Home Blog Page 160

កម្ពុជា ទទួលបាន ភ្ញៀវទេសចរ ជាង ៦០ម៉ឺននាក់ រយៈពេល២ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។

លោកបញ្ជាក់ថា ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬវិលល្ងាច។ ជាក់ស្តែង តាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ បានដើរកម្សាន្តនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ។

លោកបន្ថែមថា ដោយឡែក ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដូចជា រមណីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការកកកុញភ្ញៀវច្រើន។ អាជ្ញាធរមូលដ្ឋាននៅតែខិតខំ ក្នុងការណែនាំឱ្យភ្ញៀវទេសចរ រក្សាគម្លាត និងទប់ស្កាត់មិនឲ្យមានការជួបជុំជាក្រុមធំ។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេសម្រាប់រយៈពេល២ថ្ងៃនេះ៕

សូមជម្រាបថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

  • រាជធានីភ្នំពេញ៖ ១០៧,២០០នាក់
  • ខេត្តសៀមរាប៖ ៧៣,៤១៧ នាក់
  • ខេត្តកែប៖ ៦៥,២៧៧ នាក់
  • ខេត្តព្រះសីហនុ៖ ៦០,៦៤៦ នាក់
  • ខេត្តកំពត៖ ៥៩,២៦២ នាក់
  • ខេត្តបាត់ដំបង៖ ៤៩,៥០៥ នាក់
  • ខេត្តកណ្តាល៖ ៤៣,៨៩៩ នាក់
  • ខេត្តកោះកុង៖ ២២,៥៤១ នាក់
  • ខេត្តពោធិ៍សាត់៖ ១៥,១៩៨ នាក់
  • ខេត្តក្រចេះ៖ ១១,១៨៣ នាក់៕

គម្រោងបង្កើតរោងចក្រ មានទុនវិនិយោគ ជាង៦០លានដុល្លារ ត្រូវបាន CDC អនុម័ត

ភ្នំពេញ៖គម្រោងបង្កើតរោងចក្រចំនួនពីរ មានទុនវិនិយោគសរុប ៦៧,៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត នៅថ្ងៃទៅ១២ ខែកុម្ភៈ ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ONION MOBILITY CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

២- “SHANE (CAMBODIA) FURNITURE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

អបអរខួប៦ឆ្នាំ BrewHouse មានកាដូជាច្រើន សម្រាប់អស់លោកអ្នក

0

ដើម្បីអបអរសាទរ ខួប៦ឆ្នាំ របស់ប្រ៊ូហោសន៍ សាខាព្រះបរមរាជវាំង ដែលត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងជាទិវានៃក្តីស្រលាញ់ផងនោះ រាល់អតិថិជន អញ្ជើញមកពិសាអាហារ និងភេសជ្ជៈ នងទទួលបានកាដូចជាច្រើន ជាពិសេស កែទឹក អត្តសញ្ញាណ BrewHouse យ៉ាងស្រស់ស្អាតតែម្តង ។

This image has an empty alt attribute; its file name is IMG_5238-1021x1024.jpg

ក្នុងនោះដែរ សម្រាប់សាខាផ្សារដើមថ្កូវ និងសាខាអូឡាំពិក ក៏មានកាដូជូនផងដែរ ដែលរាល់រាល់អតិថិជន ធ្វើការចំណាយ ចាប់ពី ២៥ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបាន កែវកាហ្វេដូចគ្នា ។

This image has an empty alt attribute; its file name is IMG_5237-1021x1024.jpg

ឥឡូវនេះអស់បារម្ភសម្រាប់អតិថិជនហើយ ព្រោះថា BrewHouse មាននៅសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត លោកអ្នកអាចធ្វើការកម្ម៉ង់ជាមួយនឹងកាហ្វេឈ្ងុយៗ និងមុខម្ហូបឆ្ងាញ់ៗ ទាំង៣សាខានេះបានតាមរយៈលេខទូរស័ព្ទ: 087 333 489 ( សាខាព្រះបរមរាជវាំង ) , 087 333 488 ( សាខាផ្សារដេមថ្កូវ ) ,087 333 487 ( សាខាអូឡាំពិក ) /Fcaebook; BrewHouse Psa Deoum Tkov ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 488 Corner St. 145, phnom penh , ប្រ៊ូហោសន៍អូឡាំពិក តាមរយៈលេខទូរស័ព្ទៈ ០៨៧ ៣៣៣៤៨៧ /Fcaebook; BrewHouse Olympic ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 163 Corner St. 284, phnom penh៕

