Home Blog Page 176

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនចំនួន៥ តាមសំណើសុំវិនិយោគ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖
១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។
៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង៕

អតិថិជនគ្រាន់តែជាវកែវទាន់សម័យបែបខ្ចូតៗ ពី ប្រ៊ូហោសន៍ នឹងទទួលបានការបញ្ចុះតម្លៃ១៥%

0

ប្រ៊ូហោសន៍ នឹង ប៉ាប៉ាប្រ៊ូ សូមណែនាំកែវដ៏ស្រស់ស្អាតទាន់សម័យបែបខ្ចូតៗដែលមានពណ៌ចំនួន៣ ដែលជាប្រភេទកែវខ្ចប់ជាមួយនឹង ភេសជ្ជៈប្រភេទក្ដៅគ្រប់ប្រភេទ ដល់អតិថិជនថា លោកអ្នកគ្រាន់តែចំណាយទិញកែវមួយទុកប្រើប្រាស់ ក្នុងតម្លៃត្រឹមតែ១២$ តែប៉ុណ្ណោះ ហើយរាល់អតិថិជនដែលបានទិញនឹងទទួលបានការបញ្ចុះតម្លៃ១៥% ភ្លាម ៗដោយគ្រាន់តែខ្ចប់ជាមួយនឹង ភេសជ្ជៈប្រភេទក្ដៅគ្រប់ប្រភេទជាមួយនឹងកែវទាន់សម័យរបស់ ប្រ៊ូហោសន៍ នឹង ប៉ាប៉ាប្រ៊ូ។

This image has an empty alt attribute; its file name is IMG_4406-683x1024.jpg
This image has an empty alt attribute; its file name is IMG_4409-1024x682.jpg

អតិថិជនអាចរកទិញបាននៅប្រ៊ូហោសន៍គ្រប់សាខា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ តាមរយៈទំនាក់ទំនឹងតាមលេខទូរស័ព្ទលេខ 099 885 887/Fcaebook Pheapbol’sBrewHouse ឬទំនាក់ទំនងមកអាស័យដ្ធានផ្ទាល់ #52, Samdach Sothearos Blvd (3), Sangkat chaktumok, khamn Daun penh ,phnom penh Cambodia .

ចង់ដឹងកាន់តែច្បាស់អំពីការរចនាម៉ូដកែវដ៏ស្រស់ស្អាតទាន់សម័យបែបខ្ចូតៗនេះសូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា!
https://www.facebook.com/BrewHouse.Official/videos/196754868672958

សូមជម្រាបផងដែរថា ឥឡូវនេះអស់បារម្ភហើយ ព្រោះថា BrewHouse coffee យើងមាននៅសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️ នង មុខម្ហូបឆ្ងាញ់ៗ 🍝ចងចង់បានអីទៀត😆🥰 អាចកម្ម៉ង់បានតាមរយៈលេខទូរស័ព្ទ: 087 333 489

This image has an empty alt attribute; its file name is IMG_4410-1024x682.jpg

ប្រ៊ូហោសន៍ សាខាព្រះបរមរាជវាំង និងប្រ៊ូហោសន៍ សាខាផ្សារដើមថ្កូវ បានបើកដំណើរការលក់ជាធម្មតា។ ដូច្នេះហើយប្រសិនបើបងៗ នៅផ្ទះអផ្សុក😴 បងៗអាចមកប្រ៊ូហោសន៍ ញ៉ាំកាហ្វេ និងអាហារឆ្ងាញ់ៗបាន😋។ មួយវិញទៀតបងៗក៏អាចធ្វើការកម្ម៉ង់យកមកញ៉ាំនៅផ្ទះក៏បាន។
លេខទូរស័ព្ទដឹកជូនដល់ទីកន្លែង ☎️ 087 333 489

