Home Blog Page 146

អតិថិជនថ្មី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី អាចទទួលបាន ការហៅទូរស័ព្ទ ចេញដោយឥតគិតថ្លៃ

0

ការផ្តល់ជូនការបង្វិលប្រាក់ ជូនវិញ ១០០% អាចមានន័យថាជាការ “ហៅទូរស័ព្ទចេញ ដោយឥតគិតថ្លៃ” រយៈពេលមួយខែ ​សម្រាប់អ្នកប្រើប្រាស់ថ្មី​​នៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។

ការផ្តល់ជូននេះ ដែលមានសុពលភាព ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺសម្រាប់អតិថិជនថ្មី នៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលប្រើប្រាស់ ដើម្បីទូទាត់ការចំណាយ លើការបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃរបស់ពួកគេ ដោយប្រើប្រាស់កម្មវិធី TrueMoney Wallet។ សាច់ប្រាក់ដែលបានចំណាយ លើការបញ្ចូលទឹកប្រាក់ទូរស័ព្ទនេះ នឹងត្រូវបានបង្វិលជូនវិញ ទៅកាន់កម្មវិធី TrueMoney Wallet របស់អតិថិជនភ្លាមៗ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែងស្វែងរកវិធីផ្សេងៗ ដើម្បីបន្ថែមតម្លៃ ដល់អតិថិជនរបស់យើង។

យើងក៏ចង់លើកទឹកចិត្ត ដល់អតិថិជនរបស់យើងផងដែរ ឱ្យធ្វើការទូទាត់ការចំណាយ តាមអនឡាញឱ្យបានច្រើន តាមដែលអាចធ្វើបាន ពីព្រោះវាគឺជាមធ្យោបាយទូទាត់ ការចំណាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាង”។

ការបង្វិលប្រាក់ ត្រលប់មកវិញនេះ គឺសម្រាប់គ្រប់បណ្តាញទូរស័ព្ទចល័ត ទាំងអស់នៅកម្ពុជា។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “តាមរយៈការផ្តល់ជូនការបង្វិលប្រាក់ ជូនវិញភ្លាមៗ ទៅឱ្យអតិថិជនរបស់យើង យើងកំពុងផ្តល់ជូនអតិថិជនថ្មី របស់យើងនូវការហៅទូរស័ព្ទ ចេញដោយឥតគិតថ្លៃ រយៈពេលមួយខែ។ នេះគឺគ្រាន់តែមធ្យោបាយ មួយបន្ថែមទៀត​ប៉ុណ្ណោះ ដែលយើងអាច ជួយអតិថិជនរបស់យើង​​ បា​នក្នុងអំឡុងពេលដ៏លំបាកនេះ”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារ ដែលផ្តល់សេវា ដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់ សេវានិងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

ការនាំចេញស្រូវ ៥ខែដើមឆ្នាំ២០២១ មានការកើនឡើង ខណៈការនាំចេញអង្ករថយចុះជាង៣០%

ភ្នំពេញ៖ការនាំចេញស្រូវទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១ មានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន ខណៈ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដោយសារតម្លៃដឹកជញ្ជូន មានការកើនឡើងខ្ពស់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ថា ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។

លោកបន្តថា ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លាអាមេរិក ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លាអាមេរិក ,ការនាំចេញស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លាអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ ដុល្លាអាមេរិក។

ការនាំចេញអង្ករ៖ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣% អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%) ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។

ការនាំចេញស្រូវ៖ ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនវិនិយោគចំនួន២ មានទុនវិនិយោគ ប្រមាណ៨៥លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគជាង៨៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង១ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុក “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

២- CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង។

អ៊ែមខ្លាំងណាស់…! ឱ្យលឿនឡើង…! កម្មង់ទុកមុន Galaxy Tab A7 Lite ឥឡូវនេះ មានការថែមជូនពិសេស…!

ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១៖ ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី 07 ខែមិថុនា ឆ្នាំ 2021 នេះ នឹងទទួលបានការថែមជូនស្រោមកាច់បញ្ឈរ (Original Samsung Book Cover) ដ៏ស្រស់ស្អាតមួយភ្លាម…និងស៊ីមកាត Smart ដែលមាន Free ទិន្ន័យសម្រាប់ប្រើប្រាស់រហូតដល់ 12 សប្តារហ៍…!!

ដោយមើលឃើញថាស្ថានភាពបច្ចុប្បន្នការប្រើប្រាស់ អេឡិចត្រូនិច ឌីវាយស៍ (Electronic Devices) កំពុងតែមានតម្រូវការកើនឡើង និងកំពុងដើរតួនាទីយ៉ាងសំខាន់ស្ទើរតែគ្រប់វិស័យ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញ និងដាក់លក់ផ្លវការនូវ Samsung Galaxy Tab A7 Lite ដ៏ទំនើបទាន់សម័យ…ស្រស់ស្អាត…និងមានតម្លៃសមរម្យបំផុតរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនជាពិសេសសម្រាប់ក្រុមគ្រួសារដែលឆ្លាតវៃ និងមានកូនៗដែលត្រូវសិក្សា និងបំពេញការងារតាមរយៈអនឡាញច្រើន…!

គួរំឭកថា Samsung Galaxy Tab A7 Lite ឆ្នាំ 2021 នេះគឺជាថេបប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនយ៉ាងច្រើនរង់ចាំយ៉ាងតក់ក្រហល់បំផុតព្រោះវាត្រូវបានផលិតឡើង និងបំពាក់នូវលក្ខណៈពិសេសជាច្រើនដូចជា ៖មានរាងស្តើងស្រាល,ទំនើបទាន់សម័យ, ទំហំថាមពលថ្មធំ, និងទំហំផ្ទុកធំ…មានអេក្រង់ធំលាតសន្ធឹង 8.7 អ៊ីញ ដែលផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ…និងការរៀនអនឡាញយ៉ាងងាយស្រួល និងពេញចិត្តបំផុតជាមួយនឹងកាមេរ៉ាមុខនៅចំកណ្តាលតាមទម្រង់បញ្ឈរល្អបំផុតសម្រាប់ Video Call និងការរៀនតាមអនឡាញតែម្តង…!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!