ឱកាសការងារ!!! BrewHouse ត្រូវការ ជ្រើសរើសបុគ្គលិក ផ្នែកសេវាកម្មនិងផ្នែកឆុងកាហ្វេ ជាច្រើននាក់

0

មកដល់ហើយ ឱកាសការងារ BrewHouse កំពុងស្វែករក បេក្ខជន បេក្ខនារី ចូលបម្រើការងារ ជាច្រើននាក់ ក្នុងនោះមាន ផ្នែកឆុងកាហ្វេ (Barista) ផ្នែកសេវាកម្ម (Srvice) ដែលនឹងទទួលបាន ការបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍខ្លួនបន្ថែម រួមជាមួយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ ជាច្រើនទៀត។

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចផ្ញើរ CV មកកាន់ប្រអប់សារ ឬ ទំនាក់ទំនឹងតាមលេខទូរស័ព្ទលេខ 099 885 887/Fcaebook Pheapbol’sBrewHouse ឬទំនាក់ទំនងមកអាស័យដ្ធានផ្ទាល់ #52, Samdach Sothearos Blvd (3), Sangkat chaktumok, khamn Daun penh ,phnom penh Cambodia .

BrewHouse មាននៅសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️ នង មុខម្ហូបឆ្ងាញ់ៗ 🍝ចងចង់បានអីទៀត😆🥰 អាចកម្ម៉ង់បានតាមរយៈលេខទូរស័ព្ទ: 087 333 489

ចង់ដឹងទេថា! នៅថ្ងៃទី១៤កុម្ភៈនេះ ហាងនំប៉័ងបាយ័ន ចែករំលែក ក្តីស្រលាញ់អ្វីខ្លះ ដល់អ្នកទាំងអស់គ្នា?

0

ទិវានៃក្តីស្រលាញ់ នឹងមកដល់ ក្នុងពេលខាងមុនននេះ ពោលជាថ្ងៃពិសេស ដែលត្រូវបានគេ យកមកធ្វើជាថ្ងៃមួយ បង្ហាញនិងចែករំលែកក្តីស្រលាញ់ រវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ក្នុងនោះដែរ ហាងនំប៉័ងបាយ័ន ក៏មានក្តីស្រលាញ់ ចង់ចែករំលែក ដល់អ្នកទាំងអស់គ្នាផងដែរ ក្នុងថ្ងៃពិសេស ជាមួយកម្មវិធីបញ្ចុះតម្លៃ 10% សម្រាប់ការកុម្ម៉ង់ នំខេកគ្រប់ប្រភេទ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ។

ហាងនំប៉័ងបាយ័ន មានទទួលកុម្ម៉ង់នំខេក គ្រប់ប្រភេទ គ្រប់កម្មវិធី ដោយមានគ្រប់ទំហំ និងមានតម្លៃសមរម្យ រសជាតិឆ្ងាញ់ពិសា ប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ និងមានសោភ័ណភាពថែមទៀតផង ។

បញ្ចុះតម្លៃ 10% សម្រាប់ការកុម្ម៉ង់ នំខេកគ្រប់ប្រភេទ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១

លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកមុន នៅតាមបណ្តាហាងនំបុ័ងបាយ័ន គ្រប់សាខា ដែលនៅជិតលោកអ្នកបំផុត និងតាមទូរស័ព្ទ Hotline 010 555 322 / 069 555 075៕

ក្រោមសូន្យ៖ កាលពីឆ្នាំ ២០០៨

0

នៅពេលដែលស្ថានភាព សេដ្ឋកិច្ចវឹកវរ តំលៃហាងឆេងដីធ្លាក់ចុះ របររកស៊ី​លក់ទូរស័ព្ទរបស់ខ្ញុំ បានធ្លាក់ដុនដាប ត្រូវវេចបង្វេចចេញ ពីផ្ទះជួល ត្រូវបានរស់នៅ ក្នុងបន្ទប់ជួលតូចមួយ ក្រោយមកប្អូនស្រីរបស់ខ្ញុំ បានអោយផ្ទះជួលរបស់នាង អោយខ្ញុំស្នាក់នៅ​​ ដើម្បីប្រកបអាជីវកម្ម បោកអ៊ុត ក្នុងគោលបំណងរស់១ថ្ងៃ គិត១ថ្ងៃ ជារៀងរាល់ ។

