Home Blog Page 145

កម្ពុជា កំពុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជា មជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ

ភ្នំពេញ៖កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ។នេះបើតាមហ្វេសប៊ុក “ក្រសួងបរិស្ថាន”។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្ដីពី មហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវសម្រាប់សមុទ្រអាស៊ីបូព៌ា» (Towards a Blue Economic Pathway for East Asian Seas) ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (Partnership in Environmental Management for the Seas of East Asia – PEMSEA) នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

លោកបញ្ជាក់ថា “ជាក់ស្ដែងកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពលនិងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំដោយផ្តោតលើពហុភាសា”។

ជាមួយគ្នានេះ កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយសំណល់ប្លាស្ទីកសមុទ្រ និងកិច្ចគាំពារតំបន់ឆ្នេរ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើន នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ របស់អង្គការ PEMSEA ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

អង្គការ PEMSEA ជាអង្គការអន្តរជាតិ ដែលមានបេសកកម្មសម្របសម្រួលកិច្ចការពារបរិស្ថានសមុទ្រ មហាសមុទ្រ និងការអភិវឌ្ឍដោយចីរភាព តាមបណ្តាប្រទេសដែលជាសមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ទីម័រ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងវៀតណាម ព្រមទាំងមានអង្គការអន្តជាតិជាដៃគូចំនួន២១៕

កម្ពុជាទទួលបាន ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ខណៈភ្ញៀវភាគច្រើននិយមទៅលេង នៅតំបន់អេកូទេសចរណ៍

ភ្នំពេញ៖ នៅចុងសប្ដាហ៍ទីមួយ នៃខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់ ខណៈភ្ញៀវភាគច្រើននិយមទៅលេង នៅតំបន់អេកូទេសចរណ៍។

លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែមិថុនានេះថា បានបញ្ជាក់ប្រាប់ថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។

លោកបន្តថា តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរ នៅតាមគោលដៅទេសចរណ៍ នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

លោកថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះជាដើម។

លោកបញ្ជាក់ថា កោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅទស្សនាច្រើននោះឡើយ រីឯកោះសាមសិបវិញក៏ទទួលបានភ្ញៀវទេសចរ ទៅទស្សនាកើនឡើងជាងមុនផងដែរ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តក្រចេះ៖ ១០,២២៥ នាក់ ,ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់ ,ខេត្តកំពត៖ ៩,២៩២ នាក់ ,ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់ ,ខេត្តសៀមរាប៖ ៦,៩៧៩ នាក់ ,ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់៕

CDC អនុម័តគម្រោងថ្មីចំនួន២ ក្នុងទំហំទឹកប្រាក់ វិនិយោគជាង ១០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគដល់ក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀត ដែលមានទុនវិនិយោគជាង ១០លានដុល្លារ និងអាចបង្កើតឱកាសការងារជិត ១ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុក ” ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”

ក្រុមហ៊ុន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី រួមមាន៖
១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕

ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទៅដឹកស្ត្រីម្នាក់ដែលសន្លប់ ត្រូវការសង្គ្រោះបន្ទាន់ ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែក

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ សឹង ដាណា អាយុ២៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

Royal Enfield Meteor 350cc ជះឥទ្ធិពលយ៉ាងខ្លាំង ជាមួយនឹងភាពទាក់ទាញ របស់វាសម្រាប់អ្នក ទើបរៀនជិះម៉ូតូលើកដំបូង