ជាពិសេស Samsung Galaxy Tab A7 Lite ក៏មានបំពាក់ជាមួយនឹងមុខងារ Samsung Kids ដែលមុខងារនេះអាចឱ្យឪពុកម្តាយអាចគ្រប់គ្រង និងកំណត់រយៈពេលលេង វីដេអូប្រភេទណាគួរឱ្យកូនៗមើល និងកំណត់កម្មវិធីប្រភេទណាដែលគួរអនុញ្ញាតឱ្យគាត់ចូលប្រើបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់ដោយមិនបារម្ភខ្លាចគាត់ប្រើក្នុងផ្លូវមិនល្អឡើយ…!

  • បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី 07 ខែមិថុនា ឆ្នាំ 2021 នេះនឹងទទួលបាន ថេបប្លេត នៅថ្ងៃទី 09 ខែមិថុនា ផងដែរ!
  • Samsung Galaxy Tab A7 Lite មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំង ជូនបុគ្គលិក

0

ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយ នៃយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល ៣សប្តាហ៍ របស់ក្រុមហ៊ុន។

ដោយមានការយកចិត្តទុកដាក់ ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ ចាក់វ៉ាក់សាំងនេះឡើង នៅឯរោងចក្រផលិតស្រាបៀរ ដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការ ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចំណាយពេល ៣សប្តាហ៍។

លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ “បុគ្គលិក គឺជាកម្លាំងស្នូល របស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តា អាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន នូវកម្មវិធីចាក់វ៉ាក់សាំង ជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើង ដែលជាកំលាំងចលករ របស់អាជីវកម្មយើងមានសុវត្ថិភាព។”

ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អ ដើម្បីពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងនេះផងដែរ។

លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធី ចាក់វ៉ាក់សាំងនាថ្ងៃនេះ សម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាម មូលដ្ឋានរបស់ពួកគាត់ បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុន ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបាន ជានិច្ចនូវសុវត្ថិភាពខ្ពស់។

ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែង របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធី ផ្សងសំណាងផងដែរ សម្រាប់អ្នកដែលបានបញ្ចប់ ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបាន ចាក់វ៉ាក់សាំងរួច ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាកង់។

ដោយមានវត្តមាន នៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិក ចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោល ជូនដល់ប្រជាជនកម្ពុជា រាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករ ដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។

នៅក្នុងសេចក្ដីប្រកាសមួយ កាលពីពេលថ្មីៗនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធ ជូនរាជរដ្ឋាភិបាល ច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងត្រូវបានផ្តល់កិត្តិយស នៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកលោក គង់ វិបុល រំពឹងថានឹងផ្តល់ជូន លិខិតថ្លែងអំណរគុណ និងកោតសរសើរមួយ ដែលមានការចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក បណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា៖ “នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវ លើកាតព្វកិច្ចរបស់យើង ចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុន បង់ពន្ធច្រើនជាងគេ នៅកម្ពុជា និងជាក្រុមហ៊ុន ផលិតស្រាបៀរធំបំផុតមួយ ក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំង នៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយ បានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានសារៈសំខាន់ខ្លាំង”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ ចំនួនជាង ២៣០លានដុល្លារ សហរដ្ឋអាមេរិក ទៅក្នុងរោងចក្រផលិត ស្រាបៀររបស់ខ្លួននៅកម្ពុជា នាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមស្តង់ដារ គុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken®, ABC, Tiger, Anchor និង Gold Crown។

ស្ថិតក្រោមពាក្យស្លោក “ចូលរួមអភិវឌ្ឍពិភពលោក ដ៏ល្អប្រសើរ” ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយ បរិមាណទឹកយ៉ាងច្រើន ដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថា ជាក្រុមហ៊ុនផលិតស្រាបៀរ ដែលមានប្រសិទ្ធភាព សន្សំសំចៃទឹកបំផុតមួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយ ការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរ គិតចាប់ពីឆ្នាំ២០១៣មក។

ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវ ដំបូងគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញ នូវជីវឧស្ម័នសម្រាប់ថា មពលកម្តៅផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រ ដល់ការបង្ហាញតម្លាភាពផងដែរ តាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភ នៅលើស្រាបៀរគ្រប់ម៉ាកយីហោ ទាំងអស់របស់ខ្លួន៕

foodpanda ពង្រីកកាន់តែរហ័ស ចូលដល់ខេត្តកំពង់ស្ពឺ រំពឹងជួយ​ដល់អាជីវករ និងជីវភាពបងប្អូន​

0

ចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១នេះតទៅ ភ្នាក់ងារដឹកជញ្ជូនរហ័ស foodpanda នឹង​ចាប់ផ្តើម​ដាក់ដំណើរ​ការ​ក្រុមការងារ​ផ្តល់សេវាដឹកជញ្ជូនរហ័សរបស់​ខ្លួន​ នៅក្នុង​ខេត្តកំពង់ស្ពឺ មួយទៀតហើយ។

