Home Blog Page 180

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើក ៤ក្បាល ព្រលែង នៅតំបន់ធម្មជាតិ ក្រោយទទួលបាន ពីស្ត្រីរុស្ស៊ី

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំ​ ១ក្បាល និងកូនៗអណ្តើក ចំនួន៣ក្បាល ទៅព្រលែង នៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានបន្តរស់រានមានជីវិត បែបលក្ខណៈធម្មជាតិ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើក ចំនួន៣ក្បាលនេះ មានស្ត្រីជនជាតិរុស្សីម្នាក់ ស្មគ្រ័ចិត្តនាំយកមក ប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែង អោយរស់នៅបន្ត បែបធម្មជាតិនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ រួចហើយស្រ្តីជនជាតិរុស្ស៊ី រូបនេះ នឹងត្រលប់ទៅរស់នៅ ប្រទេសរបស់ខ្លួនវិញ ក្នុងនោះស្រ្តីជនជាតិរុស្ស៊ី ក៏បានប្រាប់ដែរថា ការដែលនាំយក​សត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់១ស្ត្រីជនជាតិរុស្ស៊ី ដែលនាំយកសត្វទាំងអស់នេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារ សត្វព្រៃ​ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាន​ នូវបុណ្យកុសល ក៏បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

សែលកាត និងរ៉ូយ៉ាល់គ្រុប នាំយកបច្ចេកវិទ្យា 5G តាមរយៈ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខ័ណ្ឌដ៏សំខាន់ ជាមួយនឹងក្រុមហ៊ុន ZTE

សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយក​ នូវបច្ចេកវិទ្យា 5G និងការបង្កើនសេវា គ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះ ក៏មាននូវវត្តមានចូលរួម របស់គណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ស្របគ្នានឹងកាលៈទេសៈដ៏សំខាន់ សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញ នូវផែនការជាផ្លូវការ ក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើន នូវសេវាគ្របដណ្ដប់ និងគុណភាព របស់បច្ចេកវិទ្យា 4G LTE។

កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការវិនិយោគ ហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេស ឈានមុខគេមួយ នៅក្នុងតំបន់ ទៅលើការប្រើប្រាស់ បច្ចេកវិទ្យា 5G ។

គួររំលឹងផងដែរ សែលកាតដែលជា ប្រតិបត្តិករគ្រប់គ្រង ដោយជនជាតិខ្មែរតែមួយគត់ នៅកម្ពុជា និងក៏ជាក្រុមហ៊ុន ដែលបម្រើសេវាកម្មយូរបំផុតដែរ ដោយមានរយៈពេល ប្រតិបត្តិការ រហូតតទៅដល់ ២៤ ឆ្នាំ បានមានគម្រោង ជាយូរមកហើយ ក្នុងការនាំយក នូវបច្ចេកវិទ្យា 5G ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ចង់សម្រេច ឱ្យបាននូវចក្ខុវិស័យ របស់លោកអគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការអភិវឌ្ឍវិស័យឌីជីថល ប្រកបដោយភាពជោគជ័យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមលើនេះ ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង គឺគាំទ្រផ្ទាល់ទៅលើ គម្រោងរបស់រាជរដ្ឋាភិបាល សម្រាប់ឧស្សាហកម្ម ៤.០ ពោល គឺគាំទ្រដល់កំណើន សេដ្ឋកិច្ចជាតិ និងផលិតផល ក្នុងស្រុកសរុប ហើយក្នុងនោះ ក៏ជួយជម្រុញ ឱ្យពលរដ្ឋកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ ពីការរស់នៅក្នុងសម័យ ឌីជីថលផងដែរ។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទៅលើការអនុវត្ត នូវយុទ្ធសាស្ត្រឌីជីថលរួមគ្នា សម្រាប់ប្រទេសកម្ពុជា។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរ ទាំងស្រុង នៃវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា ព្រោះថាតួនាទី នៃការតភ្ជាប់ ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅ ប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមាន មកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រ យ៉ាងទូលំទូលាយ នៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុន បុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដទៃទៀត នឹងធានាឱ្យបានថា វត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមក គុណប្រយោជន៍ យ៉ាងធំធេង ដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជម្រុញឱ្យ វិស័យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ នាពេលអនាគតផងដែរ៕

ASEAN Summit to enhance co-operation against pandemic

The 37th ASEAN Summit and other related summits and high-level meetings will take place from November 12 to 15 in Hà Nội, with Việt Nam chairing all of them online.

The event is considered the most important of the year for the country since it would be decisive in its success as chairmanship of the bloc for 2020. 

Amid the unprecedented challenges caused by the COVID-19 pandemic, Việt Nam, as ASEAN Chair 2020, has spared no effort to organise a successful summit and related meetings, showing that a united ASEAN is overcoming the challenges posed by the pandemic.

The country has focused on community building, accomplishing the bloc’s priorities and initiatives and fostering external relations.