២ថ្ងៃម្តង ប្រពន្ធរបស់ខ្ញុំទៅទិញអង្ករ ២គីឡូ ពងទា៥ទៅ១០គ្រាប់ កូនស្រីតូចមួយ​អាយុ៤ខែ បំណុលជាប់ពេញទឹសតំបន់ ខាងមីក្រូហិរញ្ញវត្ថុមកលេងផ្ទះ ដែលខ្ញុំជួលគេប្រកបរបរ បោកអ៊ុតជាញឹកញាប់ ខ្ញុំសុញ ខ្ញុំធុញ ខ្ញុំគិតអ្វីមិនចេញ តែខ្ញុំបានរីករាយព្រោះខ្ញុំ នៅជាមួយកូន ប្រពន្ធ ដែលស្រឡាញ់គ្នា ខ្ញុំមិនដែលសំរាកបានពេញភ្នែកទេ កាលនោះខ្ញុំជាអ្នកអ៊ុតខោអាវ ប្រពន្ធជាអ្នកបោកខោអាវ និង ចែកគ្នាមើលកូន។ កាលណោះខ្ញុំតែងតែចូលដេក នៅម៉ោង ១២យប់ជាប្រចាំ និង ត្រូវក្រោកព្រឹកម៉ោង ៥ ភ្លឺ ព្រោះត្រូវរៀបចំ និងសំលៀកបំពាក់ អោយអតិថិជន ពេលខ្លះកូនខ្ញុំឈឺរាកពេលថ្ងៃ គឺមិនទាន់យក​ទៅពេទ្យទេ ព្រោះពេលថ្ងៃត្រូវរងចាំ ចាប់លេខនៅមន្ទីរពេទ្យកុមារ ដូចនេះខ្ញុំត្រូវយកកូន ទៅពេលយប់ម៉ោង ១២ ព្រោះអាចចូលកន្លែងសង្គ្រោះបន្ទាន់ កុំអោយខាតពេល ខ្ញុំត្រូវរងចាំរហូតដល់ម៉ោង ១អាធ្រាត ទាំងពីរនាក់ប្តីប្រពន្ធនិងកូន ខ្ញុំមិនដឹងថា​គួរធ្វើយ៉ាងណាទេ អ្នកសាកគិតលមើល កាលឆ្នាំ ២០០៩ មុខរបរបោកអ៊ុត អោយតែនិយាយប្រាប់គេនោះ គេនិងមាក់ងាយពេបជ្រាយ តែខ្ញុំមិនខ្វល់ទេធ្វើម៉េច អោយរស់សិន របរនេះគឺជារបរមួយ ដែលមនុស្សដាច់យ៉ៃបំផុតលេខទៅហើយ ។

ខ្ញុំព្យាយាមថាបើខ្ញុំរកលុយ បានបន្តិចខ្ញុំនិងទិញម៉ូតូមួយ ទៅរត់ម៉ូតូឌុបហើយ តែដោយសារបងប្រុស គាត់មានម៉ាស៊ីន បោកមួយគ្រឿង ដែលខូចទុកចោល គាត់ក៏បានប្រគល់មកអោយខ្ញុំ ខ្ញុំនៅចាំបានថាកាលណោះ ខ្ញុំជួសជុលម៉ាស៊ីនហ្នឹង អស់តំលៃ ១០ដុល្លារ ដែលជាកំលាំងញើសឈាមខ្ញុំ រកបានទាំងដើម និង ប្រាក់ចំណេញ ក្នុង១ថ្ងៃ ។ ខ្ញុំនៅចាំបានទៀតថា ខ្ញុំចូលចិត្តផឹកកាហ្វេរ ពេលព្រឹកណាស់ តែមិនមែនម៉ោង ៤ព្រឹកទេ ខ្ញុំក្លាយទៅជាមនុស្ស ក្រោកពេលព្រឹកម៉ោង៤ ទៅផឹកកាហ្វេជាមួយចាស់ៗ មូលហេតុតែដេកមិនលក់ អោយតែដេកគឺលក់ តែបើហ៊ានតែដឹងខ្លួន គឺមិនអាចដេកវិញតែម្តង រយៈពេល២ឆ្នាំគត់ ស្ថិតនៅជាមួយទឹកអណ្តូង សក់ខ្ញុំឡើងរឹង ធ្មេញឡើងខ្មៅ ក្រចកដៃក្រចកជើង​ឡើងខ្មៅល្អក់ តែខ្ញុំមិនរួញរា ហេតុតែឈាមជ័រជាអ្នករកស៊ី ខ្ញុំជួលបានឈ្នួលម្នាក់ សំរាប់មើលកូន ដែលប្រាក់ខែពេលនោះគឺ ៣០ដុល្លារ ខ្ញុំចំណាយដើម្បីអោយកូនខ្ញុំ បានស្រួលបន្តិច នេះហើយគឺជាជីវិត។

