Home Blog Page 161

ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីចិន ខាងមុខនេះ ហាងនំប៉័ងបាយ័ន បើកទទួលកុម្ម៉ង់ នំពងទា រសជាតិពងមាន់ ចាប់ពីឥឡូវនេះ តទៅហើយ!

0

នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទា រសជាតិពងមាន់ និងនំសម្រាប់សែន អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ជាមួយនំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស ។

បើតាមប្រពៃណីចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃសែនផ្តាច់ឆ្នាំចិន ដែលគេយកចំណីអាហារ នំនែក មកសែនជាដើម ។ តួរយ៉ាង នឹកឃើញដល់ថ្ងៃសែន ត្រូវនឹកដល់ នំពងទាររស់ជាតិពងមាន់ របស់ហាងនំប៉័ងបាយ័ន ដែលត្រូវបានធ្វើឡើយ ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព និងអនាម័យ ។ ប្រញ៉ាប់ឡើង ចំនួនមានកំណត់! ។​ មិនត្រឹមតែប៉ុណ្ណោះ មានលក់នំសម្រាប់សែនដូចជា នំពាកណ្តាលពងទា១ និងពងទា២ ស្នូល ( ធូរ៉េន/ត្រាវ/សណ្តែក ) នំពាតូច ស្នូល ( ធូរ៉េន/ត្រាវ/សណ្តែក ) នំពាស្រួយ នំពាបំពង នំទឹកចេក នំមីងធឹង ផងដែរ ។

តើឆ្នាំនេះលោកអ្នកចង់សែននំពងទា ទំហំប៉ុណ្ណាដែរ? ហាងនំប៉័ងបាយ័ន មាននំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស។ កុំបង្អង់យូរអី លោកអ្នកអាចចាប់ផ្តើម ធ្វើការកុម្ម៉ង់ទុកមុន នៅតាមបណ្តាហាងនំបុ័ងបាយ័ន ទាំងអស់សាខា ដែលនៅជិតលោកអ្នកបំផុត និងតាមទូរស័ព្ទ Hotline 010 555 322 និង 011 87 57 97 លោកអ្នកក៏អាចរកទិញ នៅផ្សារម៉ាក្រូសែនសុខ បានផងដែរ ។

ឬលោកអ្នកអាចមកកាន់ ហាងនំប៉័ងបាយ័នផ្ទាល់ ដែលមាន៖ ១.ហាងនំប៉័ងបាយ័នផ្សារធំថ្មី វិថីកម្ពុជាក្រោម 010 555 322, ២.ហាងនំប៉័ងបាយ័នពេទ្យចិន មហាវិថីព្រះមុនីវង្ស 010 555 323, ៣. ហាងនំប៉័ងបាយ័នឃ្លាំងរំសែវ មហាវិថីម៉ៅសេទុង 069 968 666, ៤. ហាងនំប៉័ងបាយ័នពោធិ៍ចិនតុង មហាវិថីសហព័ន្ធរុស្ស៊ី 010 555 325, ៥. ហាងនំប៉័ងបាយ័នជ្រោយចង្វារ ផ្លូវជាតិលេខ៦អា 010 555 326, ៦. ហាងនំប៉័ងបាយ័នស្តាតចាស់ វិថីឧកញ៉ាឃ្លាំងមឿង 010 555 327, ៧. ហាងនំប៉័ងបាយ័នអូបែកក្អម វិថីយុទ្ធពលខេមរភូមិន្ទ 010 555 328, ៨. ហាងនំប៉័ងបាយ័នច្បារអំពៅ ផ្លូវជាតិលេខ១ 010 555 329, ៩. ហាងនំប៉័ងបាយ័នព្រែកព្នៅ ផ្លូវជាតិលេខ៥ 010 555 331, ១០. ហាងនំប៉័ងបាយ័នឬស្សីកែវ ផ្លូវជាតិលេខ៥ 010 555 332, ១១. ហាងនំប៉័ងបាយ័នស្ទឹងមានជ័យ វិថីព្រះមុនីរ៉េត 069 693 666, ១២. ហាងនំប៉័ងបាយ័នទួលទំពូង ផ្លូវលេខ(432) 010 555 094, ១៣. ហាងនំប៉័ងបាយ័នព្រែកតាមាក់ ផ្លូវជាតិលេខ៦អា 010 525 500 និង១៤. ហាងនំប៉័ងបាយ័នផ្លូវហាណូយ ផ្លូវហាណូយ 010 555 487 រឺតាមរយៈដៃគូសហការដឹកជញ្ជូនដូចជា Foodpanda និង Nham24៕

អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា៖ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល តែងគិតគូរ ដល់ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកប របរតូចតាច

0

ភ្នំពេញ៖ បើទោះបីកម្ពុជា ទទួលរងឥទ្ធិពល សេដ្ឋកិច្ចមានការថយចុះ ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ១៩ ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួន ប្រឈមនិងការបិទទ្វារ ដូចជាករណីក្រុមហ៊ុន ទេសចរណ៍ជាដើម ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរដល់ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកបមុខរបរ តូចតាចទាំងអស់ នេះជាការលើកឡើង របស់លោក សុខ ខេង អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា (CPMEC ) ។

តាមរយៈបណ្តាញសាអេឡិចត្រូនិក តេឡេក្រាម កាលពីពេលថ្មីៗនេះ លោក សុខ ខេង បានឲ្យដឹងថា “ក្នុងនាមខ្ញុំ ជាអគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា (CPMEC) ខ្ញុំមើលឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងគិតគូរដល់សុខទុក្ខ ពាណិជ្ជករ អាជីវករ និងដែលអ្នកប្រកបមុខរបរ តូចតាចទាំងអស់” ។

អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា បានបន្ថែមទៀតថា ក្រៅពីគិតគូរដល់សុខទុក្ខ នៅមានមានបំណង ចង់បង្កើនចំណេះជំនាញ សុខភាព ជូនអាជីវករ ទាំងអស់នោះផងដែរ ។

ក្នុងនោះ លោកថែមទាំងលើកឡើងថា អ្នកដែលប្រកបមុខរបរ តូចតាចទាំងនោះ មានទាំងអ្នកកាត់សក់ ចុងភៅ អ្នកបើកបរ កម្មករ កម្មករសំណង់ អ្នកជំនាញ អចលនវត្ថុ អ្នកចំរៀង អ្នកគូរគំនូរ អ្នកសារព័ត៌មាន មគ្គុទេសចរណ៍ ជាដើម ។

គួរអោយដឹងថា សភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា មានគោលដៅ និងការងាររួមគ្នា ក្នុងការជួយ ដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចៗ ឬប្រកបអាជីវកម្មក្រៅប្រព័ន្ធ ធ្វើយ៉ាងណា ឲ្យមានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីបង្កើនជីវភាព ដល់កម្មករ ពលករ អាជីវករ អ្នកប្រកបមុខរបរ តូចៗ និង ប្រជាជនទាំងអស់ ក្នុងការបង្កើនចំណេះ ពង្រឹងជំនាញ ពង្រីកចំណូល៕

TNAOT APP is hiring: Not only a job, but a platform to improve yourself!

0

I.About Company:

Koh Thmey Technology Co., Ltd. based in Cambodia, has been continuously exploring the development and operation of Internet products that meet the needs of local users. Since 2010, it has successfully established Cambodian Chinese community, new network, TNAOT, etc. In the present, Koh Thmey Technology has carried out research and development in various Internet fields such as news, live style services, entertainment, real estate transactions and plans to explore to develop various Cambodian government departments in the future to bring convenient Internet products for government public services and people daily lives.
Our main product is TNAOT, which is an information and life service mobile App specially developed for Chinese people who are living in Cambodia and Cambodian users to acquire instant information and useful contents. TNAOT provides all kinds of local news, business services, and entertainment, so our users get the right information about Cambodia development anytime and anywhere.

