Home Blog Page 177

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយក​សត្វអណ្តើកសមុទ្រ ដែលប្រជានេសាទ ប្រគល់ជូន ព្រលែងចូល​​ សមុទ្រធម្មជាតិ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ​ ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ​ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១១៩ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT) ផងនោះ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទ សមុទ្រមួយចំនួន ដែលកន្លងមក បានចូលរួមសហការ នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់ នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារ អភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើ អាជីវកម្មផ្សេងៗជាដើម៕

តោះនៅចាំអ្វីទៀត ទៅលេងកោះអង្កាល់ នៅពេលនេះ ទាន់ sandy beach resort គេមាន Promotion

0

តើលោកអ្នក កំពុងមានគម្រោង ទៅលេងកោះអង្កាល់ដែរឬទេ? ឱកាសដ៏ល្អនេះ​ បានមកដល់ហើយ ទៅលេងកោះអង្កាល់ នាពេលនេះទាន់ចំពេល sandy beach resort គេមាន promotion !!

ក្នុង​​ឱកាសនេះ​ sandy beach resort មាន promotion សម្រាប់តម្លៃបន្ទប់ ជាមួយម៉ាស៊ីនត្រជាក់ នៅសល់ត្រឹមតែ $30 តែប៉ុណ្ណោះ!! Promotion នេះ មានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 ។ បញ្ជាក់ សម្រាប់ Promotion នេះ គឺមានសម្រាប់តែការកក់ផ្ទាល់ ជាមួយនឹងគេហទំព័រ facebook របស់ sandy beach resort តែប៉ុណ្ណោះ!

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងលេខទូរស័ព្ទ 085 241 839៕

ប្រាសាក់ ថ្លែងអំណរគុណ អតិថិជន ខណៈមានសមតុល្យប្រាក់បញ្ញើសន្សំ ២ ប៊ីលានដុល្លារ

0

ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច​ លទ្ធផលថ្មីមួយទៀត គឺសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។

នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើរ​របស់​ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96 ប៊ីលានដុល្លារ អតិថិជនឥណទាន 440,000 នាក់ និងមានបុគ្គលិកច្រើនជាង 9,000 កំពុងបម្រើការងារ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ 2020 ។

អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យ ប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជន​ចាប់តាំងពីឆ្នាំ 2011 ។ សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​បានកើនឡើង​យ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្ត​របស់អតិថិជន និងការប្ដេជ្ញាចិត្ត​របស់ប្រាសាក់​ក្នុងការផ្ដល់ជូន​សេវាបម្រើ​ដ៏ល្អជូនអតិថិជន​។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា «​ប្រាក់បញ្ញើសន្សំ​ដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​បានដើរតួនាទី​យ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថាន​ក្នុងការផ្ដល់ជាប្រាក់កម្ចី​ដល់អតិថិជន​នៅតាម​ទីជនបទនិងទីប្រជុំជន​នោះទេ​ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់​សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យ​សេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។

លោក សូនី បន្តទៀតថា «លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រ​យ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយ​ដ៏ងាយស្រួល​ក្នុងការទទួល​បានសេវាធនាគារផ្សេងៗតាមរយៈ​ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូល​ដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៊ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា។»

លោក សូនី បន្ថែមទៀតថា «តាងនាម​ឱ្យ​ថ្នាក់គ្រប់គ្រង​ប្រាសាក់ យើងខ្ញុំសូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពីដួង​ចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់​ រួមមាន និយ័តករ​ ចំពោះ​ឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ​ និងទទួលបានទំនុកចិត្តខ្ពស់​ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែម​សម្រាប់យើងខ្ញុំ​ក្នុងការបន្ត​ការ​ប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជន​ដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំ​គ្រប់ប្រភេទ ច្រើនជម្រើសនិងរយៈពេល ដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ សូមចូលទៅកាន់ https://bit.ly/3laigo6 ឬ អញ្ជើញមកសាខាប្រាសាក់ដាខា//bit.ly/3laigo6ch officesិងរយ្យបត្រណាមួយ​ដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនី ដោយទទួលបានអត្ថប្រយោជន៍​លើសពី​អត្រា​ការប្រាក់ខ្ពស់។

PRASAC Thanks Valued Depositors for USD 2 Billion of Deposit Balance

Phnom Penh, 27 November 2020: PRASAC, a licensed microfinance deposit-taking institution (MDI) from the National Bank of Cambodia and a listed MFI in Cambodia Securities Exchange (CSX), has recently achieved a new milestone of deposit outstanding balance at USD 2 billion with 800,000 deposit accounts.