ក្នុងការអបអរសាទរខួប ១២០ ឆ្នាំក្នុងការករកើត យីហ៊ោម៉ូតូដ៏អស្ចារ្យ Royal Enfield បានបញ្ចេញម៉ូតូ ២០២១ Meteor ស៊េរីថ្មីរបស់ខ្លួនដែលជាម៉ូតូដ៏ល្អអស្ចារ្យមួយក្នុងការចាប់យកនូវខ្លឹមសារបែប pure motorcycling, យីហ៊ោម៉ូតូដែលមានភាពទាក់ទាញ មិនចេះរីងស្ងួតជាមួយនឹងស្ទីលរបស់វា ខណៈពេលដែលផ្តល់នូវថាមពលកំលាំងសមល្មម អាចដំណើរការបានជាសកលជាមួយនឹងការសម្ភោធ ជាផ្លូវការនៅកម្ពុជា នាពេលថ្មីៗនេះ Royal Enfield Meteor 350 បានបង្ហាញពីការចាប់ផ្តើម ដ៏ល្អសម្រាប់ការស្វាគមន៍ ទីផ្សារទឹកដីសុវណ្ណភូមិមួយនេះ។

This image has an empty alt attribute; its file name is IMG_3350-768x1024.jpg

ប្រសិនបើអ្នកទើបតែរៀនបើកបរម៉ូតូដំបូង អ្នកអាចក្រឡេកមើលម៉ូដែលមួយនេះសម្រាប់ការពិចារណាលើរចនាបថម៉ាស៊ីនថាមពល និងភាពបត់បែនរបស់វា។ Meteor 350 ជាប្រភេទម៉ូតូម៉ាស៊ីនមួយបំពាក់ដោយខ្យល់ត្រជាក់ air/oil-cooled ដែលស្ថិតនៅក្នុងស៊ុមរាងជាឆ្អឹងខ្នងតូចមួយនៅពីក្រោមធុងសាំង។

This image has an empty alt attribute; its file name is SL755XCJORAAZNPPWZUFAQUAPE-1024x768.jpg
This image has an empty alt attribute; its file name is IMG_0597-1024x683.jpg

ថែមពីនេះទៀតម៉ូដែលមួយនេះបានបំពាក់ដោយម៉ាស៊ីនចាក់សាំងអេឡិចត្រូនិច electronically fuel-injected 349cc ជាការសម្រួលមួយយ៉ាងរលូន និងល្អបំផុត។ ចុងក្រោយគឺកំលាំងម៉ាស៊ីនដែលមានលំនឹងនិងស្ថិរភាពជាហេតុអាចទាក់ទាញ ចិត្តក្រុមអ្នកបើកបរឱ្យពេញចិត្តនិងមានអារម្មណ៍ថា ដូចជាបានសម្រាកនិងរីករាយជាមួយ និងល្បឿនម៉ូតូ Cruiser មួយនេះ។​

This image has an empty alt attribute; its file name is IMG_3351-768x1024.jpg

ដៃចង្កូតរបស់ម៉ូតូបានដើរតួរយ៉ាងសំខាន់ផងដែរក្ នុងការធ្វើដំណើរដែលជាហេតុធ្វើអោយអ្នកមានផាសុកភាព នៅពេលចាប់កាន់ក៏ដូចជា កន្លែងដាក់ជើង ដែលជួយដល់ការបត់បែនសម្រាប់ការជិះពេញមួយថ្ងៃជាពិសេសជាមួយ កម្ពស់កៅអីអង្គុយទ្រេតនិងកម្ពស់ ២៩,៧ អ៊ីញដែលគាំទ្រដល់អ្នកជិះគ្រប់គ្នា។

This image has an empty alt attribute; its file name is Meteor-350-Navigation-Pod-1024x768.jpg

លើសពីនេះទៅទៀតអ្នកមិន ចាំបាច់ព្រួយបារម្ភចំពោះ ផ្លូវហាយវ៉េ ផ្លូវគ្រលុក និងផ្លូវចំហៀងខុសគ្នានោះទេព្រោះម៉ូតូមួយនេះ មានការទប់លំនឹងបានយ៉ាងល្អដែលជាហេតុជម្រុញចិត្តមួយធ្វើអោយអ្នកបើកបរកាន់តែ មានទំនុកចិត្តជាងមុន។​