II. Photo Gallery

This image has an empty alt attribute; its file name is 1-3.jpg
This image has an empty alt attribute; its file name is 2-1-1024x768.jpg
This image has an empty alt attribute; its file name is 3-1024x768.jpg
This image has an empty alt attribute; its file name is 4-1-1024x768.jpg
This image has an empty alt attribute; its file name is 5-2-1024x768.jpg
This image has an empty alt attribute; its file name is 6-3-1024x683.jpg
This image has an empty alt attribute; its file name is 7-1-1024x683.jpg

III. Benefits:

  • Holidays: 21 days of Public holiday, 18 days of Annual leave, 7 days of Sick leave, 3 months paid for Maternity leave, Lactation leave.
  • Rewards: Full attendance reward, Monthly, Quarterly and Annual KPI based bonus, Best staff rewards.
  • Good working environment: Company independent office building, comfortable environment, modern decoration, including office area, dormitory area, cafeteria, exercise area and other health care facilities.
  • Other: NSSF, Annual Staff Trip, Annual Party, Best Staff awards, Big festival gifts, Company fund, afternoon tea, birthday party activities and gifts, employee insurance (Private company), medical insurance, etc.

IV. Recruitment position & Requirements:
1. General Manager (Harbor Property)
Salary Range: Negotiable
Job Requirement:

  • More than 5 years working experience, more than 2 years management experience, successful management experience is preferred.
  • Familiar with real estate business processes or Internet work processes (at least one of these 2 requirements).
  • High level of independence, as well as excellent leadership and collaboration skills.
  • Strong communication and interpersonal skills as well as flexibility/adaptability.
  • Interest in continuous improvement in processes and performance along with a high degree of attention to detail.
  • Can speak Chinese is a Plus.

2. Digital Marketing Manager
Salary Range:$2000 up
Job Requirement:

  • At least a bachelor’s degree in Marketing, Business Administration, Media & Advertising, or a related field.
  • At least more than 2 years of experience in the Media and Marketing industry, and proficient in planning project operation management, customer communication, and relationship maintenance.
  • Strong ability creative content planning, writing and process management, and implement the whole project independently (who more involved in media resources are preferred).
  • With a strong outgoing, positive, and motivated personality to overcome stress, good communication, adaptability, teamwork, organization, and coordination skills.
  • The candidate who has more experience in working as media & advertising management at SMART, Cellcard, or other similar companies is required.


3. Digital Marketing Officer (Video Specialist)
Salary Range: $400 – $700
Job Requirement:

  • Strong content planning ability, be able to follow the mainstream culture and able to complete the content independently.
  • Strong learning ability, flexible thinking and interested in the Internet app.
  • Good communication and writing skills in Chinese and Cambodian is preferred.
  • Experience in short video filming and editing is preferred.


4. Digital Marketing Intern
Salary Range: $100 – $150
Job Requirement:

  • Have a strong desire to learn.
  • Willing to accept the tasks assignment.
  • Chinese is preferred.

5. Chinese News Reporter
Salary Range: $400 – $700
Job Requirement:

  • Strong writing skills, and ability to convey information in a clear, concise and conversational manner.
  • Excellent live reporting skills and strong on-camera presentation skills.
  • Able to work a flexible schedule, including nights and weekends.
  • Ability to interact professionally and build relationships and sources.
  • Ability to shoot and edit digital video.
  • Strong research skills preferable.
  • Excellent understanding of Associated press style.

6. Senior Content / Content Creator
Salary Range: $700 – $1500
Job Requirement:

  • Experience creating strong, engaging content.
  • Priority for bachelor’s degree in Marketing / media and communication or a similar field.
  • An understanding of SEO best practices.
  • Demonstrated excellence in writing, proofreading, and editing.
  • Excellent research, organizational, and time management skills.
  • Strong listening and communication skills.
  • The capacity to work independently and collaboratively.
  • Ability to work efficiently without compromising quality or accuracy.
  • Priority for person who able to create content by 2 languages or more. For example: Eng/CH; CH/KH; Eng/KH
  • Have a strong knowledge on content and marketing experience for more than 3 years.

** For the senior content creator / supervisor is require able to oversee content strategy for different market (CH/KH/EN) manage and develop a team of content writers and implement standards for many others who play a part in content writing.

7. Branch Manager (Property)
Salary: $1200 up + Commission
Job Requirement:

  • More than 5 years working experience, more than 2 years management experience, successful management experience is preferred.
  • Strong oral and written communication skills.
  • Proven ability to lead a team to meet quotas.
  • Excellent leadership skills.
  • Experience setting sales goals.
  • Results-oriented with strong analytical skills.

