Home Blog Page 132

គម្រោងវិនិយោគ​ ថ្មីមួយទៀត មានទុនជាង២លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕

Httpool៖ ការរៀបចំយុទ្ធនាការ TikTok​ ដំបូងរបស់អ្នក

0

ការចង្អុលបង្ហាញពី Httpool អំពីវិធីរៀបចំយុទ្ធនាការTikTok៖ ការរៀបចំយុទ្ធនាការ TikTok ដំបូងរបស់អ្នក

TikTok Ads Manager គឺជាឧបករណ៍ដ៏មានឥទ្ធិពល​​ ​​​និងងាយស្រួលប្រើ សម្រាប់ឲ្យយើងអាចភ្ជាប់ទំនាក់ទំនង ទៅកាន់ទស្សនិកជន នៅទូទាំងពិភពលោក។ បន្ទាប់ពីគណនីរបស់អ្នក ត្រូវបានបង្កើតនិងអនុម័ត អ្នកនឹងអាចចាប់ផ្ដើមជំហានដំបូង នៃការផ្សាយពាណិជ្ជកម្មនៅលើ TikTokបានហើយ ពោលគឺជំហានរៀបចំ យុទ្ធនាការដំបូងរបស់អ្នក។

ប្រសិនបើអ្នកមិនទាន់បាន ធ្វើដូច្នេះទេនោះ អ្នកអាចចំណាយពេលបន្តិចបន្តួច ដើម្បីសិក្សាអំពី TikTok Ads Manager។ សូមសាកល្បងចូលមើលមុខងារផ្សេងៗ ដើម្បីជំនួយឲ្យអ្នកកាន់តែឆាប់ចាប់ បាននឹងវិធីប្រើវេទិកានេះ។ នៅពេលចាប់ប្រើដំបូង អ្នកប្រហែលជាឆ្ងល់ច្រើន (អ្នកប្រើប្រាស់ភាគច្រើន គឺបែបនេះ) តែសូមកុំបារម្ភ ព្រោះពួកយើងរង់ចាំជួយចង្អុលបង្ហាញអ្នក ម្ដងមួយជំហានៗ។

យើងនឹងចាប់ផ្ដើមពីចំនុចសំខាន់បំផុត២ នៃយុទ្ធនាការTikTokរបស់អ្នក។ ចំនុចនោះគឺ គោលបំណង និង ថវិកា។
ជ្រើសរើសគោលបំណងរបស់អ្នក
គោលបំណងរបស់យុទ្ធនាការរបស់អ្នក គឺជាអ្វីដែលអ្នកចង់ឲ្យសាធារណៈជនធ្វើ នៅពេលដែលពួកគេឃើញ ការផ្សាយពាណិជ្ជកម្មរបស់អ្នក។ តើអ្នកចង់ឲ្យពួកគេចូលមើលវេបសាយ របស់អ្នកឬ? ឬទិញផលិតផល? ឬមួយ អ្នកគ្រាន់តែចង់បង្ហាញ ម៉ាកសញ្ញារបស់អ្នក ឲ្យគេបានឃើញច្រើននាក់បំផុត? នៅក្នុង TikTok Ads Manager អ្នកនឹងឃើញមានគោលបំណង៣ផ្នែក គឺការស្គាល់ដឹងឮ ការពិចារណា និងការបង្កើតអតិថិជនថ្មី។

ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបអំពីគោលបំណង ដែលអ្នកអាចជ្រើសរើសបាន៖

+ការស្គាល់ដឹងឮ

ការផ្សាយទៅដល់៖ ឲ្យគេបានស្គាល់អ្នកកាន់តែច្រើន ដោយការផ្សាយពាណិជ្ជកម្ម ទៅកាន់មនុស្សច្រើននាក់បំផុត។

+ការពិចារណា

● ការចូលមើល៖ នាំមនុស្សទៅកាន់កន្លែងណាមួយ ក្នុងវេបសាយ ឬ app របស់អ្នក ដូចជាផ្ទាំងពាណិជ្ជកម្ម ឬ ផ្ទាំងអត្ថបទផ្សព្វផ្សាយ។
● ដំឡើងapp៖ នាំមនុស្សទៅកាន់app store ដើម្បីឲ្យគេអាចមើលឃើញសេចក្ដីលម្អិត របស់appរបស់អ្នក ហើយដោនឡូតវា។
● ចំនួនអ្នកមើលវីដេអូ៖ បង្កើនចំនួនអ្នកមើលវីដេអូរបស់អ្នក ដោយបង្កើនជាអតិបរមា នូវចំនួនទស្សនិកជនដែលងាយ នឹងចូលមើលវីដេអូរបស់អ្នកជាងគេ។
● Lead generation៖ អនុញ្ញាតឲ្យអតិថិជន ផ្ដល់ព័ត៌មានទំនាក់ទំនងដល់អ្នក តាមTikTokដោយផ្ទាល់តែម្ដង។

+ការបង្កើតអតិថិជនថ្មី

ជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើសកម្មភាពណាមួយ នៅលើវេបសាយរបស់អ្នក ដូចជាការបញ្ចូលទំនិញណាមួយ ទៅក្នុងបញ្ជីទិញ ការចុះឈ្មោះភ្ជាប់ព្រឹត្តិប័ត្រព័ត៌មានរបស់អ្នក ឬធ្វើការទិញទំនិញណាមួយ។
តើគោលបំណងមួយណា ដែលសាកសមនឹងយុទ្ធនាការរបស់ខ្ញុំ?

