Home Blog Page 179

ចាក់សាំងហ្វ្រីៗ ជាមួយ Galaxy Note 20 | 20 Ultra

0

(ភ្នំពេញ) ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០៖ សាកគិតមើល… ចំណេញបានច្រើនពិតមែនណា៎…!តម្លៃ $80 នេះបើគិតជាចំនួនលីតគឺលោកអ្នកអាច ចំណេញបានប្រមាណជា 100 លីត នៃប្រេងសាំង…ដោយគ្រាន់តែជាវមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នោះអតិថិជនទាំងអស់នឹងទទួលបានកាតចាក់សាំងតម្លៃ $80 នៅ TOTAL ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យជាច្រើនទៀតផងដែរ…!!

This image has an empty alt attribute; its file name is photo_2020-11-16_18-18-19-724x1024.jpg

ដូចដែលអតិថិជន និងអ្នកនិយមប្រើប្រាស់ ស្មាតហ្វូនទាំងអស់ បានដឹងយ៉ាងច្បាស់ហើយថាបើយើងនិយាយពីមហាអំណាចស្មាតហ្វូន ដែលល្អផ្តាច់គេក្នុងឆ្នាំ 2020 ដែលមាន៖

– អេក្រង់ធំ…ភ្លឺច្បាស់ត្រជាក់ភ្នែក

– កាមេរ៉ាទំហំមេហ្គាភិចស៊ែលធំ…

– កាមេរ៉ាក្រោយច្រើនគ្រាប់…ថតបានស្អាតគ្រប់ប្លង់

– កម្លាំងម៉ាស៊ីនខ្លាំង…ដើរលឿនកប់

– រូបរាងស្អាតទាក់ទាញ ស៊ីវីល័យ

– ប៊ិកវេទមន្តដ៏រអិលទំនើបទាន់សម័យ

– បំពាក់ទំហំផ្ទុក (Ram and Rom) ធំ

– បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ

គឺមានតែ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra តែប៉ុណ្ណោះ…ហើយអ្វីដែលធ្វើតារាទាំង 2 ដួងនេះទទួលបានការគាំទ្រខ្លាំងបំផុត ទូទាំងពិភពលោកនោះគឺវាបានជម្រុញ និងធ្វើឱ្យការងារកាន់តែរលូន… មានប្រសិទ្ធភាព … និងការកម្សាន្តកាន់តែអស្ចារ្យ!

នៅចាំអីទៀត…នេះជាការផ្តល់ជូនដ៏អស្ចារ្យបំផុតសម្រាប់ អតិថិជនទាំងអស់ពី សាមសុង ហើយណា៎…!! ទាន់មានប្រូម៉ូសិន…អ៊ីចឹងទិញឱ្យហើយ ទៅប្រយ័ត្នផុតកំណត់ទៀតទៅ…!!

* បញ្ជាក់៖ រាល់ការជាវមហាអំណាច ស្មាតហ្វូនប៊ិក Galaxy Note 20 ឬ Galaxy Note 20 Ultra

អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេសដូចជា៖

– ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម!

– ថែមជូនកាតចាក់សាំងតម្លៃ $80 ពី TOTAL

– ការធានាជូនពីក្រុមហ៊ុនយ៉ាងត្រឹមត្រូវរយៈពេល 1 ឆ្នាំពេញ!

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេស Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

– បង់រំលស់ដោយគ្មានការប្រាក់ជាមួយនឹងធានាគារឯកទេសអ៊ីអន!

ម៉េចដែរប៉ុណ្ណឹង…!! ចង់បានអីទៀត…? ប្រូម៉ូសិនដ៏អស្ចារ្យនេះបើគិតទៅគឺចំណេញមិនតិចទេ…! ចំណេញច្រើនណាស់…! រួសរាន់ឡើង…កុំឱ្យឱកាសដ៏រំភើបនេះកន្លងផុតឱ្យសោះណា៎…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2020-11-16_18-18-11-724x1024.jpg

ក្រុមហ៊ុន​ សច្ចៈប្រផឹធី ​ជម្រុញការ ទិញ-លក់ អចលនទ្រព្យ ឲ្យកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ដល់អតិថិជន ទាំងសងខាង

0

ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព​ប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ​​ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។

ទោះបីជាក្រុមហ៊ុន​ សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុន បានផ្ដល់នូវទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន ជាច្រើននាក់ ក្នុងការទិញលក់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ របស់លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ប្រតិបត្តិ នៃក្រុមហ៊ុន សច្ចៈប្រផឹធី។ ការបង្កើតក្រុមហ៊ុននេះឡើង ក្នុងគោលបំណង ជម្រុញទំនុកចិត្ត តាមរយៈការបង្ហាញ ដោយយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព និងការធ្វើការ ប្រកបដោយវិជ្ជាជីវៈ ។

ក្នុងចក្ខុវិស័យវែងឆ្ងាយ ពាក្យដែលលោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ​ និយមចូលចិត្តនិយាយ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន សច្ចៈប្រផឹធី ប្រកាន់ខ្ជាប់ជានិច្ច គឺ “រៀនពីកំហុស ហើយបង្កើន នូវគុណតម្លៃ”។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនសច្ចៈប្រផឹធី មានការប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអតិថិជន និងគិតពីអត្ថប្រយោជន៍ របស់អតិថិជន ជាកត្តាចម្បង ពោលគឺធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញចំណេញទាំងអស់គ្នា ។

លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានឲ្យដឹងថា កត្តាជម្រុញអោយលោក បង្កើតក្រុមហ៊ុនសច្ចៈប្រផឹធីនេះឡើង​ គឺដោយសារមើលឃើញ​ ពីចំណុចឆកល្វែងមួយចំនួន ដែលពាក់ព័ន្ធទៅនឹង វិស័យអចលនទ្រព្យ ដូច្នេះលោកក៏មានគំនិត ចង់បើកអាជីវកម្មមួយនេះ ដើម្បីមានឪកាស ក្នុងការជួយបំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត ដើម្បីជួយសម្រួល ដល់អ្នកលក់និងអ្នកទិញ ព្រមទាំងអ្នកវិនិយោគ ទៅលើវិស័យ អចលនទ្រព្យមួយនេះ ជាទូទៅអ្នកទិញ តែងតែចង់ទិញដី ឬផ្ទះដែលមានតម្លៃក្រោមទីផ្សារ ទីតាំងដែលមានសុវត្ថិភាព មានសក្តានុពល ហើយមានលទ្ធភាព ក្នុងការទុកលក់ ចំណេញបន្ត ដោយឡែកសម្រាប់ អ្នកលក់វិញ តែងតែចង់លក់ បានតម្លៃថ្លៃ ចំណេញបានច្រើន ដូច្នេះហើយ បានជាលោកបង្កើត ក្រុមហ៊ុននេះឡើង ក្នុងគោលបំណង នាំអ្នកលក់និងអ្នកទិញ ចំណេញទាំងអស់គ្នា តាមរយៈការប្រឹក្សាយោបល់ ដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ ហើយចុះទៅធ្វើការវិភាគ និងធ្វើការ វាយតម្លៃជាក់ស្ដែង ទៅលើទីតាំងអចលនទ្រព្យ ដែលយើងនឹងដាក់លក់ ។

គួរឲ្យដឹងថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែលទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

កុមារា តូនី សុខចិត្តលះបង់​ ប្រាក់រង្វាន់ខ្លួន ធ្វើរឿងមួយនេះ រហូតឆក់យកបេះដូង គណៈកម្មការ ទាំងបីរូប

0

កម្មវិធីប្រកួតប្រជែង សមត្ថភាពរបស់ប្អូនៗកុមារ តូច ខ្លឹម ខ្លាំង ដែលកំពុងតែមានវត្តមាន ចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ជាពិសេស អាណាព្យាបាលប្អូនៗ ដែលជាបេក្ខជន ទៀតផង។

បេក្ខជន ប្អូនៗកុមារជាច្រើន បានប្រកួតប្រែង បញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ដែលទទួលបាន នូវប្រាក់រង្វាន់ជ័យលាភី ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងទឹកមុខរីករាយ។ ភាគច្រើន ប្រាក់រង្វាន់ដែលទទួលបាន ប្អូនៗនឹងយកទៅទិញ សម្ភារៈសិក្សា ក៏ដូចជារបស់ដែលខ្លួន ត្រូវការចាំបាច់ ដើម្បីជាជំនួយ ដល់ការសិក្សារបស់ពួកគេ។

ដោយឡែក កុមារា តូនី ដែលជាបេក្ខជនជ័យលាភីមួយ នៅក្នុងកម្មវិធីតូច ខ្លឹម ខ្លាំង ប្រកួតប្រជែងលើ សមត្ថភាពគំនូរ 3D យ៉ាងប៉ិនប្រសប់ បានធ្វើឲ្យគណៈកម្មការ រំភើបចិត្តយ៉ាងក្រៃលែង ដោយពីប្អូនបានរៀបរាប់ ប្រាប់ពី គោលបំណង ដែលប្អូនយកប្រាក់រង្វាន់នោះ ទៅប្រើប្រាស់។ កុមារា តូនី បានបង្ហាញពីទឹកចិត្តរីករាយ ពេញចិត្តនឹងជ័យលាភីរបស់ខ្លួន ហើយជាមួយគ្នានេះដែរ ប្អូនបានប្រកាស់ យ៉ាងក្តែងៗដែរថា សម្រាប់ប្រាក់រង្វាន់នេះ ប្អូននឹងធ្វើការបរិច្ចាគ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចែករំលែក នូវក្តីស្រឡាញ់ ទៅដល់កុមារៗតូច ដែលកំពុងតែ ត្រូវការការព្យាបាល ។

ប្រាក់រង្វាន់ដែល កុមារា តូនី ទទួលបាន នៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង គឺមានចំនួន ១ លាន ២០ ម៉ឺនរៀល ដែលនេះ ជាសមិទ្ធផលជ័យលាភី គួរឲ្យស្ងប់ស្ងែង បានមកពីការបញ្ចេញ នូវចំណេះដឹង និងភាពឈ្លាសវៃ ពីការគូររូប 3 D ដែលអាចនិយាយបានថា មានកុមារតូចៗ ជាច្រើននាក់ ពិបាកនឹងធ្វើបានដូចជា រូបប្អូនណាស់។ យ៉ាងណាមិញ នេះជាទឹកចិត្តដ៏ល្អប្រពៃរបស់ កុមារាតូនី ដែលបង្ហាញពីគុណធម៌ និងមនុស្សធម៌ នៅក្នុងកិច្ចការសង្គម ហើយក៏ជាគំរូដ៏ល្អ សម្រាប់ប្អូនៗ កុមារផ្សេងទៀត ក្នុងការចែករំលែក ស្នាមញញឹមទៅឲ្យគ្នា ទៅវិញទៅមក ។