This adds up to the institution’s solid performance list: total assets of USD 3.39 billion, loan portfolios of more than USD 2.96 billion with 440,000 borrowers and more than 9,000 staff nationwide, according to statistics as of October 2020.

The MDI license above gives PRASAC in offering the deposits service to public since 2011. The deposit portfolio has tremendously grown year-by-year thanks to the trust from the valued customers and the institution’s commitment to provide the best customer service experiences.

“Deposits mobilized by MDI plays a vital role not only as an important source of funds for the institution to lend to rural and urban borrowers but also as instrument for promoting savings and banking habit among the people,” said Mr. Say Sony, Executive Vice President of PRASAC. “This also contributes to the healthy and sustainable economy of the nation.”

Mr. Sony continued, “The great achievement comes from the strong support from all valued customers, the institution’s offer of the high return, excellent customer experience and easy access to banking services through the deployment of the state-of-the-art core banking system, ATM, Cash Deposit Machine, Mobile Banking, Internet Banking, POS and QR code or merchant payments, water and electricity bill payments, and interbank fund transfer within Cambodia.”

Mr. Sony added that, “On behalf of PRASAC’s management, we would like to thank all customers, and stakeholders including regulators for feedback and advice since our inception until we are becoming the biggest and trusted institution as today; it is an additional encouragement for us to continue our commitment in providing the excellent customer service and user experiences through formal banking channel.”

​To carter the needs of customers, PRASAC provides various types of deposit and savings service with many choices of term namely Savings Account, Unfixed Deposit Account, Savings Plan Account, Flexi Growth Savings Account, Term Deposit Account, Kid Growth Savings Account, and Financial Institution Business Account. Visit this link https://bit.ly/3laigo6 or any nearest PRASAC branch office for account opening with earning Beyond the High Interest Rate.

ដឹកជញ្ជូន ដោយឥតគិតថ្លៃ ឥឡូវនេះ ទៅកាន់ ខេត្តបាត់ដំបង និងខេត្តសៀមរាប ពីក្រុមហ៊ុន DrExpress ចំនួនមួយ អាទិត្យពេញ!

0

ភ្នំពេញ៖ ប្រមាណរយៈចុងក្រោយនេះ យើងឃើញថា វិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា បានកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះដែរក្រុមហ៊ុន DrExpress ដែលជាក្រុមហ៊ុនបញ្ញើរឥវ៉ាន់ ទូទាំងរាជធានីខេត្ត បានបង្កើតសេវាកម្មដឺកជញ្ជូន ឲ្យកាន់តែមានភាពងាយស្រួល មួយកម្រិតទៀត ដោយធានាបាននូវ ទំនិញដែលយកផ្ទាល់ ពីអតិថិជន ទៅកាន់អ្នកទទួល មានភាពឆាប់រហ័ស និងប្រកបដោយគុណភាព និងសុវត្ថភាព។

លើសពីនេះផងដែរ ក្រុមហ៊ុន DrExpress បានផ្តល់ជូនអតិថិជន ដែលប្រើប្រាស់ សេវាកម្ម ដឹកជញ្ជូនរបស់ DrExpress ទាំងអស់ឲ្យកាន់តែមាន ភាពពិសេសជាងនេះ ទៅទៀត គឺ ការដឹកជញ្ជូនដោយមិនគិតថ្លៃ សេវាចាប់ពីថ្ងៃទី២៩ ខែវិច្ឆិការ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន ដឹកជញ្ជូន២៥ខេត្តក្រុង DrExpress នឹង ផ្តល់សេវាកម្មដឹកជញ្ជូន ដោយឥតគិតថ្លៃចំនួន មួយសប្តាហ៏ ទៅកាន់ខេត្ត បាត់ដំបង និង ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្នុងឳកាសដ៏ពិសេសនា ពេលខាងមុខនេះ ក្រុមហ៊ុន DrExpress មិនត្រឹមតែដឹកជញ្ជូន ពីក្រុងភ្នំពេញ ទៅកាន់ខេត្តទាំងពីរនេះទេ ថែមទាំងផ្តល់សេវាកម្ម ទៅយកឥវ៉ាន់ដល់ទីកន្លែង ដោយឥតគិតថ្លៃផងដែរ។