This image has an empty alt attribute; its file name is IMG_0593-1024x683.jpg

ដោយតែងតែដើរតាមនូវនិន្នាការ និងបច្ចេកវិទ្យារហូតមក Royal Enfield បានបង្កើតនូវ Tripper Navigation ដែលជាប្រព័ន្ធថ្មីបំផុតដំបូងគេនៅក្នុងគ្រួសារ Royal Enfield.  Tripper នេះផងដែរត្រូវបានបំពាក់ជាមួយ Google Map និង Royal Enfield App ដែលភ្ជាប់មកជាមួយស្មាតហ្វូនរបស់អ្នកតាមរយះ Bluetooth ដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរ។

This image has an empty alt attribute; its file name is TPWLRQCBDFDAXI75R23RV7YVOA-1024x768.jpg

នេះជាបច្ចេកវិទ្យាថ្មីមួយហើយល្អប្រសើរ ដែលជាការពិតទៅមិនច្រើន ពេករឺហួសហេតុពេកសម្រាប់សតវត្សរ៍ទី ២១​ ចំពោះអ្នករៀនបើកបរដំបូងនោះទេ។ ហើយប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវការសាកថ្មនោះក៏មានរន្ធសាកថ្ម USB ផងដែរដែលជាបច្ចេកវិទ្យា ងាយស្រួលមួយផ្សេងទៀតដែលផ្តល់ជូនសម្រាប់ម៉ូតូ Cruiser.

This image has an empty alt attribute; its file name is IMG_3349-1024x768.jpg

ផលផ្លែទុរេនឆ្នាំ២០២១នេះ មានការកើនឡើង រីឯតម្លៃនិងទីផ្សារលក់ចេញ មានឈ្មួញមកទិញដល់ចំការ ដោយមិនបាច់នឿយហត់

កោះកុង៖ប្រជាកសិករសម្ដែងការសប្បាយចិត្ត ចំពោះការប្រមូលផលពីដំណាំផ្លែទុរេន ឆ្នាំ២០២១នេះទទួលផលបានច្រើន បើធៀបនឹងឆ្នាំ២០២០ ខណៈទីផ្សារលក់ចេញស្រួល ដោយមានឈ្មួញ មកទិញដល់ចំការដោយមិនបាច់នឿយហត់ បេះនិងទៅរកទីផ្សារដោយខ្លួនឯងនោះទេ ទោះបីប្រទេសជួបបញ្ហាកូវិដ១៩ក៏ដោយ។

លោក ណុប នូន អាយុ៥០ឆ្នាំ ជាកសិកររស់នៅ ឃុំតាទៃលើក ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រមូលផលពីផ្លែទុរេនឆ្នាំ២០២១នេះ គាត់ប្រមូលផលបានច្រើន បើធៀបនឹងឆ្នាំ២០២០ ហើយមានទីផ្សារលក់ចេញស្រួល ដោយមានឈ្មួញ មកទិញដល់ចំការដោយមិនបាច់នឿយហត់ បេះនិងទៅរកទីផ្សារដោយខ្លួនឯងនោះទេ។

លោកបន្តថា មុននិងទទួលបានផល ក្រុមគ្រួសារគាត់ក៏មានការនឿយហត់ខ្លាំងណាស់ មិនស្រួលនោះទេ ហើយការដាំដុះនេះយើងក៏មានបច្ចេកទេសខ្លះ និងរៀនតាមការណែនាំ របស់មន្ត្រីជំនាញ កសិកម្មផង ជាពិសេសយើងអនុវត្តន៍ភាពជាក់ស្តែងផង។ ការប្រមូលផលពីផ្លែទុរេនឆ្នាំនេះឃើញថា ម្ចាស់ចំការនិមួយៗប្រមូលផលបានច្រើន លើសឆ្នាំមុនៗគ្រប់ចំការ។ ការប្រមូលផលពីផ្លែទុរេននិងដំណាំផ្សេងៗនេះហើយ ដែលធ្វើឲ្យការរស់នៅរបស់ពួកគាត់មានជីវភាព ធូរធារកាន់តែប្រសើរ។ លោកថា ផ្លែទុរេននៅស្រុកថ្មបាំង មានឈ្មួញមកពីខេត្តកំពត ទិញយកទៅលក់និងចែកចាយបន្តទៅលើទីផ្សាផ្សេងៗទៀត។