សូមទស្សនិកជន បន្តការគាំទ្រ កម្មវិធី តូច ខ្លឹម ខ្លាំង ដែលកំពុងតែចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/PNNTVCambodia/videos/665411040789382

JCI Cambodia នឹងចែកគ្រាប់ពូជបន្លែ ជូនប្រជាកសិករ ជិត២ពាន់គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគ្រោះទឹកជំនន់

0

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ​ ។

យោងតាម ការដាក់ចេញកម្មវិធីថ្មី របស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា បានអោយដឹងថា ”សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) យើងខ្ញុំ នឹងរៀបចំនូវគម្រោង «កញ្ចប់១ ក្តីស្រលាញ់១» បន្តទៀត នៅក្នុងអត្ថន័យ នៃការនាំយក នូវគ្រាប់ពូជបន្លែ មួយចំនួនទៅចែកជូន ប្រជាកសិករយើង ដែលរងគ្រោះ ដោយការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់ នាពេលថ្មីៗកន្លងទៅនេះ”។

សូមជម្រាបផងដែរថា គម្រោងនេះ ត្រូវបានរៀបចំឡើងដោយមាន ការចូលរួមគាំទ្រ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនិង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដើម្បីធ្វើការចែកជូន នូវគ្រាប់ពូជដំណាំ ជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ អញ្ជើញមក ពីស្រុកចំនួន៤ ដូចជា ស្រុកគាស់ក្រឡ ស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕

មានទូទឹកកក សាមសុង Side By Side… ដូចមានឃ្លាំង រក្សាចំណីអាហារដ៏ធំមួយអ៊ីចឹង…!!

(ភ្នំពេញ) ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ កាលពីមុនមែន…! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន… មានសំឡេងរំខាន… មានក្លិនមិនល្អ… របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន… ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាព ដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?

ឥឡូវនេះរាល់បញ្ហាខាងលើគឺត្រូវបានដោះស្រាយបានយ៉ាងជឿទុកចិត្តបំផុតជាមួយនឹងបច្ចេកវិទ្យា SpaceMax ដែលបានបំពាក់លើទូទឹកកកដ៏វៃឆ្លាតបំផុតក្នុងឆ្នាំ 2020 ស៊េរី Side By Side! លោកអ្នកនឹងលែងបារម្ភពីការទុកដាក់បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ និងចំណីអាហារផ្សេងៗបានតិចទៀតហើយ! ព្រោះ សាមសុង Side By Side មាន ផ្ទៃខាងក្នុងធំទូលាយផ្ទុកបានច្រើនបំផុត (ចំណុះផ្ទុករហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង) ចំណេញពេលវេលាដើរផ្សារ ទិញតែមួយដងជាការស្រេច ថែមទាំងមានបំពាក់បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឱ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ!

ដូច្នេះបើលោកអ្នកចង់ទិញទូទឹកកកដ៏វៃឆ្លាតចំណុះធំ និងល្អស័ក្តិសមបំផុតជាមួយនឹងការរស់នៅដែលប្រកបដោយភាពទាន់សម័យ ស៊ីវីល័យ ចំណេញពេលវេលា សូមកុំភ្លេចនឹកដល់ Side By Side SpaceMax ! ព្រោះវាមានលក្ខណៈពិសេសតែមួយគ្មានពីរដោយផ្ទៃខាងក្នុងត្រូវបានរចនាឡើងមានភាពធំទូលាយល្អ អាចផ្ទុកចំណីអាហារបានច្រើន និងជួយរក្សាភាពស្រស់នៃចំណីអាហារទាំងអស់បានយូរ ក៏ដូចជារក្សារសជាតិឱ្យនៅឆ្ងាញ់ដូចដើម…!!

ទូទឹកកក Side By Side បច្ចេកវិទ្យា SpaceMax ផ្ទៃខាងក្នុងទំហំធំ ទូលាយ ផ្ទុកអាហារបានច្រើន សន្សំសំចៃពេលវេលា បង្កើនការរស់នៅឱ្យកាន់តែមានសុភមង្គលគ្រប់ក្រុមគ្រួសារ! តោះ…នៅចាំអីទៀត…ប្រញាប់ទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះភ្លាមទៅ…!!

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប

សាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!

This image has an empty alt attribute; its file name is photo_2020-11-13_11-42-31-1024x1024.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភអង្ករ ១០០តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះ ដោយសារទឹកជំនន់

0

ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ។ ពិធីប្រគល់បានធ្វើឡើង នៅឯកាកបាទ ក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា និងលោក Sanjay Chakrabarty អគ្គនាយកចាត់តាំង របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា។

លោកស្រី ពុំ ចន្ទីនី បាននាំយកសារ ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះ បង្កដោយទឹកជំនន់ រហ័ស ឆ្នាំ២០២០នេះ និងរងគ្រោះ ដោយមហន្តរាយផ្សេងៗ។ កាកបាទក្រមកម្ពុជា នឹងចាត់ចែងនាំយកអំណោយ ទាំងអស់នេះ ទៅចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់ និងគ្រោះមហន្តរាយ ផ្សេងៗដោយផ្ទាល់ដៃ។