ម្ចាស់អាជីវកម្មជាច្រើន ចង់បានគោលបំណងគ្រប់មុខដែលបានរៀបរាប់ខាងលើ ប៉ុន្តែវាជាការចាំបាច់ណាស់ ដែលអ្នកគួរជ្រើសរើសជម្រើស ដែលសាកសមបំផុត ទើបអ្នកអាចទទួលបានលទ្ធផល ដែលអ្នកចង់បាន។ ជាការពិតទៅ វាមិនមានក្បួនតម្រាជាក់លាក់ណាមួយអំពីចំនុចនេះទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននោះ គឺត្រូវកំណត់ និងសម្រឹតសម្រាំងចំនុចអាទិភាពសំខាន់ៗ ដោយពិចារណាទៅលើសំណួរខាងក្រោមនេះ៖

● តើអាជីវកម្មរបស់អ្នក មានគោលបំណងអ្វី? តើគោលបំណងមួយណា ដែលសាកសមនឹងគោលបំណងទាំងនេះជាងគេ?
● កំណត់ទស្សនិកជនគោលដៅ៖ តើពួកគាត់កំពុងឈរក្នុងចំនុចណានៃតារាងអតិថិជន? តើពួកគាត់ស្គាល់ម៉ាកសញ្ញារបស់អ្នកឬទេ? បើមិនស្គាល់ទេ អ្នកប្រហែលជាត្រូវពង្រីកការផ្សាយ។ តើគេធ្លាប់ឮពីអ្នកនិងចង់ស្វែងយល់បន្ថែមឬទេ? អ្នកប្រហែលជាត្រូវពង្រឹងបន្ថែមលើផ្នែក ការចូលមើល ការដំឡើងapp ឬ ចំនួនអ្នកមើលវីដេអូ។ តើគេបានគិតថាចង់សាកល្បងទិញផលិតផលរបស់អ្នក ឬ ចុះឈ្មោះឬទេ?
+ចូររើសយកគោលបំណង ការបង្កើតអតិថិជនថ្មី។

● តើអ្នកចង់បង្ហាញអត្តសញ្ញាណនៃម៉ាកសញ្ញារបស់អ្នក និងធ្វើឲ្យអតិថិជនចង់ស្វែងយល់ពីអ្នកឬទេ? ជម្រើស ចំនួនអ្នកមើលវីដេអូ ជាជម្រើសដ៏ល្អសម្រាប់ផ្សព្វផ្សាយស្ទីល បេសកកម្ម និងចំនុចលេចធ្លោនៃម៉ាកសញ្ញារបស់អ្នក។
● តើអ្នកចង់ឲ្យម៉ាកសញ្ញារបស់អ្នក ដក់ក្នុងចិត្តអតិថិជនឬទេ? ជម្រើស ការផ្សាយទៅដល់ ជាជម្រើសសាកសម មិនថាម៉ាកសញ្ញានោះ មានឈ្មោះល្បីល្បាញហើយក៏ដោយ។
● តើម៉ាកសញ្ញារបស់អ្នក ទើបតែចាប់ដំណើរការថ្មីៗទេឬ? ជម្រើស ស្គាល់ដឹងឮ និង ការពិចារណា អាចជួយកសាងថ្នាលដ៏ល្អមួយ សម្រាប់ឲ្យអ្នកអាចសម្រេចលទ្ធផលល្អបំផុត នៅពេលអ្នកធ្វើយុទ្ធនាការ បង្កើតអតិថិជនថ្មី នាពេលអនាគត។
● ចុងក្រោយគេគឺ តើអ្នកមានថវិកាប៉ុន្មាន? នៅពេលអ្នកដឹងថាអ្នកគ្រោងចំណាយប៉ុន្មានទៅលើយុទ្ធនាការ អ្នកនឹងងាយស្រួលសម្រេចថា តើអ្នកគួរចាយលុយនោះ ទៅលើគោលបំណងមួយណា។

+កំណត់ថវិការបស់អ្នក
ថវិកាយុទ្ធនាការរបស់អ្នកមានចំនួនជាក់លាក់ ដែលអ្នកនឹងចំណាយដើម្បីផ្សាយពាណិជ្ជកម្ម។ ការកំណត់ថវិការបស់អ្នកនៅលើ TikTok Ads Manager ជួយអ្នកឱ្យគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែប្រសើរ វាស់វែងលទ្ធផលនៃការផ្សាយ និងចាត់ចែងការចំណាយធ្វើទីផ្សាររបស់អ្នក។

+អ្នកមានជម្រើសដ៏សាមញ្ញចំនួន៣ សម្រាប់កំណត់ចំនួនថវិកា យុទ្ធនាការរបស់អ្នក៖

● ថវិកាប្រចាំថ្ងៃ៖ សំដៅលើចំនួនច្រើនបំផុតនៃថវិកា ដែលអ្នកចង់ចំណាយលើយុទ្ធនាការ របស់អ្នកក្នុងមួយថ្ងៃ។ ចំនួននេះត្រូវតែមាន យ៉ាងហោចណាស់ ក៏៥០ដុល្លារដែរ។
● ថវិកាសម្រាប់ចាយ លើយុទ្ធនាការទាំងមូល៖ គឺជាចំនួនថវិកាដែលច្រើនបំផុត ដែលអ្នកចង់ចំណាយ លើយុទ្ធនាការមួយចប់។ បរិមាណនេះត្រូវតែមានចំនួនច្រើន ជាង ៥០ដុល្លារ គុណនឹងចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។
● មិនកំណត់ចំនួន៖ ប្រសិនបើអ្នកចង់សាកល្បង ឬប្រសិនបើអ្នកចង់កំណត់ថវិកា ដាច់ដោយឡែកសម្រាប់ ad group នីមួយៗ (ជាជាងយុទ្ធនាការទាំងមូល) អ្នកអាចជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅពេលកំណត់ថវិកាយុទ្ធនាការរបស់អ្នក។ ជម្រើស “មិនកំណត់ចំនួន” អាចឱ្យប្រព័ន្ធកាន់តែមានភាពបត់បែន ក្នុងការធ្វើតេស្ត និងធ្វើឱ្យការផ្សាយពាណិជ្ជកម្មរបស់អ្នក ទទួលបានលទ្ធផលប្រសើរបំផុត។