លោកបញ្ជាក់ថា ការប្រមូលផលពីផ្លែទុរេន របស់គាត់ឆ្នាំនេះទទួលបានថវិកា១២ម៉ឺនដុល្លារ កើនជាងឆ្នាំមុន ហើយគាត់មានដំណាំចេកបន្ថែមទៀត ក្នុងមួយរដូវចេករបស់ទទួលបាន ថវិកាចំនួន៣ពាន់ដុល្លាបន្ថែមទៀត។

លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង មានប្រសាសន៍ថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកមានសេចក្តីសោមនស្សសប្បាយរីករាយក្រៃលែង ដោយមើលឃើញជីវភាព ប្រជាពលរដ្ឋក្នុងថ្មបាំង ជាមូលដ្ឋានរបស់លោក មានជីវភាពធូរធារក្នុងគ្រួសារនីមួយៗ ដែលបងប្អូនបានទទួលផល្លានុផល ពីដំណាំកសិកម្មផ្សេងៗ ហើយមានទីផ្សារទៀតផង ទោះបីប្រទេសជាតិ កំពង់ជួបបញ្ហាវិប្បត្តិកូវិដ១៩ ក៏ដោយ គឺមានឈ្មញគាត់មកទិញដល់ចំការតែម្តង មិនធ្វើឲ្យពួកគាត់ពិបាកទៅរកទីផ្សារខ្លួនឯងឡើយ។

លោកបន្ថែមថា បើតាមសេចក្តីរាយការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងថ្មបាំងបានថាឆ្នាំនេះ ពួកគាត់ប្រមូលផលពីផ្លែទុរេនបានផលច្រើនជាឆ្នាំមុនៗសឹងតែទ្វេរដង។ ទោះបីគាត់សប្បាយនិងការប្រមូលដំណាំ កសិកម្ម យ៉ាងណាក៏ដោយ ក៏ក្រុមការងាររបស់លោកនៅតែបន្តនិងពន្យល់ឲ្យគាត់ មានការប្រុងប្រយ័ត្នឲ្យខ្ពស់ជានិច្ច ចំពោះហានិភ័យកូវិដ១៩ ជាជំងឺឆ្លងសកល ហើយឲ្យបងប្អូនអនុវត្តន៍ នូវវិធានការ ៣ការពារ.៣កុំ និងស្តាប់តាមការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕

foodpanda បរិច្ចាគបរិក្ខាពេទ្យ មួយចំនួន ដល់ក្រសួងការងារ ដើម្បីចូលរួម ទប់ស្កាត់ជំងឺកូវី១៩

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យប្រគល់ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិក របស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ ម៉ាស foodpanda ៥០០ ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១៥០សន្លឹក។

This image has an empty alt attribute; its file name is DSC07520-1024x683.jpg

លោក ឈុនណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បានឲ្យដឹងថា «ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda។ នេះគឺជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លតរាតត្បាតនៃវីរុសកូវីដ ១៩ ក៏ដូចជាការសម្តែងនូវការដឹកគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលយកចិត្តទុកដាក់ជួយ ប្រជាពលរដ្ឋកម្ពុជា និងជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់វ៉ាក់សាំង ឲ្យដល់បុគ្គលិករបស់យើង»។

This image has an empty alt attribute; its file name is DSC07466-1024x683.jpg

ជាមួយគ្នានេះ លោក គឹម កែវរស្មី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ទ្រព្យសម្បតិ្តរដ្ឋនៃក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសកម្មភាពនេះ គឺជាការរួមចំណែកដ៏ធំក្នុងការជួយដោះស្រាយ វិបត្តិក្នុងសង្គម ក៏ដូចជាចូលរួមសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសកូវីដ ១៩។ លោកបានបន្ថែមថា «នេះគឺជាសកម្មភាពនៃការសម្តែងនៃការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែល លំបាក។ សម្ភារនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមគ្រូពេទ្យជួរមុខ និងភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងនៃវីរុសកូវីដ ១៩។ ខ្ញុំសង្ឃឹមថា សកម្មភាពនេះ នឹងបន្តរហូតនៅថ្ងៃអនាគត ដើម្បីជួយដល់សង្គមជាតិ របស់យើង»។