ការពង្រីកចូលមកដល់ខេត្តថ្មីមួយទៀតយ៉ាង​ឆាប់រហ័សនេះ គឺដើម្បីអាច​ចូលរួម​ជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩​  និង​សម្រួល​ជីវភាពរស់នៅបងប្អូនក្នុងទីរួមខេត្តកំពុងស្ពឺឱ្យមានសុវត្ថិភាព ជៀសផុតពីការឆ្លងមេរោគ ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់, ស្បៀង​, និង ​ម្ហូបអាហារសម្បូរបែប ដឹកជូន​ដល់ផ្ទះ ដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ។

foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេសជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែ ៖ ប្រើកូដ «HELLOKPS» ដើម្បីទទួលបាន៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ (សម្រាប់អតិថិជនថ្មីក្នុងខេត្តកំពង់ស្ពឺ តែប៉ុណ្ណោះ)។

គួរបញ្ជាក់​ដែរថា ការចូលរួមជួយសង្គម គឺ​ជា​ផ្នែកមួយនៃ​ចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda ។ ក្រៅពី​ផ្តល់ជូននូវការងារ​ជាច្រើនដល់​ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនដឹកជញ្ជួនរហ័សមួយនេះ តែងបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ក្នុងអំឡុងផ្ទុះកូវីដនេះ ក្រុមការងាររបស់ foodpanda បានឧបត្ថម្ភសម្ភារពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ អាល់កុល ,ម៉ាស ,និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ស្ពឺ។   

បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ធូរស្បើយនៅឡើយទេ ដែលទាមទារឱ្យបងប្អូនត្រូវបន្ត ៣កុំ ៣ការពារ និង កុំចេញក្រៅ បើមិនមានការងារចាំបាច់។ ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda​ លើកទឹកចិត្តដល់ប្រជាជនអោយនៅផ្ទះដោយធ្វើការកុម្មង់តាម app foodpanda  ភ្ញៀវទាំងអស់គ្នានិងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈនិងដឹកជូន​ដល់មុខផ្ទះតែម្តង។

ក្រុមហ៊ុន​ដឹក​ជញ្ជូន foodpanda ​កំពុង​ពេញ​និយម​ប្រើប្រាស់​ខ្លាំង​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ដែល​បាន​ចូល​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ និង​កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ខេត្តពោធិ៍​សាត់, និងខេត្តកំពង់ស្ពឺ៕ 

  • ចុច​ដោន​ឡូត​អេប ៖ foodpanda ឬ [http://onelink.to/fpkh]( http://onelink.to/fpkh
  • ចុច Subscribe Channel Telegram របស់ foodpanda KH ៖ [https://t.me/foodpandakh]( https://t.me/foodpandakh) ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗ និង​ប្រូម៉ូសិន​ពិសេស​ៗ​ជាច្រើន ។

កម្មវិធី“ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ធ្វើឲ្យកក្រើកពិភពស្មាតហ្វូននៅកម្ពុជា ជាមួយរង្វាន់ពិតៗ ឈ្នះពិតៗ

ភ្នំពេញថ្ងៃទី 31 ខែឧសភា ឆ្នាំ២០២១៖ ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S21 5G បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ខណៈដែលអតិថិជនជាច្រើនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ដើម្បីឈ្នះរង្វាន់ជាច្រើន ហើយពេលនេះដែលក៏បានឈានមកដល់សប្ដាហ៍ទី 3 ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី4)។

This image has an empty alt attribute; its file name is IMG_3783-1-820x1024.jpg

ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី 2 កម្មវិធីបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី 3 ដោយបានរកឃើញអតិថិជនឈ្មោះ ប្រាក់ សាន់ មកពីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ Thay Sopheak មកពីភ្នំពេញ បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer Xផងដែរ។

This image has an empty alt attribute; its file name is photo_2021-05-31_14-36-40-1-1024x768.jpg

អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី២ នៅរាជធានីភ្នំពេញ បានថ្លែងទាំងរំភើបរីករាយថា “បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគុំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិនម៉ង!មានអីសំណាងមើលមិនឃើញមែន! ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!”

This image has an empty alt attribute; its file name is photo_2021-05-31_14-37-16-1-1024x768.jpg

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបង ក៏បានសម្តែងការសប្បាយរីករាយដែរថា “អារម្មណ៍ពេលហ្នឹងនិយាយពីថាអ្នកណាសួរថាកើតអីក៏អត់ទាន់ឆ្លើយប្រាប់កើតដែរ…! គឺដឹងតែពីស្រែកអរពេញតែផ្ទះជាមួយគ្រួសារហ្នឹង! ស្រែកអរទាល់តែអស់ចិត្តទើបប្រាប់គ្រួសារថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាមសុង! លើកទី 1 ក្នុងឆាកជីវិតហើយដែលមានឱកាសឈ្នះរង្វាន់បែបនេះ! សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីឈ្នះមហារង្វាន់ដ៏អស្ចារ្យនេះឡើង!”

លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជំរុញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជំរុញប្រជាប្រិយភាពផលិតផល សាមសុង និងជំរុញដល់ការលក់ផលិតផលឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនរបស់យើងផងដែរ ហើយចូលមកដល់សប្ដាហ៍ទី 3 នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើ សាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។”

This image has an empty alt attribute; its file name is photo_2021-05-31_14-36-46-1-768x1024.jpg

លោកក៏បានបន្តទៀតថា “យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែករំលែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនដ៏ពិសេសនេះផង។យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 1 ទី 2 និងទី 3 នេះផងដែរ”។

សូមរំឭកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 3 របស់កម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ”ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី 3 នៃការចាប់រង្វាន់ដ៏រំជួលចិត្តនេះយើងនៅសល់តែ 1 លើកទៀតទេ……ដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានមហាសំណាងឈ្នះមហារង្វាន់ធំពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADV , ម៉ូតូ Honda Zoomer X, ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។