ដើម្បីទទួលបាន នូវសេវាកម្មដ៏ពិសេសនេះ សូមចូលទៅកាន់ Facebook page “ Dr Express “ ឬអាចទាក់ទងបាន ទៅកាន់លេខទំនាក់ទំនង 3 ប្រព័ន្ធខាងក្រោមនេះ៖
-078 623 388
-090 623 388
-093 623 388

សម្រាប់បងប្អូន ដែលកំពុងស្វែងរក សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និង តម្លៃសមរម្យ ជាពិសេសបងៗ ដែលប្រកបអាជីវកម្មអនឡាញ កុំឲ្យឳកាសដ៏ពិសេសនេះ កន្លងផុតទៅណា ប្រញាប់ឡើង!!!!

ក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត សម្ពោធជាផ្លូវការ គម្រោងលំនៅដ្ឋាន ស្លឹកបៃតង ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ

0

ភ្នំពេញ៖ ក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត ឯ.ក (Purple City Real Estate Co., Ltd) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃ “គម្រោងលំនៅដ្ឋានស្លឹកបៃតង” (Green Leaf Residence) ដែលជាគម្រោងដំបូងបង្អស់ របស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព មានកម្ពស់ ២១ជាន់ ស្ថិតនៅផ្លូវ ១៩៨៤ ខណ្ឌសែនសុខ លើទីតាំងកំពុងអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅរាជធានីភ្នំពេញ និងបញ្ចប់គម្រោងសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ ។

គម្រោងលំនៅដ្ឋានស្លឹកបៃតង មានកម្ពស់ ២១ ជាន់ ក្នុងនោះជាន់ផ្ទាល់ដី គឺជាកន្លែងទទួលភ្ញៀវ ត្រូវបានរចនាឡើង ជាលក្ខណៈសណ្ឋាគារ ដើម្បីធានានូវសុវត្ថិភាព នៃការរស់នៅ ចំណែកជាន់ទី ១ និងទី ២ គឺជាចំណតរថយន្ត សម្រាប់អ្នកដែលមាន យាន្តជំនិះផ្ទាល់ខ្លួន និងជាន់ទី ៣ រហូតដល់ជាន់ទី ២០ គឺជាបន្ទប់ខុនដូ ដែលមានចំនួនសរុប ១៦២ យូនីត និងត្រូវបានបែងចែក ជាប្រភេទបន្ទប់គេងមួយ និងប្រភេទបន្ទប់គេងពីរ ហើយបន្ទប់ខុនដូនីមួយៗ មានទំហំចាប់ពី ៣២ ម៉េត្រការ៉េ ទៅដល់ ៤៣ ម៉េត្រការ៉េ និងសាកសមបំផុត សម្រាប់គូស្វាមីភរិយា ឬគ្រួសារតូចៗ។ នៅជាន់ដំបូល មានអាងហែលទឹក ស្កាយបារ និងកន្លែងហាត់ប្រាណ ដែលល្អឥតខ្ចោះ សម្រាប់អ្នកដែលស្វែងរក របៀបរស់នៅប្រកបដោយ តុល្យភាពក្នុងទីក្រុង។

លោក Yu Jinquan នាយកប្រតិបត្តិ នៃក្រុមហ៊ុន ភើភល ស៊ីធី រៀល អ៊ីស្ទេត ឯ.ក បានមានប្រសាសន៍ថា “គោលបំណង របស់ក្រុមហ៊ុនយើងខ្ញុំ គឺអភិវឌ្ឍគម្រោងអាផាតមិន ដែលផ្តោតទៅលើ អ្នកមានជីវភាពកម្រិត មធ្យមក្នុងស្រុក។ គម្រោងអចលនទ្រព្យនានា ពឹងផ្អែកទៅលើប្រាក់ចំណេញ ពីការវិនិយោគ ដែលទទួលបាន ពីតំបន់អ្នកមាន និងនិន្នាការទីផ្សារ ប៉ុន្តែ វាមានតម្លៃខ្ពស់ពេក ដែលធ្វើឲ្យលទ្ធភាពក្លាយជា បញ្ហាសំខាន់។ ក្នុងគម្រោងដំបូងរបស់ក្រុមហ៊ុន យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ធានាឲ្យបានថា អ្វីដែលយើងខ្ញុំធ្វើ នឹងផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅ ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព។”