V. Email & Phone number

Tel: 010 366 388 | 023 922 788
Email: hr@kohthmey.net | hr@litlife.app
Address: No. 358, Sothearos Blvd., Sangkat Tonle Bassac, Khan Chamkarmorn, Phnom Penh.

ក្រសួងពាណិជ្ជកម្ម បានរៀបចំឯកសារគតិយុត្ត មួយចំនួនទៀត ដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត”

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឲ្យដឹងថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ងួន ទ្បាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និង លោក David Pavel ប្រធានក្រុមហ៊ុន EU Land and Pepper Investment ដើម្បីកំណត់នូវបញ្ហាប្រឈម រៀបចំផែនការការងារឆ្នាំ២០២១ និងផែនការយុទ្ធសាស្រ្ត របស់សមាគមលើកកម្ពស់ម្រេចកំពត ការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សម្រាប់អាណត្តិថ្មីឆ្នាំ២០២១ ដល់២០២៣ ព្រមទាំងពិភាក្សាអំពីការកំណត់រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងការកែប្រែលក្ខន្តិកៈរបស់សមាគម ឱ្យមានសង្គតិភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីស្របតាមការវិវត្តនៃសេដ្ឋកិច្ចសង្គម សំដៅដោះស្រាយបញ្ហានានារបស់សមាគម និងស្វែងរកទីផ្សារម្រេចកំពត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ម៉ាកសម្គាល់ភូមិសាស្រ្តម្រេចកំពត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា កម្ពុជាជាប្រទេសកសិកម្មដែលមានផលិតផលសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកវិញ្ញាតកម្ម និងម៉ាកសមូហភាព ហើយបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានចុះបញ្ជី ការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៤ រួចមកហើយ រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

លោកបន្តថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅសហភាពអឺរ៉ុប វៀតណាម ថៃ និងជាពិសេសនាពេលថ្មីៗនេះ បានចុះបញ្ជីនៅប្រទេសចំនួន ៣២ តាមរយៈប្រព័ន្ធលីស្បោន។ ជាពិសេសក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដែលមានដូចជា៖ ១)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ២) ប្រកាសស្តីពីនីតិវិធីចុះបញ្ជីនិងការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៣) ប្រកាសស្តីពីការបង្កើតនិងកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេស និងតួនាទីភារកិច្ចត្រួតពិនិត្យ និងពង្រឹងទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” ៤) សេចក្តីសម្រេចស្តីពីការបន្តសុពលភាពរបស់សមាគមលើកកម្ពស់ម្រេចកំពត និង ៥) ប្រកាសស្តីពីការបង្កើតក្រុមការងាររៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ម្រេចកំពត។

លោកបញ្ជាក់ថា “ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែមទៀត ក្រសួងពាណិជ្ជកម្មនឹងចូលរួមជាមួយនឹងសមាគមលើកកម្ពស់ម្រេចកំពត ក្នុងការរៀបចំផែនការការងារឆ្នាំ២០២១ ផែនការយុទ្ធសាស្ត្រ គាំទ្រក្នុងការរៀបចំគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ប្រព័ន្ធបណ្តាញសង្គម រៀបចំក្រុមការងារទីផ្សារ និងកសាងសមត្ថភាព ជំនាញដល់សមាជិកសមាគម រួមមានផលិតករ ប្រតិបត្តិករ និងអាជីវករពាក់ព័ន្ធនឹងការវេចខ្ចប់ ការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារនិងការបន្ថែមតម្លៃ ព្រមទាំងខិតខំជំរុញឱ្យមានការចូលរួមដាក់តាំងម្រេចកំពតក្នុងព្រឹត្តិការណ៍ពិព័រណ៍នានា ការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ដែលជាឱកាសក្នុងការផ្គូរផ្គងអាជីវកម្ម និងជំនួបរវាងអ្នកទិញ និងអ្នកលក់ ព្រមទាំងស្នើសុំក្រុមហ៊ុន EU Land and Pepper Investment ជួយបញ្ជាទិញម្រេចកំពត ពីកសិករខ្នាតតូចក្នុងឆ្នាំបន្តបន្ទាប់ទៀត”។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមលើកកម្ពស់ម្រេចកំពត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក និងក្រុមហ៊ុន EU Land and Pepper Investment ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងការបញ្ជាទិញពីផលិតករខ្នាតតូច។