លោកស្រី ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ ក្នុងឱកាសនោះថា “ខ្ញុំសូមអរគុណ ព្រូដិនសលណាស់ ដែលបានឃើញ កាកបាទក្រហមកម្ពុជា តាមមើលកាកបាទ ក្រហមកម្ពុជា ហើយមកតាមជួយ ។ ការជួយតាមរយៈ កាកបាទក្រហមកម្ពុជានេះ គឺជាការតាមជួយមួយ ដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយដល់ដៃប្រជាពលរដ្ឋភ្លាម មិនទុកយូរទេ។ នេះជាគំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុន ដទៃៗទៀតមើលឃើញ” ។

លោកស្រី Tina Redshaw បានលើកឡើងថា “ស្ថានទូតចក្រភព អង់គ្លេសប្រចាំកម្ពុជា ធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនអង់គ្លេស ហើយនេះជាការងាររបស់ខ្ញុំ ក្នុងការជួយគាំទ្រលើកទឹកចិត្ត ដល់ក្រុមហ៊ុនអង់គ្លេស នៅទីនេះ ក៏ដូចជាក្រុមហ៊ុនថ្មីៗ ដែលចង់ចូលមកធ្វើប្រតិបត្តិការ ក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនព្រូដិនសល មានវត្តមានយូរដែរ មកហើយ ហើយខ្ញុំមាន សេចក្ដីរីករាយ ដែលក្រុមហ៊ុន ទទួលបានជោគជ័យ ជាបន្តបន្ទាប់នៅកម្ពុជា ដោយបានពង្រីកវិសាលភាព ក្រុមហ៊ុនកាន់តែច្រើន នៅក្នុងប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយ ក្រៃលែងដែល ថ្ងៃនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើការអនុវត្ត កម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែក ជួយដល់កិច្ចខិតខំប្រឹងប្រែង របស់ កាកបាទក្រហមកម្ពុជា ក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះមហន្តរាយ ទឹកជំនន់នេះ” ។

នៅក្នុងពិធីប្រគល់ អំណោយនោះដែរ អគ្គនាយកចាត់តាំង ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty បានសម្ដែងការរំលែកទុក្ខ ចំពោះអ្នកដែលបាត់បង់ មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយ ទឹកជំនន់នេះ។ លោកក៏បានកោតសរសើរ ចំពោះភាពរឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងភាពលំបាក។

លោកបានបន្តទៀតថា “នេះជាកិត្តិយសណាស់ ដែលយើងខ្ញុំបានចូលរួម ជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ រងគ្រោះក្នុងការកាត់បន្ថយ ការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុង ជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយ ទឹកជំនន់នេះ។ យើងមានបុគ្គលិក ភ្នាក់ងារ និងអតិថិជន នៅក្នុងតំបន់ដែលរង គ្រោះដោយសារទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយវិការ ដ៏ស្មោះចេញពីដួងចិត្ត របស់ពួកយើង ដើម្បីជួយដល់ប្រជាពលរដ្ឋ ទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើងនឹងមានអ្នកស្ម័គ្រចិត្ត មកជួយសកម្មភាព មនុស្សធម៌នេះផងដែរ។ សម្រាប់យើងខ្ញុំ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ ដល់កម្មវិធីនានា របស់កាកបាទក្រហមកម្ពុជា មិនថា ក្នុងកំរិតណានោះទេ”។

គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា កំពុងបន្តធ្វើការជា មួយទីភ្នាក់ងារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាតិ អន្តរជាតិ ដើម្បីកំណត់ពីតម្រូវការ រយៈពេលវែងនានា សម្រាប់ជួយឲ្យសហគមន៍ រងផលប៉ះពាល់ អោយមានភាព ប្រសើរឡើងវិញ៕

ក្រុមហ៊ុន Smart Axiata ចេញផ្សាយ របាយការណ៍ និរន្តរភាព ឆ្នាំ២០១៩ របស់ខ្លួន បង្ហាញពីការប្តេជ្ញា ចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព នាពេលអនាគត​ សម្រាប់កម្ពុជា

0

ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំ ផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយ របាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់ និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities) ដែលបង្ហាញ ពីការចូលរួមចំណែក របស់ក្រុមហ៊ុន ទៅលើសេដ្ឋកិច្ចជាតិ កម្មវិធីអនុវត្តប្រកប ដោយនិរន្តរភាព និងកម្មវិធីទំនួលខុស ត្រូវសង្គម ដែលបានរួមចំណែក អភិវឌ្ឍសហគមន៍នៅទូទាំង ប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែក ជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជា (ស្មើ១,៧ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់ អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះ តែឯងមានចំនួន ២,១% នៃចំណូលពន្ធ លើថវិកាជាតិសរុប។

តាមរយៈការចូលរួមចំណែក ដល់មូលនិធិកាតព្វកិច្ច សេវាសកលវិស័យ ទូរគមនាគមន៍ (USO) និង មូលនិធិក សាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD) ក្រុមហ៊ុន ក៏បានបង់ប្រាក់ទំហំ ៣ ភាគរយ នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើន ដឹកនាំដោយរដ្ឋាភិបាល ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលនាំឲ្យក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថា ជា “អ្នកផ្ដល់វិភាគទានល្អបំផុត សម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ការគោរព តាមការប្តេជ្ញាចិត្ត របស់យើងចំពោះការអភិវឌ្ឍ ប្រទេសជាតិ តាមរយៈការបំពេញ កាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្ម គឺជាចំនុចសំខាន់បំផុត នៃប្រតិបត្តិការអាជីវកម្ម របស់យើងខ្ញុំ។ កិច្ចការនិរន្តរភាព ដែលយើងខ្ញុំសម្រច បានកន្លងមក គឺបាននាំមកនូវ អត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រ ចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើន ជូនដល់យុវជនជំនាន់ក្រោយ ដែលជាអ្នកeកំណត់អនាគត នៃព្រះរាជាណាចក្រកម្ពុជា។»