គម្រោងនេះ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ហើយនៅក្នុងរង្វង់ចម្ងាយ ត្រឹមតែបីគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងនានាដែលជាតម្រូវការចាំបាច់ សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់លោកអ្នក។ ដោយការថ្មើរជើង លោកអ្នកអាច ទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងទំនិញនានា។ នៅទិសខាងជើង នៃគម្រោង មានផ្សារទំនើបថៃហួត ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្សារម៉ាក្រូ និងគ្លូប៊លហោស៍ខេមបូឌា។ ធ្វើដំណើរឆ្ពោះទៅទិសខាងកើត យើងនឹងទៅដល់ ខណ្ឌទួលគោក ដែលជាតំបន់ប្រជុំ ដោយសាលាអន្តរជាតិល្បីៗ ផ្សារទំនើបធីខេអាវេនញូ និងភោជនីយដ្ឋាន ជាច្រើនទៀត។ ទៅទិសខាងត្បូង មានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងគម្រោង ផ្សារទំនើបផ្សេងៗទៀត ជាច្រើនដែលកំពុង ត្រូវបានសាងសង់ និងលេចរូបរាងឡើង នាពេលអនាគតឆាប់ៗនេះ។ ទៅទិសខាងលិច មានសាកលវិទ្យាល័យនានា អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងក្លឹបកម្សាន្តជាដើម។

លោក Yu Jinquan បានមានប្រសាសន៍ បន្ថែមទៀតថា “យើងខ្ញុំបានជ្រើសរើស យកខណ្ឌសែនសុខ ដើម្បីធ្វើការអភិវឌ្ឍគម្រោង ដោយហេតុថា យើងខ្ញុំបានសំលឹងមើលឃើញ ពីសក្តានុពលនៃការអភិវឌ្ឍន៍ ក្នុងតំបន់នេះ។ ស្របពេលជាមួយ នឹងការរីកចំរើន នៃរាជធានីភ្នំពេញ និងការពង្រីកទីក្រុង ក្រៅពីខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា វាចាំបាច់ណាស់ ត្រូវមានគម្រោងដែលមាន តំលៃសមរម្យ សម្រាប់បំពេញតម្រូវការ របស់អ្នកដែលមានជីវភាព កម្រិតមធ្យម ដែលកំពុងតែកើនឡើង នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានសេចក្តីប្រាថ្នា ដោយស្មោះក្នុងការអភិវឌ្ឍន៍ គម្រោងដែលនាំមកនូវ អត្ថប្រយោជន៍ សម្រាប់អតិថិជនទាំងអស់ របស់យើងខ្ញុំ។”

មិនថាទោះបីជាលោកអ្នក កំពុងបម្រើការងារ នៅក្នុងតំបន់នេះក្តី ឬជាគូស្វាមីភរិយា ដែលកំពុងស្វែងរក គេហដ្ឋានដំបូងក្តី ឬជាគ្រួសារតូចៗ ដែលកំពុងស្វែងរក សាលារៀនសម្រាប់កូនៗក្តី គម្រោងលំនៅដ្ឋាន ស្លឹកបៃតង ដែលជាប្រភេទគម្រោង “លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព” គឺពិតជាគម្រោងដ៏ល្អមួយ សម្រាប់ធ្វើការវិនិយោគ នៅក្នុងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់បុគ្គលិកផ្នែកលក់ របស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ +៨៥៥ ១០ ៩៨០ ៩៨៧
លោកអ្នកអាចចូលមកកាន់ ហ្វេសប៊ុកតាមរយៈ @https: //www.facebook.com/GreenLeafResidenceKH

ការរីកចម្រើន របស់ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា នៅក្នុងវិស័យ អចលនទ្រព្យ!!!