This image has an empty alt attribute; its file name is photo_2021-05-31_14-37-11-1-768x1024.jpg
  • ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។
  • ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី ” ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 3៖
    No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES
    1 ប្រាក់ សាន់ ភ្នំពេញ 0989 Winner Motorbike “ADV”
    2 Thay Sopheak ភ្នំពេញ 1131 Winner Motorbike “Zoomer X”
    3 ប្រម ពុន្ឋិវឌ្ឍនា បាត់ដំបង 0122 Winner “Samsung TV 75 Inch”
    4 ហឿម បូវែន ភ្នំពេញ 1096 Winner “Samsung TV 75 Inch”
    5 Buth Sok ភ្នំពេញ 1266 Winner “Samsung TV 75 Inch”
    6 ញីក ពេជ្រពណ្ណរង្សី ភ្នំពេញ 1296 Winner Samsung “Tab A7”
    7 អ៊ីង វុទ្ឋី កំពត 1697 Winner Samsung “Tab A7”
    8 យិន លាបភា បាត់ដំបង 0123 Winner Samsung “Tab A7”
    9 ហួន សុខន ភ្នំពេញ 1048 Winner Samsung “Tab A7”
    10 គឹម ណារ៉ាត់ ភ្នំពេញ 1024 Winner Samsung “Tab A7”
    11 ផង់ សារិន ភ្នំពេញ 1294 Winner Samsung “Tab A7”

បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា 2021!
ប្រញាប់ឡើងណា៎… អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និងមានច្ចេកវិទ្យាថ្មីៗ ប្លែកខុសពីគេ

0

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុត​ ដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើន តាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ ភាពជោគជ័យ ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើប លើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយ ឲ្យការបើកបរកាន់តែប្រសើរឡើង នៅលើដងផ្លូវប្រកបដោយ ភាពជឿជាក់ និងជោគជ័យរាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា រចនាបទ្ម័ថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺជាការឆ្លុះបញ្ចាំងចេញ ពីភាពជោគជ័យពិតប្រាកដរបស់អ្នក ប្រើប្រាស់ទាំងអស់ ដែលបានធ្វើតាមបេះដូងខ្លួនឯង គឺមានន័យថា “Lead Your Way”។

លោកបានបន្ថែមថា៖ ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយ នៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យា ទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យ នៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit។

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ
1 ឆ្លុះបញ្ចាំងភាពជោគជ័យ…ការរចនាល្អឯកបែបស្ព័រ នៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ 20 អ៊ីងសំរាប់ម៉ូឌែល Ultimate និង 18 អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ ជំនះរាល់ឧបសគ្គ

2 ស្តាយប្លែកដាច់គេ…ជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ

3 ភាពរីករាយក្នុងពេលធ្វើដំណើរ…ទទួលយកបទពិសោធន៍ថ្មី ពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី3ជួរ អាចសារ៉េបាន 8 របៀប(អេឡិចត្រូនិច) សំរាប់អ្នកបើកបរ និង 4 របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត 9 អ៊ីងអាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker) 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នា រវាងអ្នកបើកបរ និងអ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោរឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ 20ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀប ពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត

4 ភាពជឿជាក់… ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាព នៅពីមុខរថយន្ដបានច្បាស់ ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន 2 និង ស៊ិនសឺរ៍ ចំនួន 8 គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖
-ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្ត ឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
-ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរ ពេលមានរថយន្តដទៃ នៅខាងមុខធ្វើការជាមួយនឹងប្រព័ន្ធ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
-ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្ត ចេញក្រៅគន្លងផ្លូវ
-ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិ អាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
-ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរ នៅតែបន្ដដំណើរការទាំងមាន ឧបសគ្គនៅ ខាងមុខ
-ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុត នៅលើដែចង្កូតដោយខ្លួនឯង
-ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរ ពេលមានយានយន្ដដទៃ មកពីខាងក្រោយឬចង់ជែង
-ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរ ពេលមានយានយន្ដ/វត្ថុដ៏ទៃ មកជិតឬឆ្លងកាត់ពីក្រោយ
-ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិច
-ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរ ក្នុងការចតរថយន្ត
ក៏មានប្រព័ន្ធជាច្រើនទៀត ដូចជា ប្រព័ន្ធ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ

5 ជំនះគ្រប់ស្ថានភាពផ្លូវ…ជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីន ដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែលរចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់ នៃហ្គាស និង របារក្សាលំនឹង ដែលមានទំហំធំ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link suspension ជាមួយនឹងការរចនាឡើងវិញ យ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹង នៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់.

6 កំលាំងម៉ាស៊ីន… រថយន្តនេះមាន 6 លេខដៃ និង អូតូ ទាំង 2 ម៉ូឌែល គឺ Ultimate (ប៉ុង 2 : 4×4) និង Elegant (ប៉ុង 1 : 4×2) ហើយតម្លៃចាប់ពី 62,500$ តែប៉ុណ្ណោះ។ កំលាំងម៉ាស៊ីន 3.0 លីត្រ មានកម្លាំងសេះ 190HP ស្មើនឹង 3600 ជុំ/នាទី ជាមួយនឹងកម្លាំងរមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L។

7 ជ្រើសរើសតាមបេះដូង…All-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ប្រាក់

ព័ត៌មានលំអិត/ធ្វើការបើកបរ សាកល្បង សូមចូលទៅកាន់/ទាក់ទង ៖
Website: www.isuzucambodia-tis.com
Facebook : Isuzu Cambodia
YouTube : Isuzucambodia
អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tel: 023 950 084 ឬ 077 66 88 99


Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 096 2009 237
Contact Person: Nouch Timouyla