+ជ្រើសរើសប្រភេទផ្សាយពាណិជ្ជកម្ម៖ ស្តង់ដារ ឬរហ័ស

តើអ្នកចង់មើលឃើញ លទ្ធផលឆាប់ៗ តាមដែលអាចធ្វើបានដែរឬទេ? ឬតើអ្នកចង់ពង្រីកវិសាលភាព ការផ្សាយពាណិជ្ជកម្មដែរឬទេ? នៅកម្រិត Ad Group អ្នកមានជម្រើសពីរ សម្រាប់ល្បឿនផ្សាយពាណិជ្ជកម្ម។

● ស្តង់ដារ៖ ការផ្សាយពាណិជ្ជកម្មរបស់អ្ន​ក នឹងត្រូវបានផ្សព្វផ្សាយក្នុងរយៈពេល កាន់តែយូរយោងទៅតាមទំហំចរាចរណ៍ ក្នុងរយៈពេលពេញមួយថ្ងៃ។ ជម្រើសនេះជួយធ្វើឱ្យផលចំណេញ ពីថវិការបស់អ្នកបានល្អប្រសើរ។
● រហ័ស៖ ការផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងរយៈពេលខ្លីបំផុត តាមដែលអាចធ្វើទៅបាន។ ជម្រើសនេះជួយធ្វើឱ្យលទ្ធផល ផ្សាយពាណិជ្ជកម្មរបស់អ្នក បានល្អប្រសើរក្នុងអំឡុងពេលផ្សព្វផ្សាយ។
ឧទាហរហ៍៖ អ្នកដំណើរការការផ្សាយពាណិជ្ជកម្មមួយ សម្រាប់រយៈពេលមួយថ្ងៃជាមួយ នឹងថវិកាប្រចាំថ្ងៃចំនួន ១.០០០ដុល្លារ។ ចំពោះជម្រើសផ្សាយ “ស្តង់ដារ” ភាគច្រើននៃការផ្សាយពាណិជ្ជកម្ម របស់អ្នកនឹងត្រូវបានគេមើលឃើញ នៅពេលល្ងាច ពីព្រោះពេលល្ងាចគឺជាពេល ដែលមានចរាចរណ៍ខ្ពស់បំផុត។ ចំពោះជម្រើសផ្សាយ “រហ័ស” ការផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងត្រូវបានផ្សព្វផ្សាយឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដោយមិនគិតពី ទំហំចរាចរណ៍ឡើយ។

+កំណត់យុទ្ធសាស្រ្តដាក់សំណើរបស់អ្នក
ការជ្រើសរើសដ៏សំខាន់មួយផ្សេងទៀតនៅកម្រិត Ad Group គឺត្រូវជ្រើសរើសយុទ្ធសាស្រ្ត ដាក់សំណើរបស់អ្នកនៅម៉ូឌុល Bidding & Optimization។ ជម្រើសនេះមានពីរប្រភេទធំៗ ដែលរួមមាន៖

● Bid Cap: អ្នកកំណត់បរិមាណអតិបរមា ដែលប្រព័ន្ធអាចចំណាយដើម្បីសម្រេចបាន លទ្ធផលជាក់លាក់មួយ ដូចជា impression ជាដើម។
● Cost Cap: អ្នកផ្តល់ជូនប្រព័ន្ធនូវការចំណាយ ជាមធ្យមក្នុងមួយលទ្ធផល ដែលវាព្យាយាមសម្រេចបាន។
ទាំងប្រភេទ Bid Cap និង Cost Cap មានបំណងគ្រប់គ្រងការចំណាយ ក្នុងមួយលទ្ធផល (cost per result) របស់អ្នក។ អ្នកក៏អាចជ្រើសរើសយកជម្រើស Lowest Cost ផងដែរ ដែលមិនតម្រូវឱ្យមាន ការដាក់សំណើឡើយ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យប្រព័ន្ធបង្កើតចំនួន លទ្ធផលដល់កម្រិតអតិបរមា ដែលថវិការបស់អ្នកអាចផ្ដល់ឲ្យបាន។ ឧទាហរណ៍ ប្រសិនបើអ្នកចង់សម្រេចបាន Cost per Click ក្នុងបរិមាណទឹកប្រាក់ ១៥សេនឬតិចជាងនេះ នៅពេលនោះអ្នកនឹងត្រូវប្រើ Bid Cap ឬ Cost Cap។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថា អ្នកបានទទួលការចុច (Click) ច្រើនបំផុតដែលថវិកា ១.០០០ដុល្លាររបស់អ្នក អាចផ្ដល់ឲ្យបាន ចូរប្រើជម្រើស “Lowest Cost”។

+របៀបធ្វើឱ្យថវិកា TikTok របស់អ្នកទទួលបាន លទ្ធផលល្អប្រសើរ

ការសម្រេចចិត្តអំពីថវិការបស់អ្នក អាចមានការលំបាក ជាពិសេសនៅពេលអ្នកទើបតែ ចាប់ផ្តើមដំបូង។ វាកាន់តែមានភាពងាយស្រួល នៅពេលអ្នកមានបទពិសោធន៍ អំពីផ្លែតហ្វមកាន់តែច្រើន ប៉ុន្តែអ្នកចាប់ផ្តើមថ្មី អាចអនុវត្តតាមគន្លឹះខាងក្រោមនេះ នៅពេលពួកគេរៀនធ្វើវា៖

● កំណត់ថវិការបស់អ្នកនៅកម្រិត Ad Group ជាជាងនៅកម្រិតយុទ្ធនាការ ដោយជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅលើទំព័រថវិកាយុទ្ធនាការ។
● សម្រាប់ថវិកា Ad Group របស់អ្នក យើងស្នើឱ្យប្រើ ថវិកាប្រចាំថ្ងៃ ជំនួសឱ្យ ថវិកាមួយចប់យុទ្ធនាការ។
មានវិធីជាច្រើន ដើម្បីធ្វើឱ្យថវិការបស់អ្នក ទទួលបានលទ្ធផលល្អប្រសើរនៅលើ TikTok Ads Manager ដែលអ្នកអាចគ្រប់គ្រងវាបាន នៅពេលអ្នកធ្វើវា ដែលជាចុងក្រោយ វិធីល្អបំផុតដើម្បីរៀនសូត្រ ពីផ្លែតហ្វមថ្មីណាមួយ គឺត្រូវចាប់ផ្តើមប្រើប្រាស់វា។ នៅពេលអ្នកបានកំណត់គោលបំណង និងថវិការបស់អ្នករួចរាល់ហើយ អ្នកនឹងមានលក្ខណៈគ្រប់គ្រាន់ ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយនឹងអតិថិជនថ្មីដ៏ច្រើន នៅលើ TikTok៕

លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ នាំយកអំណោយសប្បុរសធម៍ ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន បាននាំយកអំណោយសប្បុរសធម៍ ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ការប្រគល់ជូននេះ ធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

អំណោយ សប្បុរសធម៍ បានប្រគល់ជូនក្រសួងការពារជាតិ ក្នុងនោះរួមមាន៖
១/ ថវិកាចំនួន ៨,០០០,០០០រៀល
២/ ម៉ាស់ចំនួន១០កេសធំ ស្មើនឹង២៥,០០០ម៉ាស់
៣/ ទឹកអាល់កុលចំនួន១០កាន ស្មើនឹង៣០០លីត្រ
៤/ សាប៊ូលាងដៃរូបសេកចំនួន ៣កេសធំ ស្មើនឹង៤៣២ដុំ
៥/ ជែលលាងដៃសម្លាប់មេរោគចំនួន២១០ដបធំ (អំណោយពីលោក វើុន សុចិត្រា អគ្កនាយកក្រុមហ៊ុន សាន ហ៊ាន (កម្ពុជា) អាហរ័ណ នីហរ័ណ)
៦ មីចំនួន៦០កេស ស្មើនឹង១៨០០០កញ្ចប់ (អំណោយពីលោក ស៊ឹម សុធី អគ្គនាយកក្រុមហ៊ុន Brother Real Estate)។

ស្ថិតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ឧកញ៉ា និងសប្បុរសជន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ដល់ក្រសួងការពារជាតិ នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលរាជរដ្ឋាភិបាល កំពុងមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានជម្រាបជូនថា ជំនួយឧបត្ថម្ភនាថ្ងៃនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺបំប្លែងថ្មី Delta ដែលជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួមយ៉ាងសកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងនាពេលកន្លងមក និងទៅមុខទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីបានជួបពិភាក្សា និងផ្តល់ថវិកា សម្ភារៈ និងស្បៀងឧបត្ថម្ភនាថ្ងៃនេះ ក្រុមហ៊ុនពិតជានឹងបន្តជួយគាំទ្របន្ថែមទៀត ដើម្បីចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ចូលរួមកិច្ចការមនុស្សធម៌ និងសង្គម ជាពុំខានឡើយ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន សូមសន្យាថានឹងចាត់ចែងថវិកា ឧបករណ៍ សម្ភារៈ ស្បៀង ដែលទទួលបានពីក្រុមហ៊ុន វីអាយភី នាថ្ងៃនេះ ប្រើប្រាស់ឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងពលករជួបការលំបាកតាមការចង់បានរបស់ក្រុមហ៊ុន៕

ក្នុងឱកាស សែនក្បាលទឹក ខាងមុខនេះ ហាងនំប៉័ងបាយ័ន បើកទទួលកុម្ម៉ង់ នំពងទា រសជាតិពងមាន់ ចាប់ពីឥឡូវនេះ តទៅហើយ

0

នៅក្នុងឱកាសពិធីសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហាខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទា រសជាតិពងមាន់ និងនំសម្រាប់សែន អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ជាមួយនំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស ។

សែនក្បាលទឹក ឬភាសាចិន ហៅថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំបិណ្ឌដូច្នោះដែរ ដែលត្រូវបានប្រជាជនចិន វៀតណាម និង ខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ ដែលគេយកចំណីអាហារ នំនែក មកសែនជាដើម ។ តួរយ៉ាង នឹកឃើញដល់ថ្ងៃសែន ត្រូវនឹកដល់ នំពងទាររស់ជាតិពងមាន់ របស់ហាងនំប៉័ងបាយ័ន ដែលត្រូវបានធ្វើឡើយ ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព និងអនាម័យ ។ ប្រញ៉ាប់ឡើង ចំនួនមានកំណត់! ។

តើឆ្នាំនេះលោកអ្នកចង់សែននំពងទា ទំហំប៉ុណ្ណាដែរ? ហាងនំប៉័ងបាយ័ន មាននំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស។ កុំបង្អង់យូរអី លោកអ្នកអាចចាប់ផ្តើម ធ្វើការកុម្ម៉ង់ទុកមុន នៅតាមបណ្តាហាងនំបុ័ងបាយ័ន ទាំងអស់សាខា ដែលនៅជិតលោកអ្នកបំផុត និងតាមទូរស័ព្ទ Hotline 010 555 322 និង 011 87 57 97 លោកអ្នកក៏អាចរកទិញ នៅផ្សារម៉ាក្រូសែនសុខ បានផងដែរ រឺតាមរយៈដៃគូសហការដឹកជញ្ជូនដូចជា Foodpanda និង Nham24៕

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ប្រកាសទិញ មៀន និងតាង៉ែន ១០០តោន ពីប្រជាកសិករខ្មែរ !