0

បច្ចុប្បន្ននេះប្រទេសកម្ពុជា​ មានការរីកចម្រើនស្ទើ តែគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យអចលនទ្រព្យ មានការកើនឡើង គួរអោយកត់សំគាល់ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលទ្រព្យ ជាច្រើនបានបង្កើតឡើង ដើម្បីបំពេញតម្រូវការ និងវិនិយោគ ទៅលើវិស័យមួយនេះ ដែលទាមទារ អោយក្រុមហ៊ុនទាំងអស់នោះ មានការខិតខំប្រឹងប្រែង និងប្រកួតប្រជែងគ្នា ដើម្បីទទួលបានជោគជ័យ។

បើយើងងាកមកមើលក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ដែលបង្កើតឡើង នៅក្នុងឆ្នាំ ២០១៩ ដែលមានលោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ជានាយកប្រតិបត្តិ គឺជាក្រុមហ៊ុន អលនៈទ្រព្យពាណិជ្ជកម្មមួយ ដែលបម្រើសេវាកម្ម និងវិនិយោគ លើវិស័យអចលនៈទ្រព្យ។ ដោយសារតែមានការទុកចិត្ត ពីសំណាក់អថិជន និងម្ចាស់អចលនៈទ្រព្យទាំងអស់ បានធ្វើអោយក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័ល ក្នុងរយៈពេលដ៏ខ្លីបំផុត។

គិតមកដល់ឆ្នាំចុង ២០២០នេះក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា បានលក់ចេញ ផ្ទះ និងដីធំៗជាច្រើន ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លក់ ផ្ទះ និងដី ដែលស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល តម្លៃទាបជាងទីផ្សារ ដោយក្រុមហ៊ុន មានការវាយតម្លៃត្រឹមត្រូវ និងសិក្សាយ៉ាងលំអិត ដល់ទីតាំង ផ្ទះ និងដីជាក់ស្តែងមុន នឹងយកមកដាក់លក់ នៅក្នុងក្រុមហ៊ុន ដែលធ្វើអោយ អតិថិជនទាំងអស់ កាន់តែមាន ទំនុកចិត្តយ៉ាងខ្លាំង មកកាន់ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា។

ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានចក្ខុវិស័យ បេសកម្ម ការប្តេជ្ញាចិត្ត យ៉ាងច្បាស់លាស់ មានថ្នាក់ដឹកនាំ និងបុគ្គលិក ប្រកបដោយ សមត្ថភាព វិជ្ជាជីវៈ ដែលជម្រុញដល់ការលក់ និងការផ្តល់ជូនសេវាកម្ម ដល់អតិថិជន បានយ៉ាងឆាប់រហ័ស។ កត្តាទាំងអស់នេះ ហើយដែលធ្វើអោយក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានការរីកចម្រើន និងអាចប្រកួតប្រជែង ក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ។

សូមរំលឹកថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែល ទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

ក្រុមមហាគ្រួសារ រថយន្ត OFF ROAD កម្ពុជា បានផ្តល់ស្នាមញញឹម ជូនប្រជាពលរដ្ឋខ្វះខាត និង សិស្សានុសិស្ស នៅខេត្តមណ្ឌលគិរី

0

ក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជា ប្រមាណជា៥០គ្រឿង បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សំលៀកបំពាក់ និងថវិកាទៅចែកជូន ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋខ្វះខាត ចំនួន២០០គ្រួសារ ស្ថិតនៅក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ ដឹកនាំដោយ លោក ទៀ សុខា និងលោកឧកញ៉ា ទៀ វិចិត្រ ។

កម្មវិធី OFF ROAD សប្បុរសធម៍ទៅកាន់ ខេត្តមណ្ឌលគិរី លើកនេះ សមាជិកក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជាទាំងអស់ បានចំណាយពេលវេលា​ រយៈពេល២ថ្ងៃ ដោយធ្វើដំណើរ ប្រមាណជាជាង ៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងស្ថានភាពផ្លូវលំបាក ពោរពេញដោយឧបសគ្គ ឆ្លងកាត់ព្រៃ ជ្រោះ ស្ទឹង ច្រលងដងអូរ ប្រមាណជាជាង១០គីឡូម៉ែត្រទៀត ពីទីរួមខេត្ត ទើបអាចឆ្លងទៅដល់ ភូមិដាច់ស្រយ៉ាល របស់ប្អូនជនជាតិដើមភាគតិច ។