ខ្ញុំក៏បានស្រួលខ្លួនខ្ញុំក៏ចាប់ផ្តើម ធ្វើការបានច្រើនជាងមុន២ដង ពេលខ្លះខ្ញុំយកឈ្នួលមកជួយបោកខ្ញុំ គិតថាស្រួលជាងមុន ខ្ញុំក៏បន្ថែមឈ្នួល បានដល់ទៅ៣នាក់ ដែលនៅស្នាក់ជាមួយគ្នា កូនខ្ញុំ ប្រពន្ធខ្ញុំ ខ្ញុំ និង ឈ្នួល ៣នាក់ទៀត យើងមិនមានមុងចងធំ ដល់ប៉ុននឹងទេ ដូចនេះខ្ញុំនៅដេកជាមួយគ្នា ដោយគ្រាន់តែប្រើកង្ហាតូចមួយ បក់ទាំងអស់គ្នា។ ដោយសារតែ​ភាពលំបាកទាំងអស់ហ្នឹង ធ្វើអោយខ្ញុំអាចសិក្សា បានច្រើនអំពីរបរបោកអ៊ុត ខ្ញុំប្រើពេលវេលារបស់ខ្ញុំទាំងអស់ នៅជាមួយបោកអ៊ុតទំនើប ខ្ញុំសមិនសោកស្តាយអ្វីទេ សំខាន់គឺខ្ញុំនៅជាមួយ ប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំបានបង្រៀនឈ្នួលរបស់ខ្ញុំ អោយគាត់ចេះបោក ចេះអ៊ុត និង សួរនាំពីចាស់ៗមកវិញអំពីរបៀបរបប ប្រើប្រាស់និងបច្ចេកទេសផ្សេងៗ។ រហូតដល់ខ្ញុំចេញទៅសាខាទី២ ដោយមិនសំអាងអ្វីទេ គឺគ្រាន់តែគិតថាខ្ញុំចំណេញ ពីកន្លែងនេះ ២០០ដុល្លាហើយក្នុង១ខែ ខ្ញុំចង់រកផ្ទះណា ដែលមានទឹកស្អាតគ្រាន់និងមុជ ហើយយកប្រាក់ចំណេញនេះ ទៅទប់ថ្លៃផ្ទះថ្មី ។

ខ្ញុំក៏ចេញទៅបានដោយជោគជ័យ គឺតំលៃផ្ទះដែលមានទឹកស្អាត ត្រឹមតែ ១៧០ដុល្លា តែម្ចាស់ផ្ទះក៏មើលងាយថា អារបរបោកអ៊ុតហ៊ានជួលផ្ទះអញ ដល់ទៅ ១៧០ដុល្លារ បើ កើតអញសុខចិត្ត អោយកូនអញឈប់ធ្វើការ មកបោកអ៊ុតទាំងអស់ ( តែនៅទីបំផុត​កូនរបស់គាត់ លួចបច្ចេកទេសខ្ញុំហើយ យកទៅបើកបោកអ៊ុត របស់គាត់ផ្ទាល់ខ្លួនមែន) ពេលនោះខ្ញុំមិនដឹង និយាយថាម៉េចទេ តែចេះតែទ្រាំទៅ ខ្ញុំក៏បានដូចបំណង គឺទឹកស្អាត ខ្ញុំរៀបចំផ្លាកសញ្ញា និងគ្រឿងប្រដាប់អស់ប្រហែល ៣០០ដុល្លារ សំរាប់ហាង​បោកអ៊ុតមួយ ខ្ញុំក៏ចាប់ផ្តើមអាជីវកម្ម លោកអើយគ្រាន់តែថ្ងៃទី១ ដែលខ្ញុំបើក ខ្ញុំទទួលបាន ១០ដុល្លារហើយ ខ្ញុំគិតថាខ្ញុំសង្ឃឹមហើយ ថ្ងៃទី២ថ្ងៃទី៣ ចេះតែកើនជាលំដាប់ រហូតដល់១ថ្ងៃ ខ្ញុំអាចរកប្រាក់ចំណូលបាន ៣០ដុល្លារ ខ្ញុំអរដូចហោះចឹង មិនដែលមានចឹងទេ តែខ្ញុំក៏យល់ដែរថា ​ប្រហែលជាខ្ញុំធ្វើតែ របរមួយមុខហើយ ទើបធ្វើអោយគេមានទំនុកចិត្ត ព្រោះពេលនោះគ្មាននរណា ហ៊ានបើកផ្លាកធំចឹងដែរ ។