0

ភ្នំពេញ៖ នេះជាដំណឹងល្អ សម្រាប់ប្រជាកសិករ ដែលមានចំការមៀន និងតាង៉ែន ដោយក្នុងនោះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសទិញ ក្នុងចំនួន ១០០តោន ហើយអាជីវករក៏អាចធ្វើការទំនាក់ទំនង ដើម្បីទិញលក់បន្តបានផងដែរ។ 

ផ្លែមៀន និងតាង៉ែន ដែលក្រុមហ៊ុន ទិញបានពីប្រជាកសិករនេះ ក្រុមហ៊ុននឹងដាក់លក់ នៅលើ App VTENH (https://vtenh.page.link/vet)  ក៏ដូចជាតាមការិយាល័យសាខា របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីជួយសេដ្ធកិច្ចជាតិ និងកសិករខ្មែរ ហើយអ្វីដែលកាន់តែពិសេស គឺការផ្ដល់ជូនសេវាកម្ម ដឹកជញ្ជូនដល់ផ្ទះទូទាំងប្រទេស ដោយឥតគិតថ្លៃ! ។ 

ប្រជាកសិករ ដែលមានផ្លែមៀន និងតាង៉ែននិងអាជីវករ ដែលមានបំណងចង់យកទៅលក់បន្ត សូមទាក់ទង មកមកកាន់លេខ 086737592 ។ 

ក្នុងនោះអតិថិជនទាំងអស់ អាចកុម៉្មង់ទិញ តាមកម្មវិធីទូរសព្ទ VTENH បាន!  អាចទាញយកកម្មវិធីទូរសព្ទ VTENH តាមតំណនេះ https://vtenh.page.link/vet !! ។ 

នេះគឺជាវីដេអូសម្រាប់របៀបទាញយក ចុះឈ្មោះ និងបញ្ជាទិញនៅលើ VTENH https://bit.ly/2VUS3TQ ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន បើកទទួលការកម៉្មង់ ជា រៀងរាល់ថ្ងៃ!៕

ក្រុមហ៊ុនវីរៈប៊ុនថាំ ប្រកាស់ប្រមូលទិញ រាល់កសិផល កសិករកម្ពុជាទាំងអស់ ដែលពុំមានទីផ្សារ ហើយជួយលក់បន្ត ដោយមិនយកប្រាក់ចំណេញ!

0

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែក ជួយទៅដល់ប្រជាកសិករ ដែលមានដំណាំកសិផល ក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ  រួមទាំងប្រមូលទិញ នូវផល្លានុផល ដែលកសិករពិបាកក្នុងការរកទីផ្សារលក់ចេញ ។

តាមរយៈ APP VTENH  លោកអ្នកអាចបញ្ជាទិញ នូវដំណាំកសិផលខ្មែរ ជាមួយមានការដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ គ្របដណ្ដប់ទូទាំងប្រទេស។ 

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង៖

1- ជាកម្មវិធីមនុស្សធម៌ និងសង្គមដោយមិនយកប្រាក់ចំណេញ ដោយសារ VET ជាក្រុមហ៊ុនដឹកជញ្ជួនធំជាងគេពាសពេញផ្ទៃប្រទេស ងាយស្រួលក្នុងការទិញយកផ លិតផលគ្រប់តំបន់ ទៅកាន់គ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស

2- ជួយកសិករខ្មែរ ក្នុងការលក់កសិផល ទៅលើទីផ្សារទូទាំងប្រទេស

3- នាំអោយអ្នកលក់ និងអ្នកទិញ បានប្រាស្រ័យទាក់ទងគ្នា ជាមួយការសំរួលក្នុងការដឹកជញ្ជួន

4- ងាយស្រួលក្នុងការទិញផលិផល និងកសិផលផ្សេងៗជាមួយ App: VTENH របស់ក្រុមហ៊ុនវីរះប៊ុនថាំ

5-ជួយសន្សំសំចៃ ក្នុងការទិញកសិផល របស់ប្រជាជនក្នុងតំលៃទាប

សំរាប់កសិករទូទាំងប្រទេស ដែលមានបំណងលក់កសិផល ដែលមានក្នុងចំការ អ្នកទាក់ទងមកផ្ទាល់ តាមរយៈផេកក្រុមហ៊ុនវីរៈប៊ុនថាំ ។

សូមទាក់ទងមកក្រុមហ៊ុនវីរ:ប៊ុនថាំឥឡូវនេះ ដើម្បីលក់កសិផលរបស់លោកអ្នក ហើយទាញយកកម្មវិធី ទូរសព្ទសម្រាប់ទិញ :  https://www.vtenh.com/products/pailin-longan-10kg ដោយទទួលការកម៉្មង់ទុក ចាប់ពីថ្ងៃនេះតទៅ ជាមួយដកជញ្ជូន ក្នុងរយៈពេល24ម៉ោង មិនចាំបាច់រងចាំយូរ ៕

អបអរសាទរ! បុរីខេអេសរ៉េស៊ីដេន ចុះ MOU ជាមួយធនាគារ PPCB ផ្តល់ភាពងាយស្រួល ដល់អតិថិជន​ បង់ប្រាក់មុនត្រឹមតែ១០% ទឹកប្រាក់នៅសល់ ប្រើសេវាឥណទាន គេហដ្ឋានពីធនាគារ PPCB រយៈពេលវែង រហូតដល់២០ឆ្នាំ

0

កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នេះលោកឧកញ៉ាបណ្ឌិត គីមហ៊ាង ម្ចាស់បុរីខេអេសរ៉េស៊ីដេន បានបានចុះអនុសារណៈយោគយល់ (MOU) ជាមួយធនាគារ ភ្នំពេញពាណិជ្ជ PPCB ក្នុងភាពជាដៃគូរ រវាងបុរី និងធនាគារក្នុងគោលបំណងធ្វើឲ្យមានភាពងាយស្រួល ដល់អតិថិជនដែលទិញផ្ទះ នៅបុរីខេអេសរ៉េស៊ីដេន ដោយអតិថិជនបង់ប្រាក់ ជាមួយបុរីត្រឹមតែ ១០% ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលនៅសល់៩០%ទៀតប្រើ ប្រាស់សេវាឥណទាន គេហដ្ឋានពីពីធនាគារ ភ្នំពេញពាណិជ្ជ PPCB ដែលឥណមាននេះមានរយៈវែង រហូតដល់២០ឆ្នាំ។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៍បានប្រកាសបើកលក់ វីឡាទោលចំនួន ៥៥ វីឡាថែមទៀត ដើម្បីបំពេញតម្រូវការដល់អតិថិជន ដែលមានបំណងចង់បានផ្ទះ ប្រភេទវីឡានៅក្នុងបុរី ខេអេសរ៉េស៊ីដេន។