This image has an empty alt attribute; its file name is DSC07533-1024x683.jpg

គួរបញ្ជាក់ថាកន្លងមកនេះfoodpandaបានធ្វើសកម្មភាពមនុស្សធម៌ច្រើនផងដែរ ដូចជា ចែកអាហារ និងភេសជ្ជៈដល់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ រួមជាមួយ នឹងការផ្តល់ម៉ាស និងអាល់កុលលាងដៃជាដើម។ បើទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាយើងកំពុងតែធ្លាក់ចុះខណៈជំងឺកូវីដ១៩កំពុងតែរាតត្បាតក្ដី ប៉ុន្តែ foodpanda នៅតែព្យាយាមគោរពតាមច្បាប់ការងារ ដោយនៅតែខិតខំធ្វើយ៉ាងណា បើកប្រាក់បៀវត្សពេញ ឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ និងប្រាក់លើកទឹកចិត្តផ្សេងៗ។ បន្ថែមទៅលើសកម្មភាពមនុស្សធម៌ foodpanda ក៏បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ ខ្មែរ តាមរយៈការផ្តល់ឱកាសការងារស្មើគ្នាដល់គ្រប់គ្នា។

This image has an empty alt attribute; its file name is DSC07413-1024x815.jpg

លើសពីនេះ foodpanda ក៏បានផ្តល់ជាវគ្គបំប៉នដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកបច្ចេកវិជ្ជា ភាសា និងចំណេះដឹងចាំបាច់ផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏បានផ្តោតសំខាន់ទៅលើចំណេះដឹងអនាម័យ ទៅដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩។ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរពី foodpanda។

This image has an empty alt attribute; its file name is DSC07534-1024x683.jpg

ក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុន ក៏បង្កើតដំណោះស្រាយជួយដល់បុគ្គលិក អ្នកបើករ និងសហគមនានាផងដែរ តាមរយៈការផ្តល់ជម្រើសក្នុងម៉ោងការងារ ដោយបុគ្គលិកអាចធ្វើការពីផ្ទះ និងកន្លែងមានសុវត្ថិភាពក៏ដូចជា ផ្តល់ការបណ្តុះបណ្តាល សម្ភារដើម្បីការពារ អាហារ ភេសជ្ជៈ និងអត្ថប្រយោជន៍បន្ថែមក្នុងការករណី ដែលបុគ្គលិក ឬអ្នកបើកបររបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក ឬក៏ឆ្លងវីរុសកូវីដ ១៩។

This image has an empty alt attribute; its file name is DSC07384-1024x683.jpg
This image has an empty alt attribute; its file name is DSC07484-1024x683.jpg
This image has an empty alt attribute; its file name is DSC07494-1024x683.jpg

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ។

This image has an empty alt attribute; its file name is DSC07517-1024x644.jpg

សូមចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ អ៊ីចឹងដើម្បីសុវត្ថិភាព មិនបាច់ចេញក្រៅទេណា៎ ទាញតែទូរសព្ទមកអាចកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើនប្រភេទតាម foodpanda បានហើយ។ តាមដាន គេហទំព័រហ្វេកបុករបស់ foodpanda ដើម្បីទទួលបានព័ត៌មានថ្មីៗ និងប្រម៉ូសិនជាច្រើន។z

This image has an empty alt attribute; its file name is DSC07425-1024x683.jpg

តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

ក្រុមហ៊ុន Rolya enterprise ប្រកាសឲ្យឈ្មោះ អ៊ិន ប៊ុណ្ណនី និង អ៊ុយ សុជាតិ ចូលខ្លួនដោះស្រាយ និងប្រគល់រថយន្ត Lexus RX300 ផ្លាកលេខ ភ្នំពេញ2AK-8349 មកវិញ