At an ASEAN Senior Officials Meeting held online on October 7, participants applauded the progress made by Việt Nam in implementing the priorities and initiatives of ASEAN 2020 as well as initiatives in response to the pandemic.

ASEAN has completed initiatives in 2020 on schedule following a road map set earlier, including mid-term evaluation of the ASEAN Community Vision towards 2025, reviewing implementation of the ASEAN Charter, issuing the Hà Nội Declaration on the ASEAN Community Vision towards 2025, incorporating sub-regional development with a common road map for building the ASEAN Community with the aim of sustainable development and promoting the image, awareness and recognition of the ASEAN Community.

The meeting reiterated the bloc’s stance on the East Sea issue, affirming the importance of maintaining and promoting peace, security and freedom in the East Sea to promptly complete negotiations for an effective Code of Conduct in the East Sea, which is in accordance with international law, including the 1982 UN Convention on the Law of the Sea.

At the ASEAN – United Nations Ministerial Meeting on October 21, the president of the 75th Session of the UN General Assembly, Volkan Bozkir, and the UN Secretary-General, António Guterres, emphasised that ASEAN is an indispensable partner.

The UN also hailed Vietnam’s role in rallying and leading efforts to respond to the COVID-19 pandemic and step up ASEAN Community building in its capacity as the ASEAN Chair.

Other than the main summit, there will be also ASEAN+1 summits with China, Japan, the Republic of Korea, India, the US, Australia, and the United Nations, the ASEAN-New Zealand leaders’ summit to commemorate 45 years of partnership, the 15th East Asia Summit, the Regional Comprehensive Economic Partnership summit, the Mekong-Japan and Mekong-RoK summits, the 10th Cambodia-Laos-Myanmar-Việt Nam Summit, and the 11th Cambodia-Laos-Việt Nam Development Triangle Area summit.

On the sidelines of the 37th ASEAN Summit, the first ASEAN women leaders’ summit, the ASEAN Business and Investment Summit and the East Asia Business Council Meeting will also be held.

ASEAN and its partners will discuss the ASEAN Community building process, completion of priorities and initiatives in 2020 and fostering relations.

ASEAN leaders will discuss issues of regional and global concern and how to uphold ASEAN’s centrality in the post-COVID-19 world.

Prime Minister Nguyen Xuan Phuc, the 2020 ASEAN chairman, speaks at a meeting with Government leaders on preparations for the Summit to be held online from Hanoi from November 12 to 15. Photo: VNA
Prime Minister Nguyen Xuan Phuc chairs a meeting to discuss preparations for the 37thASEAN Summit and related conferences that will take place from November 12 to 15 in Hanoi. Photo: VNA
The 37th ASEAN Summit and related meetings, slated for November 12-15, are the most important activity of ASEAN this year, attracting widespread attention both inside and outside of the region, Deputy Minister of Foreign Affairs and General Secretary of the National ASEAN 2020 Committee, Nguyen Quoc Dung, said at a press conference in Hanoi on November 9. Image: Deputy Minister of Foreign Affairs Nguyen Quoc Dung (C) at the press conference. Photo: VNA

Xiaomi ប្រកាសផ្លូវការ វត្តមានស្មាតហ្វូន Mi 10T Pro និង Mi 10T ក្នុងប្រទេសកម្ពុជា ដែលមានកម្លាំង ម៉ាស៊ីនខ្លាំងក្លា ទាំងធ្វើការងារ ប្រចាំថ្ងៃ និងលេងហ្គេម

0

ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ របស់ពិភពលោក Xiaomi កាលពីពេលថ្មីៗនេះ បានប្រកាសបញ្ចេញ នូវស្មាតហ្វូន​ ស៊េរីថ្មីដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុត របស់អ្នកដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅក្នុងប្រទេសកម្ពុជា។

ស្មាតហ្វូន flagship Mi 10T Pro នេះគឺនាំមក នូវការបង្កើតថ្មី និងភាពអស្ចារ្យមួយ កម្រិតថែមទៀត ដែលមិនធ្លាប់មានពីមុននោះទេ។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញ លើសពីព្រំដែនរបស់ខ្លួន ជាមួយនឹងបទពិសោធន៍ នៃការប្រើប្រាស់​ អេក្រង់ដ៏អស្ចារ្យបំផុត សម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្ត ស្ទ្រីមីងថែមទៀត។

ជាមួយនឹងការប្រកាសបង្ហាញ នូវស្មាតហ្វូនទាំងពីរនេះ ជាផ្លូវការនេះ ទូរទស្សន៍ Mi TV 4S (42”, 55” និង 65”), Mi TV Stick, Mi Electric Scooter Pro 2 និង Mi True Wireless Earphones 2 Basic ក៏បានប្រកាសបង្ហាញ វត្តមានជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយវារឹតតែធ្វើការបង្កើន នូវផលិតផលកាន់តែ សម្បូរបែបបន្ថែមទៀត ទៅលើឧបករណ៍ IoT នេះ។