វីឡាទោលទាំងនោះ មានទំហំដី 9.5ម៉ * 31ម៉ ទំហំផ្ទះ 8ម៉ *12ម៉ កំពស់2ជាន់មាន 3បន្ទប់គេងនិង 4បន្ទប់ទឹក សល់ដីខាងមុខទូលាយរហូតដល់13ម៉ែត្រ ខាងក្រោយ5ម៉ែត្រ។

ក្នុងឱកាសបើកលក់វីឡាទោលនេះផងដែរ បុរីមានប្រម៉ូតសិនពិសេស ចំនួន៩ផ្ទះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ចុះតម្លៃរហូត $30 000 ហើយមានមានថែមជូន៖

-ទូតាំងទូរទស្សន៍

-ទូចង្ក្រានលើ-ក្រោមមួយឈុត

-ទុយោម៉ាស៊ីនត្រជាក់

-ធ្វើរបងជុំវិញផ្ទះជុំវិញនិង ទីធ្លាធំទូលាយ។

លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា ការដែលបុរី KS Residence ទទួលបានជោគជ័យខ្លាំង គឺដោយសារទទួលបានការទុកចិត្តខ្ពស់ ពីសំណាក់អតិថិជន ដែលបានអញ្ជើញមកមើល គម្រោងហើយ ក៏សម្រេចទិញតែម្តង ក៏ព្រោះតែ បុរី KS Residence ផ្តោតសំខាន់ទៅលើគុណភាពសំណង់ និងភាពស្របច្បាស់ជាចម្បង ដោយបុរី KS Residence មានផ្តល់ជូនប្លង់រឹង ទៅឈ្មោះអតិថិជន១០០% តែម្តងដោយអ្នកទិញមិនចាំបាច់ ចំណាយលុយ១កាក់១សេន ក្នុងការបង់ពន្ធ ឬសេវាផ្សេងនោះទេ គឺបុរីជាអ្នកចំណាយអោយទាំងអស់! 

បុរី KS Residence ស្ថិតនៅតំបន់ដែលមាន ប្រជាជនរស់នៅច្រើនតាំងពីដើមមក និងកំពុងមានការអភិវឌ្ឍន៍ខ្លាំង នៅជិតផ្សារគគី ធនាគារ សាលារៀនរដ្ឋ និងឯកជន មន្ទីពេទ្យ វត្តអារាម ផ្ទះប្រជាជន និងមានចំនុចពិសេស១ទៀតគឺ ម៉ូតផ្ទះជាវីឡាទោល និងវីឡាកូនកាត់ មានរបងជុំវិញ មានសល់ដីមុខក្រោយធំទូលាយ ងាយស្រួលក្នុងការរស់នៅ បែបស្ងប់ស្ងាត់ និងមានសុវត្ថិភាពខ្ពស់។

លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា ប្លុក “D” គឺពិសេសជាងគេ ដោយអតិថិជនមិនចាំបាច់មានប្រាក់កក់នោះទេ គឺអាចរំលស់សុទ្ធ ១០០% ផ្ទាល់ជាមួយបុរីតែម្តង រហូតដល់១០ឆ្នាំ។

គួររំលឹកផងដែរថា បុរី KS Residence មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយ១២គីឡូម៉ែត្រ ពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ ១ និងចំងាយ ១៨០០ម៉ែត្រ ពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនះ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានា អាចចូលទៅកាន់៖

•  លេខទូរសព្ទ៖ 016 96 2000, 069 96 2000, 078 96 2000 & 099 96 2000

•  ហ្វេសបុកផេក (Facebook ផ្លូវការ) https://www.facebook.com/Borey.KSResidence.KH

•  ផែនទីតាម Google Map https://goo.gl/maps/yhwvCSxQp4ptEk247

MVL Foundation ប្រកាសផ្តល់ជំនួយ ៥លានដុល្លារ ដើម្បីកសាងសាលារៀន និងលើកស្ទួយ កម្មវិធីសិក្សា បែបឌីជីថលនៅកម្ពុជា

0

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១- មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត បានប្រកាសជាផ្លូវការណ៍ នូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា សប្បុរសធម៌នៅកម្ពុជា។

ការប្រកាសនេះបានធ្វើឡើង នៅក្នុងកម្មវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមូលនិធិអឹមវីអិល ដែលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរ មិនគិតកម្រៃជើងសារ ពីអ្នកបើកបរ ដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា។

គោលបំណងសំខាន់ នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយគាំទ្រ ដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឲ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាល នៃជំងឺកូវីដ១៩។

លោកបណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាដែលបាន ដឹកនាំការ ចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថាយើងអាចប្រែក្លាយ វិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការ អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ។

“ជាទូទៅសិស្សដែលរៀនតាមអនឡាញ តែងតែមានកង្វះខាតជំនាញ ក្នុងការសិក្សាដោយឯករាជ្យ ដូច្នេះយើងត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការពង្រឹង និងបំពាក់បំប៉នពួកគេ ឲ្យមានឯករាជ្យភាពក្នុងការសិក្សា។ រហូតមកទល់ពេលនេះ មានតែសិស្សានុសិស្ស ប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថលបាន។ ដូច្នេះយើងពិតជារីករាយ ចំពោះគំនិតផ្តួចផ្តើមរបស់ MVL ដែលមានបំណងបង្កើត ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ផ្តល់ការបណ្តុះបណ្តាល និងបង្កើតមាតិកាក៏ដូចជាកម្មវិធីសិក្សាតាមបែបឌីជីថល ដើម្បីឲ្យវិស័យអប់រំរបស់កុមារ អាចបន្តទៅមុខបានល្អក្នុងអំទ្បុង ពេលវិបត្តិកូវីដ១៩ និងក្រោយពេលនេះក្តី។” នេះជាការលើកឡើង បន្ថែមទៀត របស់លោករដ្ឋមន្ត្រី ។