លោកបានបន្ថែមទៀតថា៖ «បន្ថែមលើប្រតិបត្តិការអាជីវកម្ម ប្រកបដោយនិរន្តរភាព របស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំ ឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើត ប្រព័ន្ធអេកូឡូស៊ី បែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួន ជាស្រេចក្នុងការ ដាក់ឲ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ។»

ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បង សេវាបច្ចេកវិទ្យា ជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញ ពីភាពឈានមុខគេ របស់ក្រុមហ៊ុន ក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុន ដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ ២០១៤ និង 4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។

ក្នុងនាមជាអ្នក រួមចំណែកដ៏ធំបំផុតមួយ ដល់ការអភិវឌ្ឍន៏ សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បានបំរុងថវិកា ច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូល ដលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ ច្រើនជាង ៣ លានដុល្លារ សម្រាប់ដំណើរកម្មវិធី ទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រ និងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡាសហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។

ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្ម បែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹង កំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារ លើអាជីវកម្មឌីជីថល ទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើត បានប្រាក់ចំណូល សរុប ចំនួន ២,៧ លានដុល្លារ។ អាជីវកម្មទាំងនេះ ផ្ដោតសំខាន់ លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយ ផ្នែកឌីជីថល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ។

លើសពីនេះទៀតសោធ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បានចាប់ដៃគូ ជាមួយក្រុមហ៊ុន Google និង GSMA ដែលជាសមាគម ពាណិជ្ជកម្មវិស័យ ទូរគមនាគមន៍សាកល ដើម្បីដាក់ឲ្យដំណើរការ សាកល្បងកម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាព លើប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សវិទ្យាល័យ ចំនួន ១.៥០០ នាក់ ក្នុងខេត្តចំនួនបី នៃប្រទេសកម្ពុជា។ កម្មវិធីសាកល្បងនេះ មានការគាំទ្រ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានចំនួន អ្នកចូលមើលតាម អនឡាញចំនួន ២ លាន ៨សែន នាក់ តាមរយៈយុទ្ធនាការ វីដេអូអនឡាញ។ កម្មវិធីនេះក៏ទទួលបាន ពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ “ផ្ដល់អំណាចសង្គម” កាលពីខែកញ្ញាឆ្នាំ ២០២០។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការ កម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើ ប្រព័ន្ធឌីជីថល ប្រកបដោយជោគជ័យ សម្រាប់ឆ្នាំ ២០១៩ រួមមានកម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេលយើងខ្ញុំក៏គាំទ្រដល់ កម្មវិធី hackathons នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជា អាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ បណ្តាលបែបឌីជីថល ល្អបំផុតនៅកម្ពុជា។

ក្រៅតែអំពីចំនុចដែរបាន បរិយាយខាងលើ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមបរិច្ចាគថវិកា ចំនួន ២០ ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគំតន្ត្រី សប្បុរសធម៌ (Smile Charity Concert) សម្រាប់ជួយនិងគាំទ្រ ដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទី យ៉ាងសំខាន់ក្នុងការ ផ្តល់ការព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាទាំងអស់។

ក្នុងខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមេ Axiata Group Berhad របស់ប្រទេសម៉ាឡេស៊ិ និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន ត្រូវបានផ្តល់កិត្តិយស យ៉ាងខ្ពង់ខ្ពស់បំផុត ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន បានប្តេជ្ញាថា នឹងនៅតែបន្តតួនាទី របស់ខ្លួនក្នុងនាមជាដៃគូ អភិវឌ្ឍន៍ដ៏សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចនូវ គោលដៅរបស់ខ្លួន ក្នុងការជម្រុញការ អភិវឌ្ឍបែបឌីជីថល របស់ប្រទេសកម្ពុជា។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ «បើទោះបីជាឆ្នាំ ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើត ផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក និងមិនប្រាកដប្រជា នាពេលនេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គម អាចងើបឡើងវិញ ហើយយើងទាំងអស់គ្នាអាច ងើបឡើងឆ្ពោះទៅមុខ ជាមួយគ្នាទូទាំងប្រទេស»៕

Family feud Cambodia កម្មវិធីហ្គេមទូរទស្សន៍ លំដាប់ពិភពលោក ត្រឡប់មកវិញ ប្លែកជាងមុននៅភីអិនអិន ក្នុងរដូវកាលទី ២

0

ទស្សនិកជន ដែលនិយមតាមដាន កម្មវិធីកម្សាន្តនានា ថ្ងៃចុងសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រហែលជាធ្លាប់បានទស្សនារួចមកហើយ នូវកម្មវិធីមួយ ដែលជាកម្មវិធី ហ្គេមទូរទស្សន៍ពិភពលោក នោះគឺ កម្មវិធី Family Feud Cambodia ។