លេខមហាសំណាង​ ផ្តល់ជូនពីភេសជ្ជៈ គោលជល់ បានរកឃើញថ្មីទៀតហើយ

0

អតិថិជន របស់ភេសជ្ជៈគោជល់ បានដឹងហើយថាភេសជ្ជៈគោជល់ បានផ្តល់ជូននូវមហារង្វាន់ ដល់អតិថិជនរបស់ខ្លួន នូវទឹកប្រាក់ចំនួន មួយម៉ឺនដុល្លារ និងទឹកប្រាក់ដប់ដុល្លារ ប្រសិនបើលេខកូដ ដែលនៅជាប់នឹងប្រវិលកំប៉ុង ភេសជ្ជៈគោជល់ ត្រូវជាមួយលេខកូដ ដែលបានក្រឡុក ចាប់ក្នុងកម្មវិធីផ្សាយផ្ទាល់ របស់ភីអិនអិន «គោជល់លេខនាំសំណង»។

នៅថ្ងៃសុក្រ ទី២៨ ខែឧសភា កន្លងទៅនេះ លេខសំណាងទាំងប្រាំបីខ្ទង់ថ្មី​ បានរកឃើញទៀតហើយ។ លទ្ធផលលេខសំណាង នៃសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» ដែលមានលេខសំណាង ទាំងប្រាំបីខ្ទង់ និងលេខសំណាង ទាំងបួនខ្ទង់ មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ២៨ ឧសភា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 84815431
» លេខសំណាងឈ្នះរង្វាន់​ ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ ចុងក្រោយគឺមានលេខ 5431

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់ របស់អ្នកជាមួយនឹង លទ្ធផលលេខសំណាង កាលពីសប្តាហ៍កន្លងទៅ។

លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717
កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។

សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញ ក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួមក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុកលេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខរបស់អ្នក ឈ្នះរង្វាន់!

Royal Enfield សម្ពោធម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត Meteor 350 នៅក្នុងប្រទេសកម្ពុជា

0

●Royal Enfield ដាក់សម្ពោធម៉ូឌែល Meteor 350 ស៊េរីថ្មី – ទាំងប្រណីត ឈានមុខគេ បែប cruiser សុទ្ធសាធ ល្អឯកបំផុតក្នុងការបើកបរ​ លើផ្លូវល្បឿនលឿន និងវិសេសវិសាល សម្រាប់ជិះក្នុងក្រុង ម៉ាស៊ីន និងតួ ថ្មីទាំងអស់ ដែលកាន់តែបង្កើននូវទំនុកចិត្ត និងនាំមកនូវការសម្រិតសម្រាំង ក្នុងកម្រិតថ្មីមួយទៀត
●ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយវេទិកា Google Maps
●មាន ៧ ពណ៌ ក្នុងចំណោមការការផលិត ៣ប្រភេទបែបប្លែកៗពីគ្នា (3 editions ) – Fireball, Stellar and Supernova | តម្លៃចាប់ពី ៤,២៨៤ ដុល្លារ ; ការកក់ចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃនេះ

ភ្នំពេញ៖ ថ្ងៃច័ន្ទទី ៣១ ខែឧសភាឆ្នាំ ២០២១៖ Royal Enfield ដែលជាមេដឹកនាំ ពិភពលោក ផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានប្រកាសពីការបើកដំណើរការ ម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត នៅក្នុងប្រទេសកម្ពុជា នោះគឺ Royal Enfield Meteor 350។

Meteor 350 ស៊េរីថ្មី បានបន្ថែមទំព័រមួយទៀត ដល់កេរ្តិ៍ដំណែលរបស់ Royal Enfield ក្នុងការផលិតម៉ូតូបែប cruisers ដែលហ្វេន របស់ពួកគេចូលចិត្តជិះ។ ចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៩០ ជាមួយ Citybike បន្ទាប់មក Lightning ,ម៉ូតូបែប cruiser បើកបរនៅក្នុងផ្លូវលឿនបំផុត (highway ) ដំបូងរបស់ឥណ្ឌា , Royal Enfield នៅតែបន្តការផលិតម៉ូតូ ដោយក្នុងឆ្នាំ ២០០២ បានបញ្ចេញម៉ូឌែល Thunderbird ជំនាន់ដំបូង។ ការវិវឌ្ឍន៍ជាបន្តបន្ទាប់ រាប់ចាប់ពី UCE twin-spark Thunderbird ឆ្នាំ២០០៨ មកដល់ Thunderbird X ឆ្នាំ២០១៨ បានកំណត់បន្ថែមទៅ លើផ្នែកនៃម៉ូឌែលបែប cruiser របស់ឥណ្ឌា ដោយរួមបញ្ចូលគ្នា រវាងការធ្វើដំណើរតាមផ្លូវកៅស៊ូឆ្ងាយៗ ជាមួយការធ្វើដំណើរ ក្នុងទីក្រុងទំនើប។ ការកសាងកេរ្តិ៍តំណែលដ៏សំបូរបែប និងបទពិសោធន៍ នៃការជិះម៉ូតូ ក្នុងដំណើរវែងឆ្ងាយ Meteor 350 ត្រូវបានគេកំណត់ថា នឹងធ្វើឱ្យការធ្វើដំណើរកាន់តែទៅមុខ និងវែងឆ្ងាយជាងនេះទៀត។

Meteor 350 មានឈ្មោះចេញ ពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញ ក្នុងទសវត្សឆ្នាំ ១៩៥០។ ត្រូវបានដាក់ឱ្យដំណើរការ នៅចុងឆ្នាំ១៩៥២ Meteor គឺជាម៉ូតូទេសចរណ៍ដ៏អស្ចារ្យមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ អស់រយៈពេលជាយូរឆ្នាំមកហើយ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់មុនដែរ ដោយភ្ជាប់មក ជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើន និងត្រូវបានកំណត់ថា ជាម៉ាស៊ីនដ៏អស្ចារ្យមួយ សម្រាប់សម័យកាលបច្ចុប្បន្ននេះ។