ស្មាតហ្វូន Mi 10T Pro និង Mi 10T: ការនាំមកនូវភាពច្នៃប្រឌិត និងភាពអស្ចារ្យ ទៅកាន់កម្រិតថ្មីបន្ទាប់ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញវត្តមាន របស់ស្មាតហ្វូនដែលមានកាមេរ៉ា 108MP ដំបូងបំផុត របស់ពិភពលោក ដែលមានការពង្រឹង ទៅលើបទពិសោធន៍ នៃការថតរូបភាព កាន់តែអស្ចារ្យ និងការពង្រឹង ទៅលើភាពច្នៃប្រឌិត កាន់តែសម្បូរបែបសម្រាប់ អ្នកប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹង ទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ ជាមួយនឹងការទ្រទ្រង់ ទៅលើមុខងារ OIS និងការទ្រទ្រង់ ទៅលើវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូន Mi 10T នេះមានកាមេរ៉ាគោល ទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់ នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Proនិង Mi 10T មានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 13MP ultra wide-angle និង 5MP macro ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 20MP ផងដែរដែលពិតជាល្អបំផុត នៅក្នុងការវីដេអូថែមទៀត។

ជាមួយនឹងការពង្រឹង ទៅលើបច្ចេកវិទ្យា Xiaomiនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានការផ្តោតទៅលើបច្ចេកវិទ្យា នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើកម្មវិធី Software របស់វាថែមទៀត។ វាមានការប្រើប្រាស់នូវ Effects ជាច្រើនកាន់តែសម្បូរបែប ថែមទៀតផង។ វាក៏មានការប្រើប្រាស់ នូវមុខងារដូចជា Star trails, Photo Clones, Photo Clones និង Filters ជាច្រើនទៀត សម្រាប់រូបភាពផងដែរ។

ជាមួយនឹងការជម្រុញ កាន់តែឆ្ងាយនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T ក៏មានការផ្តល់នូវមុខងារ វីដេអូជាច្រើនផងដែរ។ នៅក្នុង Video Clones អាចធ្វើការថតជាពីរផ្នែក នៅក្នុងវីដេអូតែមួយ និង Dual Video អាចធ្វើការប្រើប្រាស់ នូវកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយ បានថែមទៀត។ សម្រាប់ការថតវីដេអូ Time-lapse selfie ក៏អនុញ្ញាតអោយអ្នក អាចបង្កើតនូវ Effect កាន់តែអស្ចារ្យផងដែរ ក្នុងពេលថតវីដេអូ vlogs ថែមទៀត។

ការប្រើប្រាស់កាន់តែរលូន ជាមួយនឹងអេក្រង់ 144Hz AdaptiveSync TrueColor

ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺជាអេក្រង់ ដែលល្អបំផុត ក្នុងការប្រើប្រាស់ ជាមួយនឹង កម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ថែមទៀត។ អេក្រង់នេះ គឺមានការប្រើប្រាស់ នូវបច្ចេកវិទ្យា AdaptiveSync របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្នុងការចាប់យកនូវកម្រិត Frame Rate ដោយស្វ័យប្រវត្តិ ទៅលើមាតិកាណាមួយ បានថែមទៀតផងដែរ។ វាអាចធ្វើការទស្សនា នូវកម្មវិធីទូរទស្សន៍ នៅក្នុងកម្រិត ដល់ទៅ 50Hz ការស្រ្ទីមវីដេអូនៅក្នុងកម្រិត 30Hz ឬ 60Hz ឬការលេងហ្គេម​​ នៅក្នុងកម្រិតដល់ទៅ 144Hzថែមទៀត។ វាក៏មានការប្រើប្រាស់ នូវបច្ចេកវិទ្យា Motion Estimation, Motion Compensation (MEMC) technology ផងដែរ។

ការលេងហ្គេមកាន់តែខ្លាំងក្លា ជាមួយនឹងបន្ទះឈីប Qualcomm® Snapdragon 865™

ជាមួយនឹងការបំពាក់ នូវបន្ទះឈីប flagship Qualcomm® Snapdragon™ 865 នេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់នូវ 5G connectivity កាន់តែល្អជាងមុនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បង្កើនសមត្ថភាព នៃការប្រើប្រាស់ នៅក្នុងការលេងហ្គេម ជាមួយនឹងក្រាហ្វិកកាត ប្រភេទ Qualcomm® Adreno™ 650 GPU ផងដែរ។ ជាមួយនឹង UFS3.1 និង LPDDR5 ស្មាតហ្វូននេះ ក៏ក្លាយជាម៉ូឌែល ដែលឈានមុខគេ នៅក្នុងពេលបច្ចុប្បន្ននេះ ថែមទៀត។