ដោយសារតែ មើលឃើញពីសន្ទុះនៃការគាំទ្រ កម្មវិធីនេះកាន់តែខ្លាំងពីសំណាក់ហ្វេនៗ ភីអិនអិន ក៏បានរៀបចំឡើង នូវកម្មវិធីនេះ បន្តដល់រដូវកាលទី ពីរ ដែលលើកនេះ ក៏បានត្រឡប់មកវិញ ជាមួយនឹងហ្គេមសំនួរថ្មីៗ អមដោយវត្តមានតារាកតិ្តយសល្បី ចូលរួមលេងកម្សាន្ត ដើម្បីបង្ករឲ្យបរិយាកាសកម្មវិធីទាំងមូល កាន់តែមានភាពរីករាយបន្ថែមទៀត។

មិនតែប៉ុណ្ណោះ ពិធីករ រូបសង្ហារ សំនៀងវោហារស័ព្ទ ដ៏មានមន្តស្នេហ៍ លោក ប៉ែន ចំរ៉ុង ក៏នឹងមានវត្តមានសម្របសម្រួលក្នុងកម្មវិធីនេះ ឲ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើង ។

តារាសិល្បៈជាច្រើនដួង ដូចជា កញ្ញា សុភ័ក្រ កុសមៈ ( តារាពហុជំនាញ ) , កញ្ញា នីតា វរង្ស , លោក ខាត់ វៃហាំង និងវត្តមាន តួអង្គសម្តែងក្នុងរឿងភាគខ្មែរ ប្រចាំឲ្យទូរទស្សន៍ភីអិនអិន ក៏នឹងមកចូលរួមបង្ហាញខ្លួនជាមួយនឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួន ដើម្បីប្រកួតប្រជែងគ្នា ក្នុងកម្មវិធីនេះដែរ។ កម្មវិធីលំដាប់អន្តរជាតិ Family Feud Cambodia មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីខែ វិច្ឆិកានេះតទៅ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់។

ក្នុងនោះដែរ លោកអ្នក ក៏អាចរកសមាជិក៤រូបមកចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមយកប្រាក់រង្វាន់ប្រមាណ៤លានរៀល ឬអាចដាក់ពាក្យបានតាមរយៈប្រអប់សារ ឬអ៊ីម៉ែល familyfeudcambodia@gmail.com.

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/watch/?v=819328618631083

This image has an empty alt attribute; its file name is photo_2020-11-12_13-23-44.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-25.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-30.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-28.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-32.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-34.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-36.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-38.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-40.jpg
This image has an empty alt attribute; its file name is photo_2020-11-12_13-23-42.jpg

មិនឈ្នះការប្រកួត តែកុមារា ពេជ្រ ធារ៉ា យកឈ្នះបេះដូងទស្សនិកជន សូម្បីសមាគម​ចលនាយុវជន​ កម្ពុជា (ក្រុម១៥៧) ក៏ឧបត្ថម្ភកង់ថ្មី និងអំណោយជាច្រើន

0

ភ្នំពេញ៖ ថ្វីបើមិនបានយកឈ្នះ ទទួលជ័យលាភី ចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះ បេះដូងទស្សនិកជន ដែលចូលរួមទស្សនាជាច្រើន និងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួត ជាមួយកុមារដទៃ ដែលគេដឹងថា សុទ្ធតែប្រើប្រាស់កង់ល្អៗ មានតម្លៃថ្លៃៗ ចំណែករូបគេ ត្រឹមកង់កញ្ចាស់ប៉ុណ្ណោះ ។

ការចូលរួមប្រកួតនេះ កុមារា ពេជ្រ ធារ៉ា បានយកឈ្នះបេះដូង ទស្សនិកជន ផ្អើលកោតសរសើរ ចំពោះការតាំងចិត្តរបស់គេ ដែលចូលរួមប្រកួត ទាំងដែល ស្បែកជើងពាក់ក៏គ្មានពាក់ មានត្រឹមកង់កញ្ចាស់មួយប៉ុណ្ណោះ បានធ្វើឲ្យលោក ម៉ឹង ពន្លក ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) ដែលបានចូលរួម ទស្សនាផ្ទាល់នោះ បានចាត់អោយក្រុមការងារ ហៅរូបគេមកសួរនាំ និងសន្យាផ្តល់កង់ថ្មីជូន ក្រោយចប់ការប្រកួត ។

តាមការបញ្ជាក់របស់ ក្រុមកង់១៥៧ បានឲ្យដឹងថា “នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាង ក្រុមកង់១៥៧ តាមការសន្យា យកអំណោយជូនកុមារា ពេជ្រ ធារ៉ា ដែលស្រលាញ់ កីឡាជិះកង់ ដែលបានចូលរួមប្រណាំងកង់ នៅទីលានទួលម៉ូតូហោះ ព្រែកលាភ ” ។

គួរឲ្យដឹងថា កុមារា ពេជ្រ ធារ៉ា មាន ឪពុកឈ្មោះ ពេជ្រ ថា ជាកម្មករសំណង់ និងម្តាយឈ្មោះ ប្រ៉ុយ មុំ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់ ហើយរូបគេជាកូនពៅ។ ដោយឃើញពីភាពខ្វះខាតខ្លាំង របស់កុមារពេជ្រ ធារ៉ា លោក ម៉ឹង ពន្លឹក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក៏បានបានចង្អុលបង្ហាញ អោយបងប្អូនក្រុមកង់ចូលរួម សហការគ្នា ដើម្បីទិញកង់ថ្មី និងសម្ភារៈប្រើប្រាស់ រួមទាំងអំណោយ មួយចំនួនទៀតរួមមាន៖ កង់ថ្មី ចំនួន ១គ្រឿង សម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១, សៀវភៅ ១០ ក្បាល, ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលផងដែរ៕

កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបរិបទនៃបរិការណ៍ថ្មី

ក្នុងតួនាទី ជាប្រធាន អាស៊ាន ២០២០ ប្រទេស វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ ។ នេះគឺជាពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួម នៃឆ្នាំប្រធាន អាស៊ាន ២០២០។

ទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ – ១៩ មានការប្រែប្រួលដ៏ស្មុគស្មាញ បង្កការលំបាក លំបិននិងបញ្ហាប្រឈមជាច្រើនដល់ការអនុវត្តតួនាទីជាប្រធាន អាស៊ាន ២០២០ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ប្រទេសវៀតណាម រួមជាមួយនឹងការបន្តរក្សាកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ក៏បានខិតខំប្រឹងប្រែងយ៉ាង ខ្លាំង ពង្រីងស្មារតី “សាមគ្គីនិងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” បុរេសកម្មក្នុងការលើកជាសំណើ ដំណើរការ អនុវត្តវិធានការណ៍ផ្សេងៗ ដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាលនៃជំងឺ ផ្លាស់ប្តូរបែបផែននៃការរៀបចំរាល់ សកម្មភាពទាំងឡាយរយ៉ាងស្វាហាប់។ ព្រមទាំង ប្រទេស វៀតណាម ក៏សកម្មក្នុងការបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ជំរុញរាល់គំនិតផ្តួចផ្តើមចំពោះកិច្ចសហប្រតិបត្តិការក្នុង អាស៊ាន ក៏ដូចជាដៃគូទាំងឡាយ បំពេញតួនាទីសម្រប សម្រួល ដឹកនាំយ៉ាងល្អប្រសើ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រទេសទាំងឡាយ។

This image has an empty alt attribute; its file name is Anh-1-1.jpg

នារសៀលនៃថ្ងៃទី ៥ ខែ វិច្ឆិកា នៅរដ្ឋធានី ហាណូយ (ប្រទេស វៀតណាម) លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីត្រងស្តាប់ការរាយរបាយការណ៍ របស់ក្រសួង ផ្នែក ស្ថាប័នទាំងឡាយអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញថ្លែងយោបល់ក្នុងកិច្ចប្រជុំ។

រហូតមកទល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ធំនេះត្រូវបានបញ្ចប់ជាស្ថាពរ ហើយ ប្រទេស វៀតណាម បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានាយ៉ាងហ្មត់ចត់ជាទីបំផុត ធានាសន្តិសុខ សុវត្ថិភាព ខិតខំប្រឹងប្រែងបញ្ចប់ជាស្ថាពររាល់គោលដៅ របៀបវារៈដែលបានលើកឡើងក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងប្រែប្រួលដ៏ស្មុគស្មាញ នៅលើសកលលោក។ ការរៀបចំកិច្ចប្រជុំបានល្អនឹងបញ្ជាក់ពីតួនាទីប្រធាន អាស៊ាន ឆ្នាំ ២០២០ របស់ប្រទេស វៀតណាម ដែលជាសមាជិកមួយដ៏សកម្ម បុរេសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងសហគមន៍អាស៊ាន ក៏ដូចជា អន្តរជាតិ។

មុននោះ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) ដែល ប្រព្រឹត្តឡើងតាមទម្រង់សន្និសីទវីដេអូ ប្រទេសទាំងឡាយបានសម្តែងការពេញចិត្តចំពោះលទ្ធផលផ្សេងៗដែល ទទួលបានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន តាំងពីដើមឆ្នាំរហូតមកទល់បច្ចុប្បន្ននេះ។ ក្រោមការដឹកនាំរបស់ ប្រធាន វៀតណាម ដំណើរការកសាងសហគមន៍ អាស៊ាន ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ក្នុងចំណោម នោះ គំនិតផ្តួចផ្តើមជាអាទិភាពទាំងអស់របស់អាស៊ានក្នុងឆ្នាំ ២០២០ ត្រូវបានអនុវត្តត្រឹមត្រូវតាមដំណើរការ ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្ដីអំពីអនុវត្តរាល់ផែនការមេចក្ខុវិស័យសហគមន៍ អាស៊ាន ២០២៥ នៃសសរស្តម្ភ ទាំង ៣ កំពុងឈានដល់ការបញ្ចប់ជាស្ថាពរហើយ។

អាស៊ាន ក៏បានឯកភាពគ្នាទៅលើកសាងសេចក្តីប្រកាសក្រុង ហាណូយ អំពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ កសាងរបាយការណ៍អំពីការត្រួតពិនិត្យលើការងារផ្សព្វផ្សាយអនុវត្តធម្មនុញ្ញ អាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ កិច្ចប្រជុំក៏បានអះអាងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់ អាស៊ានអំពីបញ្ហាសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តថែរក្សា និងជំរុញសន្តិភាព សន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរណ៍លើលំហរមសមុទ្រនិងលើលំហរអាកាសនៅសមុទ្រ ចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត សហការជាមួយប្រទេស ចិន ដើម្បីបញ្ចប់អោយបានឆាប់នូវការរចរចា អំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (COC) ដោយមានប្រសិទ្ធិភាពនិងជាក់ស្ដែងពិតប្រាកដ សមស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។