អ្នករៀបចំកម្មវិធី OFF ROAD សប្បុរសធម៌ លោក ញឹម សុវណ្ណារ៉ូ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើម របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដឹកនាំដោយ លោក ទៀ សុខា និង លោក ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ​ ទៅចែកជូនដល់សិស្សានុសិស្ស និងគ្រួសារបងប្អូន ជនជាតិដើមភាគតិច ដែលកំពុងខ្វះខាតនៅភូមិ ឃុំខាងលើ និងបានផ្តល់ស្នាមញញឹម ព្រមជាមួយភាពសប្បាយរីករាយ ដោយបានគៀងគរ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាថវិកា ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភាគ អាវរងារ និងថវិកាមួយចំនួន យកទៅចែកជូនដល់ពួកគាត់ ។

ដោយឡែក លោក វង្ស គឹមហួត ប្រធានក្រុម VKH CROSS COUNTRY នៃក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្ហាញអារម្មណ៍ រីករាយជាមួយ និងកម្មវិធី OFF ROADសប្បុរសធម៌ ដោយលោកប្តេជ្ញា បន្តគាំទ្រ ចូលរួមជាមួយមូលនិធិ ដើម្បីជួយដល់គ្រួសារ និងសិស្សានុសិស្សខ្វះខាត នៅតំបន់ដាច់ស្រយ៉ាល់ជាបន្តទៀត ។

លោក កុច ប្រាណ ប្រជាពលរដ្ឋ នៅក្នុងភូមិ ឡៅរមៀត បានលើកឡើងថា ភូមិរបស់លោកបានកកើត នៅឆ្នាំ១៩៨៧ ប្រជាពលរដ្ឋនៅទីនេះ ជាជនជាតិដើមភាគតិច គឺផ្នងការយល់ដឹងមានកម្រិត ហើយ ជីវភាពវិញគឺលំបាក ពុំសូវមានទំនាក់ទំនង ជាមួយមជ្ឈដ្ឋានខាងក្រៅ នោះទេ ដោយសាតែ សណ្ឋានភាពផ្លូវលំបាក ។ លោក ក្នុងនាមតំណាងប្រជាពលរដ្ឋ សូមថ្លែងអំរគុណ យ៉ាងខ្លាំង ចំពោះសប្បុរសជន ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលនាំយកអំណោយ មកដល់ទីភូមិដាច់ស្រយ៉ាលនេះ ។ លោកចាត់ទុកអំណោយនេះ ជាការជួយរំលែក ការលំបាកមួយគ្រា របស់បងប្អូនជាតិជាតិដើម ភាគតិចដែលរស់នៅ ដាច់ស្រយ៉ាល់ពីទីប្រជុំជន ។

លោក ទៀ សុខា មានប្រសាសន៍ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតឡើង​ ប្រមាណជា៧ឆ្នាំមកហើយ និងបានចូលរួម ជួយផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍ និងតំបន់ធនធានធម្មជាតិ នៅកន្លែងដាច់ស្រយ៉ាលជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា តំបន់ខ្នងផ្សារ តំបន់អារ៉ែង ឆាយរាបជាដើម ជាពិសេសមហាគ្រួសាររថយន្ត Off Road តែងតែ គៀងគរថវិកា មូលនិធិសប្បុរសធម៌ ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ និងអារងារ ទៅចែកជូនដល់បងប្អូនៗ និងក្មួយៗ នៅតំបន់ដាច់ ស្រយ៉ាលទាំងនោះ ក្នុងន័យរួមចំណែក សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ ដើម្បីតបស្នង ដល់គុណនូបការៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា ដែលជាបុគ្គលឆ្នើម ជួយឲ្យប្រទេស រស់ក្នុងសន្តិភាព ។ ជាមួយគ្នានោះ លោក ក្នុងនាមថ្នាក់ដឹកនាំ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានផ្តាំផ្ញើរក្រើនរំលឹក ដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំបង្កបង្កើន ផលដំណាំស្រូវ ដើម្បីជួយទ្រទ្រង់ជីវភាព ។