ថាមពលថ្មខ្លាំង 5,000mAh (typ) ដែលអាចប្រើប្រាស់ បានពេញមួយថ្ងៃ

Mi 10T Pro និង Mi 10T គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់ នូវថាមពលថ្មធំបំផុត ទំហំដល់ទៅ 5,000mAh (typ) ។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានយូរ និងល្អបំផុតថែមទៀត។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្ម 33W wired charging ជាមួយនឹង 33W charger ផងដែរ។

តម្លៃនៃការលក់ ទៅលើស្មាតហ្វូន Mi 10T Pro, Mi 10T និងផលិតផលជាច្រើនទៀត

ស្មាតហ្វូន Mi 10T នេះមាន ២ ពណ៌សម្រាប់ធ្វើការ​ ជ្រើសរើសនោះ គឺពណ៌ Lunar Silver និង Cosmic Black ខណៈពេលដែលស្មាតហ្វូន Mi 10T Pro នឹងមាន ៣ ពណ៌សម្រាប់ធ្វើការ ជ្រើសរើសនោះ គឺពណ៌ Aurora Blue, Lunar Silver និង Cosmic Black ។ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកានេះ ស្មាតហ្វូន Mi 10T នេះនឹងមានតម្លៃ USD459 សម្រាប់ទំហំ 8GB + 128GB ខណៈពេលដែលស្មាតហ្វូន Mi 10T Pro គឺមានតម្លៃ USD499 សម្រាប់ទំហំ 8GB + 128GB និងតម្លៃ USD559 សម្រាប់ទំហំ 8GB +256GB ។

សម្រាប់អតិថិជន ដែលកម្មង់ទិញនូវស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបាន នូវច្រាស់ដុសធ្មេញ អេឡិចត្រូនិច Mi Smart Electric Toothbrush T300 ដែលមានតម្លៃ ២៩ ដុល្លារ និងការបង់រំលស់ឥតគិតថ្លៃ ជាមួយនឹង Aeon រយៈពេល ៦ ខែបន្ថែមទៀត។

សម្រាប់អតិថិជន ដែលធ្វើការទិញស្មាតហ្វូន Mi 10T Pro និង Mi 10T ទទួលបាននូវសេវាកម្ម Premium Services ដែលមានការធានា ជូនដល់ទៅ ២៤ ខែ និងការផ្លាស់ប្តូរអេក្រង់ម្តង ឥតគិតថ្លៃថែមទៀត ក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ។ លក្ខខណ្ឌត្រូវបានអនុវត្តន៍។

សម្រាប់ផលិតផល IoT ឆ្លាតវៃនេះ​ នឹងមានដាក់លក់ នៅហាងចែកចាយ និងតាមហាងអនឡាញ ជាច្រើនទៀត។ ហាងចែកចាយផ្លូវការមាន ៦ គឺ Mi Stores, 2 Mi Zones, Smart Shop, Tech Zone, Speedwind, Siv Eng 1 & 2 និងហាងលក់ទូរស័ព្ទដៃ ជាច្រើនទៀត។ ចំណែកដៃគូរសហការ​ អនឡាញ ដូចជា GrabTinh Now, Nham24, Smile Shop: ttps://bit.ly/2B0FpaZ, La Rue: https://larue.com.kh/xiaomi-store,​ Egets: http://bit.ly/2RiJCey និងL192 : https://www.l192.com/brand/19

សំរាប់លោកលោកស្រី​ ដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្ត អាចទំនាក់ទំនង ក្រុមហ៊ុន Goodtalk លោក សុផល សុភាព 098 788 835 (ប្រធានផ្នែកលក់នៅភ្នំពេញ) ក្រុមហ៊ុន K-Trust Group លោក Touch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), និង ក្រុមហ៊ុន Tomato Group លោក សេង មនី 077373753 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កែប កំពត កោះកុង ឧត្តរមានជ័យ ព្រះវិហារ៕

Samsung Tab S7… Galaxy Watch Active 3 និង Galaxy Bud Lives ធ្វើឱ្យជីវិតកាន់តែងាយស្រួល… ការងារកាន់តែមានប្រសិទ្ធភាព… សុខភាពកាន់តែប្រសើរ…!!

0

(ភ្នំពេញ) ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ មនុស្សជាតិ នៅពេលអនាគត ឱ្យមានភាពកាន់តែទំនើប… ទាន់សម័យដើម្បីជម្រុញគុណភាព ជីវិតឱ្យមានលក្ខណៈកាន់តែ ប្រសើរឡើង ដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផល របស់ខ្លួនទាំងអស់ ទូទាំងពិភពលោក ជាចម្បងដោយច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ ផ្នែកបច្ចេកវិទ្យា ឈានមុខគេ ក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។

ជាក់ស្តែងសម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងដាក់ឱ្យប្រើប្រាស់នូវផលិតផលថ្មីដ៏អស្ចារ្យ និងទទួលបានការគាំទ្រ ពេញពិភពលោករបស់ខ្លួនដូចជា Samsung Galaxy Tab S7 | S7+, Galaxy Watch Active 3, និង Galaxy Bud Lives ដែលទាំងនេះគឺជាឧបករណ៍ដ៏ឆ្លាត វៃដោយផ្តល់នូវអត្ថប្រយោជន៍ បទពិសោធន៍ ដ៏អស្ចារ្យ និងជម្រុញប្រសិទ្ធភាពទាំងការងារ… ការកម្សាន្ត និងតាមដាន សុខភាពផ្ទាល់ខ្លួន នៅលើ កដៃរបស់លោកអ្នកគ្រប់ពេលវេលា… គ្រប់ទីកន្លែង!