អ្វីដែលពិសេសនោះប្រ៊ូហោសន៍ ក៏មានផ្ដល់បន្ទប់ប្រជុំ ម៉ាស៊ីន ព្រីន ស្គេន កូពី និង ឧបករណ៍បញ្ចាំងស្លាយ មិនគិតថ្លៃ។
បងប្អូន អតិថិជន អាចកក់បន្ទប់បាន តាមរយៈលេខ ទូរស័ព្ទ :
️ 👉087 333 489 ( សាខាព្រះបរមរាជវាំង )
👉087 333 488 ( សាខាផ្សារដេមថ្កូវ )
👉087 333 487 ( សាខាអូឡាំពិក )

This image has an empty alt attribute; its file name is photo_2020-12-04_11-12-18-907x1024.jpg
This image has an empty alt attribute; its file name is IMG_4413-683x1024.jpg
This image has an empty alt attribute; its file name is IMG_4411-768x1024.jpg
This image has an empty alt attribute; its file name is IMG_4414-768x1024.jpg
This image has an empty alt attribute; its file name is IMG_4404-683x1024.jpg
This image has an empty alt attribute; its file name is IMG_4412-683x1024.jpg
This image has an empty alt attribute; its file name is IMG_4407.jpg

ទិញថែមៗ…ថែមដូចព្យុះ…!! ប្រញាប់ឡើង… មកទទួលយកកំពូលមហាប្រូម៉ូសិនចុងឆ្នាំ ដ៏អស្ចារ្យបំផុតរាល់ការទិញស្មាតហ្វូន ស៊េរី A ពី សាមសុង!! កាន់តែរំភើបរីករាយ និងកាន់តែអស្ចារ្យពីក្រុមហ៊ុន សាមសុង សម្រាប់ចុងឆ្នាំ 2020 នេះ!!

0

(ភ្នំពេញ) ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០៖ រាល់ការទិញស្មាតហ្វូនស៊េរី Galaxy A71, Galaxy A51,Galaxy A31, Galaxy A21s, Galaxy A11, និង Galaxy A01 Core ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកម្មវិធីប្រូម៉ូសិនចុងឆ្នាំជាមួយនឹងការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានដូចជា៖

  • ទិញ Galaxy A71 + ថែមជូនដងថតទប់លំនឹង Smooth X ដ៏កាលីប…ទំនើបទាន់សម័យ 1 គ្រឿង + Power Bank ហ្ស៊ីនដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុន សាមសុង 1 គ្រឿងភ្លាមៗ!
  • ទិញ Galaxy A51 + ថែមជូនកាតចាក់សាំង តូតាល់ (TOTAL) តម្លៃ $40 ហ្វ្រីៗភ្លាមៗតែម្តង…!!
  • ទិញ Galaxy A31, Galaxy A21s, Galaxy A11, Galaxy A01 Core + ថែមជូនបាសប្ល៊ូធូស Borofone មួយគ្រឿងភ្លាមៗតែម្តង!
This image has an empty alt attribute; its file name is photo_2020-12-04_10-38-41-1024x1024.jpg

អ្វីដែលពិសេសបំផុតនោះគឺគ្រប់ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនជាមួយនឹងប្រូម៉ូសិននេះគឺសុទ្ធតែជាស្មាតហ្វូនដែលលក់ដាច់បំផុត…មានគុណភាពខ្ពស់បំផុត និងមានការគាំទ្រច្រើនលើសលប់ប្រចាំឆ្នាំ 2020 នេះ!
ដូច្នេះកុំបង្អង់យូរទៀតអី…ព្រោះឱកាសនៃកម្មវិធីថែមជូនដ៏អស្ចារ្យនេះមានសុពលភាពតែក្នុងខែនេះប៉ុណ្ណោះ! អ៊ីចឹងបើចង់ជូនកាដូឱ្យខ្លួនឯង…សម្រាប់ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ក្នុងឆ្នាំថ្មីនោះ… ប្រញាប់ទិញឥឡូវនេះភ្លាមទៅ!!!

This image has an empty alt attribute; its file name is photo_2020-12-04_10-38-46-1-1024x1024.jpg

សូមបញ្ជាក់ថាកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងពិសេសនេះគឺសម្រាប់តែការជាវ Galaxy A71, Galaxy A51, Galaxy A31, Galaxy A21s, Galaxy A11, និង Galaxy A01 Core ដែលមានការធានាត្រឹមត្រូវតែពីក្រុមហ៊ុន សាមសុង កម្ពុជា និងសម្រាប់តែក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះប៉ុណ្ណោះ!