គួររំលឹកថា ក្រុមរថយន្តកីឡារថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំង ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០២០ និងមានសមាជិក គ្រួសាររថយន្ត OFF ROA កម្ពុជា គិតមកដល់ពេលនេះ ជាង២០០គ្រឿងហើយ គោលបំណងសំខាន់ របស់ក្រុមគ្រួសារមហា Off Road ដើម្បីផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ជាចំណែកមួយ ជួយដល់សង្គម ជាពិសេសនោះ ជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុល បន្ថែមទៀត នៅកម្ពុជាផងដែរ ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ដឹកសង្គ្រោះ លោកគ្រូម្នាក់ ដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានបញ្ជូនអូប័រល្បឿនលឿន ១គ្រឿង ដឹកយកលោកគ្រូបង្រឿនម្នាក់ ដែលបានដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះភ្លាមៗ ។

លោកគ្រូបង្រៀន ដែលត្រូវបានដឹកយក មកសង្គ្រោះភ្លាមៗ តាមរយៈអូប័រល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ មានឈ្មោះ ងែត រ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺលើសឈាម បានដួលប្រកាច់ ត្រូវការសង្គ្រោះបន្ទាន់ ភ្លាមៗក្រោយទទួលដំណឹងនេះ លោកឧកញ៉ា បានចាត់អោយក្រុមការងារ បញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ទៅទទួលយកគ្រូបង្រៀន រូបនោះ ដឹកយកមកមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។

គួររំលឹកថា បច្ចុប្បន្ន គ្រូបង្រៀនរូបនោះ បានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាពហើយ៕

This image has an empty alt attribute; its file name is photo_2020-11-26_09-46-04-1024x565.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-07-1-1024x574.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-09-1024x578.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-12-1024x578.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-14-1024x567.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-16-1024x571.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-18-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-20-1024x768.jpg

សូមណែនាំម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 កម្ចាត់មេរោគ…បាក់តេរីតូចៗ ដែលមើលមិនឃើញបាន 99.99% និងផ្តល់ខ្យល់បរិសុទ្ធល្អបំផុត…!!

0

(ភ្នំពេញ) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ដូចដែលលោកអ្នកបានដឹងហើយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោកដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង…!

This image has an empty alt attribute; its file name is photo_2020-11-26_08-43-58.jpg

ជាក់ស្តែងនៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជា ធ្វើឱ្យគុណភាពជីវិតរបស់អតិថិជនព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ…ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់…ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ មេរោគ…ធូលី…បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99% និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព!

This image has an empty alt attribute; its file name is photo_2020-11-26_08-44-20.jpg

ខាងក្រោមនេះគឺជាលក្ខណៈពិសេស និងជាមូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដើម្បីទទួលបានខ្យល់បរិសុទ្ធល្អសម្រាប់ខ្លួនឯងផង…សម្រាប់គ្រួសារផង…និងសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ៖

* Smart Detection & Display

គឺជាប្រព័ន្ធបច្ចេកវិទ្យាដែលនឹងប្រាប់អំពីលក្ខណៈ នៃខ្យល់ដែលបង្ហាញតាមរយៈពណ៌ទាំង 4 ទៅតាមកម្រិតនីមួយៗ។

* Multi-Layer Purification

ភ្ជាប់មកនូវបន្ទះ 3 ស្រទាប់ដែលអាចសម្អាត ខ្យល់បានដល់ទៅ 3 ដំណាក់កាលដូចជា៖

– ដំណាក់កាលទី 1 (Pre-Filter)៖ ជាតម្រងដែលចាប់យកនូវធូលីដី…មេរោគ…រោមសត្វ នៅក្នុងខ្យល់ដែលមាននៅក្នុងបន្ទប់គេង ការិយាល័យ ឬបន្ទប់ទទួលភ្ញៀវរបស់លោកអ្នក!

– ដំណាក់កាលទី 2 (Deodorization Filter) ៖ ជាតម្រង Activated Carbon ដែលមានសមត្ថភាពចាប់យកនូវក្លិនមិនល្អ…សារធាតុពុល និងសារធាតុគីមីដែលមានផ្ទុកក្នុងខ្យល់បានយ៉ាងល្អបំផុត!