បន្ថែមពីលើការកសាងសាលារៀនថ្មី MVL ក៏ផ្តោតទៅលើការកែលម្អសាលា ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាង មុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះនឹងចាប់ផ្តើម ដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេ ពីពាក់កណ្តាលឆ្នាំ ២០២១ នេះតទៅ។ MVL រួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារ ក្នុងការជ្រើសរើសទីតាំងសាលារៀន ការសាងសង់ និងការផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា “យើងមកដាក់ទុនវិនិយោគនៅកម្ពុជា គឺមិនមែនតែដើម្បីរកស៊ីប៉ុណ្ណោះទេ។ តាំងពីចាប់ផ្តើមមក យើងតែងតែប្តេជ្ញាក្នុងការគាំទ្រ ដល់ជីវភាពរស់នៅ របស់អ្នកបើកបរ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក៏ដូចជាប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈ ផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ធ្វើឲ្យយើងមើលឃើញកាន់តែខ្លាំង និងបន្ទាន់នូវតម្រូវការ ក្នុងការចូលរួម អភិវឌ្ឍកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឲ្យបានត្រឹមត្រូវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ។ យើងជឿជាក់ថាយើងមិនត្រឹមតែអាចជួយកាត់បន្ថយ ការលំបាកដែលប្រព័ន្ធអប់រំកំពុង ជួបប្រទះ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏អាចបង្កើតមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ ដល់ការអប់រំរបស់កុមារ នៅកម្ពុជា នាពេលអនាគត។”

បច្ចប្បន្ននេះ MVL កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការបង្កើតកម្មវិធីកក់ការធ្វើដំណើរ និងដឹកជញ្ជូន តាមទូរស័ព្ទដៃ នៅតំបន់អាស៊ីអាគ្នេយ៍ដោយមានអ្នកប្រើប្រាស់ សរុបចំនួន ១.១១ លាននាក់ ព្រមទាំងមានការកក់ប្រើប្រាស់ សរុបរហូតដល់ទៅ ៤.១៥ លានដង។ នៅចុងឆ្នាំនេះ បន្ទាប់ពីកសាងស្ថានីយ៍សាកអាគុយ និងរោងចក្រតំឡើង យាន្តជំនិះអគ្គីសនីរួចរាល់ នៅក្នុងប្រទេសកម្ពុជា MVL ក៏ត្រៀមលក់យានជំនិះអគ្គីសនី (EV) ទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Onion Mobility។៕

ធីខេអេស រ៉េស៊ីឌិន ចាប់ផ្ដើមលក់ជាផ្លូវការ នូវគម្រោង លំនៅដ្ឋានសម្រាប់ គ្រួសារសម័យថ្មី ជាមួយតម្លៃដ៏សមរម្យ នៅពោធិ៍ចិនតុង

0

ធីខេអេស រ៉េស៊ីឌិន គឺជាគម្រោងលំនៅដ្ឋានថ្មី និងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលផ្តល់ជូននូវប្រណីតភាព ភាពទាន់សម័យ និងសក្តានុពលខ្ពស់ សម្រាប់អតិថិជន ជាមួយនឹងប្រភេទ ផ្ទះវីឡាកូនកាត់ ដ៏ទំនើប ដែលមានតម្លៃចាប់ពី ៨១,៥០០$ ឡើងទៅតែប៉ុណ្ណោះ។

នៅក្នុងដំណាក់កាលទី១ ជាមួយផ្ទះជិត១០០ខ្នង ដើម្បីផ្តល់ជាទំនុកចិត្ត សម្រាប់អតិថិជន ដែលចង់បានកន្លែងរស់នៅ បែបទាន់សម័យ និងប្រកបដោយឧត្តមភាព ម្ចាស់គម្រោង ធីខេអេស រ៉េស៊ីឌិនបានចាប់ដៃ គូសហការណ៍ជាមួយ ក្រុមហ៊ុនអន្តរជាតិដូចជា Starline Global’s, Negocia Capital រួមទាំងអ្នកវិនិយោគក្នុងស្រុក និងអ៊ឺរ៉ុបផងដែរ ដើម្បីសាងសង់គម្រោង លំនៅដ្ឋានមួយនេះប្រកបដោយ វិជ្ជាជីវៈ និងស្ដង់ដាតាមបែបផែនរស់នៅ សម្រាប់គ្រួសារសម័យថ្មី។

(គំរូរចនាខាងក្នុង)
(ផ្ទះគំរូ និងសំណង់ពិតដែលកំពុងដំណើរការ)

យោងតាមលោក គង់ សុវណ្ណដៅបណ្ឌិត ប្រធានផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុន អចលនទ្រព្យ នេហ្គោហ៊ា ដែលដៃគូអភិវឌ្ឍ គម្រោង ធីខេអេស រ៉េស៊ីធិន បានបង្ហើបប្រាប់ថា ជាមួយនឹងទំហំដីជាង៤ហិចតា មូលហេតុសំខាន់​ ដែលម្ចាស់គម្រោង ធីខេអេស រ៉េស៊ីឌិន សម្រេចចិត្តសាងសង់ គម្រោងនេះឡើង គឺដោយសារទីតាំងដ៏ល្អ មួយនេះ នឹងផ្ដល់នូវផាសុកភាព និង ភាពងាយស្រួល ក្នុងការរស់នៅយ៉ាងខ្លាំង សម្រាប់អតិថិជន ដោយមានព័ទ្ធជុំវិញ ទៅដោយផ្សារ សាលារៀន ផ្លូវរដ្ឋខ្វាត់ខ្វែង ផ្លូវអាស៊ាន មហាវិថី និងប្រជុំជន រូមទាំងមានម៉លនៅទីតាំង គម្រោងផ្ទាល់ទៀតផង។ ហើយអ្វីដែលរឹតតែ ពិសេសទៀតនោះ ធីខេអេស រ៉េស៊ីឌិន នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាតំបន់ដ៏មានសក្តានុពល ក្នុងការធ្វើអាជីវកម្ម ជួល ក៏ដូចជាវិនិយោគយក ប្រាក់ចំណេញច្រើន បានឆាប់រហ័ស នៅពេលក្រោយផងដែរ។