សូមជម្រាបជូនថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមលើកកម្ពស់ម្រេចកំពត បានជំរុញឱ្យក្រុមហ៊ុននានា ដែលរួមមាន EU Land and Pepper Investment ធ្វើការបញ្ជាទិញម្រេចកំពតរហូតដល់ ៣៥តោន ពីកសិករខ្នាតតូច ដែលបានដោះស្រាយបញ្ហាកកស្ទះទីផ្សាររបស់ប្រជាកសិករនៅឆ្នាំ២០២០ និងសម្រាប់ឆ្នាំ២០២១ បានធ្វើកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនជាមួយកសិករខ្នាតតូចចំនួន ២៧៨ គ្រួសារ៕

ក្នុងសប្ដាហ៍នេះ CDC អនុម័តគ ម្រោងវិនិយោគថ្មីចំនួន១០ មានទុនជាង៦០០លានដុល្លារ

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រចអនុម័តគម្រោងវិនិយោគថ្មីចំនួន១០ ដែលមានទុនវិនិយោគ៦០៥,៤លានដុល្លារ នៅសប្ដាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- MAYCO FURNITURE COMPANY LIMITED : គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។

២- P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។

៤- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៥៤គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៥- PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD: គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

៦- SYSG GARMENT COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

៧- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

៨-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

២- “ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕

ញាក់សាច់ទ្រើតៗ… ពីកំពូលសមត្ថភាពកាមេរ៉ា និងប្រព័ន្ធដំណើរការដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Galaxy S21 Series 5G ប្រចាំសករាជថ្មីនេះ…!!

0

(ភ្នំពេញ) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១៖ យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយពីកំពូលសមត្ថភាពអស្ចារ្យគ្មានពីររបស់ កំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី ដែលបានបង្ហាញខ្លួន និងដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាយើង!

ប៉ុន្តែឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពរបស់កាមេរ៉ា (Camera) និងប្រព័ន្ធដំណើរការដ៏អស្ចារ្យបំផុត (Super Performance) ឱ្យកាន់តែច្បាស់បន្ថែមទៀតដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ (Make for the epic in everyday) ជូនដល់អ្នកប្រើប្រាស់ និងអថិជនរបស់ សាមសុង!

* សមត្ថភាពកាមេរ៉ា (Camera Performance)

– Telephoto lens 2 គ្រាប់ (3x និង10x) ជួយឱ្យការ Zoom 100X កាន់តែមានភាពលម្អិតខ្លាំងបំផុត (very detail) និងមានលំនឹងជាមួយមុខងារ Zoom lock (សម្រាប់ Galaxy S21Ultra) …!

– ចាប់យករូបភាពបានច្បាស់យ៉ាងល្អឥតខ្ចោះទោះបីនៅទីងងឹត ឬចម្ងាយឆ្ងាយ សម្រាប់ Galaxy S21 Ultra)

– ថតវីដេអូ 4K(UHD) 60fps បានរហូត 3 Lens (Wide, Ultrawide, Telephoto) (សម្រាប់ Galaxy S21 Ultra).

– ទោះ Crop ច្រើនដងក៏រូបភាពនៅតែច្បាស់

– Telephoto Len (64 MP) អាចជួយឱ្យការ Zoom 30X (Space Zoom) (សម្រាប់ Galaxy S21+ / Galaxy S21)

– Portrait បន្ថែម Effect កាន់តែច្រើន

– Director’s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយអាចធ្វើការ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…! (មានន័យថា កាមេរ៉ាទាំងអស់គឺ Stand by ដើម្បីបំពេញមុខងាររៀងៗខ្លួនទាំងអស់)

-Focus enhancer ធ្វើឲ្យការថតរូបជិតរបស់អ្នកកាន់តែច្បាស់ និងលម្អិតបំផុត

* ប្រព័ន្ធប្រតិបត្តិការ 5! 5! 5! (Performance: 555)

– 5000 mAh: (ថាមពលថ្មបានពេញ 1 ថ្ងៃ មិនថាប្រើជាមួយ 5G)

– 5nm (Application Processor), Chipset: Exynos 2100 (ជាកំពូលបន្ទះឈីបជំនាន់ថ្មីចុងក្រោយបំផុត…ខ្លាំង)ធ្វើឲ្យល្បឿនដំណើរការរបស់ម៉ាស៊ីនលឿន រលូន និងស៊ីថ្មតិច

– 5G: ប្រើបណ្តាញ 5G ទាំងអស់!