ជាការពិតណាស់ ខាងក្រោមនេះគឺជាជម្រើស សំខាន់ៗ និងមានអត្ថប្រយោជន៍ បំផុតដែលលោកអ្នកមិនអាចខ្ វះបាននៅក្នុងជីវិតនាសម័យ បច្ចេកវិទ្យាថ្មី (AI) ជាមួយនឹង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives នេះ ៖

* Samsung Galaxy Tab S7 | S7+

ជាមួយនឹងភាពរលូននៃអេក្រង់ 120Hz, កំពូលបន្ទះប្រតិបត្តិការ ជំនាន់ចុងក្រោយបំផុត The Qualcomm Snapdragon 865 Plus ដ៏លឿនបំផុត ក៏ដូចជាប៊ិកវេទមន្ត S-Pen ដែលមានភាពរអិល… រលូនល្អលើសពីប៊ិកធម្មជាតិទៀតនោះ គឺប្រាកជាក្លាយជាជំនួយការដ៏វៃឆ្លាតបំផុតក្នុងការធ្វើការប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងការកម្សាន្ត ឥតដែនកំណត់របស់លោកអ្នក…!!

* Galaxy Watch Active 3

គឺត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាង ស៊ីវីល័យបំផុត…កាលីបទាន់សម័យស្អាត…ហើយអ្វីដែលពិសេសបំផុតជាជំនួយការផ្នែកថែទាំសុខភាព ផ្ទាល់ខ្លួនដែលនៅជិតលោកអ្នកគ្រប់ពេលនៅលើ កដៃរបស់លោកអ្នក…!

* Galaxy Bud Lives

រចនា និងបង្កើតឡើងដើម្បីផ្តល់ជូននូវកំពូល បទពិសោធន៍តន្រ្តី…ការស្តាប់…និងបង្កើនការទំនាក់ទំនងឱ្យមានភាពកាន់តែអស្ចារ្យបំផុតគ្រប់កាលៈទេសៈ ដោយមានសំឡេងពិរោះរណ្តំ…បុកធ្ងន់ច្បាស់ល្អ…ឆ្លាតវៃ…បត់បែន…និងបំពេញតាមគ្រប់ តម្រូវការរបស់លោកអ្នក…!

និយាយឱ្យខ្លីទៅទាំង Samsung Galaxy Tab S7 | S7+… Galaxy Watch Active 3 និង Galaxy Bud Lives គឺជារបកគំហើញបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតដែលជម្រុញ និងផ្លាស់ប្តូររបៀបនៃការរស់នៅ… របៀបដែលលោកអ្នកធ្វើការ និងការកម្សាន្ត ឱ្យកាន់តែមានប្រសិទ្ធភាព…! យើងហ៊ាននិយាយថា… មួយណាក៏ជាជម្រើសដ៏អស្ចារ្យដែលខ្វះ មិនបានរបស់លោកអ្នកដែរ…! តោះ… ចាប់ផ្តើមទទួលយកបទពិសោធន៍ដ៏ល្អឥតខ្ចោះទាំងអស់នេះភ្លាមទៅ…!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនា ផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

This image has an empty alt attribute; its file name is photo_2020-11-10_14-03-28-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-10_14-03-48-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-10_14-03-52-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-10_14-03-57-1024x1024.jpg

ទទួកយកបទពិសោធន៍ថ្មីពីការ Booking ជាមួយ Buva Sea Cambodia ដើម្បីបានការបញ្ចុះតម្លៃ៤០% សម្រាប់ការស្នាក់នៅសណ្ឋាគារ ៥ កន្លែង នៅលើកោះរុងសន្លឹម និងកោះរ៉ុង!