This image has an empty alt attribute; its file name is photo_2020-12-04_10-39-04-754x1024.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកទស្សនាផលិតផលលដោយផ្ទាល់នៅតាមហាងចែកចាយផលិតផលទំនើប សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800 203 232 !!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2020-12-04_10-39-53-754x1024.jpg

ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយ ជូនពលរដ្ឋក្រីក្រ នៅឃុំជើងគោ ចំនួន១២៦គ្រួសារ

0

ភ្នំពេញ៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយទៅជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងគា ឃុំជើងគោ ចំនួន ១២៦ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវគ្រឿង ឧបភោគ បរិភោគ រួមមាន៖

  • អង្ករ ចំនួន ២៥ គីឡូក្រាម
  • ត្រីខ ចំនួន ១ យួរ
  • ទឹកស៊ីអ៊ីវ ចំនួន ២ដប
  • ស្ករស ចំនួន ១ គីឡូក្រាម
  • មី ចំនួន ១កេះ
  • ម៉ាសចំនួន ១ប្រអប់ និងជែលលាងដៃចំនួន១ដប
  • អំបិលអ៉ីយ៉ូតចំនួន ១ គីឡូក្រាម
  • ថវិកា ចំនួន ៨០,០០០រៀល
    បានឧបត្ថម្ភថវិកា ចំនួន ៨០០,០០០រៀល ដល់ ក្រុម ការងារ ភូមិ និង ឃុំ៕

១១ខែ ដើមឆ្នាំ២០២០នេះ កម្ពុជា នាំចេញផលិតផលកសិកម្ម មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ទៅកាន់គោលដៅចំនួន ៤៦ប្រទេស

0

ភ្នំពេញ៖ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ទៅកាន់ទីផ្សារគោលដៅចំនួន ៤៦ប្រទេស។

តាមរយៈហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ ដូចជា៖

១) ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០ តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩
២) ល្ងចំនួន ៥ ៧៩៩,៣៩ តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩
៣) ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨ តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩
៤) គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩
៥) គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩
៦) ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦ តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩
៧) ដំណាប់ស្វាយ ៥ ៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩
៨) ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨ តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩
៩) ម្ទេសក្រៀម ១ ៨០០,០០ តោន ស្មើនឹងឆ្នាំ២០១៩
១០) ម្រេច ៤ ៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩
១១) ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០ តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩
១២) គ្រាប់ឈូក ៣ ៨១៥,៣៣ តោន មានកំណើន ៤ ៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕

លោក ស៊ុន ចាន់ថុល៖ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនង ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។

លោកស៊ុន ចាន់ថុល ថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលពីរថ្ងៃ ០២-០៣ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងនៅក្នុងវេទិកានេះ លោកបានគូសបញ្ជាក់ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ”។

ជាមួយគ្នានោះផងដែរ លោកបានលើកឡើងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងតម្រូវការ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឲ្យស្វែងរកប្រភពហិរញ្ញប្បទាន ពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ” “វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១” ហើយលើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកបញ្ញើអីវ៉ាន់ គ្រប់សាខា ក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្ត

0

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកបញ្ញើអីវ៉ាន់ គ្រប់សាខាក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្ត ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬក៏គិតថា មានសមត្ថភាព អាចមកដាក់ CV ផ្ទាល់នៅសាខាកណ្ដាលអាស័យដ្ឋានៈ ដីឡូតិ៍64F ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បើទោះបីមាន ឬគ្មានបទពិសោធន៍ ក៏អាចសាកល្បងធ្វើការសម្ភាសន៍បានដែរ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន។

សូមទំនាក់ទំនងទូរស័ព្ទលេខៈ 093 962 400 / 089 857 040 / 097 6463 656 /អាចដាក់ពាក្យតាមគេហទំព័រ facebook; https://www.facebook.com/VirakBunthamExpress និងតាមរយៈតេលេក្រាមលេខទូរសព្ទ : 097 6463656