– ដំណាក់កាលទី 3 (PM Filter) ៖ ជាតម្រងដែលមានសមត្ថភាពកម្ចាត់បាក់តេរី និងធូលីល្អិតៗរហូតដល់ទៅ PM10 និង PM2.5

* Sleep Mode

 រក្សាសំឡេងស្ងាត់ល្អដែលជួយសម្រួលដល់ការគេងរបស់អ្នក និងកូនតូចៗឱ្យគេងលក់ស្កប់ស្កល់!

អ្វីដែលពិសេស និងចាប់អារម្មណ៍នោះគឺ Samsung Air Purifier AX3300 ត្រូវបានរចនាឡើងដោយមានដៃយួរដែលអាចឱ្យលោកអ្នកលើកផ្លាស់ទីតាមតម្រូវការគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលបំផុត!

បើស្រឡាញ់សុខភាពខ្លួនឯង…គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក សូមកុំមើលរំលង Samsung Air Purifier AX3300 ឱ្យសោះ។ បំណងល្អ…ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ពី សាមសុង…!!

This image has an empty alt attribute; its file name is photo_2020-11-26_08-44-24.jpg

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផល ដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

ឱកាសការងារល្អពី ប្រ៊ូហោសន៍

0

ឱកាសការងារល្អៗតែងតែមានជានិច្ច ជាមួយប្រ៊ូហោសន៍! BrewHouse ត្រូវការជ្រើសរើសុគ្គលិក ផ្នែកឆុងកាហ្វេ (Barista) ផ្នែកសេវាកម្ម (Srvice) ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចផ្ញើរ CV មកកាន់ប្រអប់សារ ឬ ទំនាក់ទំនឹងតាមលេខទូរស័ព្ទលេខ 099 885 887/Fcaebook Pheapbol’sBrewHouse ឬទំនាក់ទំនងមកអាស័យដ្ធានផ្ទាល់ #52, Samdach Sothearos Blvd (3), Sangkat chaktumok, khamn Daun penh ,phnom penh Cambodia .

ឥឡូវនេះអស់បារម្ភ ព្រោះថា BrewHouse coffee យើងមាននៅសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️ នង មុខម្ហូបឆ្ងាញ់ៗ 🍝ចងចង់បានអីទៀត😆🥰 អាចកម្ម៉ង់បានតាមរយៈលេខទូរស័ព្ទ: 087 333 489

សូមរំលឹកថាប្រ៊ូហោសន៍ សាខាព្រះបរមរាជវាំង និងប្រ៊ូហោសន៍ សាខាផ្សារដើមថ្កូវ បានបើកដំណើរការលក់ជាធម្មតា។ ដូច្នេះហើយប្រសិនបើបងៗ នៅផ្ទះអផ្សុក😴 បងៗអាចមកប្រ៊ូហោសន៍ ញ៉ាំកាហ្វេ និងអាហារឆ្ងាញ់ៗបាន😋។ មួយវិញទៀតបងៗក៏អាចធ្វើការកម្ម៉ង់យកមកញ៉ាំនៅផ្ទះក៏បាន។
លេខទូរស័ព្ទដឹកជូនដល់ទីកន្លែង ☎️ 087 333 489

អ្វីដែលពិសេសនោះប្រ៊ូហោសន៍ ក៏មានផ្ដល់បន្ទប់ប្រជុំ ម៉ាស៊ីន ព្រីន ស្គេន កូពី និង ឧបករណ៍បញ្ចាំងស្លាយ មិនគិតថ្លៃ។
បងប្អូន អតិថិជន អាចកក់បន្ទប់បាន តាមរយៈលេខ ទូរស័ព្ទ :
️ 👉087 333 489 ( សាខាព្រះបរមរាជវាំង )
👉087 333 488 ( សាខាផ្សារដេមថ្កូវ )
👉087 333 487 ( សាខាអូឡាំពិក )

This image has an empty alt attribute; its file name is IMG_4257-1024x768.jpg
This image has an empty alt attribute; its file name is IMG_1171-768x1024.jpg
This image has an empty alt attribute; its file name is IMG_1159-1024x768.jpg
This image has an empty alt attribute; its file name is IMG_1158-1024x768.jpg
This image has an empty alt attribute; its file name is IMG_1163-1024x768.jpg
This image has an empty alt attribute; its file name is IMG_1168-1024x768.jpg
This image has an empty alt attribute; its file name is IMG_1169-1024x768.jpg