0

ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅកាន់កោះរុងសន្លឹម ឬកោះរ៉ុង កុំភ្លេចធ្វើការ Booking ជាមួយនឹង Buva sea Cambodia នឹងទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹងការធ្វើដំណើរត្រឹមតែ 30នាទីប៉ុណ្ណោះ ។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងខែវិច្ឆិកានេះផងដែរ រាល់ការ Booking តាមរយៈ Buva Sea Cambodia នឹងទទួលបាន ការបញ្ចុះតម្លៃ 40% ភ្លាមៗ សំរាប់ការស្នាក់នៅ សណ្ឋាគារ លំដាប់ផ្កាយ 4 មាន ៥ កន្លែង ដូចជា Tube resort Bodega Beach resort, Sandy Beach resort, Sara resort and Sara sea resort ដែលស្ថិតនៅលើ កោះរុងសន្លឹម និងកោះរ៉ុង ។

កុំអោយឱកាសនេះ កន្លងហួសផុតឲ្យសោះ បើសិនជាអ្នកមានដំណើរកំសាន្ត ទៅលេងកោះ កុំភ្លេចទំនាក់ទំនង កក់សំបុត្រឥឡូវនេះ តាមរយៈលេខទូរសព្ទ : 097 888 8950 ! https://www.facebook.com/buvaseacambodia

នៅចាំអីទៀត…!! កម្មវិធីមហាប្រូម៉ូសិនទិញ SAMSUNG QLED 8K… ថែមជូនទូរទស្សន៍បញ្ឈរ The Sero 1 គ្រឿង តម្លៃរហូតល់ $2,000 ជិតផុតកំណត់ហើយ…!!

0

(ភ្នំពេញ) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលុបកំពុងតែទទួលបាននូវបទពិសោធន៍ នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។

ជាក់ស្តែងតាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះនឹងផ្តល់ជូននូវកំពូលបទពិសោធន៍នៃការទស្សនាតាមរយៈ កំពូលកម្រិតរូបភាពដ៏សែនច្បាស់… ពណ៌ដិតស្រស់ដូចធម្មជាតិ… សំឡេងឮច្បាស់រងំដូចរោងកុន… អេក្រង់ធំច្បាស់ត្រជាក់ភ្នែក… និងរូបរាងស្តើងទាក់ទាញដ៏ល្អឥតខ្ចោះ…!

ឥឡូវនេះជាមួយនឹងកំពូលបទពិសោធន៍ ដ៏អស្ចារ្យគ្មានគូប្រៀបពីក្រុមហ៊ុន សាមសុង អតិថិជនទាំងអស់គ្រាន់តែទិញស្តេចកំពូលទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ 2020 នឹងទទួលបានការថែមជូនទូរទស្សន៍បញ្ឈរដ៏ទំនើបទាន់សម័យស៊េរីចុងក្រោយបំផុតម៉ូឌែល The Sero 1 គ្រឿង ដែលមានតម្លៃរហូតដល់ $2,000 ភ្លាមៗតែម្តង…!! ក្រៅពីប្រូម៉ូសិនទូរទស្សន៍ សាមសុង ក៏មានប្រូម៉ូសិនបញ្ចុះតម្លៃ និង Free កាដូ ជាច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់រាល់ការទិញទូទឹកកក ម៉ាស៊ីនបោក និងម៉ាស៊ីនត្រជាក់ផងដែរ។

ជាមួយនឹងកំពូលមហាប្រូម៉ូសិនដ៏មហស្ចារ្យនេះ អតិថិជនទាំងអស់នឹងទទួលបានកំពូលបទពិសោធន៍ពីកំពូលទូរទស្សន៍ផ្ទួនៗព្រមទាំង ឱកាសចំណេញកប់ក្តោងផងដែរ! ប្រញាប់ឡើង…!! កំពូលមហាប្រូម៉ូសិនយក្សនេះបានទម្លាក់មកហើយ… នៅឡើយតែអតិថិជនរូបណាដែលឆ្លាត និងទិញបានមុនគេឱ្យទាន់ប្រូម៉ូសិននេះតែប៉ុណ្ណោះ…!!

កុំអាល័យតែអល់អែកទៀតអី…! បើទិញ… ទិញឱ្យហើយទាន់មានប្រូម៉ូសិនធំអ៊ីចឹងបានចំណេញ បានឡូយ…!! ឱ្យលឿនឡើង… ប្រយ័ត្នផុតប្រូម៉ូសិនណា៎…!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

This image has an empty alt attribute; its file name is photo_2020-11-05_14-08-25-818x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-05_14-09-13-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-11-05_14-07-50-1-724x1024.jpg

ប្រាសាក់ ផ្ដល់សេវាទូទាត់វិក្កយបត្រ អគ្គិសនីកម្ពុជា ដោយមិនគិតកម្រៃសេវា

0

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បានទទួលការសហការពី អគ្គិសនីកម្ពុជា ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្រអគ្គិសនី ដោយអនុញ្ញាតឱ្យអតិថិជនប្រាសាក់ទាំងអស់ អាចបង់ថ្លៃភ្លើង តាមរយៈ Mobile Banking (ម៉ូបាលប៊ែងឃីង) ឬ ម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា។

បច្ចុប្បន្ននេះ ប្រាសាក់ ផ្តល់សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា នៅទីតាំងជាច្រើនរួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល ខេត្តរតនគិរី ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកតាវែង ខេត្តក្រចេះ ស្រុកស្នួល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងក្រុងព្រះសីហនុ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់មានក្ដីរីករាយដែលបានបម្រើសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា ដល់អតិថិជនប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព។ អតិថិជនអាចអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការប្រើសេវាធនាគារចល័តប្រាសាក់ ដើម្បីទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល។

This image has an empty alt attribute; its file name is PR_Map-EDC_1200-x-850-1024x725.png

PRASAC Offers EDC Electricity Bill Payment Service for Free of Charge

PRASAC, the largest financial institution in Cambodia, has cooperated with Electricité du Cambodge (EDC) to launch electricity bill payment service, allowing PRASAC customers to pay EDC bill via PRASAC Mobile Banking or ATM for free of charge.