ក្រុមហ៊ុន វីរៈ-ប៊ុនថាំ ជាក្រុមហ៊ុនមួយដែលមានបំរើសេវាកម្មដឹកអ្នកដំណើរពេលយប់តាមរថយន្តក្រុងទំនើប មានគ្រែគេង, សេវាដឹកអ្នកដំណើរពេលថ្ងៃតាមរថយន្ត VIP ទំនើប និង មានសេវាកម្មបញ្ញើរឥវ៉ាន់យ៉ាងឆាប់រហ័ស៕

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក កើនឡើងជិត១៧%

0

ភ្នំពេញ៖លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ របស់ស.អ.ក «សហព័ន្ធស្រូវអង្ករកម្ពុជា និងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ឆ្នាំ២០២០» បានលើកឡើងថា គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំចេញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល១១ខែ បានកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុបមានចំនួន ៦០១ ០៤៥ តោន និងគិតជាទឹកប្រាក់ទទួលបាន ៤១៥លានដុល្លារ សហរដ្ឋអាមេរិក។

លោកស្រី គឹម ស្រីរ័ត្ន លើកឡើងបែបនេះ ក្នុងឱកាសចូលរួមផ្តល់បទបង្ហាញអំពី វិស័យស្រូវអង្ករកម្ពុជា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ដែលធ្វើឡើងតាមរយៈអនឡាញ
ដែលសន្និសីទស្រូវអង្ករពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍ជួបជុំ និងការប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធ នៅក្នុងការធ្វើពាណិជ្ជកម្មស្រូវអង្ករ កម្រិតពិភពលោក ហើយដោយឡែក នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែមានការរីករាលដាលនូវវិបត្តិកូវីដ១៩ សន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ក៏ត្រូវបានរៀបចំឡើងតាមរយៈវេទិកា អនឡាញដំបូងបំផុត។

ជាមួយគ្នានេះដែរលោកស្រី ក៏បានឆ្លៀតរំលេចអំពីលក្ខណៈពិសេសរបស់អង្ករក្រអូបប្រណីតរបស់កម្ពុជា “ម្លិះអង្គរ” និងធ្លាប់បានទទួលពានរង្វាន់អង្ករល្អបំផុត លើពិភពលោកចំនួន៤ដងរួចមកហើយ ពីសន្និសីទស្រូវអង្ករពិភពលោក កាលពីឆ្នាំ២០១២ ២០១៣ ២០១៤ និង ២០១៨។

លោកស្រីអនុប្រធាន ក៏បានលើកបង្ហាញអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយពង្រឹង និងទ្រទ្រង់វិស័យនេះ តាមរយៈការផ្តល់ឥណទានដល់រោងម៉ាស៊ីនស្រូវ ក្នុងអត្រាពិសេស ដើម្បីជាទុនបង្វិលទិញស្រូវ និងទុនរយៈពេលមធ្យម និងវែង សម្រាប់សាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ ដែលកម្មវិធីនេះ បានអនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លើសពីនេះទៀត លោកស្រីក៏បង្ហាញពីភាពប្រកួតប្រជែង និងការលើកទឹកចិត្តដល់ការវិនិយោគលើ វិស័យស្រូវអង្ករកម្ពុជា តាមរយៈការទទួលបានការលើកលែង ពីរាជរដ្ឋាភិបាលកម្ពុជា លើពន្ធដារ និងអាករគ្រប់ប្រភេទ ពន្ធនាំចូល ពន្ធនាំចេញ ដល់វិស័យស្រូវអង្ករ និងអ្នកវិនិយោគលើវិស័យនេះ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានចូលរួមផ្សព្វផ្សាយអំពីម៉ាក “ម្លិះអង្គរ” របស់កម្ពុជា នៅលើទីផ្សារសកលលោក តាមរយៈការចូលរួមសហការឧបត្ថម្ភសន្និសីទស្រូវអង្ករ ពិភពលោកលើកទី១២។ គោលបំណងនៃការចូលរួមឧបត្ថម្ភនេះគឺ ដើម្បីលើកស្ទួយនិងផ្សព្វផ្សាយ អំពីវិស័យវឌ្ឍនភាព និងការអភិវឌ្ឍរបស់វិស័យស្រូវអង្ករកម្ពុជា ក្នុងយុគសម័យថ្មី៕