នៅឯក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន – អង្គការសហប្រជាជាតិ (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ (Volkan Bozkir) និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (António Guterres) បានសង្កត់ធ្ងន់ថា៖ អាស៊ានជាដៃគូមិនអាចខ្វះបាន ហើយគាំទ្រតួនា ទីស្នូលរបស់ អាស៊ាន និងលើកស្ទួយសមត្ថភាពដឹកនាំ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ប្រទេស វៀតណាម ដែលជាប្រធានអាស៊ាន ២០២០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការឆ្លងរាល ដាលនៃជំងឺផង ទាំងការងារជំរុញយ៉ាងខ្លាំងក្លាលើការកសាងសហគមន៍ទៀតផង។


This image has an empty alt attribute; its file name is Anh-2-1.jpg

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ (ប្រទេស វៀតណាម) តាមទម្រង់សន្និសីទវីដេអូ។

កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រារព្ធឡើងនាពេលខាងមុខនឹងរួមមានកិច្ចប្រជុំ កំពូល អាស៊ាន លើកទី ៣៧ បណ្តាកិច្ចប្រជុំកំពូល អាស៊ាន + ១ ជាមួយនឹងប្រទេចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលីនិង ង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ រំលឹក អនុស្សាវរីយ៍ខួបលើក ៧៥ ឆ្នាំនៃទំនាក់ទំនងជាដៃគូ កិច្ចប្រជុំកំពូល អាស៊ាន + ៣ លើកទី ២៣ កិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី ១៥ កិច្ចប្រជុំកំពូលបណ្តាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន មេគង្គ – កូរ៉េខាងត្បូង កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ ឡាវ – កម្ពុជា – មីយ៉ាន់ម៉ា – វៀតណាម លើកទី ១០ និងកិច្ចប្រជុំកំពូលតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា – ឡាវ – វៀតណាម។ រីឯសកម្មភាពក្រៅសាលប្រជុំកំពូល អាស៊ាន រួមមានកិច្ចប្រជុំកំពូលលើកដំបូងបង្អស់របស់ ថ្នាក់ដឹកនាំស្ត្រី អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាន និងកិច្ចប្រជុំធុរកិច្ច អាស៊ីបូព៌ា។

ក្នុងកិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំ អាស៊ាន និងដៃគូទាំងឡាយនឹងពិភាក្សាអំពីដំណើរការនៃការកសាង សហគមន៍ អាស៊ាន បញ្ចប់ជាស្ថាពរនូវគំនិតផ្តួចផ្តើមជាអាទិភាព អាស៊ាន ២០២០ ជំរុញទំនាក់ទំនងដៃគូ អាស៊ាន។ ក្រៅពីននោះ តាមទម្លាប់ជាធម្មតា ថ្នាក់ដឹកនាំទាំងឡាយនឹងផ្លាស់ប្តូរយោប់លើបញ្ហាផ្សេងៗ ក្នុងតំបន់ និង ពិភព លោកដែលមានផលប្រយោជន៍រួម កំណត់ជំហរជាក់លាក់និងពង្រីកតួនាទីស្នូលរបស់ អាស៊ាន ជាពិសេស ក្នុងពិភពលោកក្រោយជំងឺរាតត្បាតសកលកូវីដ – ១៩។

ដូច្នេះហើយ ក្រោមប្រធានបទ “អាស៊ាន តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ំនឹងបរិបទថ្មី” ដែលត្រូវបាន ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកកំណត់សម្រាប់ឆ្នាំ ២០២០ ប្រទេស វៀតណាម បាននិងកំពុងពង្រីកតួនាទី ប្រធានរបស់ខ្លួន ជំរុញយ៉ាងខ្លាំងក្លាការកសាងសហគមន៍ បញ្ជាក់តួនាទីស្នូលរបស់ អាស៊ាន ក្នុងរចនាសម្ព័ន្ធ តំបន់និងពង្រីកទំនាក់ទំនងជាមួយដៃគូក្រៅតំបន់អាស៊ាន។
ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ – ១៩ ប៉ះពាល់ដោយផ្ទាល់ យូរអង្វេង និងជ្រាលជ្រៅ ដល់សកម្មភាពសេដ្ឋកិច្ច – សង្គមទូទាំងសកលលោកនិងតំបន់ ប្រទេស វៀតណាម មានបំណងនិងត្រៀមខ្លួនរួច រាល់ហើយដើម្បីរួមជាមួយអាស៊ាន ក៏ដូចជាប្រទេសដៃគូផ្សេងៗដែលជាដៃគូរបស់អាស៊ានផងដែរ រួមដៃគ្នាស្តារ សេដ្ឋកិច្ចឡើងវិញ លំនឹងជីវភាពរស់នៅនៃប្រជាជន ដើម្បីទ្វីបអាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍនិងវិបុលសុខ៕


This image has an empty alt attribute; its file name is Anh-3-2.jpg

កាលពីរសៀលនៃថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួង ការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែតផ្ដល់ព័ត៌មានអំពីកិច្ច ប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ ក្នុងរូបថត៖ លោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រធាន SOM អាស៊ាន វៀតណាម អញ្ជើញជាអធិបតីភាពក្នុងសន្និសីទកាសែត។