PRASAC has so far offered EDC bill payment service in many provinces and cities including: Phnom Penh City, Kandal Province, Rattanakiri province, Veun Sai district, Lumphat district, Taveng district, Kratie Province, Snuol District, Kampot Province, Kampong Trach district, Banteay Meanchey province, Kampong Cham province, Steung Treng province, Kampong Speu province, Siem Reap province, Banteay Srei District, Prey Veng province, Tbong Khmum province and Preah Sihanouk Ville.

Mr. Say Sony, Executive Vice President of PRASAC, said that PRASAC is pleased to provide convenient, fast and secure EDC bill payment service to our customers. Customers can come and open a savings account with PRASAC today to receive a beautiful ATM card instantly and enjoy the use of PRASAC Mobile & Internet Banking to pay bills easily.

កុមារា សាន់វ៉េ បង្ហាញ​​សមត្ថភាព​ ចងចាំ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​តារាង​ខួប​គីមី

សាន់វ៉េ ​កុមារា​មួយ​រូប​បាន​ចូលរួម​​ បង្ហាញ​សមត្ថភាព​ពិសេស​របស់​ខ្លួន ​ក្នុង​កម្ម​វិធី​ តូច ខ្លឹម ខ្លាំង កាល​ពី​ថ្ងៃ អាទិត្យ ទី ០១ ខែ វច្ឆិកា កន្លង​ទៅនេះ បាន​ធ្វើ​ឲ្យ​គណកម្មការ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​សមត្ថភាព​នៃ​ការ​ចង​ចាំ​របស់​គេ ពាក់ព័ន្ធ​នឹង​​ចំណេះ​ដឹង​​ ប្រវត្តិសាស្ត្រខ្មែរ​ និង​តារាង​ខួប​គីមី​ថ្នាក់​ទី ៩ ។​​

https://www.facebook.com/PNNTVCambodia/videos/364701994793254

ទោះ​បី​ សាន់វ៉េ​ ទើប​តែមាន​អាយុ​ ៧ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ប្រុស​អាច​មាន​សមត្ថភាព​ក្នុង​ការ​ចង​ចាំ​ពី​ឆ្នាំ​នៃ​ការវិវឌ្ឍសម័យ​កាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ទាំង​ ១៥ ដំណាក់​កាល​ ព្រម​ទាំង​ព្រះនាម​ និង​ឆ្នាំ​​នៃ​ព្រះ​មហាក្សត្រ​ដែល​បាន​គ្រង​រាជ្យ​នៅ​ក្នុង​ សម័យ​នគរ​ភ្នំ និង​សម័យ​អង្គរ​​។

កាន់​តែ​ពិសេស សាន់វ៉េ ក៏​បាន​បង្ហាញ​នូវ​ការ​ចង​ចាំ អំ​ពីជីវ​ប្រវត្តិ​របស់​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ គឺ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ​បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ថ្ងៃ​ខែ​ឆ្នាំ​រៀប​អាពាហ៍​ពិពាហ៍ ប្រវត្តិ​នៃ​ការ​សិក្សា​​ និង​សមាជិក​គ្រួសារ ដែល​ធ្វើ​ឲ្យ​គណៈ​កម្មការ​​ទាំង​បី​មាន​លោក អ៊ីណូ កញ្ញា សុភ័ក្រ កុសុមា និង​លោក ហុង​ ភារិន ផ្ទុះ​ការ​​សសើរស្ទើរ​តែ​មិន​ជឿ​ថា​ កុមារា​ សាន់វ៉េ ទើប​តែមាន​អាយុ​ ៧ ឆ្នាំ។

មិន​ត្រឹម​តែ​មាន​ការ​ចង​ចាំ​ខាង​ប្រវត្តិ​សាស្ត្រ បាន​យ៉ាង​ល្អនោះ​ទេ​ សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កុមារា សាន់វ៉េ មួយ​ទៀត​នោះ​គឺ ការ​ចងចាំ​ពី​លេខ​រៀង និង​ឈ្មោះ​របស់​ធាតុ​គីមីទាំង ១១៨ ​នៃ​តារាង​ខួប​គីមី​។ ស្រប​ពេល​នោះ​ដែរ គណៈ​កម្មការ​ទាំង​បី​រូប ​បាន​ធ្វើ​ការ​សាក​ល្បង​នូវ​សមត្ថភាព​របស់​ប្អូន​ប្រុស ដោយ​បាន​​ដក​ហូត​នូវ​ធាតុ​គីមី​ចេញ​ពី​តារាង​ខួប​ និង​ឲ្យ​កុមារា​ដែល​ទើប​នឹង​រៀន​នៅ​ថ្នាក់​ទី ៣ នេះ​តម្រៀប​ឡើង​វិញ ហើយ​ សាន់វ៉េ បាន​បង្ហាញ​សម្ថភាព​ចងចាំ​ដ៏​អស្ចារ្យ​របស់​ប្អូន។