ក្រៅពីនេះ Samsung Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន!

នៅចាំអីទៀត…!! ចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ (Make for the epic in everyday) ឥឡូវនេះភ្លាមទៅ…!

បញ្ជាក់៖ Samsung Galaxy S21 Series 5G ទាំងអស់បានដាក់លក់ជាផ្លូវការហើយនៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជាយើង! ជាវឥឡូវនេះនឹងទទួលបានការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោម៖

-ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)

-ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)

-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

-ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

-បង់រំលស់គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន (ចាប់ពីថ្ងៃទី 29 មករា ឆ្នាំ 2021 ដល់ ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021)

* កម្មវិធីប្រូម៉ូសិនដ៏មហាពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy S21 Series 5G ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនតែប៉ុណ្ណោះ!

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមបណ្តាដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

This image has an empty alt attribute; its file name is photo_2021-02-05_09-40-17-1024x699.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-31.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-35-1.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-38-819x1024.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-44.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-47-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-51.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-54-682x1024.jpg
This image has an empty alt attribute; its file name is photo_2021-02-05_09-40-57-682x1024.jpg

គម្រោងវិនិយោគថ្មី ចំនួន៤ មានទុនសរុបជាង ១៦លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគសរុបប្រមាណជាង១៦លានដុល្លារអាមេរិក។ នេះបើតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “TAPERITE PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រាញ់តាបាញ់និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

២- “XIN YUNFENG (CAMBODIA) FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៤ កន្លែង។

៣- “UNICORN FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១០កន្លែង។

៤- “LAURENCE FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៣៨កន្លែង៕

ចុះឈ្មោះ សិក្សានិងចូលរៀន សម្រាប់វគ្គទី១ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នឹងទទួលបានអាហារូបករណ៍រហូតដល់ 30% នៅសាកលវិទ្យាល័យបៀលប្រាយ

0

សាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខាខេត្ត-រាជធានី នៅតែបន្តទទួលចុះឈ្មោះសិក្សានិងចូលរៀន
👍 សម្រាប់វគ្គទី១
📢 ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ (វេនចន្ទ-សុក្រ)
📢 ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ (វេនសៅរ៍-អាទិត្យ) និងមានឱកាសទទួលអាហារូបករណ៍សិក្សារហូតដល់ 30% នៅសល់តែ ២ថ្ងៃទៀតទេ (ផុតកំណត់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១) បើចុះឈ្មោះសិក្សានិងចូលរៀនក្នុងវគ្គណាមួយក៏បាន។
👍 សម្រាប់វគ្គទី២
📢 ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ (វេនចន្ទ-សុក្រ)
📢 ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ (វេនសៅរ៍-អាទិត្យ)
🏠 សាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖

✔️ជំនាញ/គ្រប់គ្រងទូទៅ
✔️ជំនាញ/គណនេយ្យនិងហិរញ្ញវត្ថុ
✔️ជំនាញ/ធនាគារនិងហិរញ្ញវត្ថុ
✔️ជំនាញ/ឯកទេស ទីផ្សារ
✔️ជំនាញ/ធុរកិច្ចអន្តរជាតិ
✔️ជំនាញ/គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី
✔️ជំនាញ/គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
✔️ជំនាញ/ឯកទេស ភាសាអង់គ្លេស
✔️ជំនាញ/បង្រៀនភាសាអង់គ្លេសជាភាសាបរទេស
✔️ជំនាញ/ឯកទេស នីតិសាស្រ្ត
✔️ជំនាញ/ស្ថាបត្យកម្ម និងនគរូបនីយកម្ម
✔️ជំនាញ/សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
✔️ជំនាញ/ផលិតកម្មកសិកម្មនិងទីផ្សារ
✔️ជំនាញ/ឯកទេស បច្ចេកវិទ្យាព័ត៌មាន
✔️ជំនាញ/វិស្វកម្មសំណង់ស៊ីវិល
✔️ជំនាញ/វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
✔️ ឯកទេស គ្រប់គ្រងធនធានមនុស្សនិងទំនាក់ទំនងវិជ្ជាជីវៈ
✔️ ឯកទេស សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស
✔️ ឯកទេស គណនេយ្យ
✔️ ឯកទេស ហិរញ្ញវត្ថុ
✔️ ឯកទេស គ្រប់គ្រងទេសចរណ៍
✔️ ឯកទេស រដ្ឋបាលសាធារណៈ
✔️ ឯកទេស បច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល
✔️ ឯកទេស បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
✔️ ឯកទេស ស្ថាបត្យកម្ម
⛳️សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារភ្នំពេញសិនធើរ មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន

☎️ 023 987 700, 012 682 777, 015 682 777
👉 Facebook Page: bbu.edu.kh
👉 Website : https://bbu.edu.kh
👉 Messenger : m.me/bbu.edu.kh
👉 Group Facebook : fb.com/groups/bbulearning
👉 Group Telegram : https://t.me/BBU2021
👉 Channel Telegram : https://t.me/BBULearning

This image has an empty alt attribute; its file name is 2Day-DAP-News.jpg

យេ៎ស…!! កំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 Series 5G បានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជា ជាមួយកាដូជាច្រើនផងដែរ…!!

0

(ភ្នំពេញ) ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១៖ បង្អង់យូរទៀតម៉េចបាន…បើអតិថិជនយ៉ាងច្រើនសម្រុកមកសួរថាដាក់លក់ថ្ងៃណាដែរពេញហាងតែម្តងបែបនេះ! ដើម្បីតបតាមតម្រូវការជូនអតិថិជនទូទាំងប្រទេសរបស់ខ្លួន ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានប្រញាប់ប្រញាល់ធ្វើការដាក់លក់ផ្លូវការហើយនៃ កំពូលស្មាតហ្វូនប្រចាំសករាជថ្មីគឺ Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra 5G ជាមួយកាដូជាច្រើនដូចជា៖

  • ដុំឆ្នាំងសាកហ្ស៊ីន (Travel Adapter)
  • ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
  • បង់រំលស់គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន (ចាប់ពីថ្ងៃទី 29 មករា ឆ្នាំ 2021 ដល់ ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021 សម្រាប់ Galaxy S21 ស៊េរី តែប៉ុណ្ណោះ!)
  • * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy S21 ស៊េរី ឆ្នាំ 2021 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!!

សូមបញ្ជាក់ថាតាមរយៈការដាក់បង្ហាញផ្ទាល់នៃកំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra 5G និងតាមបណ្តាញទំនាក់ទំនងសង្គម ទំព័រហ្វេសប៊ុកផ្លូវការ សាមសុង បានធ្វើឱ្យកក្រើក និងអង្រួនចំណាប់អារម្មណ៍អ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបជាមួយនឹងលក្ខណៈពិសេស បច្ចេកវិទ្យាទំនើបចុងក្រោយ ការធ្វើបច្ចុប្បន្នភាពនៃ កំពូលកាមេរ៉ា កំពូលមហាកម្លាំងថ្ម កំពូលអេក្រង់ច្បាស់ ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ប្រព័ន្ធបណ្តាញលឿនជាងគេ 5G និងអ្វីដែលពិសេសបំផុតនោះគឺតម្លៃនៅប្រហាក់ប្រហែលដដែល…!