ខ្ញុំកាន់តែដាច់ ខ្ញុំក៏បានឈប់ប្រើពាក្យថា ឈ្នួល ព្រោះខ្ញុំយល់ថា ប្រើពាក្យថាឈ្នួល ខ្ញុំគ្រាន់តែជាម្ចាស់របស់ឈ្នួល បើខ្ញុំប្រើពាក្យថាបុគ្គលិក ខ្ញុំប្រហែលជាធំ ដល់ថ្នាក់ប្រធានក្រុមហ៊ុនឯណោះ ។ ពេលនោះខ្ញុំមានបុគ្គលិក ៦នាក់ គាត់ជួយខ្ញុំព្រោះអោយតែមក ដល់ខ្ញុំប្រាប់គាត់ទាំងអស់ថា ត្រូវធ្វើយ៉ាងណា ខ្ញុំមិនដែលបានលាក់ចំណេះអ្វី ដែលខ្ញុំចេះនោះទេ ខ្ញុំក៏បានចេះមកវិញពីបុគ្គលិក របស់ខ្ញុំដែរ យើងប្រឹងប្រែងធ្វើការទាំងអស់គ្នា ។ ខ្ញុំមានឪកាសអាចចេញទៅ ក្រៅបានពិភាក្សាជាមួយមិត្តភ័ក្រ បងប្អូនគាត់អោយបើកបន្ថែមទៀត ខ្ញុំក៏សំរេចចិត្ត បបួលគ្នាបើក តែគ្មាននរណា ចាប់អារម្មណ៍ទេ ខ្ញុំក៏សំរេចចិត្តសន្សំប្រាក់ ដើម្បីបើកសាខាបន្ថែមទៀត ដោយមិនខ្ចីរវល់ ជាមួយរឿងបំណុល ដែលគេមកទាររាល់ថ្ងៃទេ ខ្ញុំបើកសាខាទី ៣ រហូតបានដល់៦សាខា នៅក្នុងខេត្តសៀមរាប ខ្ញុំចាប់ផ្តើមដោះបំណុល អ្នកដែលខ្ញុំជំពាក់ គេចេះតែសួរខ្ញុំថា បានលុយមកពីណា? ខ្ញុំថាខ្ញុំបានមកពីបោកអ៊ុត គេមិនជឿខ្ញុំទេ គេថាម៉ែឪជួយ ។ តែអ្វីដែលខ្ញុំប្រឹង គឺខ្ញុំប្រឹងឈរដោយខ្លួនឯង អ្នកកុំអស់សង្ឃឹម ចាំថ្ងៃក្រោយខ្ញុំនិងសសេររឿងខ្ញុំ បន្ថែមអោយអ្នកបានយល់ថា ខ្ញុំគឺក្រោមសូន្យ ធ្វើរបរមួយ ដែលគេមើលងាយមើលថោក ក្លាយជារបរមានតំលៃ ដោយយ៉ាណា? តើអ្នកចង់ដឹងទៀតទេ? បើចង់ដឹង សូមលើកមេជើងមួយមក

ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍​ ខេត្តព្រះសីហនុ លើកឡើងថា នឹងអនុវត្តន៍ វិធានការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត​ អំឡុងពេលចូលឆ្នាំចិន

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ​ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍​ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍​ ដែលធ្វើដំណើរផ្លូវសមុទ្រតាមទូក អូរបរ័ ។