ដើម្បីអបអរសាទរ ដល់ការបើកលក់ជាផ្លូវការ ធីខេអេស រ៉េស៊ីឌិន មានផ្តល់ជូន​នូវការបញ្ចុះតម្លៃ ជាច្រើនរហូតដល់ ៦,៥០០$ ភ្លាមៗ និងមានថែមជូន នូវម៉ាស៊ីនត្រជាក់ និងទូរទឹកកកទៀតផង សម្រាប់ខែសីហា និងខែកញ្ញា ឆ្នាំ២០២១ នេះ។ ដូច្នេះសូមរួសរាន់ឡើង កុំឲ្យឱកាសដ៏ពិសេសមួយនេះ កន្លងផុតទៅឲ្យសោះ!!!

លេខទំនាក់ទំនង៖ 088 755 1394 (Metfone) 078 737 627 (Cellcard) 098 737 627 (Smart)
វែបសាយ៖ https://www.tksresidence.com/
ផែនទី៖ https://goo.gl/maps/DAQ18GaKs8YtA5a99
អាស័យដ្ឋាន៖ ភូមិត្រពាំងជ័យ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G | Galaxy Z Flip3 5G បានមកឈរបង្អួតខ្លួនពិត នៅប្រទេសកម្ពុជាយើងហើយ! ជាមួយការដាក់ឲ្យកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យផងដែរ…!!! 

0

(ភ្នំពេញ) ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១៖​​ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកកាលពីយប់មិញម៉ោង 21:00 រួចមក…ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលមានមន្តស្នេហ៍ទាក់ទាញបំផុតបានមកឈរបង្អួតរាងក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ…!

This image has an empty alt attribute; its file name is photo_2021-08-12_10-31-13.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-31-10.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-31-07.jpg

គេថា “ទោះឮ 1 លាន ដង…ក៏ពុំស្មើនឹងឃើញផ្ទាល់ 1 ដងដែរ”​ ពិតណាស់ចាប់តាំងពីឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G  និង Galaxy Z Flip3 5G តាមរយៈបណ្តាញសង្គមក៏ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង គឺបានចាប់អារម្មណ៍ និងលង់ចិត្តទៅហើយ…ចុះទម្រាំបានឃើញផ្ទាល់… កាន់ផ្ទាល់…ទៀត គឺដឹងតែទប់ចិត្តមិនបានហើយ…!

This image has an empty alt attribute; its file name is photo_2021-08-12_10-31-04.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-30-50.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-31-16.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-47-47-1024x724.jpg

សូមបញ្ជាក់ថាកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G   នៅពេលនេះបានអភិវឌ្ឍនៅមុខងារថ្មី និងបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយនឹងលក្ខណៈពិសេសដូចជា៖ …សាម្រាប់ Z Flip3 5G  អេក្រង់មុខធំជាងមុន… មានពណ៌ស្អាតកាន់តែទាក់ទាញប្រើសេវា 5G…ខណៈដែល Galaxy Z Fold3 5G បានអភិវឌ្ឍនូវប៊ិកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុតអ្វីដែលពិសេសបំផុតនោះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះគឺជាស្មាតហ្វូនបត់ដែលមានភាពរឹងមាំធន់បំផុត​ និងមានមុខងារការពារជម្រាបទឹក…!

This image has an empty alt attribute; its file name is photo_2021-08-12_10-31-19.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-46-10.jpg

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបទពិសោធន៍អស្ចារ្យថ្មីៗជូនដល់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសសម្រាប់ប្រទេសកម្ពុជានាពេលនេះតែម្តង…អាចនិយាយបានថាគ្រប់ផលិតផលស្មាតហ្វូន និងស្តេចកំពូលស្មាតហ្វូនថ្មីៗគឺប្រទេសកម្ពុជា តែងតែមានឱកាសទទួលបានការដាក់លក់លើទីផ្សារលឿន ជានិច្ចធ្វើយ៉ាងណាឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់បានភ្លក់នូវកំពូលបទពិសោធន៍ថ្មីទាន់សម័យផងដែរ…!”

សូមបញ្ជក់ថាដើម្បីអបអរនូវព្រឹត្តិការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

This image has an empty alt attribute; its file name is photo_2021-08-12_10-49-11-1024x724.jpg

* កម្ម៉ង់ទិញទុកមុន Galaxy Z Fold3 5G (12GB / 512GB) នឹងទទួលបានដូចជា ៖

– ស្រោមបត់ដែលបំពាក់មកជាមួយ S pen

– ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Due)

– Galaxy Buds2

– បញ្ចុះតម្លៃ 150​​ ដល្លា ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

* កម្ម៉ង់ទិញទុកមុន Galaxy Z Flip3 5G (8GB / 256GB) នឹងទទួលបានដូចជា ៖

– ស្រោមថ្លាមានក្រវិល (Clear Cover with holding ring)

– ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Pad)

– Galaxy Buds2

– បញ្ចុះតម្លៃ 100 ដុល្លា ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

This image has an empty alt attribute; its file name is photo_2021-08-12_10-50-02-1024x723.jpg

សាមសុង…តែងតែផ្តល់ភាពភ្ញាក់ផ្អើលបំផុតដែលនឹកស្មានមិនដល់សម្រាប់លោកអ្នកជានិច្ច…! ទទួលយកកំពូលបទពិសោធន៍ថ្មី និងបង្ហាញពីភាពទាន់សម័យដ៏អស្ចារ្យរបស់អ្នក…! (Unfold Yourself…) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

This image has an empty alt attribute; its file name is photo_2021-08-12_10-51-09.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2021-08-12_10-54-00.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-52-17-1024x724.jpg
This image has an empty alt attribute; its file name is photo_2021-08-12_10-51-47.jpg