កម្មវិធី តូច ខ្លឹម ខ្លាំង មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​ អាទិត្យ វេលា​ម៉ោង ១១​ដល់​១២​ថ្ងៃ​ត្រង់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន៕

https://www.facebook.com/PNNTVCambodia/videos/2698517913694214
This image has an empty alt attribute; its file name is photo_2020-11-04_09-56-08.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-01.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-04-1.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-06.jpg

ប្រាសាក់ បើកដំណើរការ សាខាថ្មីមួយបន្ថែមទៀត នៅ​ក្រុងសៀមរាប

0

ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត  នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។     

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182 សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារជូនអតិថិជន​របស់ខ្លួនស្របតាម​យុគឌីជីថល និងភាពស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលរបស់ប្រាសាក់ ​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​នូវ​ភាព​រីក​ចម្រើន​ ហើយ​ប្រាសាក់មានឆន្ទៈដ៏មោះមុតក្នុងការ​​​លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី 3 ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មានអេធីអឹមចំនួន 7 ទីតាំង ត្រូវបានដំឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅ ការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ។

លោក​ សាយ​ សូ​នី​ អនុប្រធាន​នាយក​ប្រតិបត្តិ​​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​៖ «មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់មានសាខាចំនួន 9 នៅទូទាំងខេត្តសៀមរាបដើម្បីផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែបជូនអតិថិជន រួម​មាន​៖ សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និង​សេ​វា​ផ្សេង​ៗទៀត​។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត​និងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង»​។

សូមបញ្ជាក់ផងដែរថា ​ការ​បើក​គណនី​សន្សំ​ នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ អតិថិជន​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​ ហើយអតិថិជន​អាច​ផ្ទេរ​ប្រាក់​ ទិញ​កាត​ទូរ​ស័ព្ទ​ ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេ​វា​ផ្សេង​ៗដោយ​មិន​អស់​កម្រៃ​សេវា​។

អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ។ លោកអ្នកអាចរកទីតាំងសាខាបានតាម​ https://bit.ly/31mKyod

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 096​ 9 999​ 911​ ឬ ចូល​ទៅ​កាន់​វេ​បសា​យត៍​ www.prasac.com.kh

PRASAC Officially Launches Another New Branch in Krong Siem Reap

To provide convenient and fast service and to move closer to its customers as well as to indicate a sign of ceaseless growth, PRASAC has opened another new branch in Siem Reap province called “Krong Angkor Branch” which is located along National Road 6, Kruos village, Sangkat Svay Dangkum, Krong Siem Reap, Siem Reap Province.

In early November 2020, PRASAC has expanded its branch network up to 182 branches nationwide and has offered banking services to its customers in line with the digital age and the modernization on the use of financial technology. This outstanding achievement is the testament of PRASAC in providing financial solutions for growth and PRASAC has a strong commitment to improve the living standard of Cambodian people.

PRASAC Krong Angkor branch is the third branch in Krong Siem Reap. Currently, 7 ATM machines have been installed in Krong Siem Reap to serve the need of customers in the downtown. Moreover, from today onwards, there will be no fee charge for the inter-branch transactions of deposit, withdrawal and fund transfer between Siem Reap branch, Svay Dangkum branch and the newly-created Krong Angkor branch.

“So far, PRASAC has 9 branch offices in Siem Reap province in providing a wide range of financial services including: deposits, loans, fund transfer, water bill payment, electricity bill payment, cash deposit machine, cash-by-code, money exchange, mobile top-up, pay roll, fast payment, ATM, mobile banking, internet banking, CSS service, Bakong payment service, real-time fund transfer (RFT) or inter bank fund transfer and others. We are highly committed to providing the best customer service experience and bring the high-ended financial services to support the growth of our customers,” said Say Sony, Executive Vice President of PRASAC.

Please be informed that by opening a savings account with PRASAC today, customers will receive an ATM card instantly through which customer can perform transactions such as fund transfer, phone top-up, cash-by-code, balance checking and other services for free of charge.

All customers can therefore enjoy receiving financial services with friendly treatment from our professional staff at Krong Angkor branch. You can find the location via: https://bit.ly/31mKyod.

For more information or you need a loan, please call 086 999 911 or 023 999 911 or 096 9 999 911or visit the website: www.prasac.com.kh.

This image has an empty alt attribute; its file name is PR_Krong-Angkor-Branch-1024x725.png