បើតាមលោកឧកញ៉ាបញ្ជាក់ថា វិធានការរួមមាន ការបំពាក់អាវពោងសុវត្ថិភាព, ការកត់ត្រាឈ្មោះអ្នកដំណើរ,រួមទាំងវិធានការ បង្ការជំងឺកូវីដ១៩ផងដែរ៕

រាជបណ្ឌិត្យសភាកម្ពុជា និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា រួមគ្នារកដំណោះស្រាយ ជួយពលរដ្ឋ កំពុងប្រឈមបញ្ហា ក្នុងដំណាក់កាល កូវីដ

0

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា និលោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា ។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក រវាងកិច្ចការរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងកិច្ចការរបស់ រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងរក កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័នទាំង០២ ជួយដល់អាជីវករ និងមីក្រូសហគ្រាសក្រៅប្រព័ន្ធ ដែលកំពុងប្រឈមបញ្ហានានា ក្នុងដំណាក់កាល កូវីដ និងនៅថ្ងៃអនាគត។

ក្នុងកិច្ចពិភាក្សានោះ សម្រេចបានដូចខាងក្រោម៖
១. បន្ទាប់ពីស្វែងយល់ ពីប្រវត្តិ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងចក្ខុវិស័យ នៃស្ថាប័នទាំងពីរ កិច្ចពិភាក្សាយល់ឃើញថា ស្ថាប័នទាំងពីរ អាចសហការគ្នា សិក្សាស្វែងយល់ពីបញ្ហាប្រឈម ដែលប្រជាពលរដ្ឋ កំពុងជួបប្រទះ និងរួមចំណែកផ្តល់អនុសាសន៍ ជូនរាជរដ្ឋាភិបាល។

២. បង្កើតក្រុមការងាររៀបចំ សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ ដែល
អាចនឹងចុះហត្ថលេខា ក្នុងពេលវេលាសមស្រប។

៣. រៀបចំក្រុមការងារបច្ចេកទេស លើវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នា
នាពេលអនាគត ។

លោក សុខ ខេង អគ្គលេខាធិការ CPMEC

ជាមួយគ្នានោះដែរ លោក សុខ ខេង អគ្គលេខាធិការ CPMEC ក៏បានអំពាវនាវ អោយស្ថាប័នពាក់ព័ន្ធ អ្នករកស៊ីធំៗ ជួយគិតគូរ លើកកំពស់ ចំណេះ ជំនាញ កំរិតជីវភាព ដល់ប្រជាជនក្រីក្រ និងអ្នកប្រកបមុខរបរតូចតាចផងដែរ៕

ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ ត្រៀមប្រមូលផ្តុំគ្នាជិះកង់ ស្វាគមន៍ ព្រឹត្តិការណ៍ ជិះកង់ នៃក្ដីស្រឡាញ់ ខេត្តព្រះសីហនុ នាថ្ងៃទី១៤

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ​ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោកឧកញ៉ា ទៀ វិចិត្រ​ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរ ព្រឹត្តិការណ៍ នៃក្តីស្រលាញ់ ដែលត្រូវរៀបចំឡើង នៅខេត្តព្រះសីហនុ ដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ចុងសប្តាហ៍នេះ នឹងមានសមាជិក ក្រុមកង់មនុស្សធម៌ របស់លោក ជាច្រើននាក់ចូលរួមផងដែរ៕

ចុះឈ្មោះសិក្សាមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងបញ្ចុះតម្លៃ ២៥% សម្រាប់សិស្សានុសិស្ស ទាំងជាប់ ឬ ធ្លាក់បាក់ឌុប សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខាខេត្ត-រាជធានី

0

ភ្នំពេញ ៖ សាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខារាជធានី-ខេត្ត សូមផ្តល់បញ្ចុះតម្លៃសិក្សាពិសេស 25% ដល់សិស្ស-និស្សិត ដែលបានចុះឈ្មោះសិក្សានិងចូលរៀន វគ្គទី២ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

This image has an empty alt attribute; its file name is Cover-Front-Final_Outline-799x1024.jpg

កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យទាំង៨ ដែលមានជំនាញនិងឯកទេសជ្រើសរើសជាច្រើនរួមមាន៖
► ជំនាញ គ្រប់គ្រងទូទៅ
► ជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ
► ជំនាញ ធនាគារនិងហិរញ្ញវត្ថុ
► ជំនាញ/ឯកទេស ទីផ្សារ
► ជំនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
► ជំនាញ/ឯកទេស ភាសាអង់គ្លេស
► ជំនាញ/ឯកទេស នីតិសាស្រ្ត
► ជំនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្ម
► ជំនាញ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
► ជំនាញ/ឯកទេស បច្ចេកវិទ្យាព័ត៌មាន
► ជំនាញ វិស្វកម្មសំណង់ស៊ីវិល
► ជំនាញ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
► ឯកទេស សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស
► ជំនាញ/ឯកទេស ជាច្រើនទៀត

This image has an empty alt attribute; its file name is photo_2021-02-09_12-50-07-1-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-14-2-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-16-2-1024x683.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-18-2-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-20-2-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-21-2-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-26-2-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-28-2-1024x682.jpg

បញ្ជាក់ៈ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុងអនុវត្តន៍ការបណ្តុះបណ្តាល និស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង តាមបែបឌីជីថល (Digital) ដោយសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) តាមកម្មវិធីបែបចម្រុះ ១. ការសិក្សានៅក្នុងថ្នាក់ (On Campus Learning), ២. ការសិក្សាតាមអនឡាញ (Online Learning), ៣. ការសិក្សាក្នុងថ្នាក់ និងតាមអនឡាញ (Blended Learning) ផ្ទាល់ខ្លួន ដោយរក្សាបាននូវប្រសិទ្ធភាពនិងគុណភាពនៃការសិក្សាស្រាវជ្រាវ។

This image has an empty alt attribute; its file name is photo_2021-02-09_12-50-30.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-31-1024x810.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-33-1024x819.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-35-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-43-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-45-1024x682.jpg

ការចុះឈ្មោះចូលរៀនឆ្នាំទី១ និស្សិតត្រូវមាន៖
» បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់។
» វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់ ឬ ធ្លាក់បាក់ឌុប) ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល
» លិខិតបញ្ជាក់ធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រផ្សេងៗ ដែលមានតម្លៃស្មើ
» រូបថត 4×6 2 សន្លឹក
ឥណទានសិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ

ការសិក្សា ពិតជាមានសារៈសំខាន់សំរាប់មនុស្សគ្រប់វ័យ ជាពិសេសប្អូនៗ ដែលទើបតែប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ហើយមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា តែខ្វះខាតថវិការ ដូច្នេះហើយសាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយធនាគារ ដែលជាដៃគូររបស់សាកលវិទ្យាល័យបៀលប្រាយ ក្នុងកាផ្តល់កម្ចីសិក្សា (Students Loan) ចាប់តាំងពីឆ្នាំទី១ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ …

This image has an empty alt attribute; its file name is Student_Loan-2020-2021-871x1024.jpg

អាហារូបករណ៍សិក្សានៅ បៀលប្រាយ
សិស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកទឹកចិត្តផ្តល់ជូនអាហារូបករណ៍សិក្សាសម្រាប់ឆ្នាំទីមួយដូចខាងក្រោម៖
» ទទួលបានអាហារូបករណ៍ 25% ពីថ្ងៃនេះនិងរហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021
» ទទួលបានអាហារូបករណ៍ 20% ពីថ្ងៃនេះនិងរហូតដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2021
» ទទួលបានអាហារូបករណ៍ 15% ពីថ្ងៃនេះនិងរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021
» ទទួលបានអាហារូបករណ៍ 10% ពីថ្ងៃនេះនិងរហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2021

This image has an empty alt attribute; its file name is photo_2021-02-09_12-50-37-1-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-39-1-1024x821.jpg
This image has an empty alt attribute; its file name is photo_2021-02-09_12-50-41-2-1024x682.jpg

កាលបរិច្ឆេទចុះឈ្មោះសិក្សានិងចូលរៀន
👉វគ្គទី២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
👉វគ្គទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
👉វគ្គទី៤ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
👉វគ្គទី៥ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
⛳️ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារភ្នំពេញសិនធើរ មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន
👉 Telegram: https://t.me/BBU2021
👉 Messenger: m.me/bbu.edu.kh
👍 YouTube: https://youtu.be/SIb55dQGt44