អត្ថាធិប្បាយស្តីពីការ ដាក់ឲ្យដំណើរការ Royal Enfield Meteor 350 លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖ « Meteor 350 គឺជាម៉ូឌែលបែប cruiser ដែលថ្លៃថ្នូរបំផុត ងាយស្រួល និងមានតម្លៃសមរម្យ។

វា គឺជាការរួមបញ្ចូលគ្នា ពោរពេញដោយមន្តស្នេហ៍ នៃស្ទីលបែបបុរាណ និងសមត្ថភាព នៃយុគ្គសម័យថ្មី នៃ cruiser។ ពួកយើងចង់បង្កើតម៉ូតូ ដែលអាចធានាបាន នូវបទពិសោធន៍ជិះកម្សាន្តដ៏អស្ចារ្យ សម្រាប់អ្នកជិះថ្មីៗ ក៏ដូចជាអ្នកជិះ ដែលមានបទពិសោធន៍ រួចមកហើយ។ អ្វីដែលធ្វើឱ្យ Meteor 350 កាន់តែល្អឥតខ្ចោះនោះ គឺវាមានភាពងាយស្រួល ក្នុងការជិះ មានផាសុកភាពក្នុងការអង្គុយ នៅពេលបើកបរ យ និងពិតជារីករាយ សម្រាប់ការជិះចម្ងាយឆ្ងាយ និងជិះក្នុងល្បឿនលឿន ហើយក៏មានភាពអស្ចារ្យ ពេលជិះនៅក្នុងទីក្រុងផងដែរ។ ការរក្សា លំនឹងរបស់ ម៉ូតូបាននឹងល្អ មិនថាក្នុងពេលបើកបរ និងពេលចាប់ហ្រ្វាំង ខណៈម៉ូតូស្ថិតក្នុងល្បឿនលឿន បង្កើតបានជាបទពិសោធន៍ ដែលអ្នកមិនធ្លាប់ទទួលបាន។ ជាមួយគ្នានេះដែរ Meteor ក៏ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍វាស់ស្ទង់ផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ងាយស្រួលប្រើ។

យើងបានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើឱ្យឧបករណ៍ វាស់ស្ទង់មួយនេះ មានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូល វេទិកា Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់នូវរាល់ព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងពេលដំណើរលើដងផ្លូវ។ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបរកណ៍ជំនួយដ៏ល្អបំផុតសម្រាប់ Meteor និងសម្រាប់អ្នក។ សរុបមក Meteor 350 គឺជាម៉ូតូដែលល្អបំផុត និងមានរាងស្អាត ហើយយើងជឿជាក់ថា វានឹងនាំមកនូវយុគសម័យមាសនៃ cruiser។

ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាន នៅមជ្ឈមណ្ឌលបច្ចេកទេស ទំនើបបំផុតរបស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។ គុណភាពនៃការសម្រិតសម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយ ត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់ជូននូវម៉ូតូទំនើប លំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សា នូវធាតុដ៏សំខាន់របស់ Royal Enfield។

ជាមួយ ម៉ាស៊ីនស៊ីឡាំងតែមួយ air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង 20.2 bhp និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ជាលទ្ធផលធ្វើឱ្យសម្លេង មិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ cruiser។ ត្រូវបានឌីហ្សាញឡើង ជាមួយនឹង balancer shaft ,វេទិកាថ្មីនេះ ផ្តល់នូវបទពិសោធន៍ នៃការបើកបរដោយរលូន និងបទពិសោធន៍ក្នុងការជិះ កាន់តែល្អប្រសើរ ខណៈពេលដែល ការយកចិត្តទុកដាក់ នៅតែរក្សាយ៉ាងល្អ និងជាចាំបាច់បំផុតពី Royal Enfield។

ការឆ្លើយតបយ៉ាងរហ័ស នៃអេឡិត្រូនិកនៅពេលចាក់ប្រេងឥន្ធនៈ ត្រូវបានធ្វើឱ្យប្រសើរ សម្រាប់ការបញ្ឆេះម៉ាស៊ីន ដោយទំនុកចិត្ត និងមិនមើលទៅខំប្រឹងខ្លាំង បើទោះបីជាស្ថិតក្នុងអំឡុងពេល ត្រូវបន្ថែមល្បឿនក៏ដោយ។ សម្រាប់ភាពអាចបត់បែនបាន ម៉ាស៊ីនថ្មីមានប្រអប់លេខ 5-speed ដោយហ្គែរលេខ 5 ជាកម្លាំងរុញច្រាន សម្រាប់ការបើកបរ ក្នុងល្បឿនលឿនបំផុត ដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ និងសន្សំសំចៃប្រេងខ្ពស់ ក្នុងការជិះលើផ្លូវហាយវេ ហើយមានបន្ទះអំប្រាយ៉ាចំនួន 7 សម្រាប់ការផ្លាស់ប្តូរហ្គែរ ងាយស្រួលក្នុងដាក់លេខ នៅពេលបើកបរ។