0

ភ្នំពេញ៖ ក្រុមហ៊ុន Rolya enterprise ប្រកាសឲ្យឈ្មោះ អ៊ិន ប៊ុណ្ណនី និង អ៊ុយ សុជាតិ ចូលខ្លួនដោះស្រាយ និងយករថយន្តម៉ាក់ Lexus RX300 ពណ៌ប្រផេះ ផលិតក្នុងឆ្នាំ២០០១ ផ្លាកលេខ ភ្នំពេញ2AK-8349 មកវិញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ បើពុំដូច្នេះទេក្រុមហ៊ុននឹងប្តឹង ទៅសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

លិខិតជូនដំណឹង របស់ក្រុមហ៊ុន Rolya enterprise ជម្រាបជូន លោក អ៊ិន ប៊ុណ្ណនី ឆ្នាំកំណើត ១៩៧៥ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លេខ 010369103(01) ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៥ និងលោកស្រី អ៊ុយ សុជាតិ ឆ្នាំកំណើត១៩៧៤ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 010369098(01) ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៥៥ ផ្លូវលេខ១៣៨ ភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមលោក/លោកស្រី ចូលខ្លួនមកធ្វើការដោះស្រាយ ប្រគល់រថយន្តម៉ាក់ Lexus RX300 ពណ៌ប្រផេះ ផលិតក្នុងឆ្នាំ២០០១ លេខតួ JTJHF10U510182688 លេខម៉ាស៊ីន 1MZ1050328 ផ្លាកលេខ ភ្នំពេញ2AK-8349 មកឲ្យនាងខ្ញុំ ដែលជាម្ចាស់រថយន្តវិញ ដោយហេតុ អ្នកលោក/លោកស្រី បានខកខានមិនបង់ថ្លៃឈ្នួល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ ។

ដូចដែលបានជម្រាបជូនខាងលើ នាងខ្ញុំទុករយៈពេលចំនួន ០៧(ប្រាំពីរ)ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រសិនបើលោក/លោកស្រី នៅតែគេចវេសមិនព្រមប្រគល់ រថយន្តខាងលើ មកឲ្យនាងខ្ញុំទេនោះ នាងខ្ញុំនឹងប្តឹងទៅតុលាការ តាមនីតិវិធីច្បាប់៕

ឧកញ៉ា ទៀ វិចិត្រ​​ នាំយកអំណោយ ឧបត្ថម្ភសមត្ថកិច្ចចម្រុះ ប្រចាំការគោលដៅ បម្រាមគោចរ ភូមិសាស្រ្តស្រុកព្រៃនប់

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានចាត់តំណាងលោក អ៊ឹង ហ៊ុយកៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយ​ ឧបត្ថម្ភដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅ បម្រាមគោចរ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ចំនួន ០៧ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

ជំនួយនេះត្រូវបានប្រគល់ នៅគោលដៅផ្លូវជាតិលេខ៤ (ត្រង់ចំណុច រង្វង់មូល សម្តេចសង្ឃ ទេព វង្ស)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ជំនួសមុខអោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំង​ មានសមត្ថកិច្ចទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកស្រី ហេង គីមជី ដែលបានបន្តចូលរួម ចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ ជូនកងកម្លាំងប្រចាំការ តាមគោលដៅ បម្រាមគោចរ បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្ត ដល់ដល់បងប្អូន ក្រុមការងារនិងសម្ថកិច្ចចម្រុះ ប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលលទ្ធផល កាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកជំទាវ ហេង គីមជី ឧបត្ថម្ភជូនក្នុងមួយគោលដៅ ទទួលបាន៖ 1 ទឹកសុទ្ធ ៥០កេះ សរុប ៣៥០កេះ,​ 2 មីកំប៉ុង ០១កេះធំ សរុប ០៧កេះធំ, 3 ម៉ាស់ ០៧ ប្រអប់ សរុប ០១កេះធំ ស្មើនឹង ៥០ប្រអប់, 4 អាកុល ០១កាន សរុប ០៧កាន និង5 បំពង់បាញ់អាល់កុល ០១ដប សរុប ០៧ដប៕