សម្រាប់អ្នកដែលមានលេខកូដ ភ្ជាប់ក្រវឹលកំប៉ុងភេសជ្ជៈ គោជល់ រួចហើយ សូមផ្ទៀតផ្ទាត់ ជាមួយការចាប់លេខសំណាងថ្មី ទាំងប្រាំបីខ្ទង់ ដែលមានដូចខាងក្រោម៖

លទ្ធផល លេខសំណាងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដូល្លារ ទាំងប្រាំបីខ្ទង់គឺមានលេខ 17658671
» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១០ដូល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 8671

ជាមួយគ្នាផងដែរ ក្រុម ហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹង បន្ត ប្តូរ រង្វាន់ ដល់ អ្នក ឈ្នះ លេខ ២ ខ្ទង់ចុង ក្រោយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ សូម កុំ ភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមានលេខពីរខ្ទង់ ចុងក្រោយមាន លេខ (០៥) នឹងទទួលបានទឹកប្រាក់មួយដូល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរ នៅគ្រប់ដេប៉ូលក់ភេសជ្ជៈជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈ គោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាងកាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717

កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិតាមសារ ជាអក្សរនៅពេលដែល លេខរបស់អ្នកឈ្នះរង្វាន់!

ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។

ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទីមួយ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។

ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត ក្នុងនោះមានដូចជា ផារ៉ាដាយរីស៊ត, តំបន់អភិវឌ្ឍន៍ ឡុង វឌ្ឍនា ប្រាក់ សុជាតា អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក, តំបន់អភិវឌ្ឍន៍ អឹមឌីអេស…ដែលមានកន្លែងសម្រាក បោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត ពោលគឺ ៣៦០ដឺក្រេតែម្ដង។

ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់មិត្តអ្នកទេសចរគ្រប់ៗគ្នា។

ចេញពីតំបន់ស្ទឹងមេទឹកនេះហើយ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុត្រ និងមានរបស់របរមួយចំនួនទៀត។ ការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។

មួយវិញទៀត ការមកទស្សនាតំបន់ទេសចរណ៍នៅក្នុងស្រុកវាលវែងនេះ ភ្ញៀវទេសចរ ក៏អាចទិញម្ហូប ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទាន នៅគេហដ្ឋានវិញក៏បាន។

អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន៕