ស៊ុមភ្លោះរាងមូលរង្វង់របស់ Meteor 350 ត្រូវបានឌីហ្សាញឡើង ដើម្បីបង្កើនទំនុកចិត្ត នៅក្នុងស្ថានភាពផ្លូវកាច់កុងច្រើន មានភាពរឹងមាំនៅលើផ្លូវល្បឿនលឿន និងងាយគ្រប់គ្រងនៅតាមដងផ្លូវ ក្នុងទីក្រុងដែលមមាញឹក។ កៅអីដែលមានកម្ពស់ទាប និងចំណុចកណ្តាល នៃទំនាញផែនដីរួមផ្សំជាមួយនឹងកម្លាំង និងភាពរឹងមាំរបស់វា បង្កើតបានជា ម៉ូតូដ៏ប្រសើរបំផុត សម្រាប់អ្នកជិះនៅទីក្រុង ដែលស្វែងរកការផ្សងព្រេង។ ឈ្នាន់សម្រាប់ដាក់ជើង ទាំងប្រណិត និងផ្ដល់ផាសុកភាព ត្រូវបានបង្កើតឡើង ដោយដែក 41mm និង 130mm ហើយបំពង់រម៊ូខ្ចៅភ្លោះ ជាប្រភេទឆក់ចូល ជាមួយបូមដែលមានរ៉ឺស័រ ៦ថ្នាក់នៅគូទក្រោយម៉ូតូ។ ចំពោះបទពិសោធន៍នៃការជិះ cruiser ពិត ឈ្នាន់ដាក់ជើង ត្រូវបានតំឡើង ដោយមានចង្កឹះដាក់លេខ និងដោះលេខ។

ការដាក់បង្ហាញម៉ូឌែល Meteor 350 គឺជារបកគំហើញថ្មីរបស់ Royal Enfield នោះគឺ TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ដែលជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយវេទិកា Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅ ដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូង ហើយសម្រាប់ម៉ូតូដែលផលិត នៅប្រទេស ឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App (ដែលនឹងដាក់ឱ្យដំណើរការឆាប់ៗនៅក្នុង ANZ) ទៅនឹងស្មាតហ្វូនរបស់អ្នកជិះ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មាន ដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវការ ការប្រុងប្រយ័ត្ន និងវង្វេងផ្លូវជាដើម។

Royal Enfield Meteor 350 នឹងអាចរកបាន ជាមួយការផលិតមានកំណត់ ៣ប្រភេទ (3 editions ) រួមមាន៖ Fireball, Stellar និង Supernova។ Meteor 350 Fireball មានពីរពណ៌សម្រាប់ជ្រើសរើស គឺ មួយបំពាក់ធុងសាំងពណ៌ក្រហម និងមួយទៀតពណ៌លឿង ហើយខ្នងកង់ត្រូវបានបំពាក់ជាមួយទ្រនាប់ រួមទាំងកាំបន្ទះស៊ីគ្នាមែនទែន បង្ហាញនូវលក្ខណៈពិសេស បែបពណ៌ខ្មៅសុទ្ធ ទាំងកង់ និងម៉ាស៊ីន ដែលរំលេចចេញការ រចនាឆ្នូតៗនៅលើម៉ាស៊ីន។ ដោយឡែកសម្រាប់ Meteor 350 Stellar វិញ បំពាក់ជាមួយធុងសាំង ដែលមានរហូតដល់ទៅ ៣ ពណ៌ដូចជា contemporary red, blue និង matt black ហើយសមាសធាតុផ្សំ នៃតួត្រូវបានភ្ជាប់មកជាមួយ Chrome handlebars និងបំពងស៊ីម៉ាំង ជាមួយនឹងបង្អែកសម្រាប់អ្នកជិះ ពីក្រោយនៅគូទម៉ូតូ។ ចំពោះ កំពូល Supernova ស៊េរីចុងក្រោយ បានសម្រេចក្នុងការផលិតជាពីរពណ៌ ដូចជា dual-tone blue និង brown ដែលស៊ីគ្នាបំផុត ជាមួយនឹងរូបរាងម៉ូតូ។ ពណ៌ទាំងនោះត្រូវបាន រំលេចឡើងច្បាស់ៗជាមួយ កង់ម៉ាស៊ីន កៅអីអង្គុយ និងកញ្ចក់ទប់ខ្យល់។

រាល់ការផលិត ដែលរៀបរាប់ខាងលើនីមួយៗ ត្រូវបានបំពាក់ជាមួយកង់យ៉ាន់ស្ព័រ និងសំបកកង់ដែលគ្មានពោះវៀនជាស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងភាពកក់ក្ដៅក្នុងចិត្ត ជាពិសេសក្នុងការធ្វើដំណើរឆ្ងាយ។ ដើម្បីផ្ដល់ផាកសុកភាពបន្ថែម និងរូបរាងនៃ cruiser ដើម សំបក 100/90 – 19 ត្រូវបានប្រើនៅកង់ខាងមុខ និង ១៤០/៧០ – ១៧ នៅកង់ខាងក្រោយ។ ហ្វ្រាំង គឺជាដំណោះស្រាយខ្ពស់បំផុត របស់ Royal Enfield រហូតមកដល់បច្ចុប្បន្ន ដោយហ្រ្វាំងមុខមាន 300mm និងឌីសខាងក្រោយ 270mm និងបណ្ដាញ ABS មួយគូ។

ដោយឡែក អំពូលភ្លើងទាំងផ្នែកក្បាល និងគូទក្រោយ នៃម៉ូឌែល Meteor 350 រួមបញ្ចូលគ្នានូវរូបរាងស្អាត និងទាន់សម័យរបស់អំពូល LED ជាមួយនឹងប្រសិទ្ធភាព និងភាពទាក់ទាញ មិនចេះរីងស្ងួតនៃ ក្បាលចង្កៀងមូល halogen។ កន្លែងចុចបិទ និងបើកភ្លើងដ៏ស្រស់ស្អាត ដែលបំពាក់លើដៃម៉ូតូ មានគុណភាពខ្ពស់ ជាមួយនឹងថាមពលបង្វិល និងការចុចកុងតាក់ភ្លើងបំភ្លឺ បែបស្រាលៗដោយមិនប្រើកម្លាំងដៃ។

