ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។ កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត បានធ្វើការបង្កើតនូវតំណរភ្ជាប់ថ្មី សម្រាប់ការផ្លាស់ប្តូរនូវបណ្តាញអ៉ីនធឺណិតដែលមានទំហំធំ ទៅកាន់ច្រកអន្តរជាតិដ៏មានសុវត្ថិភាព រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរខ្សែកាបអុបទិកនិងការបញ្ជូនអ៉ីនធឺណិត...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានផ្ទៃពោះ២ខែ ហើយចុកពោះជាខ្លាំង សង្ស័យរលូតកូន ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍...
ភ្នំពេញ៖ ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025...
១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល បណ្ដាលរឹងថ្គាមសន្លប់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរូបនេះមានឈ្មោះ សន ខេន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច...
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញជាផ្លូវការនូវសេវាកម្ម Wi-Fi 6 ដែលជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់មិត្តហ្វូន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បណ្តាញកាន់តែលឿន និងមានស្ថេរភាពជាងមុន ស្របតាមទម្លាប់នៃការប្រើប្រាស់សហសម័យ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់...
ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន ដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ...
ភ្នំពេញ៖ បន្ទាប់ពីបង្ហាញការគាំទ្រ យ៉ាងពេញទំហឹង នូវចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល លើបញ្ហាការប៉ះទង្គិចគ្នានៅព្រំដែនរវាងកងកម្លាំងថៃ ដែលបានឈ្លានពាន និងវាយប្រហារមកលើកងកម្លាំងកម្ពុជា ហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ពលរដ្ឋ ដែលមានបំណងចូលរួមឧបត្ថម្ភថវិកា...
បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងមហាសាមគ្គីភាព រវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។ អនុវត្តគោលនយោបាយ “ស្មើភាព សាមគ្គីភាព...