ឥឡូវនេះយើងមកមើលកំពូលលក្ខណៈពិសេសៗដ៏អស្ចារ្យទាំងអស់គ្នា៖

  • Galaxy S21 Ultra 5G
  • តម្លៃ៖ $1,429 (RAM:16 GB / ROM: 512 GB), $1,299 (RAM: 12 GB / ROM: 256 GB)
  • ទំហំអេក្រង់៖ 6.8”
  • ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display, Dynamic SUPER AMOLED 2X
  • ប្រើជាមួយប៊ិក S-pen បាន (S-pen Supported)
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 40MP
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 108MP (Wide), 10MP (Periscope Telephoto), 10 MP (Telephoto), 12 MP (Ultrawide)
  • បន្ទះប្រព័ន្ធដំណើរការ (Chipset)៖ Exynos 2100 (5nm)
  • ប្រព័ន្ធដំណើរការ (CPU)៖ Octa-core (1×2.9 GHz Cortex-X1 & 3×2.80 GHz Cortex-A78 & 4×2.2 GHz Cortex-A55)
  • ថាមពលថ្ម៖ 5,000 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)
  • ពណ៌ 2 ជម្រើស៖ ខ្មៅ (Phantom Black) និង ប្រាក់ (Phantom Silver)
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយ ក៏បាន!
  • Galaxy S21+ 5G
  • តម្លៃ៖ $1, 099 (RAM: 8GB / ROM: 256 GB),
  • ទំហំអេក្រង់៖ 6.7”
  • ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display, Dynamic SUPER AMOLED 2X
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12MP (Ultrawide)
  • បន្ទះប្រព័ន្ធដំណើរការ (Chipset)៖ Exynos 2100 (5nm)
  • ប្រព័ន្ធដំណើរការ (CPU)៖ Octa-core (1×2.9 GHz Cortex-X1 & 3×2.80 GHz Cortex-A78 & 4×2.2 GHz Cortex-A55)
  • ថាមពលថ្ម៖ 4,800 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)
  • ពណ៌ 2 ជម្រើស៖ ស្វាយ (Phantom Violet) និង ខ្មៅ (Phantom Black)
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយ ក៏បាន!
  • Galaxy S21 5G
  • តម្លៃ៖ $899 (RAM: 8GB / ROM: 256 GB),
  • ទំហំអេក្រង់៖ 6.2”
  • ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display, Dynamic SUPER AMOLED 2X
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12MP (Ultrawide)
  • បន្ទះប្រព័ន្ធដំណើរការ (Chipset)៖ Exynos 2100 (5nm)
  • ប្រព័ន្ធដំណើរការ (CPU)៖ Octa-core (1×2.9 GHz Cortex-X1 & 3×2.80 GHz Cortex-A78 & 4×2.2 GHz Cortex-A55)
  • ថាមពលថ្ម៖ 4,000 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)
  • ពណ៌ 2 ជម្រើស៖ ស្វាយ (Phantom Violet) និង ប្រផេះ (Phantom Grey)
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយ ក៏បាន!

យ៉ាងម៉េចដែរប៉ុណ្ណឹង…! នៅចាំអីទៀត…! មកទទួលយក បទពិសោធន៍ដ៏អស្ចារ្យនៃកំពូលស្មាតហ្វូនសករាជថ្មីឆ្នាំ 2021 ឥឡូវនេះភ្លាមទៅ…! សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is Lanuch-S21-x-Aeon-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-05-666x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-08-666x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-12-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-15-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-18-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-22-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-26-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-29-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-33-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-40-666x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-44-666x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-56.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-24-59.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-25-03.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-25-07.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-25-10.jpg
This image has an empty alt attribute; its file name is photo_2021-01-28_09-25-14.jpg

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធរីធែលផេ” ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធរីធែលផេ” ក្រោមអធិបតីភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំង មានការចូលរួមពីនាយក KOICA ប្រចាំនៅកម្ពុជានិងសហការី ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធរីធែលផេសរុបប្រមាណ ១០៥រូប។

តាមរយៈធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា ប្រព័ន្ធរីធែលផេត្រូវបានអភិវឌ្ឍឡើងក្រោម ជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារ KOICA ដើម្បីរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារជាតិបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ ជាផ្នែកមួយនៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ដែលនឹងរួមចំណែកលើកកម្ពស់ការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានឱ្យកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនោះ ប្រព័ន្ធរីធែលផេក៏នឹងក្លាយជា សមិទ្ធផលមួយ ដែលឆ្លុះបញ្ចាំង និងរឹតបន្តឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ៕