ម៉ូឌែល Meteor ផ្សេងៗគ្នាទាំងបីនេះ ភ្ជាប់មកជាមួយចង្កោម ឧបករណ៍ថ្មីមួយ ដែលរួមបញ្ចូលគ្នានូវភាពទាក់ទាញ មិនចេះចប់នៃឧបករណ៍វាស់ល្បឿន ជាមួយមុខងារនៃអេក្រង់ LCD សម្រាប់ចំណុចសំខាន់ៗដូចជា ទ្រនិចហ្គែរ, ទ្រនិចប្រេង, ម៉ោង និងលេខគីឡូ។ ចុងក្រោយគេបង្អស់ គឺរន្ធ USB នៅក្រោមដៃចង្កូត សម្រាប់សាកថ្មទូរស័ព្ទបាន។

លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖ « Royal Enfield ប្តេជ្ញាបង្កើត និងពង្រីកផ្នែកម៉ូតូធុនមធ្យម នៅទូទាំងពិភពលោក។ យើងបានបង្កើតវត្តមាន យ៉ាងច្រើននៅលើទីផ្សារ ទូទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ឥឡូវនេះយើងមានបណ្តាញ អ្នកចែកចាយ និងអ្នកចែកចាយដ៏រឹងមាំនៅទូទាំងពិភពលោក។ យើងបានចូលមកប្រទេសកម្ពុជា កាលពីឆ្នាំមុនហើយយើងបានឃើញ សក្តានុពលដ៏ធំធេង សម្រាប់ម៉ូតូរបស់យើងដែល រំលឹកពីអនុស្សាវរីយ៍ នៃម៉ូតូសម័យមុន

តម្លៃសមរម្យ និងផ្ដល់ភាពរីករាយក្នុងការជិះ។ ការរីកចម្រើនរបស់ Royal Enfield ក្នុងតំបន់គឺជាភស្តុតាងមួយ នៃការបង្កើនភាពជិតស្និទ្ធ ឥតឈប់ឈររបស់យើង ជាមួយអ្នកជិះម៉ូតូដែលកំពុងស្វែងរក បទពិសោធន៍ប្លែកៗ។ ប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ជោគជ័យ សកលរបស់រ៉ូយ៉ាល់អេនហ្វីល។ ចំនួននៃអ្នកបានឃើញ អ្នកធ្វើដំណើរដោយម៉ូតូរបស់ Royal Enfield ថ្មីៗកាន់តែច្រើន កំពុងតែធ្វើឱ្យប្រសើរឡើង នូវបទពិសោធន៍ “ជិះកម្សាន្ត” ដែលមានចម្ងាយឆ្ងាយ។ សព្វថ្ងៃនេះយើងមានហាង Royal Enfield ផ្តាច់មុខនៅភ្នំពេញ ហើយគ្រោងនឹងពង្រីក វិសាលភាពរបស់យើង នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជាយីហោ ម៉ូតូជិះកម្សាន្ត យើងមិនត្រឹមតែបង្កើន ចំណែកទីផ្សាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែក ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូផងដែរ »។

លោក Vimal បានបន្ថែមថា៖ « ការដាក់សម្ពោធជាផ្លូវការ Meteor 350 នៅថ្ងៃនេះ មិនមែនគ្រាន់តែដើម្បីណែនាំ ម៉ូឌែលថ្មីនោះទេ។ វាតំណាងឱ្យព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីជម្រុញ “សារៈសំខាន់នៃការជិះ” ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូទាំងថ្មី និងចាស់។ ម៉ូឌែលថ្មីនេះ គឺជាចំណុចភស្តុតាងមួយទៀត នៃភាពជោគជ័យរបស់ Royal Enfield ក្នុងការអំពាវនាវដល់ទីផ្សារ ជិះម៉ូតូកំសាន្តធុនមធ្យម ដែលឈានដល់កម្រិតថ្មី នៃដំណើរការជិះ និងគុណភាព ជាមួយនឹងការណែនាំកូនភ្លោះ 650 Twins កាលពី ២ ឆ្នាំមុន។ ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្ថែមជំពូក ដ៏គួរឱ្យរំភើបមួយផ្សេងទៀត នៅក្នុងប្រវត្តិសាស្រ្តរបស់ Royal Enfield ដែលបានចាប់ផ្តើមកាលពី ១២០ឆ្នាំមុននៅឆ្នាំ ១៩០១ ។ »

Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុត នៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់ នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះរួមមាន៖ គ្រឿងបន្លាស់ ដែលមានមុខងារដូចជា បង្អែកផ្នែកខាងក្រោយ របស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុបតែងបែបបុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅ នៅលើបំពង់ស៊ីម៉ាំង រួមទាំងការបំពាក់កែបប្រភេទ សាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការធានារយៈពេល ៣ ឆ្នាំ។ សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិភាពពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវបានបង្កើតឡើងជុំវិញស្ទីលរបស់ Meteor និង cruiser។

Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយ នៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបានសាងសង់ឡើងពីមូលដ្ឋាន សម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំ ដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឱ្យពួកគេ ធ្វើដំណើរទៅមុខបាន ហើយអាចរួចផុត ពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បង ដែលចាប់ផ្តើមពីថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការ កក់ផងដែរនៅគ្រប់ហាងទាំងអស់ ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤,២៨៤ ដុល្លារ សម្រាប់ Fireball ៤,៤៧៨ ដុល្លារសម្រាប់ Stellar និង ៤,៥៤៣ ដុល្លារសម្រាប់ Supernova editions៕

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃ យ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិត ត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើន ក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញ នូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយ ដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្ត ម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីព្រឹត្តិការណ៍ គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំ របស់មនុស្សរាប់ពាន់នាក់ ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុន ចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌល បច្ចេកទេសលំដាប់ពិភពលោក ចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូង នៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់ នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេ នៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរសព្វ៖ 095 666 373/095 666 372/017 866 671