លែងពិបាកហើយ! ទិញទំនិញ ពីប្រទេសចិន ផ្ញើទំនិញតាម វីរៈ ប៊ុនថាំ យកមកអោយដល់ផ្ទះ ចំណាយតិចហើយ ទុកចិត្តទៀត!

0

ភ្នំពេញ៖ ដោយមើលឃើញ ពីការវិវឌ្ឍន៍ ចំពោះការទិញ-លក់ ទំនិញអនឡាញ ទាំងក្នុងស្រុក និងក្រៅប្រទេស ក្រុមហ៊ុន វីរៈ ប៊ុនថាំ តែងតែអភិវឌ្ឍន៍ខ្លួនជានិច្ច ដើរតាមបច្ចុប្បន្នភាព នៃវិស័យឧស្សាហកម្ម ៤.០ ដែលបានផ្តល់សេវា បញ្ជើទំនិញ ទូទាំងប្រទេសកម្ពុជា ជាមួយទំនុកចិត្ត និងរហ័សទាន់ចិត្ត បន្ថែមពីនេះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានប្រកាស បើកដំណើរការជាផ្លូវការ សម្រាប់ការបញ្ជើរទំនិញ ពីប្រទេសចិន មកកម្ពុជា ។

យោងតាម ការបញ្ជាក់ ពី ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានឲ្យដឹងថា “សូមជូនដំណឹង ដល់អតិថិជនទាំងអស់ថា ក្រុមហ៊ុនយើងខ្ញុំ បានបើកដំណើរការ ជាផ្លូវការសម្រាប់ការ បញ្ញើរអីវ៉ាន់ ពីប្រទេសចិន មកប្រទេសកម្ពុជា” ។

ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបញ្ជាក់ពី សេវាកម្មខាងលើនេះ រួមមានសេវាកម្ម បញ្ញើរអីវ៉ាន់លក្ខណៈផ្ទាល់ខ្លួន ឬក៏អាជីវកម្មតូចនិងធំ និងមានសេវាកម្ម ជួយទិញឥវ៉ាន់ជំនួស ពីវេបសាយផ្សេងៗ របស់ប្រទេសចិន (គិតតម្លៃត្រឹមតែ 4ភាគរយ នៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) ។

សម្រាប់ព័ត៌មានលម្អិត នឹងព័ត៌មានផ្សេងៗ បញ្ញើរអីវ៉ាន់ពីប្រទេសចិន សូមទំនាក់ទំនងទៅលេខទូរសព្ទ: 015 633 633៕

តោះនៅចាំអ្វីទៀត ទៅលេងកោះរ៉ុងអង្កាល់ នៅពេលនេះ ទាន់ sandy beach resort គេមាន Promotion

0

តើលោកអ្នក កំពុងមានគម្រោង ទៅលេងកោះរ៉ុងអង្កាល់​ ដែរឬទេ? ឱកាសដ៏ល្អនេះ បានមកដល់ហើយ ទៅលេងកោះអង្កាល់ នាពេលនេះទាន់ចំពេល sandy beach resort គេមាន promotion !!

ក្នុងឱកាសនេះ sandy beach resort មាន promotion សម្រាប់តម្លៃបន្ទប់ ជាមួយម៉ាស៊ីនត្រជាក់ នៅសល់ត្រឹមតែ $30 តែប៉ុណ្ណោះ!! Promotion នេះ មានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 ។ បញ្ជាក់ សម្រាប់ Promotion នេះ គឺមានសម្រាប់តែការកក់ផ្ទាល់ ជាមួយនឹងគេហទំព័រ facebook របស់ sandy beach resort តែប៉ុណ្ណោះ!

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងលេខទូរស័ព្ទ 085 241 839៕